-
មេដឹកនាំក្រុមតស៊ូប្រឆាំងនឹងក្រុមតាលីបង់ចង់ចរចា ប៉ុន្តែក៏ប្រុងប្រៀបខ្លួនរួចរាល់ដើម្បីប្រយុទ្ធដែរ

អន្តរជាតិ៖ មេដឹកនាំក្រុមតស៊ូចុងក្រោយរបស់អាហ្វហ្គានីស្ថានលោក អាម៉ាត់ ម៉ាសស៊ូដ (Ahmad Massoud) បញ្ជាក់ថា រូបលោកសង្ឃឹមថា នឹងជួបចរចាដោយសន្តិវិធីជាមួយចលនាអ៊ីស្លាមនិយម ដែលដណ្តើមអំណាចនៅរដ្ឋធានីកាប៊ុលកាលពីមួយសប្តាហ៍កន្លងទៅ ប៉ុន្តែកងកម្លាំងរបស់លោកបានប្រុងប្រៀបខ្លួនរួចរាល់ហើយដើម្បីប្រយុទ្ធ។ លោក ម៉ាសស៊ូដ ជាកូនប្រុសរបស់លោក អាម៉ាត់ សាម៉ាសស៊ូដ ដែលជាមេដឹកនាំសំខាន់ម្នាក់របស់ក្រុមតស៊ូប្រឆាំងនឹងសូវៀតនៅអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បានបញ្ជាក់ថា អ្នកគាំទ្ររបស់គាត់ប្រុងប្រៀបខ្លួនប្រយុទ្ធរួចរាល់ហើយ បើសិនកងជីវពលតាលីបង់ព្យាយាមឈ្លានពានជ្រលងភ្នំ ប៉ានសៀ នៅភាគពាយព្យរដ្ឋធានីកាប៊ុល។ គួរកត់សម្គាល់ ការអះអាងខាងលើនេះរបស់លោក ម៉ាសស៊ូដ ត្រូវបានធ្វើឡើងស្របពេលដែលសារមួយនៅលើបណ្តាញសង្គម Twitter ឈ្មោះ Alemarah របស់ក្រុមតាលីបង់ បានសរសេរថា យុទ្ធជនរាប់រយនាក់កំពុងធ្វើដំណើរឆ្ពោះទៅជ្រលងភ្នំប៉ានសៀ បន្ទាប់ពីក្រុមមន្ត្រីរដ្ឋក្នុងតំបន់នេះបដិសេធមិនប្រគល់ទឹកដីនេះដោយសន្តិវិធី៕ ប្រភព៖ Reuters
-
ក្រសួងការពារជាតិអាមេរិកនឹងប្រើយន្តហោះស៊ីវិលទៅជួយជម្លៀសប្រជាជននៅអាហ្វហ្គានីស្ថាន (Video Inside)

អាមេរិក៖ មន្ទីរបញ្ចកោណបានបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកផ្តល់យន្តហោះស៊ីវិលចំនួន ១៨ គ្រឿងចូលរួមគាំទ្រដល់បេសសកកម្មជម្លៀសប្រជាជនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកលោក ចន ឃើប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អូស្ទីន បានបញ្ជាឱ្យមេបញ្ជាការដឹកជញ្ជូនអាមេរិកបើកដំណើរការយន្តហោះអាកាសចរណ៍ស៊ីវិលបម្រុងចំនួន១៨ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ចូលរួមក្នុងប្រតិបត្តិការជម្លៀសប្រជាជននេះ។ បើតាមលោក ចន ឃើប៊ី យន្តហោះអាកាសចរណ៍ស៊ីវិល ដែលចូលរួមក្នុងបេសកកម្មជម្លៀសប្រជាជននេះ នឹងមិនទៅទីក្រុងកាប៊ុលទេ ប៉ុន្តែនឹងត្រូវប្រើដើម្បីដឹកជញ្ជូនអ្នកភៀសខ្លួនចេញពីកន្លែងឆ្លងកាត់ទៅកន្លែងផ្សេងទៀត។ ការផ្លាស់ប្តូរនេះនឹងបង្កើនភាពចល័តរបស់អ្នកភៀសខ្លួន និង អនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូនយោធាអាមេរិកផ្តោតលើតែប្រតិបត្តិការជម្លៀសមនុស្សចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ សូមជម្រាបថា យោធាអាមេរិកបានជម្លៀសមនុស្សប្រមាណ៣ពាន់៩រយនាក់ចេញពីអាហ្វហ្គានីស្ថាន ហើយចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក មនុស្សសរុបជិត២ម៉ឺន៨ពាន់នាក់ត្រូវបានជម្លៀសចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយយន្តហោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕ ប្រភព៖ ស៊ីនហួរ
-
លោក ចូ បៃដិន៖ ការដាក់ពង្រាយកងទ័ពនៅអាហ្វហ្គានីស្ថានហួសថ្ងៃកំណត់ទី៣១ ខែសីហាខាងមុខនេះ កំពុងស្ថិតក្រោមការពិចារណា (Video Inside)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ការអូសបន្លាយពេលដាក់ពង្រាយកងទ័ពអាមេរិកសម្រាប់បេសកកម្មជម្លៀសប្រជាជននៅប្រទេសអាហ្វហ្គានីស្ថានហួសកាលបរិច្ឆេតកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ត្រូវបានលើកយកមកពិភាក្សា។ លោក បៃដិន បានថ្លែងបែបនេះនៅក្នុងការកត់សម្គាល់ពីការធ្វើបច្ចុប្បន្នភាពស្តីអំពីដំណើរការបេសកកម្មជម្លៀសប្រជាជនចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅឯសេតវិមាននៅរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់)។ លោក បៃដិន បានឆ្លើយតបនៅពេលត្រូវបានសាកសួរអំពីកាលបរិច្ឆេតកំណត់ដកកងទ័ពអាមេរិកនៅថ្ងៃទី៣១ ខែសីហាខាងមុខនេះថា មានកិច្ចពិភាក្សាគ្នាបាននិងកំពុងដំណើរការក្នុងចំណោមពួកយើង និងមន្រ្តីយោធាអំពីការអូសបន្លាយពេល… ពួកយើងសង្ឃឹមថា យើងនឹងមិនមានការពន្យារពេលទៀតនោះទេ ប៉ុន្តែខ្ញុំនឹងមានការពិភាក្សាថាតើយើងកំពុងស្ថិតនៅក្នុងដំណើរការនេះយូរប៉ុណ្ណាដែរ។ ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា ប្រទេសរបស់លោកមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះដោយសុវត្ថិភាព ស្របពេលដែលក្រុមតាលីបង់កំពុងបង្ខំអោយមនុស្សរាប់ពាន់នាក់ចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល៕ ប្រភព៖ ស៊ីនហួរ
-
លោក ពូទីន ៖ យើងមិនចង់បានក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាននៅក្នុងប្រទេសរុស្ស៊ីទេ (មានវីដេអូ)

-
អង់គ្លេសជំរុញអោយដាក់ទណ្ឌកម្មលើក្រុមតាលីបង់នៅក្នុងកិច្ចប្រជុំប្រទេស G7(មានវីដេអូ)

-
លោក ដូណាល់ ត្រាំ រិះគន់សាជាថ្មីលើលោក ចូ បៃដិន ជុំវិញការបរាជ័យដែលបណ្តោយអោយអាហ្វហ្គានីស្ថានធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមតាលីបង់(មានវីដេអូ)

-
លោក ចូ បៃដិន សន្យាជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់បង្កការគំរាមកំហែងនៅអាកាសយានដ្ឋានក្រុងកាប៊ុល (មានវីដេអូ)

-
កូវីដ៖ ថៃឆ្លងជាង១ម៉ឺន៧ពាន់នាក់ ស្លាប់មនុស្ស២៤២នាក់ទៀត

នៅប្រទេសថៃ មានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ចំនួន២៤២នាក់ទៀត និងឆ្លងថ្មី១៧៤៩១នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមក្រសួងសុខាភិបាលប្រកាសនាព្រឹកថ្ងៃចន្ទ ទី២៣ សីហា ២០២១នេះ។ យ៉ាងណាក៏ដោយ ២៤ម៉ោងមកនេះ ក៏មានអ្នកជំងឺ២២១៣៤នាក់ទៀតបានជាសះស្បើយ ចាកចេញពីមន្ទីរពេទ្យដែរ។ ក្នុងចំណោមករណីឆ្លងថ្មី នៅតែបន្តមានអ្នកឆ្លងក្នុងពន្ធនាគារចំនួន៣៩៨នាក់ទៀត។ ចាប់តាំងពីមានកូវីដ១៩ ដើមឆ្នាំមុនមក ថៃមានឆ្លងកើនដល់១,០៦៦,៧៨៦នាក់ហើយ ជាសះស្បើយ ៨៦១,៤៦៨នាក់ ស្លាប់មនុស្សព្រោះជំងឺនេះបានកើនដល់ ៩៥៦២នាក់៕
-
លោក ចូ បៃដិន សន្យាជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានដោយសុវត្ថិភាព ក្រោយក្រុមតាលីបង់បង្កការគំរាមកំហែងនៅអាកាសយានដ្ឋានក្រុងកាប៊ុល

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ប្រទេសរបស់លោកមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះចេញពីប្រទេសនេះដោយសុវត្ថិភាព ស្របពេលដែលក្រុមតាលីបង់កំពុងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមានថា ការជម្លៀសមនុស្សរាប់ពាន់នាក់ពីទីក្រុងកាប៊ុល បាននឹងកំពុងប្រព្រឹត្តិទៅយ៉ាងពិបាក និងពោលពេញដោយការឈឺចាប់… ហើយវានឹងមិនមានបញ្ហាទេនៅពេលវាចាប់ផ្តើម។ យើងមានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ… ហើយអ្វីៗជាច្រើននៅតែអាចខុស។ បន្ថែមលើនេះ លោក បៃដិន បានអះអាងថា លោកបានបញ្ជាដោយផ្ទាល់អោយក្រសួងការបរទេសអាមេរិកទាក់ទងជាមួយពលរដ្ឋអាមេរិក ដែលកំពុងជាប់គាំងនៅអាហ្វហ្គានីស្ថានតាមទូរស័ព្ទដៃ សារអេឡិចត្រូនិក (E-mail) និងមធ្យោបាយដទៃទៀត ដោយរដ្ឋបាលរបស់លោកមានផែនការជម្លៀសពួកគេទាំងអស់ចេញពីអាកាយានដ្ឋានក្រុងកាប៊ុល។ គួរកត់សម្គាល់ ក្រុមតាលីបង់ដែលបានគ្រប់គ្រងអាហ្វហ្គានីស្ថានជាថ្មីកាលពីសប្ដាហ៍កន្លងទៅ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដកទ័ពចេញពីសង្គ្រាមអស់រយៈពេល២០ឆ្នាំមកនេះ បានបាញ់ព្រមានទៅលើអាកាស និងប្រើដំបងដើម្បីបណ្ដេញមនុស្សចេញពីអាកាសយានដ្ឋាន ហើយនៅក្នុងភាពចលាចលនេះ បានបណ្ដាលអោយមនុស្ស៧នាក់បាត់បង់ជីវិត ៕ ប្រភព៖ Reuters
-
លោក ដូណាល់ ត្រាំ រិះគន់សាជាថ្មីលើលោក ចូ បៃដិន ជុំវិញការបរាជ័យដែលបណ្តោយអោយអាហ្វហ្គានីស្ថានធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមតាលីបង់

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការវាយប្រហារលើអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន ពាក់ព័ន្ធនឹងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដែលលោកហៅថា ជារឿងអាម៉ាស់មុខបំផុតនៃគោលនយោបាយការបរទេសនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នៅក្នុងការជួបជុំអ្នកគាំទ្ររបស់ខ្លួននៅជិត Cullman រដ្ឋ Alabama លោក ដូណាល់ ត្រាំ បាននិយាយថា ការចាកចេញដ៏វឹកវររបស់លោក បៃដិន ពីអាហ្វហ្គានីស្ថាន គឺបង្ហាញពីការភ្ញាក់ផ្អើលបំផុតនៃអសមត្ថភាពរបស់មេដឹកនាំប្រទេសមួយ។ លោក ត្រាំ បន្ថែមថា នេះមិនមែនជាការដកទ័ពទេ… នេះគឺជាការចុះចាញ់ទាំងស្រុង… យើងអាចចាកចេញដោយកិត្តិយស… យើងគួរចាកចេញដោយកិត្តិយស… ផ្ទុយទៅវិញ យើងទទួលបានលទ្ធផលផ្ទុយពីកិត្តិយស។ សូមបញ្ជាក់ថា មេដឹកនាំតាលីបង់កំពុងត្រៀមបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយកម្លាំងទ័ពរបស់ពួកគេកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ស្របពេលកម្លាំងទ័ពដឹកនាំដោយអាមេរិកបានដកចេញ បន្ទាប់ពីបំពេញបេសកកម្មរយៈពេល២០ឆ្នាំ។ ជុំវិញបញ្ហានេះ លោក ចូ បៃដិន បានរិះគន់កងទ័ពអាហ្វហ្គានីស្ថានចំពោះការបដិសេធប្រយុទ្ធ និងបានថ្កោលទោសរដ្ឋាភិបាលក្រុងកាប៊ុល ដែលត្រូវបានបណ្តេញចេញ និងប្រកាសថា លោកទទួលកិច្ចព្រមព្រៀងដកទ័ពដ៏អាក្រក់ពីលោក ត្រាំ៕ ប្រភព៖ Reuters