-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២ពាន់ ៧៨២ ករណី និងស្លាប់១៤៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៦៤២ករណី បន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

-
អាជ្ញាធរសុខាភិបាលអាមេរិក គ្រោងអនុញ្ញាតការ ចាក់វ៉ាក់សាំង ជំរុញដល់អ្នកមានប្រព័ន្ធភាពសុំា ទន់ខ្សោយ (មានវីដេអូ)

-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន២ពាន់៧៨២ករណី និងស្លាប់១៤៧នាក់ទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន២ពាន់៧៨២ករណី និងស្លាប់១៤៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២ម៉ឺន២ពាន់៤០៧ករណីជាប្រជាជនទូទៅ និង ៣៧៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៣ពាន់៦៤៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨១ម៉ឺន៩០៨ករណី ក្នុងនោះមានអ្នកជំងឺ៥៩ម៉ឺន៦ពាន់៣៧៥នាក់បានជាសះស្បើយឡើងវិញ ។ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៣ម៉ឺន៩ពាន់៧៧១ករណី និងអ្នកជំងឺ៦២ម៉ឺន៣ពាន់៨០១នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៦ពាន់៨៤៨នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៦ពាន់៩៤២នាក់ ៕ ប្រភព៖ Bangkok Post
-
វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៦៤២ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៤ពាន់៦៤២ករណីបន្ថែមទៀត ក្នុងនោះ៣នាក់ជាករណីនាំចូល និង៤ពាន់៦៣៩នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ។ សូមរំលឹកថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់៨ពាន់៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៣ពាន់៤១៦ករណី ។ នៅក្នុងថ្ងៃពុធម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៤២នាក់ទៀតផងដែរ ។ សរុបមកគិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២៣ម៉ឺន៦ពាន់៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៨ម៉ឺន៥ពាន់១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤ពាន់៤៨៩នាក់ ៕ ប្រភព៖ Vietnam New
-
អាជ្ញាធរសុខាភិបាលអាមេរិកគ្រោងអនុញ្ញាតការចាក់វ៉ាក់សាំងជំរុញ ឬដូសទី៣ ដល់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។ អ្នកនាំពាក្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោក Abby Capobianco បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា FDA នឹងធ្វើការងារជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ខណៈក្រុមអ្នកជំនាញ CDC នឹងត្រូវជួបជុំគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យលើទិន្នន័យស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។ បើតាមប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសុខាភិបាលអាមេរិកអាចនឹងអនុម័តលើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ៕ ប្រភព៖ CNA
-
សហភាពអឺរ៉ុបកំពុងសិក្សាលើផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA

អឺរ៉ុប៖ និយតករឱសថអឺរ៉ុប (EMA) បញ្ជាក់ថា លក្ខខណ្ឌថ្មីចំនួន ៣ ត្រូវបានរាយការណ៍ដោយក្រុមមនុស្សមួយចំនួនតូច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna បាននិងកំពុងស្ថិតក្រោមការសិក្សា ដើម្បីវាយតម្លៃថាតើលក្ខខណ្ឌទាំងនោះ អាចមានផលប៉ះពាល់ដែរទេ ។ និយតករឱសថអឺរ៉ុប (EMA) និយាយថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន កំពុងសិក្សាលើរោគសញ្ញា Erythema multiforme ដែលជាទម្រង់មួយនៃជំងឺប្រតិកម្មអាឡែស៊ីស្បែក បញ្ហាប្រព័ន្ធប្រសាទ និងបញ្ហាទាក់ទងនឹងតម្រងនោម ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័រទេ ។ គួរកត់សម្គាល់ កាលពីខែមុន និយតករឱសថអឺរ៉ុប (EMA) បានរកឃើញទំនាក់ទំនងរវាងបញ្ហារលាកបេះដូងដ៏កម្រ និងការចាក់វ៉ាក់សាំងប្រភេទ mRNA ។ តែទោះជាយ៉ាងណាក៏ដោយ ទាំងនិយតករអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងទាំងនេះមានលើសពីហានិភ័យរបស់វា ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៥លាន៥១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៨៤លាន៤៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៥លាន៥១ម៉ឺន២ពាន់៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៣ម៉ឺន៧ពាន់៥៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៤លាន៤៧ម៉ឺន៥ពាន់៤៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៥ម៉ឺន៥ពាន់៩១៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៥ពាន់៦៣៦នាក់ និងជាសះស្បើយចំនួន៣០លាន៥ពាន់៨៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៧ម៉ឺន៦ពាន់៩៧៤នាក់ ស្លាប់៤២ម៉ឺន៩ពាន់៧០២នាក់ និងជាសះស្បើយ៣១លាន២៥ម៉ឺន២ពាន់៦០៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៤ម៉ឺន៩ពាន់១៧៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់១៣នាក់ និងជាសះស្បើយ១៩លាន៩ម៉ឺន២ពាន់៨៣២នាក់ ៕ ប្រភព៖ worldometers
-
អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

បរទេស៖ ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។។ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៦២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧៤ម៉ឺន៩ពាន់៤៤៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៥៧៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន២ពាន់១៩៨នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៧៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៣២ម៉ឺន៥៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២១១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៣៧៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន១ពាន់៣៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨១ម៉ឺន៦ពាន់៩៨៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២០៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៧៩៥នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់២១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៨ម៉ឺន៨ពាន់៤០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់៣៧៤នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៤៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣ម៉ឺន៧ពាន់៥៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់២៣៤នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៤៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៣ម៉ឺន២ពាន់៩៣៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់១៤៥នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៣ពាន់៣៨៤ករណី។ ចំណែកការស្លាប់ថ្មី១២ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦១៤នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៩៥៣ករណី។ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ពាន់១៦១ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៤០ករណី។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៣០ម៉ឺន៤ពាន់៤៥៨ករណី, និងការស្លាប់មាន១៧ម៉ឺន៧ពាន់៧៨៦នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៤លានករណី, និងការស្លាប់មានជាង៤លាន៣៣ម៉ឺននាក់។៕
-
លោកបៃដិន៖ មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែ «ប្រយុទ្ធដើម្បីខ្លួនឯង» ខណៈតាលីបង់ ចូលកាន់កាប់៦៥%នៃផ្ទៃប្រទេស

កាលពីថ្ងៃអង្គារនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិនថាលោកមិនមានការសោកស្ដាយចំពោះការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលសហភាពអឺរ៉ុបប៉ាន់ស្មានថាក្រុមឧទ្ទាមតាលីបង់បានចូលកាន់កាប់ ៦៥ ភាគរយនៃផ្ទៃប្រទេសនេះ។ នៅឯសន្និសីទកាសែតមួយនៅសេតវិមានលោកបៃដិននិយាយថា៖ «យើងចំណាយអស់ជាងមួយទ្រីលានដុល្លារក្នុងរយៈពេលម្ភៃឆ្នាំ។ យើងបណ្ដុះបណ្ដាល និងបំពាក់ឧបករណ៍ទំនើបឱ្យកងអាហ្វហ្គានីស្ថានជាង ៣០ ម៉ឺននាក់»។ «មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា» លោកបៃដិននិយាយបែបនេះហើយបន្តទៀតថា៖ «ពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯងប្រយុទ្ធដើម្បីជាតិរបស់ពួកគេ»។ កាលពីខែមេសាកន្លងទៅ លោកបៃដិន បានបញ្ជាឱ្យដកទាហានអាមេរិកនៅសល់ក្នុងប្រមាណ ៣០០០ នាក់ចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ បើទោះបីជាលោកត្រូវបានទីប្រឹក្សាប្រាប់ថាការធ្វើបែបនេះនឹងបង្កឱ្យមានអស្ថិរភាពក្នុងប្រទេសនេះ។ ខណៈពេលដែលអាមេរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បានធ្វើការវាយប្រហារដណ្ដើមការគ្រប់គ្រងនៅតំបន់ជាច្រើនយ៉ាងឆាប់រហ័ស បើតួបីជាកងកម្លាំងរបស់ខ្លួនមានចំនួនតិចជាងកងយោធាអាហ្វហ្គានីស្ថានក៏ដោយ។ នៅល្ងាចថ្ងៃអង្គារ ក្រុមឧទ្ទាមនេះបានចូលកាន់កាប់ទីរួមខេត្តទី៧ក្នុងរយៈពេលតិចជាងមួយសប្ដាហ៍។ បើយោងតាមអាជ្ញាធរមូលដ្ឋាន និងអ្នកនាំពាក្យក្រុមឧទ្ទាម ការប្រយុទ្ធគ្នាដ៏សាហាវបានផ្ទុះឡើង ហើយទីក្រុងដ៏សំខាន់Pul-e-Khumriបានធ្លាក់ចូលក្នុងដៃតាលីបង់ ដោយទីក្រុងនេះគឺចំណុចប្រសព្វនៃផ្លូវជាតិតភ្ជាប់រដ្ឋធានីកាប៊ុលទៅនឹងតំបន់ភាគខាងជើងនិងភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន។ អ្នកវិភាគបាននិយាយថាការកាន់កាប់ទីក្រុងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់តាលីបង់ដើម្បីកាត់ផ្ដាច់រដ្ឋធានីកាប៊ុលពីកងយោធាដែលត្រូវបានដាក់ពង្រាយនៅភាគខាងជើងប្រទេស។ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ មន្ត្រីការទូតសហភាពអឺរ៉ុបមួយរូបបានប្រាប់ក្រុមអ្នកយកព័ត៌មានថាឥឡូវនេះតាលីបង់បានកាន់កាប់ប្រមាណ ៦៥ ភាយរយនៃផ្ទៃប្រទេសអាហ្វហ្គានីស្ថាន ហើយកំពុងធ្វើការគំរាមកំហែងកាន់កាប់ទីរួមខេត្តចំនួន ១១បន្ថែមទៀត និងគ្រោងកាត់ផ្ដាច់ក្រុងកាប៊ុលពីកងយោធានៅខាងជើង។ រដ្ឋាភិបាលក្រុងកាប៊ុលបានដកកម្លាំងពួកគេចេញពីតំបន់ជនបទដែលពិបាកការពារមកផ្ដោតលើកន្លែងមានប្រជាជនច្រើនវិញ។ រដ្ឋាភិបាលនេះក៏បានធ្វើការអំពាវនាវឱ្យដាក់សម្ពាធអន្តរជាតិលើប្រទេសប៉ាគីស្ថានឱ្យបញ្ឈប់លំហូរសមាជិកក្រុមតាលីបង់ឆ្លងដែនចូលអាហ្វហ្គានីស្ថាន។ ប៉ាគីស្ថានបានបដិសេធការចោទប្រកាន់ថាខ្លួនគាំទ្រក្រុមតាលីបង់។ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅតាលីបង់ ដើម្បីជាជំនួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន ប៉ុន្តែបើប្រៀបធៀបទៅឆ្នាំមុន ការវាយប្រហារទាំងនេះមានលក្ខណៈខ្សោយ ហើយមិនបានជួយបញ្ឈប់ការវាយលុករបស់ក្រុមតាលីបង់ ឬទាមទារទីក្រុងមកវិញទេ៕ ប្រភព៖ Reuters