Category: ព័ត៌មានអន្តរជាតិ

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៦ពាន់៦០៨ករណី និងការស្លាប់ថ្មី​មានចំនួន១៩៩នាក់។

  • ថៃ​លុបចោល​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ​ក្រោយ​ដឹង​ថា​ឆ្លង​កូ​វី​ដ​១​៩

    ថៃ​លុបចោល​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ​ក្រោយ​ដឹង​ថា​ឆ្លង​កូ​វី​ដ​១​៩

    ថៃ​លុបចោល​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ​ក្រោយ​ដឹង​ថា​ឆ្លង​កូ​វី​ដ​១​៩

  • ​កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាថ្មី

    ​កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាថ្មី

    កូវីដ​១​៩​៖​ ​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាថ្មី

  • លោក ដូណាល់ ត្រាំ ចោទប្រកាន់ដោយគ្មានភស្តុតាងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមលួចសន្លឹកឆ្នោតពីរូបលោក

    លោក ដូណាល់ ត្រាំ ចោទប្រកាន់ដោយគ្មានភស្តុតាងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមលួចសន្លឹកឆ្នោតពីរូបលោក

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានធ្វើការចោទប្រកាន់ដោយគ្មានភស្ដុតាងថា គណបក្សប្រជាធិបតេយ្យកំពុងព្យាយាមលួចសន្លឹកឆ្នោតពីរូបលោក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិករូបនេះបានបង្ហោះសារនៅលើ Twitter នៅថ្ងៃពុធនេះថា យើងនឹងឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែពួកគេ(បក្សប្រជាធិបតេយ្យ)កំពុងព្យាយាមលួចបន្លំការបោះឆ្នោត… យើងនឹងមិនបណ្ដោយឱ្យពួកគេធ្វើបែបនេះឡើយ ។ ទន្ទឹមគ្នា លោក ចូ បៃដិន ក៏នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមដែរថា រូបលោកនឹងឈ្នះនៅក្នុងការបោះឆ្នោតនេះ ដោយសារតែការរាប់សន្លឹកឆ្នោតនៅមិនទាន់បញ្ចប់ទេ ។ យ៉ាងណាមិញ បើតាមលទ្ធផលបោះឆ្នោតចេញមកជាបណ្ដើរៗនោះ លោក ដូណាល់ ត្រាំ ហាក់ដូចជាមានប្រៀបលើលោក ចូ បៃដិន ដោយកំពុងនាំមុខនៅក្នុងរដ្ឋ Swing state ជាច្រើន (រដ្ឋសំខាន់ៗដែលមានសំឡេងប្រតិភូច្រើន) ៕

  • លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សង្ឃឹមឈ្នះដូចគ្នា ខណៈសន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់

    លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន សង្ឃឹមឈ្នះដូចគ្នា ខណៈសន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់

    អាមេរិក៖ បើតាមលទ្ធផលរាប់សន្លឹកឆ្នោតបណ្ដោះអាសន្ននោះ លោក ចូ បៃដិន កំពុងមានចំនួនប្រតិភូច្រើនជាងលោក ដូណាល់ ត្រាំ តែលោក ត្រាំ កំពុងនាំមុខលោក បៃដិន ក្នុងរដ្ឋសំខាន់ៗដែលកំណត់វាសនាបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពីរដ្ឋកំណើត Delaware លោក ចូ បៃដិន និយាយថា លោកកំពុងឈ្នះក្នុងការបោះឆ្នោតដ៏ស្រួចស្រាល ។ លោក បៃដិន ក៏បានព្រមានដែរថា ការបោះឆ្នោតសំបុត្រដែលជាលទ្ធផលនៃការរាលដាលជំងឺ COVID-19 នឹងធ្វើឲ្យការចេញលទ្ធផលចំណាយពេលយូរ ។ ដោយឡែកលោក ដូណាល់ ត្រាំ ក៏បានចេញសារតាមបណ្តាញ Twitter ផងដែរ ដោយបានទស្សទាយពីជ័យជម្នះលោកដូចគ្នា ។ លោក ត្រាំ បានសរសេរសារបង្ហោះថា យើងមានលទ្ធផលធំ ប៉ុន្តែពួកគេកំពុងព្យាយាមលួចការបោះឆ្នោត ។ សូមជម្រាបថា សន្លឹកឆ្នោតរាប់បាន១២០លានសន្លឹករួចរាល់ លទ្ធផលព្យាករណ៍ បង្ហាញថា លោក បៃដិន បន្តនាំមុខតិចតួចប៉ុណ្ណោះលើលោក…

  • ​លោក​ត្រាំ​ប្រកាសមុននេះបន្តិច​ថា​ ​លោក​ឈ្នះ​​ទោះ​លទ្ធផល​ពី​រដ្ឋ​សំខាន់​ៗ​មិនទាន់​ច្បាស់​

    ​លោក​ត្រាំ​ប្រកាសមុននេះបន្តិច​ថា​ ​លោក​ឈ្នះ​​ទោះ​លទ្ធផល​ពី​រដ្ឋ​សំខាន់​ៗ​មិនទាន់​ច្បាស់​

    លោក​ត្រាំ​ប្រកាសមុននេះបន្តិច​ថា​ ​លោក​ឈ្នះ​​ទោះ​លទ្ធផល​ពី​រដ្ឋ​សំខាន់​ៗ​មិនទាន់​ច្បាស់​

  • មន្រ្តីជាន់ខ្ពស់យូអិនបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចដើម្បីជួយ បើសិនអាមេរិកចង់ចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញ

    មន្រ្តីជាន់ខ្ពស់យូអិនបញ្ជាក់ថា ត្រៀមខ្លួនជាស្រេចដើម្បីជួយ បើសិនអាមេរិកចង់ចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញ

    អាមេរិក៖ លេខាប្រតិបត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីអាកាសធាតុ UNFCCC លោកស្រី ផាទ្រីស្យា អេស្ពីណូសា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនឹងនៅតែជាសមាជិកអនុសញ្ញា UNFCCC ស្ដីពីការប្រែប្រួលអាកាសធាតុ  ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីជួយ ប្រសិនបើអាមេរិកចង់ចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការលើកឡើងបែបនេះរបស់លោកស្រី ផាទ្រីស្យា អេស្ពីណូសា ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានខ្លួនចេញជាផ្លូវការហើយ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃពុធនេះ តាមការសន្យារយៈពេលមួយឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសពីបំណងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុកាលពីខែមិថុនា ឆ្នាំ២០១៧ ដោយអះអាងថា កិច្ចព្រមព្រៀងនេះបំផ្លាញដល់សេដ្ឋកិច្ចអាមេរិក ខណៈលោក ចូ បៃដិន សន្យាថា លោកនឹងអនុវត្តន៍កិច្ចព្រមព្រៀងអាកាសធាតុនេះវិញ ប្រសិនបើលោកជាប់ឆ្នោត ៕

  • មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

    មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនប៉ះពាល់ដល់គោលនយោបាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកឡើយ

    អាមេរិក៖ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡា អាលី ខាមេនី អះអាងថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនបង្កការរំខានដល់គោលនយោ បាយរបស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិកនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ IRGC ក៏បានបញ្ជាក់ដែរថា ខ្លួនមិនមានការចាប់អារម្មណ៍ខ្លាំង ចំពោះនរណាឈ្នះ ឬក៏ចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ដោយសារតែគណបក្សអាមេរិកទាំងពីរគឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ សុទ្ធតែមាននយោបាយគគ្លើន ចំពោះប្រទេសអ៊ីរ៉ង់ដូចៗគ្នា ។ យ៉ាងណាមិញ បើតាមការយល់ឃើញរបស់អ្នកជំនាញនយោបាយនោះ អ៊ីរ៉ង់ហាក់ដូចជាចង់ឱ្យលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីជាជាងលោក ដូណាល់ ត្រាំ ដ្បិតអ៊ីរ៉ង់សង្ឃឹមថា លោក បៃដិន នឹងអាចស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ ខណៈការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ គឺទំនងជាមិនមានការផ្លាស់ប្តូរឡើយ ៕

  • សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនប្រដាប់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ៦០០លានដុល្លារ

    សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះដ្រូនប្រដាប់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ៦០០លានដុល្លារ

    អាមេរិក៖ ក្រសួងការបរទេសអាមេរិកនៅថ្ងៃអង្គារនេះប្រកាសថា សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះដ្រូនប្រដាប់អាវុធធុន MQ-9 Reaper ចំនួន០៤គ្រឿងទៅឲ្យកោះតៃវ៉ាន់ ដើម្បីជួយបង្កើនសមត្ថភាពការពារខ្លួនរបស់កោះនេះ ខណៈការទិញ-លក់ចុងក្រោយនេះ កាន់តែដុតបញ្ឆេះកំហឹងប្រទេសចិនបន្ថែមទៀត នេះបើតាមសារព័ត៌មាន អាហ្ស៊ាហ្ស៊ីរ៉ា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការទិញ-លក់យន្តហោះដ្រូនខាងលើនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធមួយកញ្ចប់មានតម្លៃ៤.២ពាន់លានដុល្លាររវាងអាមេរិក និង កោះតៃវ៉ាន់ ដោយរួមមានកាំជ្រួចប្រឆាំងនាវាមុជទឹក Harpoon កាំជ្រួចបណ្តែតបាញ់ចេញពីអាកាសធុន SLAM-ER បច្ចេកវិទ្យាស៊ើបការណ៍ពីអាកាស និង ទម្របាញ់រ៉ុក្កែតចល័ត ។ បើតាមក្រសួងការបរទេសអាមេរិក ការលក់យន្តហោះដ្រូនតម្លៃ៦០០លានដុល្លារនេះ នឹងជួយដល់អាជ្ញាធរតៃវ៉ាន់អោយធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីរក្សាសមត្ថភាពការពារខ្លួនដែលអាចជឿទុកចិត្តបាន ។ បន្ថែមលើនេះ វាក៏នឹងជួយរក្សាស្ថិរភាពនយោបាយ និងតុល្យភាពយោធានៅក្នុងតំបន់ ។ ការលក់នេះ រួមមានយន្តហោះដ្រូនចំនួន០៤គ្រឿង ស្ថានីយលើដី និងគ្រឿងបរិក្ខាស៊ើបការណ៍ និងទាក់ទង តែមិនមានគ្រាប់បែក ឬកាំជ្រួចបំពាក់ទេ ៕

  • លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤

    លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤

    អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងបន្តនាំមុខបេក្ខជនប្រធានាធិបតីតំណាងអោយគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២២៧ ទល់នឹង ២០៤ ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមគិតត្រឹមម៉ោង១២:០៨នាទីថ្ងៃត្រង់ម៉ោងនៅកម្ពុជា ។សំឡេងនេះ ជាសំឡេងមួយដែលមិនឆ្ងាយគ្នាពេកប៉ុន្មាននោះទេ ព្រោះនៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់បានរាប់សន្លឹកឆ្នោត ។ ហេតុនេះសំឡេងអាចនឹងប្រែប្រួល ខណៈអ្នកដែលអាចឈ្នះបាន លុះត្រាតែទទួលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៧០ ៕