Category: ព័ត៌មានអន្តរជាតិ

  • ស.រ.អា៖អំពាវនាវដល់ពលរដ្ឋចាក់វ៉ាក់សាំដូសទី៣ យ៉ាងយូរ៨ខែបន្ទាប់ពីចាក់លើកទីពីរ

    ស.រ.អា៖អំពាវនាវដល់ពលរដ្ឋចាក់វ៉ាក់សាំដូសទី៣ យ៉ាងយូរ៨ខែបន្ទាប់ពីចាក់លើកទីពីរ

    រដ្ឋ​បាល​លោក Joe Biden បាន​សម្រេច​ឱ្យ​​ប្រជា​ជន​​អា​មេរិ​​ក​ភាគ​ច្រើន​គួ​រ​តែ​ចា​ក់​វ៉ា​ក់សាំ​ង​ដូស​ទី​៣​ ក្នុង​រយៈ​ពេល​ ៨ខែ​ បន្ទាប់​ពី​ទទួ​ល​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​លើក​ទី ២រួច ​ហើយ​យុទ្ធនាការ​វ៉ាក់សាំង​ដូស​ទី៣ នេះ​​ទៀត​សោត​នឹង​ចាប់​ផ្តើម​​នៅ​ដើមសប្តាហ៍ទី៣ នៃ​ខែ​កញ្ញា ខាង​មុខ​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ The New York Times​។ មន្រ្តី​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ បាន​ប្រាប់​សារព័ត៌មាន​ដដែល​អំពី​ផែន​ការ​នេះ​ថា រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​សេចក្តី​សម្រេច​​នៅ​​ឯ​សេត​វិមាន​ នៅ​ថ្ងៃ​ពុធ​​ នៅ​ពេល​ឆាប់​ៗ​។ គោលដៅ​របស់​ផែន​ការ គឺ​​អនុញ្ញាត​ឱ្យ​​ជ​ន​ជាតិ​អា​មេ​រិ​ក ដែ​ល​បា​នទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Moderna ហើយ​ទទួល​បាន​ការការពារ​បន្ថែម​ពី​​វ៉ារ្យ៉ង់ដែល​តា​ ដែល​កំពុង​រីក​រាល​ដាល​​ទូទាំ​ងប្រ​ទេស​។ ទោះ​យ៉ាងណា គោល​នយោ​បា​យ​ថ្មី​នេះ​ នឹង​ត្រូវ​ពឹងផ្អែ​ក​លើ​រ​ដ្ឋ​បា​ល​ចំណី​អាហា​រ និង​ឱសថ​អាមេរិក (FDA) ជា​អ្នក​ចែក​ចាយ​ និង​គ្រប់​គ្រង​វ៉ាក់សាំ​ង​ទាំង​នេះ​​។ មន្រ្តី​ដដែល​ បន្ថែម​ថា អ្នក​ដែល​ទទួល​វ៉ាក់សាំង Johnson & Johnson តែមួយ​ដូស​នោះ ក៏​ទំនង​ត្រូវ​ទទួល​វ៉ាក់សាំង​ដូស​ទី ៣ នេះ​ដូច​គ្នា​។​ ប៉ុន្តែ គោល​ការណ៍​​នៅ​​​កំពុងរង់​ចាំ​លទ្ធផល​ ពី​ការ​សាកល្បង​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាច​នឹង​បញ្ចប់​ក្នុង​ខែ​នេះ​​។ ការ​ចាក់​វ៉ាក់សាំង​ដូស​ទី ៣ នឹង​ត្រូវ​ផ្ដល់​ឱ្យ​គិលានុបដ្ឋាយិកា​ …

  • ប្រមុខកោះតៃវ៉ាន់៖ កោះនេះត្រូវតែខ្លាំង និងមានសាមគ្គីភាពជាងនេះ ក្រោយពេលអាមេរិកដកទ័ពពីអាហ្វហ្គានីស្ថាន

    ប្រមុខកោះតៃវ៉ាន់៖ កោះនេះត្រូវតែខ្លាំង និងមានសាមគ្គីភាពជាងនេះ ក្រោយពេលអាមេរិកដកទ័ពពីអាហ្វហ្គានីស្ថាន

    តៃវ៉ាន់​ត្រូវ​តែ​ខ្លាំង និង​មាន​សាមគ្គីភាព​ឱ្យ​កាន់​តែ​រឹង​មាំ​ជាង​នេះ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ដក​កង​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​លើកឡើង​របស់​លោកស្រី Tsai Ing-wen លើកឡើង​ក្នុង​ការ​បង្ហោះ​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោកស្រី​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។ យោង​តាម​លោកស្រី ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នា​ពេល​ថ្មីៗ​នេះ ក៏​ជា​ប្រធាន​បទ​ក្នុង​កិច្ច​ពិភាក្សា​យ៉ាង​ច្រើន​នៅ​ដែនដី​កោះ​តៃវ៉ាន់​ផង​ដែរ។ លោកស្រី​បាន​សរសេរ​ថា «ជម្រើស​តែ​មួយ​គត់​របស់​តៃវ៉ាន់​គឺ ត្រូវ​ធ្វើ​ខ្លួន​ឯង​ឱ្យ​មាន​ភាព​ខ្លាំង​ជាង​មុន មាន​សាមគ្គីភាព​រឹងមាំ​ជាង​មុន និង​ត្រូវ​មាន​ឧត្ដមគតិ​ក្នុង​ការ​ការពារ​ខ្លួនឯង»។ លោក​ស្រី​បាន​បន្ថែម​ថា «យើង​ចង់​ធ្វើ​ឱ្យ​វត្តមាន​របស់​តៃវ៉ាន់​មាន​ន័យ​សម្រាប់​សហគមន៍​អន្តរជាតិ ចង់​សំដៅ​ថា តៃវ៉ាន់​ជា​ធាតុ​មួយ​មិន​ខ្វះបាន​សម្រាប់​សន្តិសុខ​រួម​របស់​សហគមន៍​អន្តរជាតិ»។ លើស​ពី​នេះ​ទៅ​ទៀត​ លោកស្រី​សង្កត់​ធ្ងន់​ថា «ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ការពារ​ពី​សំណាក​ប្រទេស​ដទៃ​មិនមែន​ជា​ជម្រើស​មួយ​សម្រាប់​យើង​នោះ​ទេ»។ «ការ​ពឹងផ្អែក​លើ​សមានចិត្ត​ម្ដងម្កាល ឬ ការ​បរិច្ចាគ ពី​សំណាក់​អ្នក​ដែល​មិន​មាន​បំណង​បោះបង់​ចោល​នូវ​គំនិត​ចង់​ប្រើ​កម្លាំង​ប្រឆាំង​នឹង​តៃវ៉ាន់ ក៏​មិនមែន​ជា​ជម្រើស​របស់​យើង​ដែរ»។ នេះ​បើ​តាម​ការ​បន្ត​របស់​លោកស្រី។ តៃវ៉ាន់​ជា​ដែនដី​មួយ​ ដែល​អាច​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​បាន​ប្រៀប​បី​ដូច​ជា​រដ្ឋ​ឯករាជ្យ​មួយ​អញ្ចឹង​។ យ៉ាងណាមិញ នៅ​លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាល​ចិន​ដី​គោក​ចាត់​ទុក​ដែនដី​នេះ​ជា​ខេត្ត​មួយ​របស់​ខ្លួន ហើយ​ជា​រឿយៗ​គំរាម​កំហែង​ដល់​ប្រទេស​ណា​ក៏​ដោយ ដែល​ទទួល​ស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​មួយ។ ចំណែក​ឯ​ទំនាក់ទំនង​តៃវ៉ាន់ និង​អាមេរិក​វិញ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​សម្ព័ន្ធមិត្ត​ក្រៅ​ផ្លូវការ ដោយ​អាមេរិក​មាន​ច្បាប់​មួយ​ស្ដីពី «ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់» ដែល​ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​លក់​អាវុធ​ទៅ​កាន់​ដែនដី​កោះ​តៃវ៉ាន់៕

  • និយ័តករ៖ តារាលក់តាមអនឡាញ គួរតែនិយាយភាសាចិនកុកងឺ និងស្លៀកពាក់ឱ្យបានល្អ

    និយ័តករ៖ តារាលក់តាមអនឡាញ គួរតែនិយាយភាសាចិនកុកងឺ និងស្លៀកពាក់ឱ្យបានល្អ

    ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ បាន​និយាយ​នៅ​ថ្ងៃពុធ​ទី​ ១៨​ ខែ​សីហា​ថា​ អ្នកលក់ទំនិញ​ឬ បុគ្គល​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សាយ​លក់​​ផ្ទាល់តាមបណ្ដាញសង្គម​​របស់​ប្រទេស​ចិន​ គួរ​តែ​និយាយ​ភាសា​ចិន​កុកងឺ​និងស្លៀក​ពាក់​ឱ្យ​បាន​សមរម្យ​នៅ​ពេល​ពួក​គេ​លក់​ផលិត​ផល​តាម​អ៊ីនធើណេត​។ ទី​ផ្សារ​តាម​រយះការ​ផ្សាយ​ផ្ទាល់​បាន​ទទួល​បាន​ការ​ពេញ​និយម​ ក្នុង​រយៈ​ពេល​ពី​រឆ្នាំ​ចុង​ក្រោយ​នេះសូម្បីតែ ម៉ាក​ល្បី ៗ​ ដូច​ជា ​L’Oreal,​ Nike​, Dyson ​និង​អ្នក​ទិញ​ឥវ៉ាន់​អនឡាញ​ ហើយ​វេទិកា​ពាណិជ្ជកម្ម​ អេឡិច​ត្រូ​និក​ចិន​ ភាគ​ច្រើន​នាពេល​ឥឡូវ​នេះ​ផ្តល់​ជូន​ជម្រើស​ក្នុង​ការ​ទិញ​និង​លក់​ផលិត​ផល​តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​អនឡាញដែរ​។ វិស័យនេះ​ទទួលបាន​ការ​ចាប់​អារម្មណ៏​និងទាមទារឲ្យមាន​ កា​រស៊ើប​អង្កេត​ គឺ​កាល​ពី​ឆ្នាំ​មុន​ដោយ​អ្នកដើរ​ចូលចិត្ត​ទិញ​ឥវ៉ាន់​ និង​ម៉ាក​ផលិតផល​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​អ្នក​ផ្សាយ​ផ្ទាល់​មួយ​ចំនួន​ ថា​ផលិត​ក្លែង​បន្លំ​ដែល​ជំរុញ​ឱ្យ​និយតករ​អុីនធឺណេត របស់​ចិន​ប្រកាស​សេចក្តី​ព្រាង​ច្បាប់​នៅ​ខែ​វិច្ឆិកា​នេះ​។ ក្រសួង​ពាណិជ្ជកម្ម​ចិន ​នៅ​ថ្ងៃពុធ​នេះ​បាន​បោះពុម្ព​ផ្សាយ​នូវ​សេចក្តី​ណែនាំ​លម្អិត​ បន្ថែម​ហើយ​ជា​លើក​ដំបូង​បាន​លើក​ឡើង​ អំពី​ភាសា​រួម​សម្រាប់​ប្រើប្រាស់ពេល​បន្ត​ផ្ទាល់​។ ភាសា​ចិន​កុកងឺ​គឺ​ជាភាសា​ផ្លូវការ​ នៅ​ក្នុង​ប្រទេស​ចិន​ប៉ុន្តែ​ក៏​មាន​ គ្រាម​ភាសា​និង​ភាសា​ជន​ជាតិ​ភាគ​តិច​ ជា​ច្រើន​នៅ​ក្នុងប្រទេស​ផង​ដែរ​។ ច្បាប់​ថ្មី​ដែល​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ ជា​សាធារណៈរ​ហូត​ដល់​ថ្ងៃទី ២​ ខែ​កញ្ញា​ ក៏​បាននិយាយ​ផងដែរ​ថា​ អ្នក​ផ្សាយ​ផ្ទាល់​គួរ​តែ​ស្លៀក​ពាក់​តាម​ របៀប​មួយ​ដែល​សមតម្យ​មិន​ប៉ះពាល់​ ដល់​ទស្សនិកជន​របស់​ពួកគេ​ផងដែរ។​

  • ទេសាភិបាលធនាគារអាហ្វហ្គានីស្ថាននិយាយថា អាមេរិកចេញលឿនពេក

    ទេសាភិបាលធនាគារអាហ្វហ្គានីស្ថាននិយាយថា អាមេរិកចេញលឿនពេក

    ទេសាភិបាល​ធនាគារ​កណ្តាល​​អាហ្វហ្គានីស្ថាន​លោក​ Ajmal​ Ahmady ​ដែល​និរទេស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​កាល​ពី​​ចុង​សប្តាហ៍​មុន​ និយាយ​ថា​ អាមេរិក​ដក​ខ្លួន​លឿន​ពេក​​ ដោយ​បន្សល់​ពេល​តិច​សម្រាប់​ឱ្យ​​អាហ្វហ្គានីស្ថាន​ត្រៀម​ខ្លួន​ ដោយ​បន្ថែម​ថា​ វា​គឺ​ជា​សិទ្ធិ​របស់​អាមេរិក​ក្នុង​ការ​ដក​​ចេញ​ ប៉ុន្តែ​គួរ​តែ​នៅ​យូរ​ជាង​នេះ​។​ ​ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​​ច្រាន​ចោល​ការ​អះអាង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃដិន​ (Joe Biden) ដែ​ល​ថា​យោធា​អាហ្វហ្គានីស្ថាន​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ប្រទេស​របស់​ខ្លួន​។​​ លោក​និយាយ​ថា​៖​ «​ខ្ញុំ​​មិន​ចាត់​ទុក​ថា​នេះជា​ជ័យ​ជម្នះ​យោធា​សម្រាប់​ពួក​តាលីបង់​នោះ​ទេ​ ប៉ុន្តែ​ប្រហែល​ជា​ជ័យ​ជម្នះ​ផ្នែក​បញ្ញា​​ ​ដែល​ពួក​គេ​អាច​បញ្ចុះ​បញ្ចូល​ ឬ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រជាជន​ឱ្យ​ចុះ​ចាញ់​​»​។​ ​អតីត​ទេសាភិបាល​​ដែល​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​អាហ្វហ្គានីស្ថាន​រូប​នេះ ​បាន​ទទួល​ស្គាល់​ថា​​ អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​ គឺ​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ដល់​អាជ្ញាធរ​ និង​ជា​កត្តា​មួយ​ដ៏​ធំ​ក្នុង​ការ​ធ្វើ​ឱ្យ​ទីក្រុង​កាប៊ុល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​តាលីបង់​ ដែល​ដើរ​ទន្ទឹមគ្នា​នឹង​កិច្ច​ព្រម​ព្រៀង​ដក​ទ័ព​រវាង​អាមេរិក​ និង​តាលីបង់​។​ ​​ក្នុង​ចំណោម​កង្វល់​ភ្លាម​ៗ​របស់​លោក​ គឺ​ទាក់​ទង​នឹង​សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​មុខ​នឹង​អតិផរណា​​ និង​ការ​ធ្លាក់​ចុះ​នៃ​រូបិយ​ប័ណ្ណ​។ ​លោក​ Ahmady ​និយាយ​ថា​៖​ «​ខ្ញុំ​គិត​ថា​ស្ថានភាព​សេដ្ឋកិច្ច​នឹង​កាន់​តែ​យ៉ាប់​យ៉ឺន​។ ​ខ្ញុំ​រំពឹង​ថា​ លំហូរ​ជំនួយ​របស់​អ្នក​បរិច្ចាគ​ នឹង​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ខាង​មុខ​នេះ​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​រូបិយ​ប័ណ្ណ​ធ្លាក់​ចុះ​»​​។ លោក​បន្ត​ថា​៖​ «​ការណ៍​នេះ​នឹង​នាំ​ឱ្យ​មាន​អតិផរណា​​ សម្ពាធ​លើ​ប្រព័ន្ធ​ធនាគារ​ និង​កំណើន​នៃ​អត្រាភាព​ក្រីក្រ​កាន់​តែ​ខ្ពស់​ជា​ដើម​»​។​

  • ចិន៖ការរីករាលដាលវីរុសដែលតា ថយចុះ ខណៈប្រទេសដទៃនៅប្រឈមនឹងការលំបាក

    ចិន៖ការរីករាលដាលវីរុសដែលតា ថយចុះ ខណៈប្រទេសដទៃនៅប្រឈមនឹងការលំបាក

    កាល​ពី​ចុង​ខែ​កក្កដា​ អាជ្ញាធរ​ចិន​បាន​រក​ឃើញ​ចង្កោម​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ណានជីង​ ដែល​ក្រោយ​មក​រីក​រាលដាល​ទៅ​ផ្នែក​ដទៃ​ទៀត​នៃ​ប្រទេស​ចិន​ ដោយ​ករណី​ភាគ​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​ករណី​វីរុស​បម្លែង​ដែលតា​។ ប៉ុន្តែ​មិន​ដល់​មួយ​ខែ​ក្រោយ​មក​ការ​ផ្ទុះ​ឡើង​នេះ​កំពុង​បង្ហាញ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​វិញ​។ ចំនួន​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ដោយ​ប្រទេស​នេះ​រាយការណ៍​ករណី​ឆ្លង​ក្នុង​ស្រុក​ថ្មីចំនួន ៦ ករណី​កាល​ពី​ថ្ងៃ​អង្គារ​និង ៦ ករណី​ទៀត​នៅ​ថ្ងៃ​ពុធ​។ ការ​ថយ​ចុះ​នេះ​ គឺ​ផ្ទុយ​ស្រឡះ​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​ រួម​ទាំង​សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​ដ៏​សហាវ​នៃ​ករណី​ឆ្លង​វីរុស​បម្លែង​ដែលតា​។ ឥឡូវ​នេះ​ ៩៣ ភាគរយ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​សហរដ្ឋអាមេរិក​គឺ​បង្ក​ឡើង​ដោយ​វីរុស​បម្លែង​ដែលតា​ ហើយ​កំពុង​ដាក់​សម្ពាធ​លើ​មន្ទីរពេទ្យ​ជា​ថ្មី​ម្ដង​ទៀត​។ អ្នក​ជំនាញ​បាន​ព្យាករណ៍​ថា​ដោយ​សារ​វីរុស​បម្លែង​ដែលតា អាមេរិក​អាច​ប្រឈម​នឹង​អត្រា​ឆ្លង​ ២០០.០០០ នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ពេល​អនាគត​ ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​មិន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ រីឯ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​ វីរុស​បម្លែង​ដែលតា​បាន​បង្ខំ​ឱ្យ​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែលហ្សេឡង់​វិល​ត្រឡប់​ទៅ​រក​កា​បិទ​ខ្ទប់​ ហើយ​កំពុង​បង្ក​ផល់​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​ដូចជា​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ​។ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​ដំបូង​អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ដោយ​ទីក្រុង​ធំ​ៗ ជា​ច្រើន​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​យក​សំណាក​ទ្រង់ទ្រាយ​ធំ និង​រៀប​ចំ​មន្ទីរ​ពិសោធន៍​បណ្ដោះ​អាសន្ន​ដើម្បី​ធ្វើ​កោសលវិច័យ​សំណាក​។ ទីក្រុង​យ៉ាំងចូវ ដែល​មាន​ប្រជាជន​ ៤,៥ លាន​នាក់​ និង​ជា​តំបន់​ឆ្លង​ច្រើន​ ឥឡូវ​នេះ​ការ​ធ្វើ​តេស្ត​ចំនួន​៧​ជុំ​ទៅ​ហើយ​។ សហគមន៍​ដែល​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​ត្រូវ​បាន​បិទ​ខ្ទប់​ភ្លាម​ៗ ដោយ​ប្រជាជន​មិន​អាច​ចាក​ចេញ​បាន​ទេ​លើក​លែង តែ​មាន​ហេតុផល​បន្ទាន់​។ មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​ដាក់​ឱ្យ​ ស្ថិត​នៅ​ក្រោម​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ក៏​ដូចជា​នីតិវិធី​ពិនិត្យ​បន្ថែម និង​ការ​ធ្វើ​ចត្តាឡឺស័ក​ពេល​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​បាន​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​។ យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ (NHC) រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ច្រើន​ជាង ១,៨ ពាន់​លាន​ដូស​៕

  • ក្រុមតាលីបង់ជំរុញអោយមនុស្សគ្មានឯកសារស្របច្បាប់ត្រូវចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល

    ក្រុមតាលីបង់ជំរុញអោយមនុស្សគ្មានឯកសារស្របច្បាប់ត្រូវចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល

    កាប៊ុល៖ សមាជិកតាលីបង់ម្នាក់ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទៅកាន់ហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានថា មានតែមនុស្សដែលមានឯកសារធ្វើដំណើរប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតអោយចូលទៅក្នុងអាកាសយានដ្ឋាន។ លោក Mohammad Jamil បានប្រាប់សារព័ត៌មានស៊ីនហួរតាមទូរស័ព្ទថា បុរសម្នាក់ដែលអះអាងថា ជាអ្នកទទួលខុសត្រូវសន្តិសុខអាកាសយានដ្ឋានបានប្រាប់យើងថា មនុស្សទាំងអស់ដែលមិនមានឯកសារស្របច្បាប់ត្រូវចាកចេញពីច្រកទ្វារអោយបានឆាប់តាមដែលអាចធ្វើទៅបាន ។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន កងកម្លាំងសន្តិសុខបានបរាជ័យក្នុងការបញ្ឈប់មនុស្សចូលក្នុងអគារព្រលានយន្តហោះ និងផ្លូវរត់របស់យន្តហោះ។ បន្ទាប់មកនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមតាលីបង់បានគ្រប់គ្រងព្រលានយន្តហោះ ហើយបានយល់ព្រមផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សដែលកាន់ឯកសារ។ ក្រុមតាលីបង់បានជំរុញឲ្យប្រជាជនចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល បន្ទាប់ពីមនុស្សចំនួន១២នាក់ត្រូវបានសម្លាប់នៅទីនោះចាប់តាំងពីថ្ងៃអាទិត្យមក។ មន្រ្តីតាលីបង់ និងណាតូនិយាយថា អ្នកទាំងនោះត្រូវបានសម្លាប់នៅក្នុង និងនៅជុំវិញព្រលានយន្តហោះទីក្រុងកាប៊ុល ដោយការបាញ់កាំភ្លើង ឬការរត់ជាន់គ្នា។ គួរបញ្ជាក់ថា កងកម្លាំងអាមេរិកបានចាប់ផ្តើមជម្លៀសអ្នកការទូត និងជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឱ្យពួកគេកាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន។ ជើងហោះហើរជម្លៀសបានបន្តនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមុនចុងខែសីហា នេះបើយោងតាមប្រភព៕ ប្រភព៖ ស៊ីនហួរ

  • ចិន និងរុស្សីត្រៀមខ្លួនសម្រាប់បំពេញគម្លាតបន្សល់ដោយអាមេរិកនៅអាហ្វហ្គានីស្ថាន

    ចិន និងរុស្សីត្រៀមខ្លួនសម្រាប់បំពេញគម្លាតបន្សល់ដោយអាមេរិកនៅអាហ្វហ្គានីស្ថាន

    ការ​ចូល​កាន់​កាប់​អំណាច​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​កែប្រែ​ភូមិសាស្ត្រ​នយោបាយ​នៅ​លើ​ទ្វីប​ ហើយ​បាន​ផ្ដល់​ឱកាស​ឱ្យ​ប្រទេស​ចិន​ និង​រុស្សី​ដើម្បី​បញ្ចាំង​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​គម្លាត​បន្សល់​ដោយ​ការ​ចាកចេញ​របស់​សហរដ្ឋអាមេរិក​។ បើ​ទោះ​បី​ជា​មាន​ការ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ និង​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​អាមេរិក​ និង​អង្គការ​ណាតូ កង​ទ័ព​អាហ្វហ្គានីស្ថាន​បាន​ដួល​រលំ​យ៉ាង​រហ័ស ដោយ​គ្មាន​ការ​តដៃ​ប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ក្រុម​តាលីបង់​។ ការ​បរាជ័យ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ដល់​រូបភាព​អន្តរជាតិ​របស់​អាមេរិក​ និង​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​មិន​អំណោយ​ផល​​​សម្រាប់​អាមេរិក​គឺ​វា​ជា​រឿង​ល្អ​សម្រាប់​ចិន​និង​រុស្ស៊ីទៅ​វិញ​​។ បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ឆ្ងាយ​ពី​ការ​ទទួល​ស្គាល់​ក្រុម​តាលីបង់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ក៏​ដោយ​ គេ​សង្កេត​ឃើញ​ថា​ពួកគេ​ទាំង​ពីរ​គឺ​កំពុង​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​ក្រុម​នេះ​សម្រាប់​ហេតុផល​រៀង​ៗ​ខ្លួន​។​សម្រាប់​ចិន​ គោលដៅ​ដ៏​សំខាន់​មួយ​គឺ​ការ​កម្ចាត់​អំពើ​ភេរវកម្ម​ក្នុង​តំបន់​ ដែល​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​ស្រុក​របស់​ខ្លួន​។ អ្នក​វិភាគ​មួយ​ចំនួន​ បាន​និយាយ​ថា​សញ្ញា​ដំបូង​បាន​បង្ហាញ​ថា​ប្រទេស​ចិន ដោយ​អាច​មាន​ជំនួយ​ពី​រុស្សី​ ឬ​ប៉ាគីស្ថាន​ ឬ​រដ្ឋាភិបាល​ណា​មួយ ប្រកាន់​យក​យុទ្ធសាស្ត្រ​ខុស​គ្នា​ខ្លាំង​ពី​អាមេរិក​។ ក្រុង​ប៉េកាំង​មិន​ទំនង​ជា​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាននោះ​​ទេ​ ប៉ុន្តែគេ​​អាច​ប្រើប្រាស់​មធ្យោបាយ​ការទូត និង​សេដ្ឋកិច្ច​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​តាលីបង់​ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​ការ​កម្ចាត់​អំពើ​ភេរវកម្ម​។ ប្រភព​ការទូត​អាស៊ី​មួយ​រូប​ ដែល​សូម​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​សារព័ត៌មាន​ The Financial Times ថា​ក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ផ្ដល់​ហិរញ្ញប្បទាន​រាប់​រយ​លាន​ដុល្លារ​ការ​សាងសង់​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ក្នុង​អាហ្វហ្គានីស្ថាន ដែល​អាច​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​នេះ​។ លើស​ពី​នេះ​ប្រទេស​ចិន​ព្យាយាម​បញ្ចប់​ការ​កំណត់​ឈ្មោះ​ក្រុម​តាលីបង់​ថា​ជា​អង្គការ​ភេរវកម្ម​ដោយ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​នឹង​ត្រូវ​ការ​កិច្ច​សហការ​ពី​អាមេរិក ហើយ​ដូច្នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គោលដៅ​រយៈ​ពេល​វែង​។ ប៉ុន្តែ​ប្រទេស​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ផ្ដល់​ជំនួយ​ទាំង​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រកាន់​ខ្ជាប់​របស់​តាលីបង់​ចំពោះ​គោលដៅ​ចម្បង​របស់​ចិន​។ ចាប់​តាំង​ពី​ចុង​ទសវត្ស​ឆ្នាំ​ ១៩៩០ មក​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ក្លាយ​ជា​ជម្រក​របស់​ក្រុម​ភេរវកម្ម​ជា​ច្រើន​ ដែល​រួម​មាន​ចលនា​អ៊ីស្លាម​តួកគីស្ថាន​ខាង​កើត​ (ETIM)​។ ក្រុម​ ETIM ភាគច្រើន​ គឺ​បង្កើត​ដោយ​ជនជាតិ​អ៊ុយហ្គ័រ​ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន​នៅ​តំបន់​ស៊ីនជាំង​ភាគ​ខាង​ជើង​ប្រទេស​ចិន​។ ក្រុម ETIM ត្រូវ​បាន​ប៉ាន់​ប្រមាណ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​មុន​ថា​មាន​ចំនួន​យុទ្ធជន​រហូត​ដល់​ទៅ ៣៥០០ នាក់​ដែល​ខ្លះ​មាន​មូលដ្ឋាន​នៅ​តំបន់​មួយ​ចំនួន​នៃ​អាហ្វហ្គានីស្ថាន ដែល​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ចិន​។ ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​ក្រុម​នេះ​ថា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​មួយ​ចំនួន​នៅ​ប្រទេស​ចិន ហើយ​ទាំង​អង្គការ​សហប្រជាជាតិ…

  • គុយបារឹតបន្តឹងការគ្រប់គ្រងអ៊ីនធឺណិតបន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ

    គុយបារឹតបន្តឹងការគ្រប់គ្រងអ៊ីនធឺណិតបន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ

    រដ្ឋាភិបាល​គុយបា​ ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​ស្តី​ពី​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ និង​អ៊ីនធឺណិត​ ដែល​ក្រុម​អ្នក​រិះ​គន់​និយាយ​ថា​មាន​បំណង​រារាំង​​ការ​​ប្រឆាំង​​ ​បន្ទាប់​​​​ពី​​​មាន​​បាតុកម្ម​​​តវ៉ា​​ទ្រង់​​ទ្រាយ​​​ធំ​​មិន​​ធ្លាប់​​មាន​​ពី​​មុន​​មក​​ប្រឆាំង​​រដ្ឋា​ភិបាល​​ជុំ​វិញ​កង្វះ​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​​។​ ​ ​ក្រឹត្យ​ថ្មី​នេះ​មាន​ចែង​ថា​ ​សកម្មភាព​ញុះ​ញង់​ «​ផ្លាស់​ប្តូរ​សណ្តាប់​ធ្នាប់​សាធារណៈ​»​ គឺ​ជា​ឧក្រិដ្ឋ​កម្ម​ ហើយ​បញ្ជា​ឱ្យ​អ្នក​ផ្តល់​អ៊ីនធឺណិត​បិទ​អ្នក​ប្រើប្រាស់​​ដែល​ «​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូប​ភាព​របស់​រដ្ឋ​»​។​ ​ការ​តវ៉ា​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ក្រុង​ San Antonio de los Baños ​ដែល​ជាក្រុង​តូច​មួយ​កាល​ពី​ខែ​កក្កដា​​ ហាក់​ដូច​ជា​មិន​មាន​អ្នក​រៀបចំ​ផ្លូវ​ការ​ទេ​ ប៉ុន្តែ​បាន​សាយ​ភាយ​តាម​រយៈ​វេទិកា​សហគមន៍​លើ​អ៊ីនធឺណិត​។​ វិឌីអូ​ និង​រូបភាព​ជាច្រើន​នៃ​ការ​ធ្វើ​បាតុកម្ម​ បាន​រីករាល​ដាល​ពាស​ពេញ​ប្រទេស​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ជំរុញ​ឱ្យ​អ្នក​គាំទ្រ​ចូល​រួម​កាន់តែ​​ច្រើន​។​ ​​អ៊ិនធឺណិតចល័ត​នៅ​គុយបា​ទើប​តែ​មាន​នៅ​ខែ​ធ្នូ​ឆ្នាំ​ ២០១៨ ​ប៉ុន្តែ​បាន​ផ្តល់​លទ្ធភាព​ឱ្យ​ជនជាតិ​គុយបា​ អាច​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ផ្សេង​ៗ​ក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​។ ​ទោះ​យ៉ាង​ណា ​បណ្តាញ​ទូរគមនាគមន៍​របស់​គុយបា​ នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​តវ៉ា​ អ្នក​ប្រើ​ប្រាស់​​ថា​ពួក​គេ​មិន​អាច​ចូល​ប្រើ​ហ្វេសប៊ុក WhatsApp ​អ៊ីនស្តាក្រាម​ ឬ​តេលេក្រាម​បាន​ទេ​។ ​មន្រ្តី​គុយបា​​និយាយ​ថា​ ក្រឹត្យ​ថ្មី​នេះ​មាន​គោល​បំណង​ការពារ​ប្រជាជន​គុយបា​ឱ្យ​មាន​សុវត្ថិភាព​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​។​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ទំនាក់​ទំនង​លោក​ Wilfredo​ González​ ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ​ថា​ បទ​បញ្ជា​ថ្មី​នេះ​បង្កើត​ឡើង​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ប្រជាជន​គុយបា​ និង​ឯកជនភាព​របស់​ពួក​គេ​។ ​ប៉ុន្តែ​លោក​បន្ថែម​ថា​ វា​ក៏​នឹង​ការពារ​មន្រ្តី​រដ្ឋ​ផង​ដែរ​ក្រោម​ច្បាប់​ថ្មី​ ដោយ​គ្មាន​នរណា​ម្នាក់​អាច​បង្អាក់​មន្ត្រី​របស់​ប្រទេស​​ ឬ​ដំណើរ​ការ​បដិវត្តន៍​​បាន​ទេ​។​ ​នាយក​ប្រចាំ​តំបន់​អាមេរិក​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លោក​…

  • គណបក្សធំៗនៅម៉ាឡេស៊ីបញ្ជូនបេក្ខភាពរៀងៗខ្លួនទៅកាន់សភា សម្រាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោក Yassin

    គណបក្សធំៗនៅម៉ាឡេស៊ីបញ្ជូនបេក្ខភាពរៀងៗខ្លួនទៅកាន់សភា សម្រាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោក Yassin

    គណបក្ស​ធំ​ជាង​គេ​នៅ​ម៉ាឡេស៊ី​អង្គការ​រួបរួម​ជាតិ​ម៉ាឡេ ហៅ​កាត់​ថា UMNO ដែល​ជា​គណបក្ស​មួយ​នៃ​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​បាន​ជ្រើសតាំង​លោក Ismail Sabri Yaakob ដែល​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់ UMNO នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​ក្នុង​សភា​ជាន់​ទាប។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ។ លោក IsmailSabri ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ នៅ​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក Muhyiddin Yassin ដែល​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ចំណែក​ឯ​ខាង​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​វិញ​បាន​ជ្រើស​តាំង​អ្នក​នយោបាយ​មាន​និន្នាការ​ប្រឆាំង​ដ៏​ល្បី​ឈ្មោះ​គឺ​លោក Anwar Ibrahim ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។ នៅ​ម៉ាឡេស៊ី​ សភា​ជាន់​ទាប​មាន​អាសនៈ​សរុប ២២២ ប៉ុន្តែមាន​តែ​​ ២អាសនៈ​ត្រូវ​បាន​ទុក​នៅ​ទំនេរ ដោយ​នៅ​ពេល​នេះ​សល់ ២២០​កៅអី។ ក្នុង​នោះ​ដែរ សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​មាន​សរុប ១៨គណបក្ស ដែល​រួម​មាន UMNO ផង​ដែរ​នោះ​មាន​កៅអី​ទាំង​អស់ ១១៥កៅអី ចំណែក​ខាង​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​មាន​កៅអី​សរុប ១០៥កៅអី។ សភា​ជាន់​ទាប​នឹង​ធ្វើ​ការ​បោះឆ្នោត​ជា​សម្ងាត់ រួច​បញ្ជូន​បេក្ខភាព​ជាប់​ឆ្នោត​ ដើម្បី​ឱ្យ​ស្ដេច​ស៊ុលតង់​ម៉ាឡេស៊ី​ជា​អ្នក​សម្រេច​។ ការ​សម្រេច​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ស្ដេច​ស៊ុលតង់​ម៉ាឡេស៊ី​បច្ចុប្បន្ន​គឺ​ព្រះចៅ Abdullah ជួប​ជាមួយ​ស៊ុលតង់​នៅ​ម៉ាឡេស៊ី​ចំនួន ៨អង្គ​ផ្សេង​ទៀត។ រាជានិយម​នៅ​ម៉ាឡេស៊ី​ហាក់​ខុស​ប្លែក​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​បន្តិច ដោយ​ក្សត្រ​តាម​រដ្ឋ​នានា​នៅ​ម៉ាឡេស៊ី​ចំនួន ៩អង្គ ផ្លាស់​ប្ដូរ​វេន​គ្នា​ ៥ឆ្នាំ​ម្ដង​ក្នុង​ការ​ធ្វើ​ជា​ព្រះមហាក្សត្រ​នៃ​សហព័ន្ធ​ម៉ាឡេស៊ី​ទាំង​មូល៕

  • WHO៖ មិនចាំបាច់ចាក់វ៉ាក់សាំងដូសជំរុញឥឡូវនេះទេ ខណៈការផ្គត់ផ្គង់នៅមានកំណត់

    WHO៖ មិនចាំបាច់ចាក់វ៉ាក់សាំងដូសជំរុញឥឡូវនេះទេ ខណៈការផ្គត់ផ្គង់នៅមានកំណត់

    កាល​ពី​ថ្ងៃ​ពុធ​ ទី​១៨ សីហា​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) លោកស្រី​ស៊ូមយ៉ា ស្វាមីណាថាន​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ទិន្នន័យ​បច្ចុប្បន្ន​មិន​បង្ហាញ​ថា​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ-១៩​ដូស​ជំរុញ​ ឬ​ដូស​ទី​បី​ទេ​ ខណៈ​ពេល​ដែល​ការ​ផ្គត់ផ្គង់​នៅ​ជុំវិញ​ពិភពលោក​នៅ​មាន​កំណត់​។ ការ​លើក​ឡើង​បែប​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ប្រជាជន​ពួកគេ​ចាប់​ពី​ថ្ងៃ​ទី​២០ កញ្ញា​ ខណៈ​ពេល​ដែល​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា​បម្លែង​ដែលតា​កំពុង​បង្ក​ឱ្យ​កើន​ឡើង​ករណី​វិជ្ជមាន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​ទីប្រឹក្សា​ WHO លោក​ប្រ៊ូស អាលីវើដ​និយាយ​ដោយ​សំដៅ​ទៅ​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​ប្រទេស​អ្នក​មាន​ថា​៖ «មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅ​ជុំវិញ​ពិភព​លោក ប៉ុន្តែ​វា​មិន​ទៅ​ដល់​កន្លែង​ត្រឹមត្រូវ​តាម​លំដាប់​លំដោយ​ទេ​»​។ លោក​និយាយ​ថា​វ៉ាក់សាំង​ពីរ​ដូស​គួរ​តែ​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​អ្នក​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ទូទាំង​ពិភពលោក​មុន​ពេល​ត្រូវ​ផ្ដល់​ដូស​ជំរុញ​ជូន​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ពេញ​លេញ​ ដោយ​បន្ថែម​ទៀត​ថា​ «យើង​គឺ​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ​ពី​នោះ​»​៕