-
ជួបវិបត្តិសេដ្ឋកិច្ចព្រោះកូវីដ១៩ ធ្វើអត្តឃាតនៅជប៉ុនកើនឡើង ត្រឹម១ខែ ស្លាប់ជាង២ពាន់នាក់

-
មន្ត្រីទូតហុងគ្រីនៅថៃឆ្លងកូវីដ១៩ ក្រោយជួបលោករដ្ឋមន្ត្រីការបរទេស Szijjarto

-
ព្រោះកូវីដ១៩ សេដ្ឋកិច្ចអ៊ីនធឺណេតនៅអាស៊ីអាគ្នេយ៍កើនដល់ជាង១០០ពាន់លានដុល្លារ

សេដ្ឋកិច្ចអ៊ីនធឺណេតនៅតំបន់អាស៊ីអាគ្នេយ៍នឹងឈានដល់១០៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ ខណៈដែលវិបត្តិជំងឺកូវីដ១៩ជំរុញឲ្យមានការប្រើអ៊ីនធឺណេតកាន់តែសកម្ម ដូចជាការបញ្ជាទិញទំនិញតាមអនឡាញ និងការមានពេលសម្រាកកម្សាន្តផ្សេងៗ នេះបើតាមរបាយការណ៍មួយបង្ហាញឲ្យដឹង នៅថ្ងៃអង្គារ៍ ទី១០ វិច្ឆិកា ២០២០។ របាយការណ៍របស់ Google ជាក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek Holdings and business consultants Bain & Co មួយនេះ ដែលធ្វើរបាយការណ៍គ្របដណ្តប់លើប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីនបានអះអាងថា នៅឆ្នាំ២០២០នេះ មានអ្នកប្រើអ៊ីនធឺណេតកើនឡើងថ្មី៤០លាននាក់ទៀត ក្នុងតំបន់ សរុបដល់៤០០លាននាក់ ស្មើនឹងប្រមាណ៧០ភាគរយនៃចំនួនប្រជាជនសរុបក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ប្រភពបានឲ្យដឹងដែរថា សេដ្ឋកិច្ចអ៊ីនធឺណេតនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានពង្រីក៥ភាគរយថែមទៀត ពីឆ្នាំ២០១៩៕ ប្រភពពី CNA
-
រុស្ស៊ីបញ្ជាក់ថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង៩០ភាគរយក្នុងការព្យាបាល COVID-19

រុស្ស៊ី៖ វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីមានប្រសិទ្ធភាពជាង៩០ភាគរយឯណោះ ក្នុងការប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមក្រសួងសុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ជាមួយគ្នានេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវមួយ ដែលស្ថិតក្រោមក្រសួងសុខាភិបាលរុស្ស៊ី លោក អូកសាណា ដ្រាបឃីណា បាននិយាយថា យើងទទួលខុសត្រូវក្នុងការតាមដានប្រសិទ្ធភាពវ៉ាក់សាំង Sputnik V ក្នុងចំណោមពលរដ្ឋដែលទទួលវាដំបូងៗ ដែលជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់រុស្ស៊ី ដោយលទ្ធផលបានបង្ហាញថា មិនមានអ្វីជាការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់វាឡើយ ។ការអះអាងពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំង Covid-19 របស់រុស្ស៊ីខាងលើនេះ បានកើតមានឡើងក្រោយក្រុមហ៊ុនផលិតឱសថដ៏របស់អាមេរិក ភីហ្វីហ្សឺ និង បាយអូអិនធិច របស់អាល្លឺម៉ង់ បានប្រកាសនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងដំបូងរបស់ពួកគេអាចការពារមនុស្សពីការឆ្លង COVID-19 បានរហូតដល់ជាង៩០ភាគរយ ៕
-
លោក ដូណាល់ ត្រាំ ប្រកាសតាម Twitter ដកលោក Mark Esper ចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិអាមេរិក

អាមេរិក៖ តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃចន្ទនេះ លោក ដូណាល់ ត្រាំ បានប្រកាសបណ្ដេញរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ីស្ពើរ ចេញពីតំណែង ហើយលោក គ្រីស្តូហ្វឺ មីល្លឺ ដែលជានាយកមជ្ឈមណ្ឌលជាតិប្រឆាំងភេរវកម្ម នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទីភ្លាមៗ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ស្របពេលជាមួយគ្នានោះដែរ នៅក្នុងលិខិតឆ្លើយតបទៅកាន់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដដែលនេះ លោក ម៉ាក អ៊ីស្ពើរ ក៏បានបញ្ជាក់ដែរថា រូបលោកយល់ព្រមទទួលយកការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ។ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកបន្ទាប់ទៀត ដែលគេយល់ថា អាចនឹងត្រូវបានបណ្ដេញចេញពីតំណែងនោះ រួមមាននាយក FBI លោក គ្រីស្តូហ្វឺ រ៉េយ និងនាយក CIA លោកស្រី ជីណា ហាសភែល ដែលអ្នកទាំងពីរនេះសុទ្ធតែធ្លាប់មានការខ្វែងគំនិតគ្នាជាមួយលោក ត្រាំ ។សូមជម្រាបផងដែរថា លោក ដូណាល់ ត្រាំ និងលោក ម៉ាក…
-
ប្រធានាធិបតីអ៊ុយក្រែនធ្វើតេស្តវិជ្ជមាន Covid-19 ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនជាង៤៦ម៉ឺននាក់

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមី ហ្សេឡិនស្គី បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា រូបលោកត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ហើយថា នឹងស្នាក់នៅដាច់ដោយឡែកពីគេ ខណៈកំពុងសម្រាកព្យាបាលជំងឺ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានជូនជាដំណឹងថា ជាអកុសល! លោក លោក វ៉ូឡូឌីមី ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនធ្វើតេស្តរកឃើញវិជ្ជមានចំពោះជំងឺ COVID-19 ។ប្រភពបានឱ្យដឹងទៀតថា បច្ចប្បន្នប្រធានាធិបតីអ៊ុយក្រែនវ័យ៤២ឆ្នាំរូបនេះមានអារម្មណ៍ល្អប្រសើធម្មតាទេ ហើយលោកនឹងបន្តបំពេញភារកិច្ចរបស់លោកពីចម្ងាយ ៕
-
ប្រធានអង្គការ WHO ជម្រុញអោយមនុស្សគ្រប់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមនុស្សរាល់គ្នាបន្តតស៊ូប្រយុទ្ធប្រឆាំងនឹង COVID-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។លោក ថេដ្រូស បានថ្លែងនៅក្នុងសមាជប្រចាំឆ្នាំដ៏សំខាន់របស់អង្គការសុខភាពពិភពលោកនៅថ្ងៃចន្ទនេះថា យើងទាំងអស់អាចនឹងធុនទា្រញ់ COVID-19 តែវីរុសនេះមិនធុញទ្រាន់នឹងយើងឡើយ… ក្ដីសង្ឃឹមតែមួយគត់របស់យើង គឺវិទ្យាសាស្ត្រ ដំណោះស្រាយ និងសាមគ្គីភាព ។នាឱកាសនោះដែរ ប្រធានអង្គការ WHO រូបនេះ ក៏បានអបអរសាទរដល់ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកផងដែរ ជាមួយក្ដីរំពឹងថា នេះជាសញ្ញាមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាសកល ដើម្បីបញ្ចប់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ៕
-
ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

-
តើ ចូ បៃឌិននឹងអង្គុយជជែកផ្ទាល់ជាមួយ គីម ជុងអ៊ុន ដូចដូណាល់ ត្រាំទេ?

-
ទោះជួបបញ្ហាកូវីដ១៩ វៀតណាមនាំចេញអង្ករ១០ខែ កើនដល់ជាង៥លានតោន តម្លៃ២.៦ពាន់លានដុល្លារ
