Category: ព័ត៌មានអន្តរជាតិ

  • នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​អប​អរសាទរ​​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ក្រោយ​គណបក្សរបស់លោកស្រីទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោតសកល

    នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​អប​អរសាទរ​​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ក្រោយ​គណបក្សរបស់លោកស្រីទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោតសកល

    ​មី​យ៉ា​ន់​ម៉ា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ស​ង្ហិ​បុរី​លោក​ ​លី​ ​សៀន​ឡុង​ ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ្ត​នេះ​ ​បាន​អប​អរសាទរ​លោក​ អោ​ង​សាន​ ​ស៊ូ​ជី​ ​និង​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ ​បន្ទាប់ពី​ទទួល​បាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោតសកល​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​ក្រសួងការបរទេស​ស​ង្ហិ​បុរី​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​បើ​តាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ ​ក្រោយ​ការបោះឆ្នោតសកល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​នេះ​ ​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ទទួល​បាន​អាសនៈ​សរុប​ចំនួន​ ​៣​៤​៤​ ​នៅ​ក្នុង​សភា​ទាំងពីរ​ជាន់ថ្នាក់​របស់​មី​យ៉ា​ន់​ម៉ា​ ​ឬ​ស្មើនឹង​ ​៨​០​% ​នៃ​អាសនៈ​សរុប​ដែល​បក្ស​នេះ​ទទួល​បាន​កាលពី​អាណត្តិ​ឆ្នាំ​២​០​១​៥​ ​។​ ​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​បង្ហាញ​ថា​ ​គណបក្ស​កាន់អំណាច​មី​យ៉ា​ន់​ម៉ា​របស់​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​នៅ​ក្នុង​សភា​ទាំងពីរ​ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​ដោយខ្លួនឯង​ ​។​ ​ហើយ​គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​ដដែល​នេះ​ ​ការ​រាប់​សន្លឹកឆ្នោត​នៅតែ​កំពុង​បន្ត​នៅឡើយ​ ​ដោយ​នៅសល់​៦​៤​អាសនៈ​ទៀត​មិនទាន់​មាន​ម្ចាស់​នៅឡើយ​ទេ​ ៕

  • ​ចិន​ទទួលជោគជ័យ​ក្នុង​ការ​បាញ់បង្ហោះ​ផ្កាយរណប​ 6​G​ ​ដំបូងបង្អស់​របស់​ពិភពលោក​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី

    ​ចិន​ទទួលជោគជ័យ​ក្នុង​ការ​បាញ់បង្ហោះ​ផ្កាយរណប​ 6​G​ ​ដំបូងបង្អស់​របស់​ពិភពលោក​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី

    ​ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​ចិន​បាន​បាញ់បង្ហោះ​ដោយ​ជោគ​ ​ជ័យ​នូវ​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ ​ជា​ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​ 6​G​ ​ដំបូងបង្អស់​របស់​ពិភពលោក​ ​ទៅ​ក្នុង​លំហអាកាស​ដើម្បី​សាកល្បង​បច្ចេកវិជ្ជា​មួយ​នេះ​ ​។​ ​វា​បាន​ចូល​ទៅ​ក្នុង​គន្លង​គោចរ​ ​រួម​ជាមួយ​ផ្កាយរណប​ចំនួន​១​២​ផ្សេងទៀត​មកពី​មជ្ឈមណ្ឌល​បាញ់បង្ហោះ​ផ្កាយរណប​ ​T​a​i​y​u​an​ ​Satellite​ ​Launch​ ​Center​ ​ក្នុង​ខេត្ត​សាន​ស៊ី​ ​។​ ​ឧស្សាហកម្ម​ទូរគមនាគមន៍​នៅតែ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​ ​ពី​ការ​យល់ព្រម​លើ​លក្ខណៈ​ពិសេស​របស់​ 6​G​ ​ដូច្នេះ​មិនទាន់​ប្រាកដ​ថា​ ​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​សាកល្បង​នឹង​ក្លាយ​ជា​លក្ខណៈ​ស្ដង់​ដារ​នៅ​លើកក្រោយ​នោះ​ទេ​ ​។​ ​សូម​ជម្រាប​ថា​ ​ផ្កាយរណប​ខាងលើ​នេះ​ ​បាន​ផ្ទុក​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​លើ​ដំណាំ​ ​និង​ ​ការ​ការពារ​លើ​បញ្ហា​ភ្លើងឆេះ​ព្រៃ​ជាដើម​ ​។​ ​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​រលក​តេ​រ៉ា​ហឺត​ ​ដែល​មាន​ប្រេ​កង់​ខ្ពស់​ ​ដើម្បី​សម្រេច​បាន​នូវ​ល្បឿន​បញ្ជូន​ទិន្នន័យ​ខ្លាំង​ជាង​ប្រព័ន្ធ​ 5​G​ ​ជាច្រើន​ដង​ ​ដែល​នោះ​ជា​សមត្ថភាព​របស់​វា​ ​៕

  • ការចោទប្រកាន់​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​សំណុំរឿង​លួច​បន្លំ​សន្លឹកឆ្នោត​ត្រូវ​បាន​ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ច្រានចោល

    ការចោទប្រកាន់​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​សំណុំរឿង​លួច​បន្លំ​សន្លឹកឆ្នោត​ត្រូវ​បាន​ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ច្រានចោល

    ​អាមេរិក​៖​ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កិច្ច​ការបោះឆ្នោត​សហ​ព័ន្ធ​ ​និង​ប្រចាំ​រដ្ឋ​នានា​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ្ត​នេះ​បញ្ជាក់​ថា​ ​មិន​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ការ​បាត់បង់​សន្លឹកឆ្នោត​ ​ឬ​ ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ ​ក៏ដូចជា​ប្រព័ន្ធ​បោះឆ្នោត​មានការ​លួច​បន្លំ​ឡើយ​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុម​មន្ត្រី​ផ្នែក​កិច្ច​ការបោះឆ្នោត​អាមេរិក​បានការ​អះអាង​បែប​នេះ​ ​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បញ្ជាក់​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ដោយមាន​ការ​លួច​លុបចោល​សន្លឹកឆ្នោត​ជាង​២​.​៧​លាន​សំឡេង​ ​ដែល​ប្រជាជន​អាមេរិក​បោះឆ្នោត​ឱ្យ​រូបលោក​នៅ​ទូទាំង​ប្រទេស​ ​និង​ ​ការ​លួច​សន្លឹកឆ្នោត​រាប់​ម៉ឺន​សន្លឹក​ពី​រូបលោក​ ​ទៅ​ឱ្យ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​រដ្ឋ​ ភែ​ន​ស៊ី​ល​វេនៀ ​និង​រដ្ឋ​ដទៃ​ៗ​ទៀត​ ​។​ ​ហើយ​ក្រៅពី​ការ​អះអាង​ខាងលើ​នេះ​ដែរ​ ​ក្រុម​មន្ត្រី​ផ្នែក​កិច្ច​ការបោះឆ្នោត​អាមេរិក​ក៏បាន​ច្រានចោល​ការ​បញ្ជាក់​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ក្រុម​អ្នក​សាធារណៈ​រដ្ឋ​មួយ​ចំនួន​ដែល​ចោទប្រកាន់​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ទើប​នាំ​ឱ្យ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចាញ់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​ផង​ដែរ​ ​៕

  • ​សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៦​ម៉ឺន​ករណី​ថែមទៀត​ក្នុងរយៈពេល​មួយថ្ងៃ

    ​សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៦​ម៉ឺន​ករណី​ថែមទៀត​ក្នុងរយៈពេល​មួយថ្ងៃ

    ​អាមេរិក​៖​ ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​ ​world​o​meter​ ​បាន​អោយ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​សរុប​ ​១​៦​ម៉ឺន​១​ពាន់​៥​៤​១​ករណី​ ​និង​អ្នក​ស្លាប់​១​ពាន់​១​៩​០​នាក់​បន្ថែម​ទៀត​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​ខណៈ​អត្រា​ឆ្លង​នេះ​គឺ​មាន​ក​ម្រិ​ត​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ​នេះ​បើ​តាម​ការ​ដកស្រង់​ទិន្នន័យ​ពី​គេហទំព័រ​ ​world​o​meter​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺឆ្លង​អាមេរិក​ C​D​C ​ក៏បាន​ព្យាករណ៍​ដែរ​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​នឹង​កើន​ឡើង​ដល់​២​៨​ម៉ឺន​២​ពាន់​នាក់​នៅដើម​ខែ​ធ្នូ​ខាងមុខ​ ​ពីព្រោះ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង​ ​ហើយ​អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​នឹង​ពិបាក​ស៊ូទ្រាំ​ ​។​ ​ក្រោយ​ការ​បូក​បញ្ជូន​ចំនួន​ថ្មីៗ​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់​១​០​លាន​៨​៧​ម៉ឺន​៣​ពាន់​៩​៣​៦​នាក់​ ​ក្នុង​នោះ​អ្នក​ស្លាប់​សរុប​មាន​២​៤​ម៉ឺន​៨​ពាន់​៥​៨​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ជាង​៦​លាន​៧​២​ម៉ឺន​៧​ពាន់​នាក់​ ​។​ ​សូម​ជម្រាប​ថា​ ​ការ​ធ្វើបាតុកម្ម​ ​ការ​ប្រមូលផ្តុំ​គ្នា​ ​និង​ការ​តវ៉ា​ដ៏​ចម្រូង​ច​ម្រាស់ ​ដោយ​មិនបាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ជា​កត្តា​ចម្បង​ៗ​ដែល​ជំរុញ​អោយ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​២​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៥​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​២​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៣​លាន​៧​ម៉ឺន​៣​ពាន់​៦​០​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​៩​ម៉ឺន​៨​ពាន់​៥​៦​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៧​លាន​២​០​ម៉ឺន​២​ពាន់​៤​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៨​៧​ម៉ឺន​១​ពាន់​១​៦​៥​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៨​ពាន់​៥​៦​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៧​២​ម៉ឺន​៧​ពាន់​១​៧​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៧​២​ម៉ឺន​៧​ពាន់​៩​០​០​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៨​ពាន់​៦​៨​៦​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​១​ម៉ឺន​៣​ពាន់​៣​៤​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៧​៨​ម៉ឺន​៣​ពាន់​៦​៤​៧​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៤​ពាន់​៣​៣​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​២​៥​ម៉ឺន​៦​ពាន់​៧​៦​៧​នាក់​ ​៕

  • ​ព្យុះ​ទី​ហ្វុ​ង​ ​V​am​co​ ​បង្ក​អោយ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​រដ្ឋធានី​ម៉ានីល​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១​១​នាក់​ ​និង​០​៩​នាក់​ទៀត​បាត់ខ្លួន

    ​ព្យុះ​ទី​ហ្វុ​ង​ ​V​am​co​ ​បង្ក​អោយ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ក្នុង​រដ្ឋធានី​ម៉ានីល​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១​១​នាក់​ ​និង​០​៩​នាក់​ទៀត​បាត់ខ្លួន

    ​ហ្វីលីពីន​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​ព្យុះ​ទី​ហ្វុ​ង​ ​V​am​co​ ​ដែល​បាន​បោកបក់​មក​លើ​ប្រទេស​ហ្វីលីពីន​ ​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​នៅ​រដ្ឋធានី​ម៉ានីល​ ​និង​តំបន់​ត​មួយ​ចំនួន​ទៀត​នៅ​លើ​កោះ​លូ​ហ្សូ​ន​ ​ជាហេតុ​ធ្វើឲ្យ​មនុស្សជា​ច្រើន​ជាប់​គាំង​នៅ​លើដំបូល​ផ្ទះ​ ​ព្រមទាំង​មនុស្ស​ស្លាប់​កើន​ដល់​១​១​នាក់​ ​និង​០​៩​នាក់​ទៀត​បាត់ខ្លួន​ ​។ ប្រភព​បាន​ឱ្យ​ដឹង​ថា​ ​ព្យុះ​ទី​ហ្វុ​ន​ ​V​am​co​ ​ក៏​បានការ​ផ្តាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​ ​នៅ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ម៉ានីល​ ​និង​ខេត្ត​ជាច្រើន​ទៀត​ផង​ដែរ​ ​។​ ​បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន​ ​កម្លាំង​ខ្យល់បក់​នៃ​ព្យុះ​នេះ​មាន​ចន្លោះ​ពី​១​៣​០​ទៅ​២​០​០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ហើយ​វា​កំពុង​រំកិល​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ ​។ ​សូម​ជម្រាប​ថា​ ​V​am​co​ ​គឺជា​ព្យុះ​ទី​ហ្វុ​នទី​៣​ហើយ​ ​ដែល​បាន​បោកបក់​មក​លើ​ប្រទេស​ហ្វីលីពីន​ ​ចាប់តាំង​ពី​យប់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​និង​នាំមក​នូវ​ខ្យល់​បោកបក់​យ៉ាង​សន្ធប់​ ​លាយឡំ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ដែល​បង្ក​ឱ្យ​មានការ​រអិល​បាក់​ដី​ ​និង​ទឹកជំនន់​ភ្លាម​ៗ​នៅ​តាម​តំបន់​ដែល​ធ្លាប់​រង​ការវាយប្រហារ​ ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ ហ្គោ​នី​ ​កាលពីដើម​ខែ​តុលា​កន្លងទៅ​ ​៕

  • រយៈពេល​១​០​ខែ​ឆ្នាំ​២​០​២​០​នេះ​ ​កា​រលក់​រថយន្ត​របស់​វៀតណាម​ធ្លាក់ចុះ​១​៨​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    រយៈពេល​១​០​ខែ​ឆ្នាំ​២​០​២​០​នេះ​ ​កា​រលក់​រថយន្ត​របស់​វៀតណាម​ធ្លាក់ចុះ​១​៨​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    ​វៀតណាម​៖​ ​សមាគម​អ្នក​ផលិត​រថយន្ត​វៀតណាម​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ឆ្នាំ​២​០​២​០​នេះ​ ​កា​រលក់​រថយន្ត​សរុប​របស់​វៀតណាម​មាន​ចំនួន​២​១​ម៉ឺន​២​ពាន់​៤​០​៩​គ្រឿង​ ​ខណៈ​តួលេខ​នេះ​មានការ​ធ្លាក់ចុះ​១​៨​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​១​៩​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ិនហួ​ន​យប់​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​វៀតណាម​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ឆ្នាំនេះ​ ​វៀតណាម​ក៏បាន​ចំណាយ​ថវិកា​ជាង​៤​.​៨​ពាន់​លាន​ដុល្លារ​ ​លើ​ការនាំចូល​រថយន្ត​ ​និង​គ្រឿង​សម្រាប់​បង្គំ​ផង​ដែរ​ ​ដែល​តួលេខ​នេះ​មានការ​ធ្លាក់ចុះ​២​១​.​៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​។​ ​សូម​បញ្ជាក់​ថា​ ​កា​រលក់​រថយន្ត​ដឹក​អ្នកដំណើរ​បាន​ធ្លាក់ចុះ​១​៨​ភាគរយ​ ​ដែល​មាន​ចំនួន​១​៥​ម៉ឺន​៥​ពាន់​៦​៦​៣​គ្រឿង​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​រថយន្ត​ពាណិជ្ជកម្ម​ ​ដូចជា​រថយន្ត​ដឹកទំនិញ​ ​និង​រថយន្តក្រុង​បាន​ធ្លាក់ចុះ​១​៧​ភាគរយ​ ​មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៧​១​១​គ្រឿង​ ​និង​រថយន្ត​ប្រើប្រាស់​ក្នុង​គោលបំណង​ពិសេស​បាន​ធ្លាក់ចុះ​៣​២​ភាគរយ​ ​មាន​ចំនួន​៣​ពាន់​៣​៥​គ្រឿង​ ​៕

  • ថៃ​រឹបអូស​ថ្នាំញៀន​កេ​តា​មីន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​

    ថៃ​រឹបអូស​ថ្នាំញៀន​កេ​តា​មីន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​

    ថៃ​រឹបអូស​ថ្នាំញៀន​កេ​តា​មីន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​

  • ​កូវី​ដ​១​៩​៖​ ​ពលរដ្ឋ​រវល់​ជក់បារី​ច្រើនពេក​ ​ភ្លេច​ពាក់​ម៉ាស់​ ​តួ​ក​គី​សម្រេច​ហាមមិនឲ្យ​ជក់

    ​កូវី​ដ​១​៩​៖​ ​ពលរដ្ឋ​រវល់​ជក់បារី​ច្រើនពេក​ ​ភ្លេច​ពាក់​ម៉ាស់​ ​តួ​ក​គី​សម្រេច​ហាមមិនឲ្យ​ជក់

    ពលរដ្ឋ​រវល់​ជក់បារី​ច្រើនពេក​ ​ភ្លេច​ពាក់​ម៉ាស់​ ​តួ​ក​គី​សម្រេច​ហាមមិនឲ្យ​ជក់

  • ​ព្រោះ​កូ​វី​ដ​១​៩​ ត្រឹម​៦​ខែ ​ក្រុមហ៊ុន​អាកាសចរយក្ស​ ​E​m​irate​s ​ខាត​៣​.​៤​ពាន់​លាន​ដុល្លារ​ ​

    ​ព្រោះ​កូ​វី​ដ​១​៩​ ត្រឹម​៦​ខែ ​ក្រុមហ៊ុន​អាកាសចរយក្ស​ ​E​m​irate​s ​ខាត​៣​.​៤​ពាន់​លាន​ដុល្លារ​ ​

    ព្រោះ​កូ​វី​ដ​១​៩​ ​ក្រុមហ៊ុន​អាកាសចរ​ ​E​m​irate​s ​ខាតបង់​៣​.​៤​ពាន់​លាន​ដុល្លារ​ ​ត្រឹម​៦​ខែ