Category: ព័ត៌មានអន្តរជាតិ

  • ពលរដ្ឋម៉ាឡេស៊ីធុញទ្រាន់នឹងនយោបាយក្នុងប្រទេស សង្ឃឹមស្ថានភាពកូវីដ-១៩ នឹងប្រសើរឡើង

    ពលរដ្ឋម៉ាឡេស៊ីធុញទ្រាន់នឹងនយោបាយក្នុងប្រទេស សង្ឃឹមស្ថានភាពកូវីដ-១៩ នឹងប្រសើរឡើង

    ប្រជាជន​ម៉ាឡេស៊ី​រំពឹង​ស្ថាន​ភាព​កូវីដ-១៩​ នឹង​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់​ពី​មាន​នាយក​រដ្ឋ​មន្រ្តី​ឡើង​កាន់​តំណែង​។ នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ម៉ាឡេស៊ី​បាន លោក​ Muhyiddin​ Yassin​ បាន​ប្រកាស​លា​​លែង​ពី​តំណែង​កាល​ពីដើម​សប្តាហ៍​នេះ ក្រោយ​ពី​សមាជិក​សភា​មួយ​ចំនួន​ប្រកាស​លែង​គាំទ្រ​រដ្ឋាបាល​របស់​លោក​។​ ក្រៅ​ពី​មាន​ការ​មិន​គាំ​ទ្រ​ពី​សំណាក់​អ្នក​និយោបាយ​នៅ​ក្នុង​ប្រទេស​ លោក​ ​​ Muhyiddin​ ក៏​ត្រូវ​ប្រជាជន​រិះ​គន់​លោក​ពី​ការ​ដាក់​ចេញ​នូវ​វិធានការណ៍​របស់​លោក​​ក្នុង​ការ​​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៅក្នុង​ប្រទេស​ផង​ដែរ​។​ ក្នុង​រយៈ​ពេល​ដែល​លោក​កាន់​តំណែង​អស់​រយៈ​ពេល ១៧ ខែ​លោក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដឹក​នាំ​របស់​លោក​ដែល​មិន​ត្រឹម​តែ​មា​ន​​ការ​មិន​ពេញ​ចិត្ត​ពី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​សម្ព័ន្ធ​មិត្ត​របស់​លោក​នៅដែល​មាន​ដូច​ជា​ អង្គការ​ជាតិ​ម៉ាឡេស៊ី​ដែល​បាន​គំរាម​កំហែង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ដក​ការ​គាំ​ទ្រ​របស់​ពួក​គេ​ទៅ​លើ​លោក​ Muhyiddin ។ បន្ទាប់​ពី​ការលា​លែង​ពី​តំណែង​របស់​លោក​ Muhyiddin​ ប្រជាជន​មួយ​ចំនួន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ភាព​ដឹក​នាំ​របស់​លោក​ ព្រម​ទាំង​​មាន​ការ​ស្ទាក់​ស្ទើរ​ចំពោះ​នយោបាយ​របស់​ប្រទេស​ខ្លួន​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA លោក​ Yusri​ Abu​ Basar​ អាយុ​ ៥៣​ ឆ្នាំ​ដែលបច្ចុប្បន្នលោក​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បាន​និយាយ​ថា​ តាម​ការមើល​ឃើញ​តបស់​លោក​នៅ​ក្នុង​រឿង​នយោបាយ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​លោក​ហាក់​មាន​អារម្មណ៍​ដូច​ជា​រឿង​កំប្លែង​​ ។ លោក​ Yusri​ បាន​និយាយ​ថា​៖ «វា​ជា​រឿង​គួរ​អោយ​ខ្មាស់មួយ​ដែល​នយោបាយ​ម៉ាឡេស៊ី​បាន​ឈាន​ដល់​កម្រិត​នេះ​។ ដំណើរការ​ទាំង​មូល​មើល​ទៅ​ដូច​ជា​ការ​មើល​សៀក​រហ័សកម្ម» ។ លោក​ Chin V Ming អាយុ​ ៣៦​ ឆ្នាំ​ដែលបច្ចុប្បន្ន​លោក​ធ្វើ​ការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ ការ​លា​លែង​ពី​តំណែង​របស់​លោក​ Muhyiddin​ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាត​ត្បាត​គឺ​ជា​រឿង​នយោបាយ​ដែល​មិន​ចាំ​បាច់​។ លោក​បាន​និយាយ​ថា​៖ «ចំពោះ​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​ដំណើរ​ការ​នេះ​ទេ​ ព្រោះមិន​មាន​អ្នក​ណា​ដែល​ខ្ញុំ​ពេញ​ចិត្ត​ទេ​»។…

  • រដ្ឋបាលលោក បូរីស ចនសុន នឹងអនុញ្ញាតអោយប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ទទួលបានសិទ្ធិជ្រកកោនស្របច្បាប់នៅអង់គ្លេស

    រដ្ឋបាលលោក បូរីស ចនសុន នឹងអនុញ្ញាតអោយប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ទទួលបានសិទ្ធិជ្រកកោនស្របច្បាប់នៅអង់គ្លេស

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីផែនកាទទួលរស្វាគមន៍ជនជាតិអាហ្វហ្គានីស្ថានរហូតដល់៥ពាន់នាក់ ដែលបង្ខំចិត្តភៀសខ្លួនចេញពីការគ្រប់គ្រងរបស់ក្រុមពួកតាលីបង់ ក្នុងអំឡុងឆ្នាំដំបូងនៃកម្មវិធីតាំងទីលំនៅថ្មីមួយរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ដែលនឹងផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងសាសនា ព្រមទាំងជនជាតិភាគតិចដទៃទៀត។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីតធី ផាថែល (Priti Patel) បញ្ជាក់ថា ខ្ញុំចង់ធានាថា ក្នុងនាមជាប្រជាជាតិមួយ យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ការគាំទ្រដល់ជនងាយរងគ្រោះ ដែលភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ដូច្នេះពួកគេអាចចាប់ផ្តើមជីវិតថ្មីប្រកបដោយសុវត្ថិភាពនៅលើទឹកដីចក្រភពអង់គ្លេស ។ ជាមួយគ្នានេះ លោកស្រីថែមទាំងបានអំពាវនាវដល់ប្រទេសដទៃទៀតអោយជួយទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ដោយលោកស្រីបញ្ជាក់ថា អង់គ្លេសកំពុងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីលើកទឹកចិត្តប្រទេសដទៃទៀតអោយជួយ។ យើងមិនត្រឹមតែចង់ដឹកនាដោយឧទាហរណ៍ទេ ហើយយើងក៏មិនអាចធ្វើកិច្ចការនេះតែម្នាក់ឯងបានដែរ។បើតាមផែនការខាងលើនេះ អង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន២ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយជនភៀសខ្លួន៥ពាន់នាក់ ក្នុងនោះមានស្ត្រី ក្មេងស្រី និងអ្នកងាយរងគ្រោះបំផុត នឹងត្រូវបានអនុញ្ញាតឱ្យតាំងទីលំនៅក្នុងអង់គ្លេសក្នុងឆ្នាំដំបូង (ឆ្នាំ២០២១នេះ) សម្រាប់ផែនការរបស់លោក ចនសុន ៕

  • រដ្ឋបាលរបស់លោក ចូ បៃដិន បិទខ្ទប់ប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងធនាគាររបស់ខ្លួន ដើម្បីទប់ស្កាត់ក្រុមតាលីបង់យកទៅប្រើប្រាស់

    រដ្ឋបាលរបស់លោក ចូ បៃដិន បិទខ្ទប់ប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងធនាគាររបស់ខ្លួន ដើម្បីទប់ស្កាត់ក្រុមតាលីបង់យកទៅប្រើប្រាស់

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានបង្កកប្រាក់បម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមាននៅក្នុងគណនីធនាគារនៅសហរដ្ឋអាមេរិក ដើម្បីការពារក្រុមតាលីបង់មិនអោយប្រើបាន នេះបើតាមកាសែត Washington Post ។ មន្រ្តីរដ្ឋបាលម្នាក់បានប្រាប់កាសែតនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលណាមួយ ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថានមាននៅសហរដ្ឋអាមេរិក នឹងមិនត្រូវបានផ្តល់អោយក្រុមតាលីបង់ឡើយ ។ យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា គិតត្រឹមចុងខែមេសា ឆ្នាំ២០២១នេះ ធនាគារកណ្តាលអាហ្វហ្គានីស្ថានមានទ្រព្យសម្បត្តិបម្រុងចំនួន ៩.៤ ពាន់លានដុល្លារ ៕ ប្រភព៖ CGTN

  • C​E​O ​ក្រុមហ៊ុន​អាមេរិក​ ​៩​០​រូប​ ​ជំរុញ​រដ្ឋាភិបាល​ខ្លួន​ ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​ឲ្យ​វៀតណាម​បន្ថែម

    C​E​O ​ក្រុមហ៊ុន​អាមេរិក​ ​៩​០​រូប​ ​ជំរុញ​រដ្ឋាភិបាល​ខ្លួន​ ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​ឲ្យ​វៀតណាម​បន្ថែម

    បណ្តា​អគ្គនាយក​ C​E​O ​ក្រុមហ៊ុន​ធំ​ៗ​របស់​អាមេរិក​ ​ចំនួន​៩​០​រូប​បាន​ជំរុញ​ដល់​ប្រ​ធានា​ធិ​បតីអាមេរិក​ ​លោក​ ចូ ​បៃ​ឌិន​ ​ពន្លឿន​ការ​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​ដល់​ប្រទេស​វៀតណាម​បន្ថែម​ទៀត​ ​ខណៈ​ដែល​វៀតណាម​កំពុងតែ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​ក្តៅ​គគុក​ ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ក្នុង​លិខិត​ផ្ញើ​ជូន​ប្រ​ធានា​ធិ​បតិ​អាមេរិក​នេះ​ ​មាន​បណ្តា​ក្រុមហ៊ុន​នានា​ ​​រួម​មាន​ទាំង A​d​i​d​as​, ​Coach​, ​Gap​, ​H​an​e​s​brand​s, N​i​k​e​, ​V​F​ ​និង​ ​Under​ ​Amour​​បាន​គូស​បញ្ជាក់​ថា​ ​វៀតណាម​គឺជា​ដៃគូ​សេដ្ឋកិច្ច​ ​និង​​ផ្គត់ផ្គង់​សំខាន់​របស់​អាមេរិក​។​ ​បណ្តា​អគ្គនាយក​ទាំងនោះ​បាន​ស្នើ​ដល់​លោក​ ​បៃ​ឌិន​ ​ពន្លឿន​ការ​ផ្តល់​អំណោយ​វ៉ាក់សាំង​និង​ស​ម្ភារ ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​វៀតណាម​ ​ដើម្បីឲ្យ​ឆាប់​បាន​យកឈ្នះ​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​កត់​សម្គាល់​ថា​ ​វិបត្តិ​បុគ្គលិក​ធ្វើការ​នៅ​វៀតណាម​ ​ក៏​ជា​វិបត្តិ​របស់​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​ដែរ​។​ ​សហរដ្ឋអាមេរិក​ ​មកទល់​ពេលនេះ​ ​បាន​ផ្តល់​វ៉ាក់សាំង​ ​ប្រ​ភេ​ស​ចំនួន​៥​លាន​ដូ​ស​ ​ដល់​វៀតណាម​ ​តាមរយៈ​យន្ត​ការ​កូ​វ៉ា​ក់​របស់​អង្គការសុខភាព​ពិភពលោក​៕​

  • ចំនួនអ្នកស្លាប់នៅហៃទីកើនឡើងជិត២ពាន់នាក់ ខណៈក្រុមសង្គ្រោះគ្រោះរញ្ជួយដីស្រែកយំដង្ហើយសុំជំនួយ

    ចំនួនអ្នកស្លាប់នៅហៃទីកើនឡើងជិត២ពាន់នាក់ ខណៈក្រុមសង្គ្រោះគ្រោះរញ្ជួយដីស្រែកយំដង្ហើយសុំជំនួយ

    ហៃទី៖ ​មន្ត្រីហៃទីនិយាយថា គិតមកទល់ពេលនេះ ចំនួន​អ្នក​ស្លាប់បានបន្តកើនឡើងដល់១,៩៤១នាក់ ស្របពេលមនុស្សដទៃទៀតបានដង្ហើយរកជំនួយស្បៀងអាហារ ជំរកស្នាក់នៅ និងការថែទាំសុខភាពនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈកិច្ចខិតខំ​ប្រឹងប្រែ​ង​ស្វែងរក​ជនរងគ្រោះបានបន្តចាប់ផ្តើមឡើងវិញ បន្ទាប់​ពីការវាយប្រហារពី​ព្យុះ​ត្រូពិច ​ហ្គ្រេស ​។​ នៅ​រសៀល​ថ្ងៃ​អង្គារសប្តាហ៍នេះ ទីភ្នាក់ងារ​ការពារ​ស៊ីវិលហៃទី​បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​កើនឡើងដល់១,៩៤១នាក់ ​និង​ចំនួន​អ្នក​របួស​ដល់៩,៩០០​នាក់ ​ដែល​ភាគច្រើន​ត្រូវ​រង់ចាំ​ជំនួយ​វេជ្ជសាស្ត្រ​នៅ​ខាងក្រៅ ​ក្រោម​​កម្តៅថ្ងៃ​បែក​ក្រ​ហែង​ ខណៈគេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន។ សូមបញ្ជាក់ថា ​ព្យុះត្រូពិច ​ហ្គ្រេស ​បាន​វាយលុក​ភាគ​និរតី​ប្រទេស​ហៃ​ទី ​ដែល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយគ្រោះ​រញ្ជួយ​ដី​ កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​កម្រិត១៥អ៊ី​ញ មុន​ពេល​ព្យុះ​បន្តដំណើរ​ទៅមុខទៀត​។ ភ្លៀង​ខ្លាំង​បាន​ធ្លាក់​ឥតឈប់ឈរ​នៅ​ទីក្រុង​ឡេស​ខេ​យ៉េស​ ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រោះរញ្ជួយ​ដី ​និង​នៅក្នុង​រដ្ឋធានី​ព័រ​អូ​ប្រាំង​ ៕ ប្រភព៖ Reuters

  • នូវែលសេឡង់ចាប់ផ្តើមការរស់នៅក្នុងពេលបិទខ្ទប់ប្រទេសទប់ស្កាត់ Covid-19 ក្រោយករណីឆ្លងវីរុសបំប្លែងថ្មី Delta កំពុងកើនឡើង

    នូវែលសេឡង់ចាប់ផ្តើមការរស់នៅក្នុងពេលបិទខ្ទប់ប្រទេសទប់ស្កាត់ Covid-19 ក្រោយករណីឆ្លងវីរុសបំប្លែងថ្មី Delta កំពុងកើនឡើង

    នូវែលសេឡង់៖ នៅតាមដងផ្លូវក្នុងទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ត្រូវបានគេបោះបង់ចោលទាំងស្រុង នៅក្នុងថ្ងៃពុធនេះ ខណៈដែលនូវែលសេឡង់បានវិលត្រឡប់ទៅរកការរស់នៅក្នុងការបិទខ្ទប់ប្រទេសជាលើកដំបូង ក្នុងរយៈពេល៦ខែមកនេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី Delta ។ នូវែលសេឡង់បានចាប់ផ្តើមអនុវត្តការបិទផ្លូវកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី Delta នៅក្នុងសហគមន៍ក្នុងទីក្រុង Auckland ជាទីក្រុងធំបំផុតរបស់ប្រទេសនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ ករណីនេះ ត្រូវបានគេរាយការណ៍ថា បានឆ្លងដល់មនុស្ស៤នាក់ផ្សេងទៀត ដែលម្នាក់ក្នុងនោះជាគិលានុបដ្ឋាយិការដែលបានចាក់វ៉ាក់សាំងពេញលេញនៅមន្ទីរពេទ្យ Auckland។ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern និយាយថា យើងតែងតែមានវិធីប្រតិកម្មដែលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅដំណាក់កាលដំបូងនេះ។ ការបិទប្រទេសនឹងចូលជាធរមានរយៈពេល៣ថ្ងៃ ខណៈវិធានការនេះនឹងត្រូវរក្សានៅទីក្រុង Auckland រយៈពេល៧ថ្ងៃ។ អាជ្ញាធរបានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ស្នាក់នៅក្នុងផ្ទះ ខណៈអាជីវកម្មភាគច្រើនត្រូវបានបិទ លើកលែងតែសេវាកម្មសំខាន់ៗដូចជាផ្សារទំនើប និងឱសថស្ថាន៕ ប្រភព៖ Reuters

  • អគ្គលេខាធិការណាតូបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានចំពោះការដួលរលំក្រុងកាប៊ុល

    អគ្គលេខាធិការណាតូបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានចំពោះការដួលរលំក្រុងកាប៊ុល

    កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ សីហា​អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង​ (ណាតូ) លោក​Jens Stoltenberg និយាយ​ថា​អង្គការ​មាន​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ជ័យជំនះ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​បាន​ស្ដី​បន្ទោស​មេដឹកនាំ​អាហ្វហ្គានីស្ថាន​ចំពោះ «សោកនាដកម្ម»​ នេះ​។ «នៅ​ទី​បំផុត​ថ្នាក់​ដឹកនាំ​នយោបាយ​អាហ្វហ្គានីស្ថាន​បាន​បរាជ័យ​ក្នុង​ការ​ក្រោក​ឈរ​ប្រឆាំង​នឹង​ក្រុម​តាលីបង់ និង​ដើម្បី​សម្រេច​បាន​នូវ​ដំណោះ​ស្រាយ​សន្តិភាព​ ដែល​ប្រជាជន​អាហ្វហ្គានីស្ថាន​ចង់​បាន​» លោក​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ការ​បរាជ័យ​របស់​ថ្នាក់​ដឹកនាំ​អាហ្វហ្គានីស្ថាន​នេះ បាន​នាំ​ឱ្យ​មាន​សោកនាដកម្ម ដែល​យើង​កំពុង​ឃើញ​នៅ​ថ្ងៃ​នេះ​»​។ កាល​ពី​ចុង​សប្ដាហ៍​មុន​ក្រុម​តាលីបង់​បាន​ឡោមព័ទ្ធ​រដ្ឋធានី​កាប៊ុល​ ហើយ​ក្រោយ​មក​បាន​ចូល​កាន់កាប់​បន្ទាប់​កងយោធា​អាហ្វហ្គានីស្ថាន​ ដែល​ផ្គត់ផ្គង់​ និង​វឹក​ហាត់​ដោយ​អាមេរិក​និង​ណាតូ​ បាន​ដួល​រលំ​។ ស្ថានទូត​លោក​ខាង​លិច​ រួម​ទាំង​ណាតូ​ផង​ដែរ​ បាន​ជម្លៀស​ចេញ​ពី​តំបន់​បៃតង​ក្នុង​ទីក្រុង​កាប៊ុល ទៅ​តាំង​ទី​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​វិញ​។ លោក Stoltenberg បាន​និយាយ​ថា​ឥឡូវ​នេះ​កំពុង​សម្របសម្រួល​ការ​ជម្លៀស​ពលរដ្ឋ​របស់​ប្រទេស​ជា​សមាជិក​ រួម​ជាមួយ​បុគ្គលិក​ស៊ីវិល​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ផង​ដែរ​។

  • ហ្វេសប៊ុកបន្តហាមឃាត់មាតិកាទាក់ទងនឹងតាលីបង់

    ហ្វេសប៊ុកបន្តហាមឃាត់មាតិកាទាក់ទងនឹងតាលីបង់

    ក្រុមហ៊ុន​ហ្វេសប៊ុក​​បញ្ជាក់​ថា​ ខ្លួន​នឹង​បន្ត​ហាម​ឃាត់​មាតិកា​ទាក់ទង​​នឹងក្រុម​​តាលីបង់​ពី​វេទិកា​របស់​ខ្លួន​ តាម​រយៈ​ក្រុម​អ្នក​ជំនាញ​អាហ្វហ្គានីស្ថាន​ដែល​ចេះ​ភាសា​ និង​មាន​ចំណេះ​ដឹង​អំពី​បរិបទ​ក្នុង​ស្រុក​​ ត្រួត​ពិនិត្យ​កិច្ចការ​នេះ​ ក្រោម​​ហេតុ​ផល​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​​​នេះ​ ជា​អង្គការ​ភេរវកម្ម​។​ ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​តាលីបង់​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​សារ​ និង​ការ​ឃោសនា​ផ្សេង​ៗ​របស់​ខ្លួន​ ខណៈ​ហ្វេសប៊ុក​បាន​ហៅ​តាលីបង់​ថា​ជា​អង្គការ​គ្រោះថ្នាក់មួយ​អស់​​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ការ​កាន់​កាប់អា​ហ្វហ្គានីស្ថានបាន​​យ៉ាង​ឆាប់​រហ័ស​របស់​ក្រុម​នេះ​ បង្កើត​ឱ្យ​មាន​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ អំពី​របៀប​ដោះស្រាយ​ជាមួយ​មាតិកា​ដែល​ទាក់ទង​នឹងក្រុម​​តាលីបង់​។​ អ្នកនាំ​ពាក្យ​ក្រុម​ហ៊ុន​ហ្វេសប៊ុក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ BBC ​ថា​៖​ «​តាលីបង់​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ថាជា​អង្គការ​ភេរវកម្ម​ក្រោម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ហើយ​យើង​បាន​ហាម​ឃាត់​ពួក​គេ​ពី​សេវាកម្ម​របស់​យើង​ ក្រោម​គោល​នយោបាយ​​អង្គការ​គ្រោះថ្នាក់​របស់​យើង​។​ នេះ​មាន​ន័យ​ថា ​យើង​ដក​គណនី​ដែល​កាន់​ដោយ​ ឬ​ក្នុង​នាម​តាលីបង់​ ហើយ​ហាម​ឃាត់​ការ​សរសើរ​ ការ​គាំទ្រ​ និង​ការ​តំណាង​ឱ្យ​ពួក​គេ​»​។​ ​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ​បាន​និយាយ​ថា​ ខ្លួន​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ជាតិ​ទេ​ ប៉ុន្តែ​​​ធ្វើ​តាម​ «​សិទ្ធិ​អំណាច​របស់​សហគមន៍​អន្តរជាតិ​»​។​ ហ្វេសប៊ុក​គូស​បញ្ជាក់​ថា​ គោល​នយោបាយ​នេះ​អនុវត្ត​ចំពោះ​គ្រប់​វេទិកា​របស់​ខ្លួន​ រួម​ទាំង​​ Instagram និ​ង​ WhatsApp ​។ ​យ៉ាង​ណា​មិញ​ នៅ​តែ​មាន​របាយការណ៍​ដែល​ថា​ ក្រុម​តាលីបង់​ ប្រើ​ប្រាស់​ WhatsApp ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​។​ ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គូ​ប្រជែង​ហ្វេសប៊ុក​ផ្សេង​ទៀត​ ក៏​​ត្រួត​ពិនិត្យ​ផង​ដែរ​អំពី​របៀប​ដែល​ខ្លួន​គ្រប់​គ្រង​មាតិកា​​ទាក់​ទង​នឹង​ពួក​តាលីបង់​។​ ​ជា​ឧទាហរណ៍ ​Twitter ​មិន​អនុញ្ញាត​ឱ្យ​ចលនា​ដែល​លើក​កម្ពស់​ភេរវកម្ម​ ឬ​អំពើ​ហឹង្សា​លើ​ជន​ស៊ីវិល​ឡើយ​។​ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​របស់​តាលីបង់​បាន​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​ ដើម្បី​បញ្ជូន​ព័ត៌មាន​ចុង​ក្រោយ​ដល់​អ្នក​តាម​ដាន​រាប់​សែន​នាក់​របស់​ខ្លួន​ ខណៈ​ដែល​ក្រុម​នេះ​​ដណ្តើម​បាន​ការ​គ្រប់គ្រង​នៅ​អាហ្វហ្គានីស្ថាន​មក​វិញ​។ ​ការណ៍​នេះ​បង្ក​ជា​សំណួរ​លើ​ចំណាត់កា​រ​របស់​ក្រុម​ហ៊ុន​ Twitter…

  • ហៃទី ៖ ព្យុះ និងគ្រោះទឹកជំនន់វាយលុក ស្របពេលចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីចេះតែបន្តកើនឡើង

    ហៃទី ៖ ព្យុះ និងគ្រោះទឹកជំនន់វាយលុក ស្របពេលចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីចេះតែបន្តកើនឡើង

    ទីភ្នាក់ងារ​ការពារ​ស៊ីវិល​ហៃទី​​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,២ ​រ៉ិចទ័រ​បាន​កើន​ឡើង​ដល់​ ១ ៩៤១ ​នាក់​ គិត​ត្រឹម​ថ្ងៃ​អង្គារ​​​ ខណៈ​ព្យុះ​ត្រូពិក​មួយ​​បាន​បក់​បោក​ចូល​ក្នុង​ប្រទេស​នេះ​ដោយ​នាំ​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ​ បង្ក​ជា​បញ្ហា​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាជន​ហៃទី​ដែល​រង​គ្រោះ​រួច​ស្រាប់​ហើយ​។​ ​យោង​តាម​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​ ហៅកាត់ថា​​យូនីសេហ្វ​  គ្រោះ​រញ្ជួយដី​កាល​ពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជិត​ ១​ សែន​នាក់​រង​របួស​ ក៏​បាន​បំផ្លាញ​ផ្ទះ​ជាង​ ៦០ ០០០ ​ខ្នង​ និង​ ៧៦ ០០០ ​រក​ការ​ខូច​ខាត​ និង​ប៉ះពាល់​ដល់​ក្មេង​ជាង​កន្លះ​លាន​នាក់​។​ ​​នៅ​តាម​បណ្ដោយ​ឆ្នេរ​នៃ​ក្រុង​ Les Cayes ​ដែល​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្រុង​ពីរ​ដែល​រង​គ្រោះ​ជាង​គេ​ ប្រជាជន​បាន​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​របស់​ខ្លួន​ នៅ​លើ​ទី​លាន​បាល់​ទាត់​ ថ្វី​បើ​មាន​ខ្យល់​បក់​យ៉ាង​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​បណ្ដាល​មក​ពី​​ព្យុះ​ត្រូពិក​ហ្គ្រេស ​(Grace) ​ក៏​ដោយ​​​។​ មជ្ឈ​មណ្ឌល​​ព្យុះ​សង្ឃរា​ជាតិ​អាមេរិក​ បាន​ព្រមាន​អំពី​ទឹក​ជំនន់​ភ្លាម​ៗ​ និង​ការ​រអិល​បាក់​ដី​ ​ក្នុង​កម្រិត​ភ្លៀង​ធ្លាក់​រហូត​ដល់​ ៣៨​ សង់ទីម៉ែត្រ​។ ​មន្រ្តី​ហៃទី ​ក៏​បាន​ប្រកាស​ឱ្យ​ប្រជាជន​​ប្រយ័ត្ន​ចំពោះ​អាគារ​ដែល​មាន​ស្នាម​ប្រេះ​ពី​ការ​រញ្ជួយ​ដី​ ព្រោះ​វា​អាច​​រលំ​ក្រោម​ទម្ងន់​ទឹក​។​

  • លោកស្រី មឺកែល ថ្កោលទោសការប្រព្រឹត្តរបស់បេឡារូសទៅលើជនភៀសខ្លួន

    លោកស្រី មឺកែល ថ្កោលទោសការប្រព្រឹត្តរបស់បេឡារូសទៅលើជនភៀសខ្លួន

    កាល​ពី​ថ្ងៃ​អង្គារ​នេះ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អេនជេឡា មឺកែល​បាន​ថ្កោល​ទោស​ការ​ប្រព្រឹត្ត​របស់​ប្រធានាធិបតី​បេឡារូស​លោក​អាឡិចសាន់ឌឺ លូកាសិនកូ​ទៅ​លើ​ជនភៀសខ្លួន​ ហើយ​បន្ថែម​ថា​អាល្លឺម៉ង់​នឹង​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អឺរ៉ុប​របស់​ខ្លួន​លើ​ការ​ឆ្លើយតប​រួមគ្នា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​នាយករដ្ឋមន្ត្រី​អេស្តូនី​ លោក​ស្រី​មឺកែល​បាន​និយាយ​ថា​៖ «លោក​ប្រធានាធិបតី​លូកាសិនកូ​ គឺ​កំពុង​ប្រើ​ជន​ភៀស​ខ្លួន​ ជា​ឧទាហរណ៍​មក​ពី​ប្រទេស​អ៊ីរ៉ាក់​ ក្នុង​វិធី​កូន​កាត់​មួយ​ដើម្បី​បំផ្លាញ​សន្តិសុខ ហើយ​យើង​ថ្កោល​ទោស​ការ​ធ្វើ​បែប​នេះ​ក្នុង​លក្ខខណ្ឌ​ខ្លាំង​បំផុត​»​។ សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​លោក​លូកាសិនកូ​ថា​ប្រើប្រាស់​វិបត្តិ​ជន​ភៀស​ខ្លួន​ ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ដក​ការ​ដាក់​ទណ្ឌកម្ម​លើ​បេឡារូស​ ដែល​ដើម​ឡើយ​ត្រូវ​បាន​ដាក់​ដោយ​សារ​ការ​បង្ក្រាប​ចលនា​ប្រឆាំង​នៅ​បេឡារូស​ បន្ទាប់​មាន​ជម្លោះ​ការ​បោះឆ្នោត​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​។ ប្រទេស​លីទុយអានី​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​បេឡារូស​ បាន​ចោទ​ប្រកាន់​ប្រទេស​បេឡារូស​ថា​បាន​ជួយ​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​មក​ពី​មជ្ឈិមបូព៌ា​ជា​ច្រើន ដើម្បី​បញ្ជូន​ទៅ​សហភាព​អឺរ៉ុប​។ លោក​ស្រី​មឺកែល​បាន​និយាយ​ថា​៖ «យើង​កំពុង​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អឺរ៉ុប​លើ​អ្វី​ៗ គ្រប់​យ៉ាង​។ យើង​ក៏​នឹង​ព្យាយាម​ប្រកាន់​យក​ជំហរ​រួមមួយ​ដែរ​ ពី​ព្រោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​បែប​កូន​កាត់​នេះ ដែល​ត្រូវ​បាន​ប្រើ​ដោយ​បេឡារុស គឺ​ជា​ការ​វាយ​ប្រហារ​មក​លើ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​សហភាព​អឺរ៉ុប​»​។ ស្រប​ពេល​ជា​មួយ​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ការ​ដក​ចេញ​កង​ទ័ព​អាមេរិក​ និង​លោក​ខាង​លិច​ គេ​បាន​រំពឹង​ថា​វិបត្តិ​ភៀស​ខ្លួន​អឺរ៉ុប​នឹង​កើន​ឡើង​ ធ្វើ​ឱ្យ​មេដឹកនាំ​អឺរ៉ុប​នានា​ចាប់​ធ្វើ​ការ​ពិភាក្សា​រក​ដំណោះ​ស្រាយ​៕