-
វៀតណាមជំរុញការផលិតរថយន្តអគ្គិសនីក្នុងប្រទេសច្រើន ជាមួយនឹងការកាត់ថ្លៃចុះបញ្ចី

ក្រសួងសេដ្ឋកិច្ចវៀតណាមបានឲ្យដឹងថា តម្លៃចុះបញ្ជីរថយន្តអគ្គិសនីត្រូវតែថោកជាងរថយន្តប្រើប្រាស់សាំងពាក់កណ្តាល ដើម្បីជាការលើកទឹកចិត្តឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនី នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress កាលពីថ្ងៃទី១០ សីហា។ ប្រភពថា តម្លៃបច្ចុប្បន្ននេះជាមួយនឹងរថយន្តតិចជាង៩កៅអី គឺពី១០ទៅ១៥ភាគរយ ប៉ុន្តែក្រសួងចង់ឲ្យតម្លៃសម្រាប់រថយន្តអគ្គិសនីមានត្រឹមពី៥ទៅ៧.៥ភាគរយ ដោយតម្លៃបែបនេះនឹងមានសពុលភាព៥ឆ្នាំ។ កាលពីខែឧសភា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់វៀតណាម Vingroup បានស្នើសុំឲ្យមានការបន្ធូរបន្ថយពន្ធនិងតម្លៃចុះបញ្ជីផ្សេងៗ ខណៈដែលខ្លួនប្រុងប្រៀបខ្លួនចាប់ផ្តើមលក់រថយន្តអគ្គិសនី នៅឆ្នាំ២០២១នេះ។ រថយន្តប្រភេទ VinFast របស់ខ្លួន ជាផលិតផកម្មរថយន្តអគ្គិសនីតែមួយគត់នៅវៀតណាមនេះ ដាក់ផែនការផលិតរថយន្តប្រចាំឆ្នាំ ២៥ម៉ឺនគ្រឿង។ រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុននេះ ដែលមានតម្លៃប្រមាណ៥៩០លានដុង ឬ២៥៧០០ដុល្លារអាមេរិកនឹងចាប់ផ្តើមចែកចាយហើយ ក្នុងខែវិច្ឆិកាខាងមុខនេះ នេះបើតាមប្រភពដដែល៕
-
សក្តានុពលសេដ្ឋកិច្ច និងភាពល្បីល្បាញរបស់ប្រទេសស្វីស (មានវីដេអូ)

ស្វីស៖ ប្រទេសស្វីសបានជាប់ចំណាត់ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក ។ មិនតែប៉ុណ្ណោះដោយសារភាពអំណោយផលបែបនេះ ធ្វើឱ្យប្រទេសស្វីសក៏ជាកន្លែងសម្រាប់ការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិផងដែរ ។ ខណៈពេលដែលប្រជាជនស្វីសមិនអួតពីទ្រព្យសម្បត្តិរបស់ពួកគេ ប្រទេសនេះជារឿយៗនៅក្នុងសារព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយថា ជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ហើយជាមួយនឹងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ជាង ៨ ម៉ឺនដុល្លារអាមេរិក ។ ដោយមានប្រវត្តិ និងទីតាំងជាតិសាសន៍ពិសេសរបស់ខ្លួន ស្វីសបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ។ ផលិតផលលំដាប់កំពូលៗរបស់ប្រទេសស្វីស ក្នុងនោះមានម៉ាកនាឡិកាប្រណិតដូចជា រ៉ូឡិច (Rolex) រីឆាដ មៀល (Richard Mille) និងម៉ាកសូកូឡាលំដាប់ខ្ពស់ដូចជា លីនដ៍ (LINDT) និង ធូប៊លរ៉ុន (TOBLERONE) ជាដើម ។ ស្វីសក៏ជាប្រទេសមានស្ថិរភាព ភាពរីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែលមានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេ ។ តំបន់ ហ្ស៊ូរីច (Zurich) បានក្លាយជាជម្រកសម្រាប់មនុស្សរស់នៅ១.៥លាននាក់ និង១៥០ក្រុមហ៊ុន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ជាងគេបំផុតលើពិភពលោក ។ ប្រទេសស្វីសក៏បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានថាមពលសេដ្ឋកិច្ចខ្លាំងបំផុតផងដែរលើពិភពលោក…
-
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងគំរាមថា សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនឹងប្រឈមមុខការគំរាមកំហែងកាន់តែខ្លាំង ជុំវិញការបន្តធ្វើសមយុទ្ធយោធា (មានវីដេអូ)

កូរ៉េខាងជើង៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង អ្នកនាង គីម យ៉ូចុង នៅថ្ងៃអង្គារនេះព្រមានថា សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ដោយសារតែប្រទេសទាំងពីរនេះ នៅតែបន្តផែនការធ្វើសមយុទ្ធយោធានៅក្នុងសប្តាហ៍នេះ ។ស្របពេលជាមួយគ្នានេះដែរ អ្នកនាង គីម យ៉ូចុង បានចោទប្រកាន់កូរ៉េខាងត្បូងផងដែរថា កំពុងប្រព្រឹត្តទង្វើក្បត់ តាមរយៈការសម្រេចចិត្តបន្តធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក តែមួយរយៈពេលខ្លីប៉ុណ្ណោះក្រោយប្រទេសកូរ៉េទាំងពីរ បានសម្រេចតភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ (hotline) ឡើងវិញ ដោយស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងកន្លងមកនេះ ។ ការព្រមានធ្ងន់ៗរបស់ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសធ្វើសមយុទ្ធយោធាប្រចាំឆ្នាំចាប់ពីថ្ងៃទី១០ ខែសីហានេះតទៅ បើទោះបីជាកូរ៉េខាងជើងកន្លងមកនេះ ធ្លាប់បានព្រមានជាច្រើនដងរួចហើយថា វានឹងបំផ្លាញដល់ដំណើរការស្តារឡើងវិញ នៃទំនាក់ទំនងអន្តរកូរ៉េយ៉ាងណាក៏ដោយ ៕ ប្រភព៖ Reuters
-
អ៊ីរ៉ង់អំពាវនាវអោយសហរដ្ឋអាមេរិកបោះបង់គោលនយោបាយដាក់សម្ពាធលើប្រទេសខ្លួន (មានវីដេអូ)

អ៊ីរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក សាអ៊ីដ ខាធីបហ្សាដេស បញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលគោលនយោបាយដាក់សម្ពាធលើប្រទេសខ្លួន កាលពីអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ បានគូសបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា រដ្ឋបាលអាមេរិកគួរតែដឹងថា ខ្លួននឹងមិនទទួលបានអ្វីដែលទាក់ទងនឹងការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ប្រសិនបើខ្លួននៅតែប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់លោក ត្រាំ ។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយដាក់សម្ពាធយ៉ាងខ្លាំងរបស់រដ្ឋបាលលោក ត្រាំ បានបរាជ័យ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ការពិត និងផ្លាស់ប្តូរវិធីសាស្រ្តនេះ បើមិនដូច្នេះទេ វានឹងមិនជួយស្តារឡើងវិញនូវការអនុវត្តបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ទេ ។សូមរំលឹកថា នៅខែឧសភា ឆ្នាំ២០១៨ លោក ត្រាំ បានដកអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានចាប់ផ្តើមឡើងវិញ និងបន្ថែមទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់ ។ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ អ៊ីរ៉ង់បានផ្អាកជាបណ្តើរៗនូវការអនុវត្តបទប្បញ្ញត្តិមួយចំនួន នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំនេះ ភាគីពាក់ព័ន្ធនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានចាប់ផ្តើមធ្វើកិច្ចចរចានៅទីក្រុងវីយែន ដើម្បីពិភាក្សាអំពីបញ្ហាអាមេរិកនិងអ៊ីរ៉ង់បន្តការអនុលោមតាមច្បាប់ ៕ ប្រភព៖ ស៊ីនហួរ
-
លោក ចូ បៃដិន គាំទ្រផែនការរបស់មន្ទីរបញ្ជកោណចំពោះការតម្រូវអោយយោធាចាក់វ៉ាក់សាំង Covid-19 ជាកាតព្វកិច្ចអោយបានមុនពាក់កណ្តាលខែកញ្ញា (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា រូបលោកផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិអាមេរិក (DOD) ក្នុងការតម្រូវអោយយោធាអាមេរិកចាក់វ៉ាក់សាំងបង្ការ Covid-19 អោយបានមុនថ្ងៃ១៥ ខែកញ្ញាខាងមុខនេះ ។លោក បៃដិន បាននិយាយបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេតវិមានភ្លាមៗ បន្ទាប់ពីកំណត់ហេតុមួយច្បាប់របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ត្រូវបានផ្សព្វផ្សាយ ។ លោក អូស្ទីន បាននិយាយថា ខ្ញុំនឹងស្វែងរកការអនុញ្ញាតពីលោកប្រធានាធិបតី ដើម្បីជំរុញកាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់យោធា មិនឱ្យលើសពីពាក់កណ្ដាលខែកញ្ញាខាងមុខនេះឡើយ ឬអាចលឿនជាងនេះ នៅក្នុងករណីទទួលបានការយល់ព្រមពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ឬក្នុងករណីចាំបាច់ដែលតម្រូវឱ្យធ្វើ បែបនេះ ។ នៅក្នុងកំណត់ហេតុនេះ លោក អូស្ទីន ក៏បានក្រើនរំលឹកឱ្យយោធាអាមេរិកទាំងត្រៀមខ្លួនចាក់វ៉ាក់សាំងផងដែរ ។សូមជម្រាបផងដែរថា មន្ទីរបញ្ចកោណមានផែនការផ្ដល់ពេលវេលាជាក់លាក់នៃការវ៉ាក់សាំងសម្រាប់យោធាអាមេរិកដល់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីស្នើសុំការអនុញ្ញាតជាចុងក្រោយលើវ៉ាក់សាំង Pfizer នៅដើមខែកញ្ញាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៩ពាន់៨៤៣ករណី និងស្លាប់២៣៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ (មានវីដេអូ)

-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៥ពាន់១៤៤ ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃអង្គារនេះ (មានវីដេអូ)

-
មន្ទីរបញ្ជកោណ តម្រូវអោយកងទ័ពទាំងអស់ចាក់វ៉ាក់សាំង Covid-19 នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ (មានវដេអូ)

-
សហរដ្ឋអាមេរិកអំពាវនាវអោយជៀសវាងការធ្វើដំណើរទៅកាន់ ប្រទេសបារាំង អ៊ីស្រាអែល និងថៃ ដោយសារព្រួយបារម្ភពីជំងឺ Covid-19 (មានវីដេអូ)

-
ឥណ្ឌាគឺជាប្រទេសផលិត និងអ្នកប្រើប្រាស់ទឹកដោះគោឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០១៨

ឥណ្ឌា៖ ជាមួយនឹងរបបអាហារដែលមានជាតិទឹកដោះគោច្រើននៃគ្រឿងការី និងភេសជ្ជៈយ៉ាអួ ឬទឹកដោះគោជូរ ឥណ្ឌាហាក់ដូចជាកន្លែងមួយដ៏សក្តិសមសម្រាប់ក្រុមហ៊ុនទឹកដោះគោ Danone របស់ប្រទេសបារាំង ដើម្បីទទួលបានជោគជ័យលើមុខជំនួញមួយនេះ នៅពេលដែលខ្លួនបានចូលមកប្រទេសនេះក្នុងឆ្នាំ ២០១១ ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងឆ្នាំ ២០១៨ Danone បានបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតទឹកដោះគោនៅឥណ្ឌារបស់ខ្លួន ។ ឥណ្ឌាគឺជាប្រទេសផលិត និងអ្នកប្រើប្រាស់ទឹកដោះគោឈានមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០១៨ កសិករផលិតទឹកដោះគោចំនួន៧៥លាននាក់របស់ប្រទេសនេះ ផលិតទឹកដោះគោចំនួន៤១០ពាន់លានផោន ស្មើនឹង ២២% នៃផលិតកម្មពិភពលោក ។ ជាមួយតួលេខនេះ និងរបបអាហារដែលមានជាតិទឹកដោះគោច្រើននៃគ្រឿងការី និងភេសជ្ជៈយ៉ាអួ ក្រុមហ៊ុនទឹកដោះគោខ្នាតយក្យរបស់បារាំង Danone សង្ឃឹមថា ខ្លួននឹងទទួលបានជោគជ័យនៅក្នុងប្រទេសនេះ ដោយបើកដំណើរការផលិតកម្មផ្ទាល់ខ្លួននៅឆ្នាំ ២០១១ ។ ផ្ទុយទៅវិញ គំនិតនេះបានបរាជ័យក្នុងការរាប់បញ្ចូលជាង ១០% នៃការលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលភាគច្រើនមកពីផ្នែក “អាហារូបត្ថម្ភឯកទេស” របស់ខ្លួន ។ ក្រុមអ្នកវិភាគបានបញ្ជាក់ថា ការធ្វើមូលដ្ឋានីយកម្មខ្ពស់របស់ឥណ្ឌា ព្រមទាំងបញ្ហាជាច្រើនផ្សេងទៀត ដែលធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនដែលធ្លាប់មានបទពិសោធន៍ធ្វើអាជីវកម្មផលិតទឹកដោះគោនៅសហរដ្ឋអាមេរិក និងបារាំងដែលជាប្រទេសកំណើតរបស់ខ្លួនផ្ទាល់ ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Danone មិនមែនជាអ្នកផលិតទឹកដោះគោធំតែមួយគត់ដែលមានបញ្ហានៅក្នុងទីផ្សារប្រទេសឥណ្ឌានោះទេ ។…