-
ស្ត្រីជនជាតិអាមេរិកាំងម្នាក់ ប្តឹងព្រះអង្គម្ចាស់ចក្រភពអង់គ្លេស ពីបទរំលោភផ្លូវភេទ

ស្ត្រីជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Virginia Giuffre ចោទប្រកាន់ថា នាងត្រូវបានគេនាំទៅចក្រភពអង់គ្លេសក្នុងវ័យជំទង់ ត្រូវបានរំលោភបំពានផ្លូវភេទ ដោយព្រះអង្គម្ចាស់ Andrew និងកំពុងប្តឹងសមាជិកគ្រួសាររាជវង្សផងដែរ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន Al Jazeera។ កាលពីថ្ងៃ ច័ន្ទ មេធាវីរបស់អ្នកនាង Virginia Giuffre ដែលជាអ្នកចោទប្រកាន់ជនល្មើសរំលោភបំពានផ្លូវភេទ Jeffrey Epstein បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធម៉ាន់ហាតាន់ជាកន្លែង ដែលបុគ្គលនេះធ្វើការអ្នកហិរញ្ញវត្ថុអាមេរិក និងត្រូវបានគេចោទប្រកាន់បទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទនៅឆ្នាំ ២០១៩ ។ មួយខែក្រោយ លោកបានសំលាប់ខ្លួនឯងនៅអាយុ ៦៦ ឆ្នាំ ខណៈដែលគាត់រង់ចាំការកាត់ក្តីនៅពន្ធនាគារសហព័ន្ធក្បែរតុលាការ។ ព្រះអង្គម្ចាស់ Andrew បានទទួលស្គាល់មិត្តភាពរបស់គាត់ជាមួយលោក Epstein ថាលោកធ្លាប់បានមកស្នាក់នៅកន្លែងគាត់មួយរយៈដែរ ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់អ្នកនាង Giuffre ពីបទរំលោភផ្លូវភេទ។ អ្នកនាង Giuffre អះអាងថា លោក Epstein បានជួញដូរនាងទៅព្រះអង្គម្ចាស់នៅពេលនាងមានអាយុ ១៧ ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ ច័ន្ទ អ្នកនាង Giuffre បាននិយាយថានាងត្រូវតែឱ្យព្រះអង្គម្ចាស់នេះ ទទួលខុសត្រូវចំពោះអ្វីដែលគាត់បានធ្វើចំពោះនាង។ ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ក៏រួមបញ្ចូលនូវរូបថត…
-
ប្រជាជាតិនានា ប្រឈមមុខឧបសគ្គក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

របាយការណ៍សំខាន់របស់ក្រុមអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុនៅថ្ងៃចន្ទនេះបង្ហាញពីតម្រូវការបន្ទាន់ដើម្បីរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរនិងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃកំដៅផែនដី។ ការវិភាគបែបវិទ្យាសាស្ត្រដ៏ទូលំទូលាយដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលចំនួន ១៩៥ បានបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់ដោយសារព្រឹត្តិការណ៍ដែល « មិនធ្លាប់មានពីមុនមក» នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិនឹងក្លាយជារឿងធម្មតា។ របាយការណ៍នេះគីជាសារដាស់តឿននិងមានការអំពាវនាវ ឱ្យពិភពលោកនិយាយនិងយកចិត្តទុកដាក់អំពីបញ្ហា អាកាសធាតុ។ វាក៏ជា ការដាក់សម្ពាធមួយដើម្បីចាត់វិធានការលើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ។ លោក Corinne Le Quér ដែលបានចូលរួមសសេររបាយការណ៍នោះ បាននិយាយងថា “ទោះបីជាសេណារីយ៉ូករណីល្អបំផុត ដែលអាចមានកាកើនឡើងកំដៅត្រឹម១.៥ អង្សាសេលើស ក៏ដោយ“ យើងក៏នឹងត្រូវធ្វើការការពារខ្លួនយើង ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដដែលទេ។ របាយការណ៍នេះពិពណ៌នាអំពីគ្រោះមហន្តរាយ ដូចជាទឹកជំនន់ នាពេលថ្មីៗនេះ ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃ ប្រទេសចិន អាល្លឺម៉ង់ និងបែលហ្ស៊ិកនឹងកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារកំដៅផែនដី បាននាំមកនូវទឹកភ្លៀងកាន់តែច្រើននិងការកើនឡើងកម្រិតទឹកសមុទ្រ ព្រមទាំងគ្រោះរាំងស្ងួតនិងភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗ ។ យុវតី Greta Thunberg អាយុ ១៧ឆ្នាំ និងជាសកម្មជន អាកាសធាតុនិងបរិស្ថានមកពីប្រទេសស៊ុយអែត ដែល បានបញ្ចេញមតិអំពីរបាយការណ៍នេះ នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រថា៖ « ខ្ញុំសង្ឃឹមថា នេះអាចជាការដាស់តឿនស្មារតីមួយដល់មនុស្សជាតិ»។ នៅពេលវិបត្តិ អាកាសធាតុកាន់តែធ្ងន់ធ្ងរទាំងអស់នេះកំពុងកើតឡើង តើវានឹងត្រូវការអ្វីទៀតសម្រាប់មនុស្សដែលមានអំណាចដើម្បីចាប់ផ្តើមធ្វើសកម្មភាព? តើពួកគេកំពុងរង់ចាំអ្វីទៀត។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុបានចង្អុលបង្ហាញថា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទៅជាសូន្យទាំងស្រុងដើម្បីរក្សាលំនឹងសីតុណ្ហភាពរយៈពេលវែងរបស់ភពផែនដីអាចការពារកុំឱ្យព្រឹត្តិការណ៍ដ៏អាក្រក់ទាំងនេះកាន់តែអាក្រក់ទៅៗ…
-
សិង្ហបុរី៖ ប៉ូលីសបង្ក្រាប KTV គ្មានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងពីបទរំលោភលើច្បាប់កូវីដ១៩

ប៉ូលីសបានបង្ក្រាបហាងគ្មានអាជ្ញាប័ណ្ណមានលក្ខណៈដូច KTV ចំនួន ៤ កន្លែង ដែលកំពុងប្រតិបត្តិការនៅទូទាំងកោះនេះ ហើយប៉ូលីករកឃើញមនុស្សចំនួន ៤២ នាក់នៅបរិវេណនេះ និងត្រូវបានចាប់យកទៅសាកសួរពីបទរំលោភបទបញ្ជាកូវីដ-១៩។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃ អង្គារ កងកម្លាំងប៉ូលីសសិង្ហបុរី បាននិយាយថា ខ្លួនបានធ្វើការត្រួតពិនិត្យ ការអនុវត្តលើគ្រឹះស្ថានម៉ាស្សាចំនួន ៩២ និងកន្លែងកំសាន្តសាធារណៈចំនួន ២៣ នៅចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា។ បច្ចុប្បន្ន ប៉ូលីសកំពុងស៊ើបអង្កេតលើមនុស្សសរុប ៨៨ នាក់។ ប៉ូលីស បាននិយាយថាបុរស ៤ នាក់ និងស្ត្រីម្នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៣១ ឆ្នាំ ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរពីបទសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រងកន្លែងកម្សាន្តសាធារណៈគ្មានអាជ្ញាប័ណ្ណទាំងនេះ។ គ្រឹះស្ថានម៉ាស្សាចំនួន ២៤ ក៏ត្រូវបានគេសង្ស័យផងដែរថា បានប្រព្រឹត្តការរំលោភបំពានផ្សេងៗក្រោមបទបញ្ជាស្ដីអំពីសកម្មភាពគ្រឹះស្ថានម៉ាស្សា និងវិធានការបណ្តោះអាសន្នសម្រាប់កូវីដ ១៩ ចេញឆ្នាំ ២០២០ ។ សិង្ហបុរី ក៏បានចេញបទបញ្ជាបិទ ១០…
-
បណ្តាប្រទេសនានាបានបញ្ជូនជំនួយមកប្រទេសក្រិក ខណៈក្រិកកំពុងមានភ្លើងឆេះព្រៃ

ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្តដុតដៃដុតជើងពន្លត់អណ្តាតភ្លើង នៅប្រទេសក្រិក កាលពីថ្ងៃអង្គារទី ១០ សីហា បន្ទាប់ពីមានហេតុការណ៏អគ្គិភ័យនៅលើកោះ Evia ភាគឥសាននៃរដ្ឋធានីអាតែន។ ប្រជាជនជាច្រើនបានព្យាយាមយកបំពង់ទឹកនិងធុងដើម្បីប្រឹងប្រែងជួយសង្គ្រោះផ្ទះរបស់ពួកគេ។ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ នៅតំបន់មួយជិតប្រទេសតួកគីផងដែរ ដែលមានមនុស្សយ៉ាងតិច ៨ នាក់បានស្លាប់បាត់បង់ជីវិត ក៏ដូចជានៅអ៊ីតាលី និងតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុបខាងត្បូងដែលសុទ្ធសឹងជាតំបន់ដែលមានរលកកំដៅខ្ពស់ខ្លាំង ហើយបានបង្កើតលក្ខខណ្ឌស្ងួតខុសពីធម្មតានិងជំរុញឱ្យមាន ការជជែកគ្នាអំពីការខូចខាតដ៏អាក្រក់នេះដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុ ។ នាយករដ្ឋមន្រ្តីលោក Kyriakos Mitsotakis បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយនៅយប់ថ្ងៃចន្ទ ថាអាជ្ញាធរកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីពន្លត់ភ្លើងឆេះព្រៃនៅទូទាំងប្រទេសដែលលោកបានចាត់ទុកហេតុការណ៏ឆេះព្រៃទាំងនោះថាជា“ គ្រោះធម្មជាតិ ដែលមិនធ្លាប់មានពីមុនមកទេ” ។ យោងតាមទីភ្នាក់ងារអង្កេតការណ៍ជាតិ Meteo របស់ទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថាភ្លើងឆេះព្រៃលើកនេះបានបំផ្លាញផ្ទៃដីជាង ២០០.០០០ ហិចតានៅក្នុងប្រទេសក្រិក។ លោកនាយករដ្ឋមន្រ្តីត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីវាយតម្លៃពីផលប៉ះពាល់នៃអគ្គីភ័យនិងរៀបរាប់លម្អិតអំពីផែនការរបស់រដ្ឋាភិបាលរបស់គាត់ក្នុងការត្រួតពិនិត្យឡើងវិញនូវការបង្ការអគ្គិភ័យនាពេលអនាគតផងដែរ។ មនុស្សជាច្រើនត្រូវបានគេចាប់ខ្លួន ពាក់ព័ន្ធនឹងការឆេះព្រៃ។ ក៏មានការចោទប្រកាន់ខ្លះត្រូវបានធ្វើឡើង ចំពោះការដុតភ្លើងដោយខ្វះបំរុងប្រយ័ត្នផងដែរ។ លោក Vasilios Pliotas ព្រះរាជអាជ្ញានៃតុលាការកំពូលនៃក្រិក កាលពីថ្ងៃចន្ទ បានស្នើឱ្យប៉ូលីសនិង សេវាកម្មពន្លត់អគ្គីភ័យស៊ើបអង្កេតភស្តុតាងដែលអាចចង្អុលបង្ហាញពីផែនការរៀបចំដុតព្រៃដែលអាចរៀបចំដោយអង្គការឧក្រិដ្ឋកម្មណាមួយ។ បណ្តាប្រទេសជាង ២០ក៏បានបញ្ជូនការគាំទ្រដល់ដំណើរការពន្លត់អគ្គិភ័យរបស់ប្រទេសក្រិកផងដែរ។ មានអ្នកពន្លត់អគ្គីភ័យនិងម៉ាស៊ីនមកពី ប្រទេសប៉ូឡូញ និងស្លូវ៉ាគី បានចូលរួមកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើង…
-
តុលាការចិន ផ្តន្ទាទោសប្រហារជីវិតដល់ជនជាតិកាណាដាម្នាក់

កាលពីថ្ងៃអង្គារ ទី ១០ សីហាតុលាការចិនបានសម្រេចផ្តន្ទាទោសប្រហារជីវិតទៅបុរសជនជាតិកាណាដា កំឡុងពេលមានសវនាការបទបត្យាប័នរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei ។ លោក Robert Lloyd Schellenberg ត្រូវបានផ្តន្ទាទោសពីបទរត់ពន្ធ ជួញដូរ ដឹកជញ្ជូន និងផលិតគ្រឿងញៀន និងបានទទួលទោសដោយត្រូវជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំដោយអាជ្ញាធរនៅខេត្ត Liaoning ភាគឥ្ឍសានប្រទេសចិនក្នុងឆ្នាំ ២០១៨ ។ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរកាណាដាចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅអាកាសយានដ្ឋាន Vancouver ប្រទេសកាណាដាតាមសំណើរបស់អ្នកស៊ើបអង្កេតអាមេរិកកាលពីចុងឆ្នាំ ២០១៩ លោក Schellenberg ត្រូវបានកាត់ទោសប្រហារជីវិតវិញ។ តាមការស្រង់សម្តីរបស់សារព័ត៌មាន RFA លោក Zhang Dongshuo ដែលជាមេធាវីរបស់លោក Schellenberg បាននិយាយថា លោក Schellenberg មិនមានឱកាសក្នុងការផ្តល់និយាយជាមួយមេធាវី ការពារក្តីរបស់លោកទេ។ លោកបាននិយាយថា តុលាការកំពូលត្រូវតែពិនិត្យសំណុំរឿងនេះជាមុនសិន មុនពេលផ្តន្ទាទោសប្រហារជីវិត។ ប្រភព៖ Reuters
-
កូរ៉េខាងជើងព្រមានអំពី «វិបត្តិសន្តិសុខ» ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងបង្កើនភាពតានតឹង

កាលពីថ្ងៃពុធនេះ កូរ៉េខាងជើងបាននិយាយថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានខកខានឱកាសកែលម្អទំនាក់ទំនង ហើយកំពុងប្រថុយនឹង «វិបត្តិសន្តិសុខធ្ងន់ធ្ងរ» ដោយជ្រើសរើសបង្កើនភាពតានតឹងនៅពេលពួកគេធ្វើសមយុទ្ធយោធារួមគ្នា។ នាយឧត្ដមសេនីយ៍ Kim Yong Chol ជាអ្នកនយោបាយមួយរូបដើរតួដ៏សំខាន់ក្នុងការរៀបចំជំនួបរវៀងមេដឹកនាំកូរ៉េខាងជើង និងអាមេរិក បានធ្វើការរិះគន់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចំពោះការឆ្លើយតបទៅនឹងសុឆន្ទៈរបស់ទីក្រុងព្យុងយ៉ាងជាមួយនឹង «អំពើអរិភាព»។ ក្នុងសេចក្ដីថ្លែងការណ៍មួយចុះផ្សាយដោយសារព័ត៌មានរដ្ឋ KCNA លោក Kim Yong Chol បាននិយាយថា៖ «យើងនឹងធ្វើឱ្យពួកគេដឹងអំពីអ្វីដែលជាជម្រើសដ៏គ្រោះថ្នាក់ដែលពួកគេបានធ្វើ និងវិបត្តិសន្តិសុខធ្ងន់ធ្ងរ ដែលពួកគេនឹងប្រឈមមុខដោយសារតែការជ្រើសរើសខុសរបស់ពួកគេ»។ ការលើកឡើងបែបនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន គឺលោកស្រីគីម យ៉ូជុង បានធ្វើការព្រមានទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនអំពីសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍នេះ។ កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថាសម្រាប់ថ្ងៃទីពីរជាប់គ្នាកូរ៉េខាងជើងមិនបានធ្វើការឆ្លើយតបនឹងការហៅទូរស័ព្ទតាមបណ្ដាញទូរស័ព្ទអន្តរកូរ៉េ ដែលទើបតែតភ្ជាប់វិញកាលពីចុងខែកក្កដា បន្ទាប់ពីកូរ៉េខាងជើងបានកាត់ផ្ដាច់អស់រយៈពេលជាងមួយឆ្នាំ។ ការបន្តឡើងវិញភ្លាមៗនៃទំនាក់ទំនងអន្តរកូរ៉េបានកើតឡើងបន្ទាប់ពីការព្យាយាមទំនាក់ទំនងតាមរយៈការផ្ញើលិខិតរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន និងលោកគីម ជុងអ៊ុន។ ប៉ុន្តែការកើនឡើងភាពតានតឹងទៅពេលថ្មីៗនេះបានបង្កការគំរាមកំហែងដល់គោលដៅរបស់លោកមូនក្នុងការកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើងនៅអាណត្តចុងក្រោយរបស់លោក។ អ្នកវិភាគមួយចំនួនបានគិតថាកូរ៉េខាងជើងបានធ្វើការរិះគន់បែបនេះដើម្បីបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចរចានាពេលអនាគត ឬដើម្បីទាមទារសម្បទានពីកូរ៉េខាងត្បូង ឬដើម្បីបង្វែរអារម្មណពីវិបត្តិរបស់ខ្លួន៕ ប្រភព៖ Reuters
-
ការស៊ើបអង្កេត Al Jazeera បង្ហាញពីរបៀបប្រើវិស័យកីឡាបាល់ទាត់ ដើម្បីលាងលុយកខ្វក់

ខ្សែវីឌីអូបែបស៊ើបអង្កេតរបស់អង្គភាពស៊ើបអង្កេត Al Jazeera (I-Unit) បានគាស់កកាយឱ្យឃើញថា ឧក្រិដ្ឋជនអាចទិញក្លឹបបាល់ទាត់អង់គ្លេស ដើម្បីលាងសម្អាតផលផ្លែនៃឧក្រិដ្ឋកម្មរបស់ខ្លួន ដោយលាតត្រដាងពីពិភពដ៏ស្រពិចស្រពិលនៃភាពជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស និងពីរបៀបដែលឧក្រិដ្ឋជនរំលោភបំពានច្បាប់។ ក្រោមចំណងជើងថា «មនុស្សដែលលក់បាល់ទាត់» ឬ «The Men Who Sell Football» និងមានរយៈពេលចំនួនជាង ៦០ នាទី។ការស៊ើបអង្កេត បានបង្ហាញឈ្មួញកណ្តាលប្រាប់អ្នកយកព័ត៌មានសង្ងាត់ អំពីរបៀបដែលពួកគេអាចលាក់លុយ និងអត្តសញ្ញាណរបស់ឧក្រិដ្ឋជន នៅពីក្រោយកិច្ចព្រមព្រៀងពីក្រៅប្រទេស និងការបញ្ជូនរបាយការណ៍សវនកម្មក្លែងបន្លំទៅអាជ្ញាធរបាល់ទាត់អង់គ្លេស។ ការស៊ើបអង្កេត ក៏បង្ហាញផងដែរពីរបៀបដែលឈ្មួញកណ្តាលដូចគ្នាប្រើ «ល្បិចកខ្វក់» ហើយអាចទទួលបានលិខិតឆ្លងដែនថ្មីសម្រាប់ឧក្រិដ្ឋជនដែលមានឈ្មោះថ្មី ដើម្បីបញ្ឆោតអាជ្ញាធរបាល់ទាត់។ លោក Ben Cowdock ជាអ្នកស៊ើបអង្កេតទាក់ទងនឹងការលាងលុយកខ្វក់មកពីអង្គការតម្លាភាពអន្តរជាតិបាននិយាយថា៖ «អ្នកគាំទ្របាល់ទាត់គួរតែខឹងសម្បារ ព្រោះការស៊ើបអង្កេតបង្ហាញពីភាពងាយរងគ្រោះនៃប្រព័ន្ធបាល់ទាត់អង់គ្លេស ចំពោះការផ្តល់មូលនិធិពីប្រភពដែលគួរឱ្យសង្ស័យ និងម្ចាស់ដែលមិនសាកសមសម្រាប់ក្លឹបរបស់ពួកគេ»។ ក្នុងចំណោមឈ្មួលកណ្ដាលទាំងអស់ ដែលអ្នកយកព័ត៌មានសង្ងាត់ Al Jazeera បានសម្ភាស៍ គឺលោក Christopher Samuelson។ លោកគឺជាភ្នាក់ងារសម្រាប់ឧក្រិដ្ឋជនចិនម្នាក់ដែលមានទ្រព្យសម្បត្តិច្រើន ក្នុងកិច្ចព្រមព្រៀងទិញ Derby County ដែលជាក្លឹបបាល់ទាត់ចំណាស់ជាងគេមួយរបស់អង់គ្លេស និងជាម្ចាស់ជើងឯកអង់គ្លេសពីរដងក្នុងទស្សវត្សរ៍ឆ្នាំ ១៩៧០…
-
ចិនប្រើសម្ភារតេស្តសំណាកស្វ័យប្រវត្ថិ ក្នុង១ថ្ងៃ បាន១.៥លានសំណាក

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានចេញកាលពីថ្ងៃទី១០ សីហាថា ចិនបានដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍ (Lab) ខ្យល់ដែលមានសមត្ថភាពខ្ពស់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ២ទៀត នៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន។ ប្រភពថា មន្ទីរពិសោធន៍នេះមានសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ -១៩ ដោយស្វ័យប្រវត្តិ ដែលអាចពិនិត្យមនុស្សរហូតដល់ ១,៥ លាននាក់ ជារៀងរាល់ថ្ងៃ ដោយប្រើវិធីសាស្ត្រតេស្តលាយបញ្ចូលគ្នា ១០ក្នុង១។ ប្រទេសចិនបានបង្កើតមន្ទីរពិសោធន៍ខ្យល់ ចំនួន ១៨ ហើយ ដែលបានដាក់ឲ្យប្រើប្រាស់ធ្វើតេស្តរកមេរោគកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
-
SpaceX ចុះកិច្ចព្រមព្រៀងផលិតឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីអោយ NASA ក្នុងតម្លៃ១ពាន់លានដុល្លារ

អាមេរិក៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីពិភពលោក គឺលោក Elon Musk បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ក្នុងការផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ដោយត្រូវបានគេដឹងថា កិច្ចព្រមព្រៀងនេះមានតម្លៃទៅដល់១ពាន់លានដុល្លារ ។ អ្នកនាំពាក្យរបស់អង្គការ NASA លោកស្រី Monica Witt បាននិយាយថា ការផ្តល់កិច្ចព្រមព្រៀងទៅអោយក្រុមហ៊ុន SpaceX នេះ គឺជាការធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់ NASA ដែលបានចេញកាលពីខែកក្កដា ក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណា ដែលស្ថិតនៅក្នុងឧស្សាហកម្មអវកាស ដើម្បីអាចផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្ម និងគុណភាព ។ សូមបញ្ជាក់ផងដែរថា SpaceX គឺជាក្រុមហ៊ុនអាមេរិកមួយដែលបានជោគជ័យក្នុងការអភិវឌ្ឍ និងផលិតឈុតសម្លៀកបំពាក់អោយអវកាសយានិករបស់យានអវកាសរបស់ SpaceX គឺយាន Dragon Spacecraft ជាពិសេសឈុតដែល SpaceX គឺមានមុខងារពិសេសអាចការពារអវកាសយានិក ពីហេតុការណ៍គ្រោះថ្នាក់អគ្គិសភ័យ និងបញ្ហាសំពាធអាកាសផ្សេងៗ ៕ ប្រភព៖ CNBC
-
ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគី ១,២ទ្រីលានដុល្លារ

អាមេរិក៖ នៅទីបំផុតព្រឹទ្ធសភាអាមេរិក ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលរង់ចាំជាយូរមកហើយ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ។ នៅក្នុងការប៉ះទង្គិចទ្វេភាគីដ៏កម្រគណបក្សសាធារណរដ្ឋ ១២សំឡេង បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីគាំទ្រច្បាប់នេះ ។ ការបោះឆ្នោតចុងក្រោយ គឺ ៦៩ទល់នឹង៣០ ដែលលើសពីកម្រិតសំឡេង ៦០ ដែលត្រូវការ សម្រាប់ច្បាប់ភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលមាន ១០០ អាសនៈ ។ នៅចុងខែមីនា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីចំនួនទឹកប្រាក់ប្រមាណ២ទ្រីលានដុល្លារលើផែនការហេដ្ឋារចនាសម្ព័ន្ធប្រាក់ដុល្លារ ប៉ុន្តែវាត្រូវបានរិះគន់ដោយគណបក្សសាធារណរដ្ឋ ដែលបានអះអាងថា វាមិនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងចំណាយច្រើនពេក ។ បន្ទាប់ពីការចរចាអស់ជាច្រើនខែមក ក្រុមសមាជិកព្រឹទ្ធសភារបស់គណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីច្បាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់១,២ទ្រីលានដុល្លារ ដែលរួមបញ្ចូលទាំងការចំណាយថ្មីចំនួន៥៥០ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ផ្លូវដែក និងប្រព័ន្ធទឹកសំណល់ ក៏ដូចជាកញ្ចប់ដែលនៅសល់ទាក់ទងនឹងការចំណាយដែលបានអនុម័តពីមុន ៕ ប្រភព៖ ស៊ីនហួរ