Category: ព័ត៌មានអន្តរជាតិ

  • ប៉ូលិសសម្ងាត់អាមេរិកបញ្ជូនកម្លាំងទៅការពារលោក ចូ បៃដិន បន្ទាប់ពីលទ្ធផលបោះឆ្នោតថ្មីបង្ហាញថា លោកអាចនឹងឈ្នះលោក ដូណាល់ ត្រាំ

    ប៉ូលិសសម្ងាត់អាមេរិកបញ្ជូនកម្លាំងទៅការពារលោក ចូ បៃដិន បន្ទាប់ពីលទ្ធផលបោះឆ្នោតថ្មីបង្ហាញថា លោកអាចនឹងឈ្នះលោក ដូណាល់ ត្រាំ

    អាមេរិក៖ សារព័ត៌មាន CNN ចុះផ្សាយនៅយប់ថ្ងៃសុក្រនេះថា ប៉ូលិសសម្ងាត់អាមេរិកបានបញ្ជូនកម្លាំងទៅរដ្ឋដេឡាវែរ ដែលជាស្រុកកំណើតរបស់លោក ចូ បៃដិន ដើម្បីបង្កើនការការពារបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំសហរដ្ឋអាមេរិកថ្មីបង្ហាញសញ្ញាថា លោក បៃដិន អាចនឹងឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងមកនេះ ។ បើតាមសារព័ត៌មាន វ៉ាស៊ីនតោន ផូស នោះ ការិយាល័យប៉ូលិសសម្ងាត់សហរដ្ឋអាមេរិកបានបញ្ជាទៅខាងភ្នាក់ងាររបស់ខ្លួន ឱ្យទៅបំពេញតួនាទីឃុំគ្រងការពារលោក ចូ បៃដិន នៅឯទីក្រុងវីលមីងតុន រដ្ឋដេឡាវែរ ដោយបានចាប់ផ្ដើមតាំងតែថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) ។ ប្រភពបន្តទៀតថា មានប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក ជាច្រើននាក់ ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីផ្ដល់ការឃុំគ្រងការពារ សម្រាប់ក្រុមឃោសនារកសំឡេងឆ្នោតរបស់លោក បៃដិន នៅឯមណ្ឌល Chase Center ខាងក្នុងសាលសន្និសីទ Riverfront convention center ក្នុងទីក្រុងវីលមីងតុន រដ្ឋដេឡាវែរ ។ សូមបញ្ជាក់ផងដែរថា ការឃុំគ្រងការពារលោក ចូ បៃដិន បានចាប់ផ្ដើមឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ តែមិនមែនជាការឃុំគ្រងការពារបែបគ្រប់គ្រឿង ដូចអ្នកឈ្នះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីមុនៗនោះទេ តែជាការធ្វើសកម្ម ភាពដែលនឹងឆ្ពោះទៅរកចំណុចនោះ ៕

  • ប្រធានសភាអាមេរិកជឿជាក់ថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន

    ប្រធានសភាអាមេរិកជឿជាក់ថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន

    អាមេរិក៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃសុក្រនេះ បានហៅលោក ចូ បៃដិន ថា ជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ស្របពេលដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបន្តនាំមុខលោក ដូណាល់ ត្រាំ ក្នុងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានសភាតំណាងរាស្រ្តអាមេរិកមកពីគណបក្សប្រជាធិបតេយ្យរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា នៅព្រឹកនេះ វាច្បាស់ណាស់ថា លោក បៃដិន និងលោកស្រី ហារីស នឹងឈ្នះនៅសេតវិមាន ។ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានសង្កត់ធ្ងន់ថា ប្រធានាធិបតីជាប់ឆ្នោត លោក បៃដិន នឹងមានអាណត្តិដ៏រឹងមាំដើម្បីដឹកនាំ… វាគឺជាថ្ងៃរីករាយបំផុតសម្រាប់ប្រទេសរបស់យើង… លោក បៃដិន គឺជាអ្នកបង្រួបបង្រួមមួយ ពីព្រោះលោកប្តេជ្ញាថា នឹងដឹកនាំប្រទេសយើងទៅមុខរួមគ្នា ៕

  • លោក ដូណាល់ ត្រាំ និយាយថា លោក ចូ បៃដិន មិនគួរអះអាងដោយខុសថា ខ្លួនជាអ្នកទទួលជ័យជំនះនោះទេ

    លោក ដូណាល់ ត្រាំ និយាយថា លោក ចូ បៃដិន មិនគួរអះអាងដោយខុសថា ខ្លួនជាអ្នកទទួលជ័យជំនះនោះទេ

    អាមេរិក៖ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter នៅថ្ងៃសុក្រនេះថា លោក ចូ បៃដិន មិនគួរអះអាងដោយខុសថា ខ្លួនជាអ្នកទទួលជ័យជម្នះនោះទេ… ខ្ញុំក៏អាចអះអាងបែបនេះដូចគ្នា… កិច្ចដំណើរការនៃតាមផ្លូវច្បាប់កំពុងតែចាប់ផ្តើមហើយ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិករូបនេះនៅតែអះអាងដដែលថា លោកនឹងឈ្នះឆ្នោតមួយអាណត្តិទៀត បើទោះបីជាលទ្ធផលបណ្តោះអាសន្នពេលនេះបានបង្ហាញថា រូបលោកអាចនឹងក្លាយជាប្រធានាធិបតី ដែលកាន់អំណាចបានតែមួយអាណត្តិក៏ដោយ ។ លទ្ធផលបោះឆ្នោតគិតមកទល់ពេលនេះ លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ដដែលក្នុងសំឡេងអ្នកបោះឆ្នោតតំណាង២៦៤រូប ទល់នឹង ២១៤រូប ។ នៅក្នុងរដ្ឋទាំងបីដែលលោក បៃដិន កំពុងនាំមុខដូចជា Nevada, Pennsylvania និង Georgia ទោះបីជាលោកឈ្នះលោក ត្រាំ ក្នុងរដ្ឋមួយណាមុនក៏ដោយ ក៏អាចបង្គ្រប់សំឡេង ដើម្បីឈ្នះក្លាយជាប្រធានាធិបតីអាមេរិកដែរ ៕

  • មន្ទីរបញ្ចកោណបញ្ជាក់ថា ប្រមុខការពារជាតិអាមេរិកគ្មានផែនការចុះចេញពីតំណែង នៅក្រោយការបោះឆ្នោតទេ

    មន្ទីរបញ្ចកោណបញ្ជាក់ថា ប្រមុខការពារជាតិអាមេរិកគ្មានផែនការចុះចេញពីតំណែង នៅក្រោយការបោះឆ្នោតទេ

    អាមេរិក៖ ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសាធារណៈអាមេរិកលោក ចូណាថាន ហូហ្វមែន បានបដិសេធរបាយការណ៍របស់ទូរទស្សន៍ NBC ដែលផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពើ កំពុងត្រៀមចុះចេញពីតំណែង ដោយបញ្ជាក់ថា មិនត្រឹមត្រូវ និង បំភ័ន្តតាមគ្រប់មធ្យោបាយ នេះបើតាមសារព័ត៌មាន ស្ព្រូតនីគ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ របាយការណ៍អំពីការលាលែងពីតំណែងរបស់លោក អេស្ពើ បានមានកើតឡើងចំពេលមានភាពតានតឹង ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈការប្រណាំងប្រជែងនៅសេតវិមានរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងបន្ត ហើយសន្លឹកឆ្នោតគាំទ្រពីរដ្ឋសមរភូមិសំខាន់ៗមួយចំនួន នៅកំពុងរាប់មិនទាន់ចប់នៅឡើយ ។ នៅក្នុងរបាយការណ៍មុននេះរបស់ទូរទស្សន៍ NBC បានអះអាងដោយដកស្រង់សម្តីមន្ត្រីការពារជាតិចំនួន០៣នាក់ថា លោក អេស្ពើ បានរៀបចំលិខិតលាលែងពីតំណែង ពីព្រោះគាត់ជាមន្ត្រីម្នាក់នៃគណៈរដ្ឋមន្ត្រី ដែលគេរំពឹងថា នឹងត្រូវបណ្តេញចេញបន្ទាប់ពីការបោះឆ្នោត ៕

  • ចិនហាមឃាត់អ្នកដំណើរពីបារាំង ដោយសារព្រួយបារម្ភពីការកើនឡើងករណីឆ្លងថ្មីៗនៃជម្ងឺ Covid-19

    ចិនហាមឃាត់អ្នកដំណើរពីបារាំង ដោយសារព្រួយបារម្ភពីការកើនឡើងករណីឆ្លងថ្មីៗនៃជម្ងឺ Covid-19

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានហាមឃាត់ការមកដល់របស់ភ្ញៀវទេសចរបរទេសពីប្រទេសបារាំង អង់គ្លេស បែលហ្សិក ហ្វីលីពីន និងឥណ្ឌាដោយដាក់ចេញនូវការទប់ស្កាត់តឹងរឹងបំផុតក្នុងការចូលប្រទេស ខណៈករណីឆ្លងជម្ងឺ Covid-19 បានកើនឡើងពាសពេញពិភពលោក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ស្ថានទូតចិននៅតាមបណ្តាប្រទេសទាំង០៥ ក្នុងនោះរួមមានបារាំង អង់គ្លេស ប៊ែលហ្សិក ឥណ្ឌា និងហ្វីលីពីន បានបញ្ជាក់នៅសប្តាហ៍នេះថា ទីក្រុងប៉េកាំងបានសម្រេចចិត្តបញ្ឈប់ជាបណ្តោះអាសន្ន នូវការមកដល់របស់ភ្ញៀវទេសចរបរទេសមិនមែនជនជាតិចិន ។ ប៉ុន្តែសភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសចិនបាននិយាយថា យើងមានការព្រួយបារម្ភដោយការប្រកាសលឿនគ្មានការជូនដំណឹងជាមុននេះ និងបម្រាមលើការចូលប្រទេស ហើយកំពុងរង់ចាំការបញ្ជាក់បន្ថែមទៀតថាតើពេលណាបម្រាមនឹងត្រូវដកចេញ ៕

  • នាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា លោកពេញចិត្តនឹងចេញពីតំណែង បើសិនមានមនុស្សម្នាក់គ្រាន់បើជាងលោកចូលមកជំនួស

    នាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា លោកពេញចិត្តនឹងចេញពីតំណែង បើសិនមានមនុស្សម្នាក់គ្រាន់បើជាងលោកចូលមកជំនួស

    ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា លោករីករាយនឹងអោយមនុស្សគ្រាន់បើជាងម្នាក់ ចូលជំនួសរូបលោកជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ ហើយថា រូបលោកនឿយណាយនឹងការប្រើអំណាចរបស់លោក នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ថ្លែងអំឡុងពេលធ្វើជាវាគ្មិននៅពិធីបើកកម្មវិធីសិក្សាមួយ នៅឯមហាវិទ្យាល័យការពារជាតិថៃ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា លោកមិនដែលរំពឹងថា បានក្លាយជានាយករដ្ឋមន្ត្រីទេ ហើយភ្ញាក់ផ្អើលដែរដែលបានស្ថិតក្នុងតំណែងនេះអស់ពេល៦ឆ្នាំ តែមនុស្សជាច្រើនថា ខ្ញុំប្រើអំណាចខុសច្បាប់ ខ្ញុំអត់ដឹងថា ខ្ញុំបានរំលោភច្បាប់ត្រង់ណា… ខ្ញុំធ្វើតាមច្បាប់ទាំងអស់ ។ នាឱកាសនោះដែរ លោក ប្រាយុទ្ធ បានស្នើសុំអោយប្រជាជនថៃជួយជំរុញឯកភាពជាតិ និងថា យុទ្ធសាស្ត្រជាតិ២០ឆ្នាំ មិនមានន័យថា លោកចង់ក្រាញនៅក្នុងអំណាច២០ឆ្នាំទេ លោកថា ខ្ញុំអាចស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក គ្មាននរណាដឹងទេ ។ ការកត់សម្គាល់បែបនេះរបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានធ្វើឡើងចំពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប្តេជ្ញាថា នឹងចេញមកប្រឆាំងតវ៉ាជាថ្មីនៅទីក្រុងបាងកក នៅថ្ងៃអាទិត្យនេះ ហើយបានធ្វើការទាមទារចំនួន០៣ចំណុចជាថ្មី គឺលោក ប្រាយុទ្ធ ចុះចេញពីតំណែង, សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកែទំរង់របបរាជានិយម ៕

  • សមាជិកបក្សសាធារណរដ្ឋមួយចំនួនរិះគន់លោក ដូណាល់ ត្រាំ ក្រោយចោទប្រកាន់ដោយគ្មានភស្តុតាងថា បក្សប្រជាធិបតេយ្យបានលួចបន្លំសន្លឹកឆ្នោត

    សមាជិកបក្សសាធារណរដ្ឋមួយចំនួនរិះគន់លោក ដូណាល់ ត្រាំ ក្រោយចោទប្រកាន់ដោយគ្មានភស្តុតាងថា បក្សប្រជាធិបតេយ្យបានលួចបន្លំសន្លឹកឆ្នោត

    អាមេរិក៖ សារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា សមាជិកបក្សសាធារណរដ្ឋមួយចំនួននៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បានធ្វើការរិះគន់ចំៗលើលោក ដូណាល់ ត្រាំ ក្រោយប្រធានាធិបតីអាមេរិករូបនេះបានចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់ អំពីការព្យាយាមលួចសន្លឹកឆ្នោតរបស់ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ ។ សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណៈរដ្ឋនៅក្នុងរដ្ឋផ្លរីដា លោក ម៉ាកូ រូប៊ីយ៉ូ បានបង្ហោះសារនៅលើ Twitter ថា បើសិនបេក្ខជនណាមួយជឿជាក់ថា រដ្ឋណាពិតជាបានរំលោភច្បាប់បោះឆ្នោតមែននោះ ពួកគេមានសិទ្ធិប្តឹងទៅកាន់តុលាការជាមួយនឹងភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់របស់ពួកគេ ។ លោកសង្កត់ធ្ងន់ថា ការចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីរាប់សន្លឹកឆ្នោតដែលស្របច្បាប់មិនមែនជាការបន្លំនោះទេ ហើយការប្រជែងគ្នានៅក្នុងតុលាការ ដើម្បីស្វែងរកសុក្រិតភាព ចំពោះសន្លឹកឆ្នោតដែលត្រូវបានបោះរួចនោះ ក៏មិនត្រូវបានរាំងខ្ទប់នោះដែរ ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានបង្ហាញភស្តុតាងថា ការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្នមានន័យសម្រាប់លោកថា ការបោះឆ្នោតនេះត្រូវបានគេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិកបោះតាមប្រៃសណីយ៍ ។ លោក ត្រាំ សង្កត់ធ្ងន់ថា ប្រសិនបើរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលជ័យជម្នះយ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ៕

  • លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល បើសិនការរាប់សន្លឹកបោះឆ្នោតស្របច្បាប់

    លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល បើសិនការរាប់សន្លឹកបោះឆ្នោតស្របច្បាប់

    អាមេរិក៖ សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានបង្ហាញភស្តុតាងនៅយប់ថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថា ការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្នមានន័យសម្រាប់លោកថា ការបោះឆ្នោតនេះត្រូវបានគេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិកបោះតាមប្រៃសណីយ៍ ។ សូមជម្រាបថា បច្ចុប្បន្នលោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូបទល់នឹង២១៤រូប ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania, Nevada, North Carolina និងរដ្ឋ Alaska នៅតែបន្តដំណើរការនៅឡើយ ៕

  • លោក ចូ បៃដិន និយាយថា លោកនឹងឈ្នះការបោះឆ្នោត ហើយអំពាវនាវអោយមានការអត់ធ្មត់ ខណៈសន្លឹកឆ្នោតកំពុងរាប់នៅឡើយ

    លោក ចូ បៃដិន និយាយថា លោកនឹងឈ្នះការបោះឆ្នោត ហើយអំពាវនាវអោយមានការអត់ធ្មត់ ខណៈសន្លឹកឆ្នោតកំពុងរាប់នៅឡើយ

    អាមេរិក៖ បេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា លោកគ្មានការសង្ស័យទេ… រូបលោកនឹងផ្តួលប្រធា នាធិបតី ដូណាល់ ត្រាំ ហើយនឹងប្រកាសអ្នកដែលឈ្នះនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប៉ុន្តែលោក បៃដិន ក៏បានអំពាវនាវអោយអ្នកបោះឆ្នោតទាំងអស់រក្សាការអត់ធ្មត់ ដោយលទ្ធផលនឹងត្រូវបានគេដឹង “នាពេលឆាប់ៗ” នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងកំណើតរបស់ខ្លួន គឺក្រុង Wilmington រដ្ឋ Delaware លោក បៃដិន បានបញ្ជាក់ថា យើងគ្មានការងឿងឆ្ងល់ ថាតើនៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់… សមាជិកព្រឹទ្ធសភាលោកស្រី កាម៉ាឡា ហារីស និងខ្ញុំ នឹងត្រូវបានប្រកាសជាអ្នកឈ្នះ ។ ដូច្នេះខ្ញុំសូមស្នើអោយអ្នកគ្រប់គ្នារក្សាភាពអត់ធ្មត់… ដំណើរការរាប់សន្លឹកឆ្នោតកំពុងដំណើរការ… បើការរាប់សន្លឹកឆ្នោតរួចរាល់នោះ យើងនឹងបានដឹងនាពេលឆាប់ៗនេះ ។ គិតមកទល់ពេលនេះ លទ្ធផលបោះឆ្នោតនៅតែដដែល ដោយលោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូបទល់នឹង២១៤រូប ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania,…

  • ចៅក្រមក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បដិសេធពាក្យបណ្ដឹងនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការរាប់សន្លឹកឆ្នោត

    ចៅក្រមក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បដិសេធពាក្យបណ្ដឹងនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ជុំវិញការរាប់សន្លឹកឆ្នោត

    អាមេរិក៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា ចៅក្រមនៅក្នុងរដ្ឋ Michigan និងរដ្ឋ Georgia បានបដិសេដពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ដែលចង់អោយរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋទាំងពីរនេះ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ តែលោក ត្រាំ ផ្ទាល់បានចោទថា មានការក្លែងបន្លំនៅក្នុងការបោះឆ្នោត ហើយថា លោកគឺជាអ្នកឈ្នះ បើសិនជាគេរាប់តែសន្លឹកឆ្នោតស្របច្បាប់ ។ បើតាមចៅក្រមក្នុងរដ្ឋ Michigan លោកស្រី Cynthia Stephens បានសម្រេចចិត្តទាត់ចោលពាក្យបណ្ដឹងរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ដែលចង់ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ខណៈលទ្ធផលបង្ហាញថាលោក បៃដិន គឺជាឈ្នះនៅក្នុងរដ្ឋមួយនេះ ហើយថា លោកស្រីមានគម្រោងចេញផ្សាយការសម្រេចចិត្តនេះជាលាយលក្ខអក្សរនៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ៕