-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១ពាន់៣៨ករណី និងស្លាប់២០៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១ពាន់៣៨ករណី និងស្លាប់២០៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន៨៦៥ករណីជាប្រជាជនទូទៅ និង ១៧៣ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន២ពាន់១២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៧៨ម៉ឺន៨ពាន់១២៦ករណី ក្នុងនោះមានអ្នកជំងឺ៥៧ម៉ឺន២ពាន់៧២៦នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨១ម៉ឺន៦ពាន់៩៨៩ករណី និងអ្នកជំងឺ៦០ម៉ឺន១៥២នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៧០១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៧៩៥នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៨០២ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃពុធនេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៤ពាន់៨០២ករណីបន្ថែមទៀត ក្នុងនោះ១០នាក់ជាករណីនាំចូល និង៤ពាន់៧៩២នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៨ពាន់៣៨៥ករណី ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមានតែ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់៣ពាន់៩៥៦នាក់ ។ នៅក្នុងថ្ងៃអង្គារម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៨៨នាក់ទៀតផងដែរ ។ សរុបមក គិតត្រឹមយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន២២ម៉ឺន៨ពាន់១៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៨ម៉ឺន៣៤៨នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤ពាន់១៤៥នាក់ ៕ ប្រភព៖ Vietnam New
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៤លាន៧៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣២ម៉ឺននាក់ និងជាសះស្បើយ១៨៣លាន៩០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៤លាន៧៧ម៉ឺន៦ពាន់៨១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣២ម៉ឺន៦ពាន់៨៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៣លាន៩០ម៉ឺន១ពាន់៣៦៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៨៩ម៉ឺន២ពាន់២១៥នាក់ ស្លាប់ចំនួន៦៣ម៉ឺន៤ពាន់៦៦២នាក់ និងជាសះស្បើយចំនួន២៩លាន៩៦ម៉ឺន៦ពាន់៣២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៣ម៉ឺន៣ពាន់៣៣៣នាក់ ស្លាប់៤២ម៉ឺន៩ពាន់១៨៣នាក់ និងជាសះស្បើយ៣១លាន២១ម៉ឺន៦២៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២១ម៉ឺន៣ពាន់៣៨៨នាក់ ស្លាប់ចំនួន៥៦ម៉ឺន៤ពាន់៨៩០នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន២ពាន់៧២៤នាក់ ៕ ប្រភព៖ worldometers
-
អ្នកជំនាញ៖ អ្នកបង្កើតគោលនយោបាយនៅចិនកំពុងជួបវិបត្តិ ខណៈតម្លៃចេញពីរោងចក្រកើនឡើង ហើយអ្នកផលិតមានអារម្មណ៍ថារងគំនាប

ក្រុងប៉េកាំង៖ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចចុងក្រោយ អតិផរណានៃតម្លៃផលិតផលចេញពីរោងចក្រនៅចិន និងកំណើននៃការថយចុះនៃការនាំចេញរបស់ប្រទេស បង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែមានហានិភ័យតិចតួចដែលថ្លៃដើមនៃការចំណាយប្រចាំថ្ងៃនឹងកើនឡើង ទោះបីជាអតិផរណាតម្លៃទំនិញប្រើប្រាស់កើនឡើងតិចតួចនាខែកក្កដានេះក៏ដោយ។ យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) អតិផរណានៃតម្លៃចេញពីរោងចក្រ វាស់វែងដោយសន្ទស្សន៍ថ្លៃផលិត (PPI) បានកើនឡើងចំនួន ៩ ភាគរយកាលពីខែកក្កដាធៀបនឹងពេលវាលាដដែលកាលពីឆ្នាំមុន។ សន្ទស្សន៍ថ្លៃផលិត ដែលបង្ហាញពីតម្លៃរោងចក្រគិតថ្លៃពីអ្នកលក់ដុំសម្រាប់ផលិតផលរបស់ពួកគេ គឺខ្ពស់ជាងការកើនឡើងចំនួន ៨,៨ ភាគរយកាលពីខែមិថុនា។ កាលចុងសប្តាហ៍ ទិន្នន័យពាណិជ្ជកម្មថ្មីក៏បានបង្ហាញផងដែរថា កំណើននៃការនាំចេញរបស់ចិនក្នុងខែកក្កដា បានធ្លាក់ចុះដូចការរំពឹងទុក។ ការនាំចេញបានកើនឡើងដល់ ២៨២,៦៦ ប៊ីលានដុល្លារ ឬស្មើ ១៩,៣ ភាគរយធៀបនឹងឆ្នាំមុន ពោលគឺធ្លាក់ចុះពីកំណើន ៣២,២ ភាគរយនៅខែមិថុនា និងទាបជាងការរំពឹងទុកត្រឹម ១៩,៩ ភាគរយ។ សារព័ត៌មាន The South China Morning Post បានដកស្រង់កំណត់ត្រាមួយរបស់លោក Zhang Zhiwei ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management ដែលថា ការដាក់សម្ពាធពាណិជ្ជកម្មបន្ថែមទៀតប្រទេសចិន ត្រូវបានគេរំពឹងថា នឹងត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវចលនាដឹកទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែន…
-
អូស្រ្តាលីផ្លាស់ប្តូរទិសដៅពាណិជ្ជកម្ម ពីប្រទេសចិនទៅឥណ្ឌា

បេសកជនពិសេសអូស្រ្តាលីនិងជាអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Tony Abbott បាននិយាយថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសរបស់លោកនិងឥណ្ឌានឹងបង្ហាញថា « ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យគឺងាកចេញពីចិនហើយ» ។ លោក Abbott បានធ្វើទស្សនកិច្ចនៅទីក្រុង ញូវដេលី កាលពីសប្តាហ៍មុនក្នុងនាមជាប្រេសិតពាណិជ្ជកម្មពិសេស របស់អូស្ត្រាលីសម្រាប់ប្រទេសឥណ្ឌាដោយសាររដ្ឋាភិបាលអូស្ត្រាលីផ្តល់អាទិភាពក្នុងការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌា។ នៅក្នុងអត្ថបទមួយដែលទំនងជាចង់ធ្វើឱ្យទីក្រុងប៉េកាំងខឹង និងត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែត The Australian កាលពីថ្ងៃច័ន្ទទី ៩ ខែសីហា លោកAbbott បាននិយាយថា« ឥណ្ឌាជាចម្លើយរបស់សំណួរអំពីប្រទេសចិន»។ លោក Abbott បានសរសេរក្នុងអត្ថបទដដែលថា « នៅពេលដែល ប្រទេសមហាអំណាច លេចធ្លោផ្សេងទៀត នៅលើពិភពលោកកាន់តែមានភាពលេចធ្លោស្ទើរតែរាល់ថ្ងៃបែបនេះ វាជាផលប្រយោជន៍រួមរបស់ពិភពលោកដែលឥណ្ឌា ត្រូវប្រកាន់យកកន្លែងត្រឹមត្រូវ របស់ខ្លួនក្នុងចំណោមប្រទេសនានាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន» ។ លោក Abbott បានបន្ថែមថា៖ « ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺទាក់ទងនឹងនយោបាយក៏ដូចជាផ្នែកសេដ្ឋកិច្ចផងដែរនោះ កិច្ចព្រមព្រៀងរវាងឥណ្ឌានិងអូស្រ្តាលី នឹងក្លាយជាសញ្ញាដ៏សំខាន់មួយនៃពិភពប្រជាធិបតេយ្យ ដែលកំពុងឃ្លាតឆ្ងាយពីប្រទេសចិនក៏ដូចជា ចាប់ផ្តើមបង្កើនវិបុលភាពរយៈពេលវែងនៃប្រទេសទាំងពីរផងដែរ» ។ ស្ថានទូតចិន នៅអូស្រ្តាលីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទនេះ។ លោក Abbott គឺជានាយករដ្ឋមន្រ្តីអូស្ត្រាលីនៅពេលដែលប្រទេសចិននិងអូស្ត្រាលី បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមាននៅឆ្នាំ…
-
រដ្ឋបាលលោកបៃដិន ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលបេឡារុសសារជាថ្មី

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃច័ន្ទ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងនឹងប្រទេសបេឡារុស ដោយហៅវិធានការនេះថា ជាការឆ្លើយតបទៅនឹងការគាបសង្កត់នយោបាយ និងអំពើពុករលួយដែលកំពុងបន្តរបស់ក្រុងមីនស្ក៍។ តាមបញ្ជីរបស់ក្រសួងរតនាគារ ក្រុមហ៊ុនរងទណ្ឌកម្មថ្មីរួមមានក្រុមហ៊ុន Belaruskali OAO ដែលជាសហគ្រាសរដ្ឋធំបំផុតមួយរបស់បេឡារុស និងជាប្រភពទ្រព្យសម្បត្តិនៃរដ្ឋាភិបាលប្រទេសនេះ គណៈកម្មាធិការអូឡាំពិកជាតិបេឡារុស និងក្រុមហ៊ុនឯកជនចំនួន ១៥ រួមទាំងធនាគារ Absolutbank ដែលមានទំនាក់ទំនងជាមួយរបបលោកប្រធានាធិបតី Alexander Lukashenko ។ យោងតាមការរាយការណ៍របស់ Association Press គណៈកម្មាធិការអូឡាំពិកបេឡារុស ត្រូវបានគេចោទប្រកាន់ថាបានជួយសម្រួលដល់ការលាងលុយកខ្វក់ ការគេចវេសការដាក់ទណ្ឌកម្ម និងគេចពីការហាមឃាត់ទិដ្ឋាការជាដើម។ លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាគឺជាទំនួលខុសត្រូវរបស់អស់អ្នកដែលខ្វល់ខ្វាយអំពីបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងសេរីភាពក្នុងការបញ្ចេញមតិដើម្បីប្រឆាំងនឹងការជិះជាន់នេះ»។ លោកបន្តថា៖ «សហរដ្ឋអាមេរិក នឹងបន្តក្រោកឈរឡើងដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្ស និងការបញ្ចេញមតិដោយសេរីខណៈដែលការទទួលខុសត្រូវរបស់លោក Lukashenka ក្នុងការព្រមព្រៀងគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។ ទណ្ឌកម្មថ្មី ធ្វើឡើងក្នុងខួបមួយឆ្នាំនៃការបោះឆ្នោតដែលអនុញ្ញាតឱ្យលោក Lukashenko បន្តអាណត្តិទី ៦ របស់លោក ក្រោមការចោទប្រកាន់របស់សហគមន៍អន្តរជាតិ និងក្រុមប្រឆាំងក្នុងស្រុកដែលថា…
-
មន្ទីរពេទ្យរាប់រយនៅហ្វីលីពីន ស្ទើអស់សមត្ថភាពទទួលអ្នកជំងឺទៀត ខណៈករណីកូវីដ១៩ កើនឡើងខ្លាំង

ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃ ច័ន្ទ ថា មន្ទីរពេទ្យជិតមួយភាគប្រាំនៅក្នុងប្រទេសហ្វីលីពីន ស្ទើអស់សមត្ថភាពទទួលអ្នកជំងឺទៀត ក្រោយករណីកូវីដ-១៩ កើនឡើងខ្លាំងក្នុងប្រទេស ដោយសារវ៉ារ៉្យង់ឌែលតា។ ករណីឆ្លងវីរុសកូវីដនៅប្រទេសហ្វីលីពីន កំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨.០០០ ទៅ ១០.០០០ នាក់ក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមទិន្នន័យផ្លូវការ។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី Maria Rosario Vergeire បាននិយាយថា៖ « វាអាចទៅរួច ដែលករណីនឹងបន្តកើនឡើង សូម្បីតែបើទោះបីយើងរឹតបន្តឹង និងកំណត់កម្រិតដាក់ធ្វើចត្តាឡីស័កនៅមជ្ឃមណ្ឌលទទួលអ្នកជំងឺសម្រាប់ រដ្ឋធានីម៉ានីល និងតំបន់ជុំវិញនេះក៏ដោយ»។ លោកស្រី បាននិយាយថាក្នុងចំណោម មន្ទីរពេទ្យចំនួន ១.២៩១ នៅប្រទេសហ្វីលីពីន មន្ទីរពេទ្យប្រមាណ ២៣៦ កន្លែងបានឈានដល់ «កម្រិតធ្ងន់ធ្ងរ» ដែលមានទទួលអ្នកជំងឺជាង ៨៥ ភាគរយ ហើយដោយសារតែការកើនឡើងនៃករណីកូវីដកើនឡើងខ្លាំង។ ដោយឡែក មន្ទីរពេទ្យនៅតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ក៏កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានអគារចំនួន ២៥ ក្នុងចំណោម ១៥៩ ទទួលអ្នកជំងឺស្ទើរពេញមន្ទីរពេទ្យ។ កាលពីថ្ងៃ សុក្រ សប្តាហ៍មុន អាជ្ញាធរបាន…
-
ភាពតានតឹងរវាងអាមេរិក និងចិនកើនឡើង នៅអង្គការសហប្រជាជាតិ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកអាន់តូនី ប្លីងគែនបានធ្វើការរិះគន់សកម្មភាពរបស់ក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ហើយបានប្រាប់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីរឿងការផ្ទុះជម្លោះនៅតំបន់នេះ ឬតំបន់សមុទ្រដទៃទៀត«នឹងមានផលវិបាកជាសកលធ្ងន់ធ្ងរដល់សន្តិសុខ និងពាណិជ្ជកម្ម» ដែលការលើកឡើងបែបនេះបង្កឱ្យការរិះគន់ពីភាគីចិនវិញ។ «យើងបានឃើញការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងនាវានៅសមុទ្រ និងសកម្មភាពបង្កហេតុ ដើម្បីជំរុញការទាមទារដែនសមុទ្រដោយខុសច្បាប់» លោកប្លីងគែននិយាយបែបនេះ ដោយបន្ថែមទៀតថាក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះសកម្មភាពដែល «បំភិតបំភ័យ និងយាយី រារាំងរដ្ឋដទៃទៀតទៀតពីការចូលប្រើធនធានដែនសមុទ្ររបស់ពួកគេដោយស្របច្បាប់»។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «នៅពេលរដ្ឋមួយមិនប្រឈមនឹងផលវិបាកពីការមិនអើពើចំពោះច្បាប់ទាំងនេះ វានឹងជំរុញឱ្យមាននិទ្ទណ្ឌភាពនិងអស្ថិរភាពកាន់តែច្រើនឡើងនៅគ្រប់ទីកន្លែង»។ ជាការឆ្លើយតបនឹងលោកប្លីងគែន ឯកអគ្គរដ្ឋទូតរងរបស់ចិនប្រចាំអង្គការសហប្រជាជាតិលោកដាយ ប៊ីង បានចោទប្រកាន់សហរដ្ឋអាមេរិកថាបាន«បង្កបញ្ហាពីអ្វីមួយដែលតូចតាច ដោយបញ្ជូននាវា និងយន្តហោះយោធាទំនើបៗតាមអំពើចិត្តចូលទៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការបង្កហេតុ និងការព្យាយាមជាសាធារណៈដើម្បីធ្វើឱ្យមានការបែកបាក់រវាងបណ្ដាប្រទេសក្នុងតំបន់»។ លោកបានបន្តទៀតថា៖ «ប្រទេសនេះខ្លួនឯងបានក្លាយជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»។ សមុទ្រចិនខាងត្បូងបានក្លាយជាចំណុចមួយក្នុងចំណោមចំណុចតានតឹងជាច្រើននៃទំនាក់ទំនងចិន-អាមេរិកដោយទីក្រុងវ៉ាស៊ីនតោនបានច្រានចោលនូវអ្វីដែលខ្លួនហៅថាការទាមទារទឹកខុសច្បាប់ដោយទីក្រុងប៉េកាំងនៅដែនសមុទ្រដ៏ធំធេង ដែលរួមមានផ្នែកមួយចំនួននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន៕ ប្រភព៖ Reuters
-
ប្រ៊ុយណេ រកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ក្នុងរយៈពេល ១៥ខែ

ប្រ៊ុយណេរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន ៤២ករណី កាលពីថ្ងៃច័ន្ទកន្លងទៅ។ ចំនួននេះជាចំនួនដ៏ខ្ពស់បំផុតសម្រាប់ករណីប្រចាំថ្ងៃរបស់ប្រទេសនេះ ខណៈកាលពីចុងសប្ដាហ៍មុន ប្រទេសនេះរកឃើញមានការឆ្លងចូលសហគមន៍ជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០២០។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រ៊ុយណេលោក Mohd Isham Jaafar លើកឡើងប្រភពនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុងឆ្នាំនេះ អាចចេញពីសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក។ អាជ្ញាធរប្រ៊ុយណេក៏ធ្វើការស៊ើបអង្កេតលើការឆ្លងព្រំដែនម៉ាឡេស៊ី-ប្រ៊ុយណេដោយខុសច្បាប់ ដែលមានការសង្ស័យថា ការឆ្លងព្រំដែននេះ អាចជាប្រភពចម្លងមួយផងដែរ។ លោករដ្ឋមន្ត្រីសុខាភិបាលបន្ថែមថា សំណាកទាំងអស់នេះនឹងបញ្ជូនទៅកាន់ប្រទេសសិង្ហបុរី ដើម្បីធ្វើតេស្តរកមើលវ៉ារ្យង់ដែលតា ដែលអាចចម្លងជំងឺកូវីដ-១៩ខ្លាំងជាងធម្មតា។ ក្រោយពីរកឃើញឆ្លងចូលសហគមន៍ភ្លាម រាជការប្រ៊ុយណេក៏ធ្វើការរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាដាក់បម្រាមបិទសាលារៀន វិហារឥស្លាម និងជំនួញមិនចាំបាច់មួយចំនួន។ ៣៣ភាគរយ នៃប្រជាជនប្រមាណ ៤៥ម៉ឺននាក់នៅក្នុងប្រទេសនេះទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។ នេះបើតាមទិន្នន័យដោយរដ្ឋាភិបាលប្រ៊ុយណេចុះផ្សាយកាលពីថ្ងៃអាទិត្យ៕ ប្រភព៖ CNA
-
ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ធ្វើការហៅទូរស័ព្ទទៅលោកម៉ាក្រូន ដើម្បីពិភាក្សាអំពីការជាប់គាំងការចរចានុយក្លេអ៊ែរ

នៅក្នុងការហៅទូរស័ព្ទលើកដំបូងរបស់លោកទៅកាន់មេដឹកនាំលោកខាងលិចកាលពីថ្ងៃចន្ទនេះ ប្រធានាធិបតីថ្មីនៃប្រទេសអ៊ីរ៉ង់បានធ្វើការស្នើសុំសមភាគីបារាំងរបស់លោកឱ្យជួយធានា «សិទ្ធ» របស់អ៊ីរ៉ង់ក្នុងការចរចាស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលឥឡូវនេះកំពុងជាប់គាំង។ បើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA លោកអ៊ីប្រាហ៊ីម រ៉ាស៊ី ដែលជាបព្វជិតអភិរក្សនិយមមួយរួបនិងជាជំនិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រាប់ប្រធានាធិបតីបារាំងលោកអេម៉ានុអែល ម៉ាក្រូនថាដើម្បីស្ដារកិច្ចព្រមព្រៀងនេះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវតែអនុវត្តឡើងវិញនូវការប្ដេជ្ញារបស់ពួកគេក្នុងកិច្ចព្រមព្រៀង។ «នៅក្នុងការចរចាណាមួយសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់គួរតែត្រូវបានធានា» លោករ៉ាស៊ីបាននិយាយបែបនេះ ហើយបានបន្តធ្វើការរិះគន់សហរដ្ឋអាមេរិកចំពោះការបោះបង់កិច្ចព្រមព្រៀងនេះនិងដាក់ទណ្ឌកម្មឡើងវិញក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ។ បើតាមសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំង លោកម៉ាក្រូនបានធ្វើការទាមទារឱ្យអ៊ីរ៉ង់ «បើកការចរចានៅទីក្រុងវីយ៉ែនណាឡើងវិញឱ្យឆាប់រហ័សដើម្បីឈានដល់ការសន្និដ្ឋាន ហើយបញ្ចប់ដោយគ្មានការពន្យារពេលចំពោះរាល់សកម្មភាពនុយក្លេអ៊ែរដែលខ្លួនកំពុងអនុវត្តដោយរំលោភលើកិច្ចព្រមព្រៀងនេះ»។ បើទោះបីជាភាពតានតឹងកើនឡើងនៅក្នុងតំបន់ហើយទីក្រុងតេហេរ៉ង់បោះបង់ចោលការប្តេជ្ញារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ ក៏ការលើកឡើងរបស់លោករ៉ាយស៊ីបង្ហាញពីឆន្ទៈរបស់រដ្ឋបាលថ្មីក្នុងការវិលត្រឡប់មកតុចរចាវិញ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ បានព្យាយាមធ្វើការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងឡើងវិញ ប៉ុន្តែការចរចាចុងក្រោយគេនៅខែមិថុនាបានបញ្ចប់ដោយមិនបានលទ្ធផលធំដុំ និងគ្មានការកំណត់កាលបរិច្ឆេទសម្រាប់ការចរចាបន្ត៕ ប្រភព៖ Yahoo