Category: ព័ត៌មានអន្តរជាតិ

  • បេក្ខជនសំខាន់ម្នាក់ ដកខ្លួនចេញពីការបោះឆ្នោតរបស់ក្រុមមេធាវីហុងកុង ដោយសារការព្រួយបារម្ភសុវត្ថិភាព

    បេក្ខជនសំខាន់ម្នាក់ ដកខ្លួនចេញពីការបោះឆ្នោតរបស់ក្រុមមេធាវីហុងកុង ដោយសារការព្រួយបារម្ភសុវត្ថិភាព

    ហុងកុង​៖​ សមាជិក​ក្រុម​ប្រឹក្សា​នៃ​ក្រុម​មេធាវី​ដ៏​ជំនាញ​ម្នាក់​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​​ដក​បេក្ខភាព​របស់​ខ្លួន​ចេញពី​​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​សប្តាហ៍​ក្រោយ​ ដោយ​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់ ​និង​គ្រួសារ​​ ខណៈ​ពេល​ដែល​អង្គភាព​នេះ​​ធ្វើ​របាយការណ៍​​​អំពី​ «​សារ​គំរាម​កំហែង​»​។​ លោក​មេធាវី​ Jonathan Ross ​​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​មិន​បញ្ជាក់​ពី​ហានិភ័យ​អ្វី​ថា​៖​ «​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​គ្រួសារ​​ ខ្ញុំ​សូម​ប្រកាស​ដក​ឈ្មោះ​ខ្ញុំ​ចេញ​ពី​បេក្ខភាព​។​ ​ វា​ជា​ថ្ងៃ​គួរ​ឱ្យ​អាម៉ាស់​ និង​សោក​ស្តាយ​មួយ​សម្រាប់​ទី​ក្រុង​ហុងកុង​ ដែល​ការ​បោះឆ្នោត​សម្រាប់​ក្រុម​ប្រឹក្សា​នៃ​ស្ថាប័ន​កិត្តិយស​របស់​យើង​ បាន​ឈាន​ដល់​កម្រិត​នេះ​»​។​ ទាក់​ទង​នឹង​រឿង​នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​៖​ «​អ្នក​ណា​ដែល​មាន​ហេតុផលជឿ​​​ថា​សុវត្ថិភាព​របស់​ខ្លួន​ត្រូវ​បាន​គំរាម​កំហែង​ អាច​ទាក់​ទង​ប៉ូលីស​ដើម្បី​សុំ​ជំនួយ​»​។​​ ការ​បោះឆ្នោត​សមាគម​ច្បាប់ ​ដែល​ជា​ស្ថាប័ន​អាជីព​និង​និយតករ​សម្រាប់​មេធាវី​ចំនួន​ ១២ ០០០ ​នាក់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​ ខណៈ​អ្នក​រិះគន់​និយាយ​ថា​ ប្រព័ន្ធ​ច្បាប់​នៅ​ហុងកុង​ប្រឈម​នឹង​សម្ពាធ​ពី​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ដាក់​ដោយ​ប្រទេស​ចិន​។​ បើ​ទោះ​បី​ជា​មន្រ្តី​ក្រុង​ហុងកុង​ និង​ប៉េកាំង​ បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ក៏​ដោយ​ ការ​ស្ទង់​មតិ​នានា​ បាន​ធ្វើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​​ពី​ភាព​មិន​ប្រក្រតីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ក្រុង​ប៉េកាំង​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ហុង​កុង​។​ ​​លោក​ស្រី​ Carrie Lam ​នាយក​ប្រតិបត្តិ​ទី​ក្រុង​ហុងកុង​​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា​ រដ្ឋាភិបាល​​ហុងកុង​នឹង​ពិចារណា​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​សមាគម​ច្បាប់​ ប្រសិន​បើ​អង្គភាព​នេះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ​។​ ​​ប្រភព៖ Reuters

  • ចក្រភពអង់គ្លេស៖ ចិន និងរុស្សីត្រូវការចាំបាច់សម្រាប់ «ឥទ្ធិពលបន្ធូរបន្ថយ» លើតាលីបង់

    ចក្រភពអង់គ្លេស៖ ចិន និងរុស្សីត្រូវការចាំបាច់សម្រាប់ «ឥទ្ធិពលបន្ធូរបន្ថយ» លើតាលីបង់

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក​ដូមីនិក រ៉ាប​បាន​និយាយ​ថា​ទីក្រុង​ឡុងដុង​ត្រូវ​តែ​ងាក​ទៅ​រក​រុស្ស៊ី និង​ចិន​ដើម្បី​អនុវត្ត​ «ឥទ្ធិពល​បន្ធូរ​បន្ថយ​» លើ​ក្រុម​ឧទ្ទាម​តាលីបង់​ បើ​ទោះ​បី​ជា​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​ចក្រភពអង់គ្លេស និង​រដ្ឋាភិបាល​ទាំង​នោះ​ក៏​ដោយ​។ លោក​រ៉ាប​បាន​ប្រាប់​កាសែត​ The Sunday Telegraph ថា​៖ «យើង​នឹង​ត្រូវ​នាំ​ប្រទេស​ដែល​មាន​ឥទ្ធិពល​បន្ធូរ​បន្ថយ​ដូចជា​ចិន​ និង​រុស្សី​ជា​ដើម បើ​ទោះ​បី​ជា​យើង​មិន​ពេញ​ចិត្ត​ក៏​ដោយ​»​។ ការ​ត្រឡប់​មក​កាន់​អំណាច​របស់​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច​មាន​ការ​ព្រួយបារម្ភ​ថា​នឹង​មាន​ការ​ត្រឡប់​មក​វិញ​នៅ​ជំនឿ​ជ្រុល​និយម ​រួម​ជា​មួយ​ការ​រំលោភ​សិទ្ធ​មនុស្ស​ និង​សិទ្ធ​ស្ត្រី​។ ​អ្នក​វិភាគ​ជា​ច្រើន​បាន​គិត​ថា​ប្រទេស​ចិន​ និង​រុស្សី​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួកគេ​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​តាលីបង់​បន្ធូរ​បន្ថយ​ភាព​ជ្រុល​និយម​របស់​ពួកគេ​ ដែល​ជា​អ្វី​លោក​ខាង​លិច​បាន​បរាជ័យ​។ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រវាង​ចក្រភព​អង់គ្លេស​ និង​ប្រទេស​ទាំង​ពីរ​អាច​នឹង​មាន​ការ​លំបាក​។ ថ្មី​ៗ​នេះ​អង់គ្លេស​និង​ចិន​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​ផ្សេង​ៗ​រួម​ទាំង​ទីក្រុង​ហុងកុង និង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​។ ទំនាក់​ទំនង​របស់​អង់គ្លេស​ជា​មួយ​រុស្ស៊ី​មាន​ភាព​តានតឹង​តាំង​ពី​ឆ្នាំ​២០១៤​ បន្ទាប់​ពី​រុស្សី​កាត់​យក​ឧបទ្វីប​គ្រីមៀរ​របស់​ប្រទេស​អ៊ុយក្រែន​។ ភាព​តានតឹង​បាន​កើន​ឡើង​បន្ថែម​ទៀត​កាល​ពី​ឆ្នាំ​២០១៨ ដោយ​សារ​ការ​ប៉ុនប៉ង​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​សម្ងាត់​រុស្សី​លោក​ Sergei Skripal ដែល​បាន​ក្បត់​រុស្សី​ហើយ​បាន​ផ្ដល់​ព័ត៌មាន​សម្ងាត់​ឱ្យ​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ ដែល​ជួយ​ក្នុង​ការ​ចាប់​ខ្លួន​ភ្នាក់ងារ​ចារកម្ម​រុស្សី​រាប់​រយ​នាក់​។ ថ្មី​ៗ​នេះ​អង់គ្លេស​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ប្រឈម​ដាក់​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​រុស្សី​នៅ​តំបន់​សមុទ្រ​ខ្មៅ​៕ ប្រភព៖ Reuters

  • កូវីដធ្វើឱ្យមានកំណើនយុទ្ធនាការផ្សព្វផ្សាយ IPO និងមូលបត្របំណុលតាមប្រព័ន្ធវីដេអូ

    កូវីដធ្វើឱ្យមានកំណើនយុទ្ធនាការផ្សព្វផ្សាយ IPO និងមូលបត្របំណុលតាមប្រព័ន្ធវីដេអូ

    តម្លៃ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​អន្តរជាតិ​​ប្រេស៊ីល​ VTex ​​ កើន​ដល់​ ៣,៥ ​ប៊ីដុល្លារ​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ជា​សាធារណៈ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​នាយក​ប្រតិបត្តិ​និងធ​នាគារ​របស់​ខ្លួន​ បាន​ទាក់​ទាញ​វិនិយោគិន​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាង​ ៥០ ​​តាម​ប្រព័ន្ធ​វីដេអូ​ ក្រោយ​ការ​តាំង​បង្ហាញ​ ឬយុ​ទ្ធនាការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​ជុំវិញ​ពិភព​លោក​ដែល​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន​ ត្រូវ​បាន​ផ្អាក​ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត​កូវីដ១៩​។​   ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លក់​ភាគ​ហ៊ុន​ និង​ប័ណ្ណ​បំណុល​ធំ​ៗ​និយាយ​ថា​ បន្ទាប់​ពី​វីរុស​កូរ៉ូណា​​វាយ​លុក​ ​ការ​ស្វែង​រក​ការ​បង្កើន​ដើម​ទុន​ជុំ​វិញ​ពិភពលោក​របស់​ខ្លួន​ត្រូវ​បាន​បញ្ចប់​ ឬ​ពន្យារ​ពេល​​ភ្លាម​ៗ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ធនាគា​រិក​ វិនិយោ​គិន​ និង​សូម្បីតែ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខ្លះ​ ហាក់​ដូច​ជា​មាន​ភាព​កក់​ក្តៅ​ចំពោះ​វិធី​​ថ្មី​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​។​​ ​ជាទូទៅ​ កិច្ច​ព្រៀម​ព្រៀង​តាម​អ៊ីនធឺណិត​ ឬ​តាម​ប្រព័ន្ធ​វីដេអូ​ ត្រូវ​ចំណាយ​ទុន​តិច​ហើយ​រហ័ស​ ​ដោយ​នាយក​ប្រតិបត្តិ​សាជីវកម្ម​មិន​ចាំបាច់​ចំណាយ​ពេល​ ឬ​លុយ​ច្រើន​ធ្វើ​ដំណើរ​​ដើម្បី​ជួប​ជាមួយ​វិនិយោគិន​ដែល​មាន​សក្តានុពល​នោះ​ទេ ​ដូច​ករណី​របស់​ក្រុម​ហ៊ុន​ VTex ​ជា​ឧទាហរណ៍​ស្រាប់​។​ ​​លោក​ស្រី​ Chris ​Israelski​ ​មន្រ្តី​​ទំនាក់​ទំនង​​នៅ​ទី​ភ្នាក់ងារ​​ Imagination ​ដែល​​ធ្វើ​ការ​លើ​ការ​បោះផ្សាយ​​លក់​​មូល​បត្រ​​កម្ម​សិទ្ធិ​​ជា​​សាធារណៈ​​លើក​ដំបូង​ (IPO)  ​បាន​ពិពណ៌នា​អំពី​ផល​ពិបាក​ពី​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​ថា​៖​ «​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​អ្នក​គ្រប់​គ្រង​​ទាំង​​ផ្នែក​ដឹក​ជញ្ជូន​ និង​​ផលិត​កម្ម​ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​គេ​ដើម្បី​ប្រាកដ​ថា​មិន​មាន​បញ្ហា​ជាមួយ​សណ្ឋាគារ​ ​រថយន្ត​ ឬ​អ្វី​ដូច​នោះ​ទេ​»​។​ ​លោក​ស្រី​បន្ថែម​ថា​ ក្រោយ​មក​ក្នុង​ឆ្នាំ​ ២០១២ ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ Facebook ​បើក​លក់​ភាគ​ហ៊ុន​​របស់​ខ្លួន​​ទៅ​កាន់​​សាធារណជន​ជា​លើក​ដំបូង​ គឺ​ជា​ពេល​ដែល​មាន​ការ​តាំង​បង្ហាញ​​តាម​ប្រព័ន្ធ​វីដេអូ​ស្រួល​បួល​ជាង​មុន​ ជំនួស​ឱ្យ​ការ​ដាក់​បង្ហាញ​ដោយ​ផ្ទាល់​​​។​ ​ចាប់​តាំង​ពី​ពេល​នោះ​មក​…

  • Pacquiao ត្រៀមប្រកាសពីការសម្រេចចិត្ត ការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅខែកញ្ញា

    Pacquiao ត្រៀមប្រកាសពីការសម្រេចចិត្ត ការឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន នៅខែកញ្ញា

    លោក Manny Pacquiao នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ ជុំ​ការ​ឈរ​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។ ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ចាញ់​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​សមាគម​ប្រដាល់​ពិភពលោក WBA ទល់​នឹង​កីឡាករ​ប្រដាល់​សញ្ជាតិ​គុយបា​លោក Yordenis Ugás កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ទាក់ទិន​នឹង​រឿង​ឈរ​ជា​ប្រធានាធិបតី​ សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូប​នេះ​បាន​ថ្លែង​ថា «ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​ប្រកាស​ចុង​ក្រោយ​នៅ​ខែ​ក្រោយ​នេះ»។ លោក​បាន​បន្ថែម​ថា «ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ប្រឈម​មុខ​នឹង​ពិភពលោក​ដ៏​ពិបាក​ជាង​ពិភព​ប្រដាល់​នេះ​ទៅ​ទៀត តែ​ខ្ញុំ​ចង់​ជួយ​ប្រជាជន​របស់​ខ្ញុំ»។ «ពួក​យើង​បាន​សម្រេច​ក្ដី​សុបិន​ក្នុង​នាម​ជា​អ្នក​ប្រដាល់។ ខ្ញុំ​ជា​អ្នក​ប្រដាល់​ទាំង​ក្នុង​សង្វៀន និង​ក្រៅ​សង្វៀន។ ខ្ញុំ​រីករាយ​នឹង​ត្រលប់​ទៅ​កាន់​ហ្វីលីពីន​វិញ ដើម្បី​បម្រើ​ប្រជាជន​របស់​ខ្ញុំ»។ នេះ​ជា​ការ​លើកឡើង​របស់​បុរស​វ័យ ៤២ឆ្នាំ នៅ​ក្នុង​សន្និសីទ​កាសែត​បញ្ចប់​ការ​ប្រកួត។ យ៉ាងណាមិញ មនុស្ស​ជា​ច្រើន រាប់​បញ្ចូល​ទាំង​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​លោក Pacquiao យល់​ស្របៗ​គ្នា​ថា កីឡាករ​ប្រដាល់​ដែល​ស្ថិត​ក្នុង​ដួង​ចិត្ត​របស់​ប្រជាជន​ហ្វីលីពីន​រូប​នេះ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំ២០២២។ លោក Monico Puentevella អ្នក​នាំពាក្យ​ផ្នែក​នយោបាយ​របស់​លោក Pacquiao បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា អ្នក​នយោបាយ​ហ្វីលីពីន​រូប​នេះ​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ហើយ។ លោក​បាន​និយាយ​នៅ​មុន​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា «គាត់ [Pacquiao] ត្រៀម​ខ្លួន​រួចរាល់​ហើយ។ គាត់​គ្រាន់​តែ​សម្លឹង​មើល​ពេល​មួយ​រយៈ​ ហើយ​គ្រាន់​តែ​ចង់​បញ្ចប់​ប្រកួត​មួយ​នេះ។ គាត់​ឱ្យ​ខ្ញុំ​ប្រាប់​អ្នក​គ្រប់​គ្នា​ថា គាត់​នឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី»។ ងាក​មក​មើល​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​ហ្វីលីពីន​នៅ​ពេល​នេះ​វិញ លោក Pacquiao កំពុង​តែ​មាន​ទំនាក់ទំនង​ប្រេះឆា​ជាមួយ​នឹង​លោក​ប្រធានាធិបតី…

  • វៀតណាមទទួលបានជំនួយវ៉ាក់សាំងពីប៉ូឡូញ ៥០ម៉ឺនដូស

    វៀតណាមទទួលបានជំនួយវ៉ាក់សាំងពីប៉ូឡូញ ៥០ម៉ឺនដូស

    ពិធីប្រគល់និងទទួលរៀបចំឡើង នៅក្រុងវ៉ាស នៃពប្រទេសប៉ូឡូញ ពោលគឺមុនពេលដឹកទៅវៀតណាម កាលពីថ្ងៃទី២០ សីហា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៉ូឡូញ និង អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានចូលរួមក្នុងពិធីនោះ។ ការប្រគល់ជូននេះធ្វើឡើងតាមការសន្យាដែលប៉ូឡូញប្រកាស នាពេលកន្លងមក គឺវ៉ាក់សាំងអង់គ្លេស Astrazeneca៕

  • សិង្ហបុរីផ្តល់ជំនួយវ៉ាក់សាំងអាមេរិក ឲ្យទៅព្រុយណេ ១០ម៉ឺនដូស

    សិង្ហបុរីផ្តល់ជំនួយវ៉ាក់សាំងអាមេរិក ឲ្យទៅព្រុយណេ ១០ម៉ឺនដូស

    ប្រទេសសិង្ហបុរីបានផ្តល់ជំនួយវ៉ាក់សាំងផលិតនៅអាមេរិក ប្រភេទ Moderna ចំនួន១០ម៉ឺនដូសជូនដល់ ប្រទេសព្រុយណេ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយព្រុយណេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបើតាមក្រសួងការបរទេសសិង្ហបុរី ប្រកាស នាថ្ងៃសៅរ៍ទី២១ សីហា ឆ្នាំ២០២១។ ការផ្តល់ជូននេះបានកើតមានឡើង បន្ទាប់ពីប៉ុន្មានថ្ងៃដែលសង្ហបុរីប្រកាសថា ខ្លួនអនុញ្ញាតឲ្យមានការធ្វើដំណើរទៅមក ពីព្រុយណេ និងអាល្លឺម៉ង់ តែអ្នកដំណើរត្រូវចាក់វ៉ាក់សាំងនិងតេស្តកូវីដ៕

  • កូវីដរលកទី៣! មនុស្សស្លាប់នៅថៃ កើនដល់ជិត១ម៉ឺននាក់ហើយ

    កូវីដរលកទី៣! មនុស្សស្លាប់នៅថៃ កើនដល់ជិត១ម៉ឺននាក់ហើយ

    បន្ទាប់ពីក្រសួងសុខាភិបាលថៃប្រកាស នាព្រឹកថ្ងៃទី២១ សីហានេះ ថាមានមនុស្សប្រមាណ២៦០នាក់ទៀតបានស្លាប់ ព្រោះជំងឺកូវីដ១៩នោះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ ក្នុងប្រទេសបានកើនដល់៩០៨៧នាក់ហើយ។ រីឯ ចំនួនមនុស្សឆ្លងសរុប នៅថៃកើនដល់ប្រមាណ១លាន ៣ម៉ឺននាក់ហើយ ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០នោះ។ រលកទី៣ ផ្តើមពីថ្ងៃទី១ មេសាមក បណ្តាលឲ្យស្លាប់និងឆ្លងប្រចាំថ្ងៃ ក្នុងអត្រាដ៏ខ្លាំង។ ក្នុងចំណោមស្លាប់ជិត១ម៉ឺននាក់នេះ គ្រាន់តែរលកទី៣ មាន៨៩៩៣នាក់ហើយ។ ក្នុងចំណោមនេះ ក៏មានអ្នកជំងឺជិត៨២ម៉ឺននាក់បានជាសះស្បើយវិញដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍

  • វៀតណាមឆ្លងកូវីដជាង១ម៉ឺននាក់ទៀត ថ្ងៃនេះ

    វៀតណាមឆ្លងកូវីដជាង១ម៉ឺននាក់ទៀត ថ្ងៃនេះ

    ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងមុននេះថា នៅថ្ងៃសុក្រទី២០ សីហា ២០២១នេះ វៀតណាមមានករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១០,៦៥៧ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់មួយទៀត ហើយក៏ជាការឆ្លងជាង១ម៉ឺននាក់ ប្រចាំថ្ងៃ ២ថ្ងៃជាប់ៗគ្នាហើយដែរ។ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺនេះ ចំនួន ៣៩០នាក់ទៀតផងដែរ នៅថ្ងៃនេះ។ គិតត្រឹមយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៣២,២៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៣២,៨១៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៧,៥៤០នាក់៕

  • អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៤៩៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៩២នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស។ ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៤៩៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៩២នាក់។ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន,សឹង្ហបុរី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន២ម៉ឺន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៩៥ម៉ឺន៣០៤ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៣៤៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១២ម៉ឺន៣ពាន់៩៨១នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៣ពាន់៥៦៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៥១ម៉ឺន៣ពាន់២៤ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៣៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៧១៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៩ពាន់៨៥១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៩ពាន់៧១០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៤០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៨ពាន់៨២៦នាក់។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន៧ពាន់២៣១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៨០ម៉ឺន៧ពាន់៨០០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ម៉ឺន១ពាន់១៩៨នាក់។ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន២ពាន់៥៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦ម៉ឺន៥ពាន់៧៥៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៣ពាន់៩៤៥នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី១ម៉ឺន៥១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៣១ម៉ឺន២ពាន់៦១១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់១៥០នាក់។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥១៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៨ពាន់២៤២ករណី។ ចំណែកការស្លាប់ថ្មី១៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៦២នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៤០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់៤០៦ករណី។ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន១៩០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់១៣៦ករណី។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសឡាវ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៩លាន១២ម៉ឺន៦ពាន់៣០៥ករណី, និងការស្លាប់មាន២០ម៉ឺន៦៣៣នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២១០លានករណី, និងការស្លាប់មានជាង៤លាន៤១ម៉ឺននាក់។

  • ឡាវ​នឹង​បើក​សាលារៀន​ឡើងវិញ​ ​ខែក្រោយ​

    ឡាវ​នឹង​បើក​សាលារៀន​ឡើងវិញ​ ​ខែក្រោយ​

    ប្រទេស​ឡាវ​បាន​សម្រេច​បើក​សាលារៀន​ឡើងវិញ​ ​ចាប់ពី​ដើម​ខែក្រោយ​ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាតាបិតា​និង​អាណាព្យាបាល​បញ្ជូន​កូន​មកសាលារៀន​តាម​កាលវិភាគ​កំណត់​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ ​សារ​ព័ត៌មាន​ឡាវ​ ​T​h​e​ ​Lao​t​i​an​ ​Time​s ​នា​ថ្ងៃ​ទី​២​០​ ​សីហា​នេះ​។​ ​ក្រសួង​អប់រំ​ឡាវ​បាន​បញ្ជាក់​ដែរ​ថា​ ​មុន​សាលា​ត្រូវ​បើក​ឡើងវិញ​ ​ទាំងស្រុង​ ​គ្រូបង្រៀន​ ​និង​បុគ្គលិក​ទាំងអស់​ក្នុង​វិ​ស​័​យ​អប់រំ​ជា​រួម​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ទទួល​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ -​១​៩​ ​ជាមុន​សិន​។​ ​យ៉ាងណាក៏ដោយ​ ​សាលា​មួយ​ចំនួន​មិន​អាច​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ត្រឹម​ដើម​ខែក្រោយ​ឡើយ​ ​ដោយសារ​ទីតាំង​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ច​ត្តាឡី​ស័ក​សម្រាប់​ពលករ​មកពី​ប្រទេស​ថៃ​។​ ​ឡាវ​បន្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ច្រើន​ ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ សម្រាប់​របាយការណ៍​ថ្ងៃនេះ​ ​ឡាវ​ប្រកាស​រក​ឃើញ​៤​៤​០​នាក់​ទៀត​ ​ស្លាប់​មនុស្ស​២​នាក់​៕​​