-
របាយការណ៍ចារកម្មអាមេរិក៖ តាលីបង់អាចដណ្ដើមយក រដ្ឋធានីអាហ្វហ្គានីស្ថានក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ

ក្រុមឧទ្ទាមតាលីបង់អាចធ្វើការឡោមព័ទ្ធរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ហើយអាចដណ្ដើមយកការត្រួតត្រាទាំងស្រុងនៅក្នុងរយៈពេល ៩០ថ្ងៃខាងមុខ នេះបើតាមការលើកឡើងរបស់មន្ត្រីការពារជាតិអាមេរិកមួយរូបដោយផ្អែកលើរបាយការណ៍ចារកម្ម។ ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ មន្ត្រីរូបនេះបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធនេះថា ការវាយតម្លៃថ្មីអំពីរយៈពេលដែលទីក្រុងកាប៊ុលអាចឈរបាន គឺជាលទ្ធផលនៃការកើនឡើងការវាយលុកយ៉ាងឆាប់រហ័សរបស់តាលីបង់ នៅពេលដែលកងកម្លាំងបរទេសដឹកនាំដោយអាមេរិកធ្វើការចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែមន្ត្រីរូបនេះបាននិយាយថានេះ «មិនមែនជាការសន្និដ្ឋានចុងក្រោយទេ» ដោយសារកងកម្លាំងយោធាអាហ្វហ្គានីស្ថាននៅអាចបញ្ឈប់សំទុះការវាយលុករបស់ក្រុមតាលីបង់បាន ដោយធ្វើការតតាំងបន្ថែមទៀត។ លោក Waheed Omer ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានច្រានចោលការព្យាករណ៍នេះ ដោយនិយាយថា៖ «វាជាពេលវេលាពិបាកសម្រាប់យើង ប៉ុន្តែយើងដឹងថាយើងនឹងឈ្នះ»។ លោក Omer និយាយថា៖ «ពួកគេបានដណ្ដើមការគ្រប់គ្រងទឹកដីខ្លះ ប៉ុន្តែវាមិនមែនអំពីទឹកដីទេ វាគឺអំពីប្រជាជន។ ប្រជាជនមិនចង់បានពួកគេទេ ហើយពួកគេនឹងដឹងថាពួកគេពិតជាមានកំហុសក្នុងការវាយប្រហារប្រជាជនរបស់យើង»។ កាលពីថ្ងៃអង្គារមន្ត្រីការទូតសហភាពអឺរ៉ុបមួយរូបបាននិយាយថាក្រុមតាលីបង់ត្រូវគេប៉ាន់ស្មានថាបានកាន់កាប់ ៦៥ ភាគរយនៃផ្ទៃដីប្រទេសអាហ្វហ្គានីស្ថាន និងបានកាន់កាប់ទីរួមខេត្តយ៉ាងហោចណាស់ចំនួន៩ ហើយកំពុងធ្វើការឡើងឡោមព័ទ្ធទីរួមខេត្តចំនួន ១១ ផ្សេងទៀត។ អង្គការសហប្រជាជាតិបាននិយាយថាក្នុងរយៈពេលមួយខែចុងក្រោយនេះជនស៊ីវិលជាង ១០០០ ត្រូវបានសម្លាប់ដោយការប្រយុទ្ធគ្នា។ គណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថាការប្រយុទ្ធគ្នាតាមចិញ្ចើមផ្លូវដ៏ខ្លាំងក្លាគឺកំពុងកើតឡើងនៅក្នុងទីក្រុង Kandahar ដែលទីក្រុងធំបំផុតទី ២ របស់អាហ្វហ្គានីស្ថាន។ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក៏បានកើតឡើងនៅទីក្រុង Ghazni ផងដែរ បន្ទាប់ក្រុមតាលីបង់ចំណុចកណ្ដាលនៃទីក្រុងនេះ។…
-
មនុស្ស ៣ នាក់បានស្លាប់និង ២០ នាក់ត្រូវខ្លាចជាប់ក្នុងការរអិលបាក់ដីនៅឥណ្ឌា

ក្រុមជួយសង្គ្រោះកំពុងយកដុំថ្ម និងភក់ជាច្រើនតោនចេញ កាលពីថ្ងៃពុធទី ១១ ខែសីហាបន្ទាប់ពីការរអិលបាក់ដី បានកប់រថយន្តក្រុងមួយគ្រឿង ដែលមានមនុស្សប្រហែល ២០ នាក់ នៅលើរថយន្តនោះនៅភាគខាងជើង ហិម៉ាឡៃប្រទេសឥណ្ឌាដោយមានអ្នកស្លាប់ចំនួន ៣ នាក់។ មន្រ្តីប៉ូលីសក្នុងតំបន់មកពីរដ្ឋ Himachal Pradesh ជាប់ព្រំប្រទល់ ទីបេបានប្រាប់ AFP ថា“ មនុស្ស ១០ នាក់ត្រូវបានជួយសង្គ្រោះចេញពី កន្លែងនោះហើយបានប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាពក្នុងតំបន់ ផងដែរ”។ “ យើងត្រូវបានគេប្រាប់ថា មានមនុស្សយ៉ាងតិច ២០ ទៅ ២២ នាក់នៅក្នុងរថយន្តក្រុងប៉ុន្តែយើងមិនទាន់អាចទៅដល់ឡានក្រុងបាននៅឡើយទេ។” មន្ត្រីបន្ថែម។ សេចក្តីថ្លែងការណ៍មួយពីប៉ូលីសព្រំដែនឥណ្ឌូា-ទីបេ បាននិយាយថា សាកសពបីនាក់ត្រូវបានគេយកចេញបានហើយមកទល់ពេលនេះ។ នាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌីបាននិយាយជាមួយប្រមុខរដ្ឋ កាលពីថ្ងៃពុធហើយបានផ្តល់ការគាំទ្ររបស់រដ្ឋាភិបាលជាតិចំពោះប្រតិបត្តិការជួយសង្គ្រោះផងដែរ។ ការរអិលបាក់ដីគឺជារឿងធម្មតា នៅតំបន់ហិម៉ាឡៃយ៉ា ភាគខាងជើងប្រទេសឥណ្ឌា ជាពិសេសនៅរដូវមូសុងបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានការបាក់ដី និងថ្ម។ស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការប្រែប្រួល អាកាសធាតុធ្វើឱ្យខ្យល់មូសុងមានភាពខុសប្រក្រតីនិងផ្ទាំងទឹកកករលាយខ្ពស់នៅលើភ្នំ។ ។ ប្រភព៖ CNA
-
ព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេស ប្រឈមនឹងបណ្តឹងរំលោភបំពានផ្លូវភេទ

ឯកសារតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានដាក់ នៅថ្ងៃចន្ទ បានបង្ហាញថាពាក្យបណ្តឹងមួយត្រូវបានដាក់ដោយកញ្ញា Virginia Roberts Giuffre (ជនជាតិ អាមេរិកសញ្ជាតិអូស្ត្រាលី)ដែលជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ មុននេះ កញ្ញាGiuffre បាននិយាយជា សាធារណៈថានាងត្រូវបានបង្ខំឱ្យធ្វើសកម្មភាពផ្លូវភេទជាមួយព្រះអង្គម្ចាស់ Andrew របស់ចក្រភពអង់គ្លេស។ នាងបានប្រាប់សារពត៌មាន BBC កាលពីឆ្នាំ ២០១៩ ថានាងត្រូវបានបុគ្គលម្នាក់ឈ្មោះJeffrey Epstein បោកប្រាស់ហើយត្រូវបានបង្ខំឱ្យរួមភេទជាមួយមិត្តភក្តិរបស់លោក Epstein ច្រើននាក់រួមទាំងព្រះអង្គម្ចាស់ Andrew ផងដែរ តាំងតែពីពេលនាងមិនទាន់គ្រប់អាយុ។ ព្រះអង្គម្ចាស់ Andrew បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ពីកញ្ញា Giuffre ។ ប៉ុន្តែទំនាក់ទំនងរបស់ទ្រង់ជាមួយ លោកEpstein បានធ្វើឱ្យមានស្រមោលងងឹតនិងមន្ទិលសង្ស័យខ្លះលើទ្រង់។ ព្រះអង្គម្ចាស់ Andrew ដែលមានងាររាជវង្សានុវង្ស ជាផ្លូវការ ថា His Royal Highness The Duke of York គឺជាកូនប្រុសទី ២ របស់មហាក្សត្រីអេលីសាបេតទី២ និងជាបងប្រុសរបស់ព្រះអង្គម្ចាស់ឆាល។ ដើមឡើយទ្រង់ស្ថិតនៅលំដាប់ទី ២ ក្នុងតំណែងអ្នកស្នងរាជបល្ល័ង្ក ក៏ប៉ុន្តែគាត់បានក្លាយជាអ្នកស្នងដំណែងនៅលេខរៀងទី …
-
ប្រទេសថៃនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារកូវីដ១៩ ដែលប្រើដោយបាញ់់តាមច្រមុះ

កាលពីថ្ងៃពុធនេះ មន្រ្តីរដ្ឋាភិបាលថៃបាននិយាយថា វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន២ ដែលប្រើដោយបាញ់តាមច្រមុះកំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃនឹងចាប់ផ្តើមការសាកល្បងនៅលើប្រជាពលរដ្ឋនៅចុងឆ្នាំនេះ បន្ទាប់ពីលទ្ធផលទទួលបានជោគជ័យក្នុងការសាកល្បងទៅលើសត្វកណ្តុរ។ លោក Ratchada Thanadirek អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការសាកល្បងនេះក៏នឹងធ្វើតេស្តលទ្ធភាពការពារប្រឆាំងនឹងវីរុសប្រភេទបំប្លែងថ្មីប្រភេទដែលតានៅកំឡុងពេលការសាកល្បងនៅដំណាក់កាលទី ២ នៅខែមីនាឆ្នាំក្រោយ។ ចំពោះគោលដៅនៃការផលិតសម្រាប់ការប្រើប្រាស់គឺនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២២ ប្រសិនបើលទ្ធផលការសាកល្បងទទួលបានជោគជ័យ។ រហូតមកដល់ពេលនេះយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសថៃពឹងផ្អែកលើវ៉ាក់សាំង Sinovac, AstraZeneca និង Sinopharm របស់ប្រទេសចិន។ ចំពោះវ៉ាក់សាំង Pfizer-BioNTech កំពុងត្រូវបានផ្តល់ជាការចាក់ដូសទី ៣ ដល់បុគ្គលិកពេទ្យជួរមុខដែលបានទទួលចាក់វ៉ាក់សាំង Sinovac ។ ប្រភព៖ CNA
-
បេឡារូសដកហូតការយល់ព្រមការតែងតាំងឯកអគ្គរដ្ឋទូតអាមេរិក ទាមទារឱ្យកាត់បន្ថយបុគ្គលិកស្ថានទូត

កាលពីថ្ងៃពុធនេះ ក្រសួងការបរទេសបេឡារូសបានដកការយល់ព្រមចំពោះការតែងតាំងលោកស្រី Julie Fisher ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសនេះ ហើយក៏បានទាមទារអាមេរិកកាត់បន្ថយបុគ្គលិកស្ថានទូតប្រចាំទីក្រុងមីនស្ក៍។ វិធានការណ៍ទាំងនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូ បៃដិន ជាមួយនឹងចក្រភពអង់គ្លេស និងកាណាដា ប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនបេឡារូសមួយចំនួនពាក់ព័ន្ធនឹងថ្នាក់ដឹកនាំបេឡារូស ហើយក៏រួមមានគណៈកម្មាធិការជាតិអូឡាំពិកបេឡារូសផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសបេឡារូសលោក Anatoly Glaz បានប្រាប់សារព័ត៌មានរដ្ឋរុស្សី RIA Novosti ថា៖ «សកម្មភាពក្រអឺតក្រទម និងអរិភាពរបស់ភាគីអាមេរិក បានបង្ខំឱ្យយើងដកហូតការយល់ព្រមដែលបានចេញពីមុនរបស់សាធារណរដ្ឋបេឡារូសចំពោះការតែងតាំងលោកស្រី J. Fisher ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរបស់យើង»។ បើទោះបីជាបានធ្វើសម្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមីនស្ក៍តាំងពីខែធ្នូឆ្នាំមុនក៏ដោយ លោកស្រី Fisher នៅមិនទាន់អាចចូលប្រទេសបេឡារូសនៅឡើយ ដោយសារការអូសបន្លាយការចេញទិដ្ឋាការជូនលោកស្រី។ លោក Glaz ក៏បាននិយាយថាបេឡារូសបានជូនដំណឹងដល់អាមេរិកថាស្ថានទូតនៅទីក្រុងមីនស្ក៍មានពេលដល់ថ្ងៃទី១ កញ្ញាដើម្បីកាត់បន្ថយចំនួនបុគ្គលិកឱ្យសល់ត្រឹមប្រាំ។ លោកនិយាយថា៖«ដោយមើលតថភាពនៃសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងការកាត់បន្ថយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការរឹតបន្តឹងសេដ្ឋកិច្ចរបស់យើង យើងមិនអាចមើលឃើញចំណុចណាមួយសម្រាប់វត្តមានបុគ្គលិកធំបែបនេះក្នុងបេសកកម្មការទូតអាមេរិកប្រចាំបេឡារូស»៕ ប្រភព៖ NBC News
-
ប៉ូលីសថៃប្រឈមមុខដាក់គ្នាជាថ្មីជាមួយក្រុមបាតុករក្បែរផ្ទះរបស់នាយករដ្ឋមន្ត្រី

បាងកក៖ ប៉ូលីសថៃ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអស់រយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធ បន្ទាប់ពីមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង ជុំវិញភាពកំសោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ក្រុមបាតុកររាប់រយនាក់ បានបាចម្សៅពណ៌ទៅលើក្រុមប៉ូលីសកុបកម្មដែលខ្លួនប្រឈមមុខ អំឡុងពេលព្យាយាមដើរក្បួនទៅលើផ្ទះរបស់លោកប្រាយុទ្ធ ហើយប៉ូលីសបានតបវិញដោយឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកហ្វូងបាតុកម្ម និងប្រើរបងលួសបន្លា និងកុងតឺន័រដើម្បីបិទផ្លូវ។ ប៉ូលីសបានការពារការប្រើកម្លាំងរបស់ខ្លួន ដោយថាជាវិធានការសុវត្ថិភាពសាធារណៈដ៏ចាំបាច់មួយដើម្បីកុំឱ្យមានការខូចខាតច្រើន ហើយនិយាយថាមនុស្ស ៤៨ នាក់ដែលត្រូវចាប់ខ្លួន ត្រូវប្រឈមនឹងការចោទប្រកាន់រួមមានការបំពានច្បាប់រឹតត្បឹតដើម្បីការពារវីរុសកូរ៉ូណាដែលហាមឃាត់ការជួបជុំសាធារណៈជាដើម។ លោក ប្រាយុទ្ធ រងការរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងការបរាជ័យរបស់លោកក្នុងការទប់ទល់នឹងរលកឆ្លងនៃជំងឺកូវីដ-១៩ ដែលសម្លាប់មនុស្សអស់ជាង ៦ ៧០០ នាក់ និងមានអ្នកឆ្លងរហូតដល់ជាង ៧៨៨ ០០០ ករណីក្នុងប្រទេសនេះ។ ចលនាបាតុកម្មដែលដឹកនាំដោយក្រុមយុវជន ព្យាយាមផ្តួលរំលំអតីតមេដឹកនាំយោធារូបនេះអំឡុងការប្រមូលផ្តុំគ្នាដ៏ធំកាលពីចុងឆ្នាំមុន ដោយចោទថា លោកបានឃុបឃិតជាមួយប្រព័ន្ធនយោបាយរបស់ថៃដើម្បីបន្តការដឹកនាំ ប៉ុន្តែត្រូវបានលោកប្រាយុទ្ធ បដិសេធ។ ថ្វីបើមេដឹកនាំបាតុករស្នូលខ្លះនៅជាប់ឃុំក៏ដោយ ចលនានេះបានងើបឡើងវិញ ចាប់តាំងពីស្ថានភាពជំងឺកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។ ប្រភព៖ Reuters
-
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ អាមេរិកចាត់ទុកប៉ាគីស្ថានថាមានប្រយោជន៍សម្រាប់តែសម្អាតភាពរញ៉េរញ៉ៃនៅអាហ្វហ្គានីស្ថាន

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ាន ខានបានចោទប្រកាន់សហរដ្ឋអាមេរិកថាចាត់ទុកប្រទេសរបស់លោកមានប្រយោជន៍តែនៅក្នុងបរិបទនៃការសម្អាត «ភាពរញ៉េរញ៉ៃ» ដែលខ្លួនបន្សល់ទុក បន្ទាប់ពីការដកខ្លួនចេញពីសង្គ្រាមជិត ២០ ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន។ ក្រុងវ៉ាស៊ីនតោន គឺកំពុងដាក់សម្ពាធលើប៉ាគីស្ថានឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុមតាលីបង់ដើម្បីសម្រុះសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ខណៈពេលដែលការចរចារវាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងជាប់គាំង ហើយអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំង។ លោកខានបាននិយាយពីគេហដ្ឋានរបស់លោកថា៖ «ប៉ាគីស្ថានគ្រាន់តែត្រូវបានគេចាត់ទុកថាមានប្រយោជន៍នៅក្នុងបរិបទនៃការដោះស្រាយបញ្ហារញ៉េរញ៉ៃដែលបានបន្សល់ទុកបន្ទាប់ពីការព្យាយាមអស់រយៈពេល ២០ ឆ្នាំដើម្បីស្វែងរកដំណោះស្រាយយោធា នៅពេលដែលគ្មានដំណោះស្រាយ»។ សហរដ្ឋអាមេរិក នឹងដកកងទ័ពរបស់ខ្លួនចេញត្រឹមថ្ងៃទី ៣១ ខែសីហា ២០ ឆ្នាំបន្ទាប់ពីផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ក្នុងឆ្នាំ ២០០១។ ប៉ុន្តែខណៈពេលដែលអាមេរិកចាកចេញក្រុមតាលីបង់សព្វថ្ងៃនេះគ្រប់គ្រងទឹកដីច្រើនជាងនៅចំណុចណាមួយចាប់តាំងពីពេលធ្លាក់ពីអំណាច។ ទីក្រុងកាប៊ុល និងរដ្ឋាភិបាលលោកខាងលិចមួយចំនួន និយាយថាការគាំទ្ររបស់ប៉ាគីស្ថានចំពោះក្រុមឧទ្ទាមបានអនុញ្ញាតឱ្យក្រុមនេះទប់ទល់នឹងសង្គ្រាមជាមួយលោកខាងលិច។ ការចោទប្រកាន់ថាគាំទ្រតាលីបង់ បើទោះបីជាសម្ព័ន្ធមិត្តរបស់អាមេរិក គឺចំណុចតានតឹងមួយក្នុងទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងអ៊ីស្លាម៉ាបាត។ ប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ទាំងនេះ។ យ៉ាងណាមិញលោកខានក៏បាននិយាយអំពីការប្រែប្រួលទំនាក់ទំនងជាមួយអាមេរិកផងដែរថា៖ «ខ្ញុំគិតថាឥឡូវនេះអាមេរិកបានសម្រេចថាប្រទេសឥណ្ឌាគឺជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេហើយខ្ញុំគិតថានេះជាមូលហេតុជាមានការវិធីទាក់ទងថ្មីជាមួយប៉ាគីស្ថាន»។ លោកខាននិយាយថាប៉ាគីស្ថាន «បានធ្វើការបញ្ជាក់យ៉ាងច្បាស់» ថាខ្លួនមិនចង់មានមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសខ្លួន បន្ទាប់ពីអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន៕ ប្រភព៖ Reuters
-
ទឹកជំនន់បានវាយប្រហារភាគខាងជើងប្រទេសតួកគី បន្ទាប់ពីមានភ្លើងឆេះព្រៃនៅភាគខាងត្បូង

ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាកំពុងវាយលុកឆ្នេរសមុទ្រភាគខាងជើង ប្រទេសតួកគី ដោយបានបំផ្លាញស្ពាននិងធ្វើឱ្យភូមិខូចខាតយ៉ាងដំណំ។ ទឹកជំនន់កាលពីថ្ងៃពុធ បានកើតឡើងបន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសតួកគី បានរាលដាលពាសពេញភាគនិរតី។ ទូរទស្សន៍រដ្ឋ TRT Haber បាននិយាយថា មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងនៅខេត្ត Bartin ភាគខាងជើងចំពេលមានទឹកជំនន់ ហើយបុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វែងរកមនុស្សម្នាក់ទៀតដែលកំពុងបាត់ខ្លួន។ ទីភ្នាក់ងារគ្រោះមហន្តរាយនិងការគ្រប់គ្រងគ្រាអាសន្ន (AFAD) បាននិយាយថាមនុស្ស ១៣ នាក់បានរងរបួសផងដែរ បន្ទាប់ពីស្ពានមួយបានដួលរលំ នៅខេត្ត Bartin ហើយមានការដាច់ភ្លើងនៅក្នុងភូមិចំនួន ១២ផងដែរ ។ ជាពិសេស តួកគីក៏បានប្រឈមមុខនឹងគ្រោះមហន្តរាយ ជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភ្លើងឆេះព្រៃ ដ៏សាហាវបានដុតបំផ្លាញព្រៃរាប់ម៉ឺនហិកតានៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនក្នុងរយៈពេលពីរ សប្តាហ៍ចុងក្រោយនេះ។ កាលពីខែមុនប្រទេសតួកគី បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៦១ - ៤៩,១ អង្សាសេ នៅទីក្រុង Cizre. ផងដែរ។។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថានៅក្នុងខេត្ត Sinop ដែលមានចម្ងាយ ២៤០ គីឡូម៉ែត្រ (១៥០ ម៉ាយល៍) ខាងកើតទីក្រុង Bartin ផ្ទះមួយខ្នង បានដួលរលំដោយសារទឹកជំនន់…
-
តើចិនមានប្រវត្តិបែបណាក្នុងការកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅស្រុកវិញ?

ការកោះហៅឯកអគ្គរដ្ឋ/រាជទូតត្រលប់ទៅស្រុកវិញ ជាប្រធានបទមួយនៃការពិភាក្សានៅលើទំព័រកាសែត ឬ សារព័ត៌មាននានា។ ប្រសិនបើប្រទេសមួយ ហៅទូតរបស់គេទៅវិញ មនុស្សជាច្រើនអាចនឹងយល់ថា ប្រទេសនោះអាចនឹងមានទំនាក់ទំនងរកាំរកូសជាមួយប្រទេសម្ចាស់ផ្ទះហើយ។ បើយោងតាមការស្រាវជ្រាវរបស់ Olivia McCaffrey កាលពីឆ្នាំ២០១៧ ការកោះហៅទូតទៅស្រុកវិញអាចចូលក្នុងសណ្ឋានចំនួន ៣៖ (១) បញ្ជូនជាសារនយោបាយទៅកាន់ប្រទេសម្ចាស់ផ្ទះ អមជាមួយនឹងទណ្ឌកម្មនានាដូចជាទណ្ឌកម្មសេដ្ឋកិច្ច (២) បង្ហាញពីការមិនសប្បាយចិត្តណាមួយ តែមិនដាក់ទណ្ឌកម្មទៅប្រទេសម្ចាស់ផ្ទះឡើយ និង (៣) កោះហៅត្រលប់ទៅវិញ ដោយរឿងផ្ទៃក្នុងនានាដូចជា ផ្លាស់ប្ដូរទូត ឬ ដាក់ចេញពីគោលដៅថ្មី ឬ ក៏អាចមានករណីទូតមានបញ្ហាអសកម្ម ឬ ប្រព្រឹត្តិបទល្មើសផ្សេងៗ។ សម្រាប់ករណីប្រទេសចិនវិញ មហាអំណាចអាស៊ីបូព៌ាមួយនេះកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅស្រុកវិញ ភាគច្រើនដោយសារតែប្រទេសម្ចាស់ផ្ទះបង្ហាញគោលជំហរ ឬ សកម្មភាពណាមួយទោរទៅកាន់ដែនដីកោះតៃវ៉ាន់។ ក្រៅពីនេះ ចិនក៏មានប្រវត្តិកោះហៅទូតរបស់ខ្លួន ក្រោមហេតុផលរឿងក្នុងស្រុកមួយចំនួន ហើយក៏ធ្លាប់បញ្ហាដោយផ្ទាល់ក្នុងកម្រិតណាមួយជាមួយប្រទេសម្ចាស់ផ្ទះ។ ពាក់ព័ន្ធរឿងកោះតៃវ៉ាន់ ចិនតែងតែចាត់ទុកកោះនេះជាដែនដីរបស់ខ្លួន ហើយប្រកាសម្ដងហើយ ម្ដងទៀតថា ប្រសិនបើប្រទេសណាបង្ហាញគោលជំហរគាំទ្រ «តៃវ៉ាន់ឯករាជ្យ» ចិននឹងសងសឹកទៅវិញជាមិនខាន។ ជាក់ស្ដែងដូចជាកាលពីឆ្នាំ១៩៩២ នៅពេលដែលប្រទេសឡាតវី (អឺរ៉ុបខាងកើត) ភ្ជាប់ចំណងមិត្តភាពជាមួយតៃវ៉ាន់ជាផ្លូវការ ចិនដីគោកកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅស្រុកភ្លាមៗ។ មានច្រើនករណីទៀត ប្រទេសម្ចាស់ផ្ទះមិនបានប្រកាសទទួលស្គាល់តៃវ៉ាន់ទេជាផ្លូវការនោះទេ តែមានទំនាក់ទំនងហាក់ស្និទ្ធខ្លាំងជាមួយកោះមួយនេះ…
-
តុលាការចិនផ្តន្ទាទោសអ្នកជំនួញកាណាដារយៈពេល ១១ ឆ្នាំ

កាលពីថ្ងៃពុធនេះ តុលាការចិនបានផ្តន្ទាទោសអ្នកជំនួញជនជាតិកាណាដាដោយត្រូវជាប់ពន្ធនាគាររយៈពេល១១ ឆ្នាំក្នុងដោយត្រូវគេមើលឃើញថាជាការសងសឹកចំពោះការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ។ តុលាការកម្រិតមធ្យមនៃទីក្រុងដាន់ដុង(Dandong) បាននិយាយថា លោក Michael Spavor ត្រូវបានផ្តន្ទាទោសដោយដាក់ពន្ធនាគារពីបទចារកម្ម និងបញ្ជូនរឿងសម្ងាត់របស់រដ្ឋទៅប្រទេសក្រៅ។ ការជំនុំជម្រះនេះត្រូវបានធ្វើឡើងកាលពីខែមីនា ប៉ុន្តែសាលក្រមមិនត្រូវបានបញ្ចេញរហូតមកដល់ពេលនេះ។ កំឡុងពេលដែលលោក Spavor ត្រូវបានផ្តន្ទាទោស សវនាការបទបត្យាប័នរបស់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បានឈានដល់ដំណាក់កាលដ៏សំខាន់នៅប្រទេសកាណាដា។ លោក Spavor និងអតីតអ្នកការទូតកាណាដាលោក Michael Kovrig ត្រូវបានឃុំខ្លួននៅប្រទេសចិនកាលពីចុងឆ្នាំ ២០១៨ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រី Meng ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដាតាមបញ្ជារបស់សហរដ្ឋអាមេរិកពីបទឆបោកដែលមានជាប់ពាក់ព័ន្ធនឹងជំនួញរបស់ក្រុមហ៊ុន Huawei នៅអ៊ីរ៉ង់។ តាមការស្រង់សម្តីរបស់សារព័ត៌មាន The Washington Post កាលពីថ្ងៃទី ១១ សីហានាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា៖ «រឿងនេះគឺអយុត្តិធម៌ និងពិតជាមិនអាចទទួលយកបានទេ»។ លោកបានបន្តនិយាយថា ការជំនុំជម្រះក្តីនេះមិនបានបំពេញសូម្បីតែស្តង់ដារអប្បបរមាដែលទាមទារដោយច្បាប់អន្តរជាតិ ។ លោក Trudeau បាននិយាយថា អាទិភាពកំពូលរបស់ប្រទេសកាណាដាគឺនៅតែធានាការដោះលែងជនជាតិកាណាដាទាំងពីរ…