-
ថៃ៖ ព្រះសង្ឃប្រឈមនឹងការចាប់ផ្សឹក បើចូលរួមបាតុកម្ម

-
ក្រុមយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ ដាក់ពាក្យបណ្តឹងក្នុងរដ្ឋមីឈីហ្គែន ដើម្បីច្រានចោលជ័យជម្នះរបស់លោក ចូ បៃដិន

អាមេរិក៖ សារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងក្នុងរដ្ឋ មីឈីហ្គែន ដែលនេះជាការបោះជំហានមួយថ្មីទៀត ក្នុងយុទ្ធសាស្ត្រតវ៉ាតាមផ្លូវច្បាប់ ដើម្បីសុំឲ្យធ្វើមោឃភាពជ័យជម្នះរបស់លោក ចូ បៃដិន ។ នៅក្នុងរដ្ឋ មីឈីហ្គែន លោក ដូណាល់ ត្រាំ ស្ថិតនៅពីក្រោយលោក ចូ បៃដិន ដល់ទៅ១៤ម៉ឺន៨ពាន់សំឡេង ស្មើនឹង២.៦ភាគរយ ចំនែកឯរដ្ឋ ចរជា វិញ លោក បៃដិន នាំមុខលោក ត្រាំ ប្រមាណ១ម៉ឺន៤ពាន់សំឡេង ស្មើនឹង៣ភាគរយ ។ លោក ដូណាល់ ត្រាំ មិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ឡើយ ដោយសំអាងថា មានការលួចបន្លំសន្លឹកឆ្នោត ។ ជុំវិញបញ្ហានេះដែរ លេខាធិការរដ្ឋ ចរជា លោក ប្រ៊ែដ រ៉ាហ្វហ្វិនស្ពើហ្គឺ ប្រកាសថា ការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ នឹងត្រូវធ្វើឡើងនៅក្នុងតំបន់ចំនួន១៥៩នៃរដ្ឋមួយនេះ ហើយលោករំពឹងថា…
-
លោក ចូ បៃដិន សន្ទនាគ្នាតាមទូរស័ព្ទជាមួយមេដឹកនាំអូស្រ្តាលី ជប៉ុន និងកូរ៉េខាងត្បូងស្តីពីបញ្ហាសកល ការប្រែប្រួលអាកាសធាតុ និងជំងឺ Covid-19

អាមេរិក៖ សារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ចូ បៃដិន បានទទួលការហៅទូរស័ព្ទរបស់មេដឹកនាំមកពីប្រទេសអូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង ។ បើតាមការិយាល័យអន្តរកាលរបស់លោក ចូ បៃដិន នោះ មេដឹកនាំសហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូង បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាសកល ជំងឺឆ្លង Covid-19 និងការប្រែប្រួលអាកាសធាតុ ។ បន្ទាប់ពីបានផ្តួលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុននេះ លោក ចូ បៃដិន បានផ្តោតសំខាន់លើការចាក់គ្រឹះរដ្ឋបាលរបស់លោក ខណៈដែលក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានដាក់ពាក្យបណ្ដឹងក្នុងរដ្ឋ មីឈីហ្គែន ដែលនេះជាការបោះជំហានមួយថ្មីទៀត ក្នុងយុទ្ធសាស្ត្រតវ៉ាតាមផ្លូវច្បាប់ ដើម្បីសុំឲ្យធ្វើមោឃភាពជ័យជម្នះរបស់លោក បៃដិន ៕
-
រុស្ស៊ីអះអាងថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ប្រទេសខ្លួនមានប្រសិទ្ធភាពរហូតដល់៩២ភាគរយ

រុស្ស៊ី៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះបញ្ជាក់ថា វ៉ាក់សាំងប្រឆាំង Covid-19 របស់ខ្លួន ដែលមានឈ្មោះថា Sputnik V មានប្រសិទ្ធភាពរហូតដល់៩២ភាគរយ ប្រសើរជាងវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុន ភីហ្វីហ្ស៊ឺ របស់សហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក មីខាអ៊ីល មូរ៉ាស្កូ បានចាត់ទុកលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញថា វ៉ាក់សាំង Sputnik V គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ឈប់ការរីករាលដាលនៃជម្ងឺ Covid-19 ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រមានមូលដ្ឋាននៅទីក្រុងឡុង ចក្រភពអង់គ្លេស បានចោទជាមន្ទិលអំពីលទ្ធផលនេះ ដោយព្រមានថា មានភាពមិនប្រាកដប្រជាច្រើនណាស់ ដោយសារតែចំនួនករណីឆ្លងតិចតួចនៅក្នុងការសាកល្បងព្យាបាលនេះ ។ បន្ថែមលើនេះ ពួកគេក៏បានរិះគន់ក្រុមមន្ត្រីរុស្ស៊ីផងដែរ ដែលមកប្រៀបធៀបជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក ភីហ្វីហ្ស៊ឺ ហើយអ្នកវិទ្យាសាស្ត្រម្នាក់ថែមទាំងនិយាយទៀតថា ដោយផ្អែកលើចំនួនវ៉ាក់សាំង Covid-19 ដំបូងៗ វាប្រហែលជាមានប្រសិទ្ធភាពតែ៦០ភាគរយប៉ុណ្ណោះ ៕
-
ប្រេស៊ីលបើកភ្លើងខៀវអោយក្រុមហ៊ុនផលិតឱសថចិន Sinovac បន្តការសាកល្បងវ៉ាក់សាំង Covid-19 ក្នុងប្រទេសរបស់ខ្លួនឡើងវិញ

ប្រេស៊ីល៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល នៅថ្ងៃពុធនេះ បានបើកភ្លើងខៀវអោយក្រុមហ៊ុនផលិតឱសថចិន សាយណូវ៉ាក់-បាយអូធិច បន្តការសាកល្បងវ៉ាក់សាំងប្រឆាំង Covid-19 នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អាជ្ញាធរសុខាភិបាលប្រេស៊ីល Anvisa បញ្ជាក់ថា ឥឡូវនេះពួកគេបានទទួលព័ត៌មានលម្អិតបន្ថែមទៀត អំពីលក្ខណៈនៃឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យបញ្ឈប់ការធ្វើតេស្តវ៉ាក់សាំង CoronaVac របស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះនោះហើយ និងថា ព័ត៌មានទាំងនោះ គឺគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងឡើងវិញបាន ។ សូមបញ្ជាក់ថា ការអនុញ្ញាតអោយបន្តការធ្វើតេស្តវ៉ាក់សាំងរបស់ចិនក្នុងប្រទេសប្រេស៊ីលខាងលើនេះ បានកើតមានឡើងស្របពេលដែលមន្រ្តីសុខភាពសាធារណៈប្រេស៊ីលនិយាយថា ឧប្បត្តិហេតុមិនល្អ ដែលនាំឲ្យស្លាប់អ្នកទទួលស្ម័គ្រចិត្តចូលរួមធ្វើតេស្ត ដែលប៉ូលីសកំពុងស៊ើបអង្កេតនោះថា ជាការធ្វើអត្តឃាតខ្លួនឯងទេ មិនមានការជាប់ទំនាក់ទំនងជាមួយវ៉ាក់សាំងនោះទេ ៕
-
សហរដ្ឋអាមេរិកបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង១៣ម៉ឺននាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោង

អាមេរិក៖ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញពីរបាយការណ៍កើនឡើងយ៉ាងគំហុកនៃករណីឆ្លងជម្ងឺ Covid-19 ចាប់តាំងពីដើមខែវិច្ឆិកាកន្លងមក ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកនៅតែឈរលេខរៀងទី១ ដោយមានអ្នកឆ្លងសរុបចំនួន១០លាន៧០ម៉ឺន៨ពាន់៦៣០នាក់ ស្លាប់ចំនួន២៤ម៉ឺន៧ពាន់៣៩៧នាក់ និងជាសះស្បើយចំនួន៦លាន៦៤ម៉ឺន៨ពាន់៦៧៩នាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ តួយ៉ាងនៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) សហរដ្ឋអាមេរិកបានកត់ត្រាថ្មីពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបរហូតដល់១៣ម៉ឺន២ពាន់៣៧៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន១ពាន់៣១៤នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង ។ ជាច្រើនថ្ងៃមកហើយដែលសហរដ្ឋអាមេរិកបានរាយការណ៍អំពីការបំបែកកំណត់ត្រា នៃចំនួនអ្នកឆ្លង COVID-19 ថ្មីៗក្នុងមួយថ្ងៃលើសជាង១០ម៉ឺននាក់ ។ សូមបញ្ជាក់ថា ការធ្វើបាតុកម្ម ការប្រមូលផ្តុំគ្នា និងការតវ៉ាដ៏ចម្រូងចម្រាស់ ដោយមិនបានអនុវត្តវិធានការសុវត្ថិភាព ត្រូវបានគេជឿជាក់ថា ជាកត្តាចម្បងៗដែលជំរុញអោយករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើងយ៉ាងគំហុកបែបនេះ ៕
-
ម៉ាឡេស៊ីព្យាករណ៍ថា ឧស្សាហកម្មអាកាសចរណ៍ទំនងជាត្រូវការពេល០៣ឆ្នាំដើម្បីងើបចេញពីវិបត្តិ COVID-19

ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍នៅម៉ាឡេស៊ី អាចត្រូវការពេលវេលា០៣ឆ្នាំ ដើម្បីទទួលបានភាពល្អប្រសើរឡើងវិញពីវិបត្តិ COVID-19 ដោយផ្អែកលើការផ្ទុះឡើងនៃវីរ៉ុសនៅក្នុងប្រទេស និងក្រៅប្រទេស នេះបើតាមក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយ សារតែការរីករាលដាលនៃជម្ងឺ COVID-19 ដោយសារតែរដ្ឋាភិបាលប្រទេសនានាបានបិទព្រំដែន ហើយជើងហោះហើរត្រូវបានផ្អាក ដើម្បីទប់ស្កាត់ករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ បើតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Wee Ka Siong គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ី MAVCOM បានកែសម្រួលការព្យាករណ៍ សម្រាប់ចរាចរណ៍អ្នកដំណើរនៅឆ្នាំ២០២០នេះ ។ គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ីបានរំពឹងថា ចំនួនអ្នកធ្វើដំណើរនឹងមានការធ្លាក់ចុះរហូតដល់៧៥.៦ភាគរយ ដែលមានចំនួនត្រឹមតែ២៦.៦លាននាក់ បើប្រៀបធៀបទៅនឹងចំនួន១០៩.២លាននាក់ នៃអ្នកធ្វើដំណើរដែលមានកាលពីឆ្នាំ២០១៩កន្លងទៅ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥២លាននាក់ ក្នុងនោះស្លាប់ជិត១លាន២៩ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៦៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥២លាន៤២ម៉ឺន៩ពាន់៥៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៨ម៉ឺន៩ពាន់៤៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៦៧ម៉ឺន៣ពាន់៩៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៧០ម៉ឺន៨ពាន់៦៣០នាក់ ស្លាប់ចំនួន២៤ម៉ឺន៧ពាន់៣៩៧នាក់ និងជាសះស្បើយចំនួន៦លាន៦៤ម៉ឺន៨ពាន់៦៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៦៨ម៉ឺន៤ពាន់៣៩នាក់ ស្លាប់ចំនួន១២ម៉ឺន៨ពាន់១៦៥នាក់ និងជាសះស្បើយ៨លាន៦ម៉ឺន៤ពាន់៥៤៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧៤ម៉ឺន៩ពាន់៧នាក់ ស្លាប់១៦ម៉ឺន៣ពាន់៤០៦នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕
-
Huawei គ្រោងសង់មជ្ឈមមណ្ឌលទិន្នន័យ១ទៀតនៅថៃ ទុនជាង២៣លានដុល្លារអាមេរិក

-
អ្នកគ្រូវៀតណាមជាប់ជម្រើស១០នាក់ចុងក្រោយ ដណ្តើមយករង្វាន់គ្រូបង្រៀន ១លានដុល្លារ
