Category: ព័ត៌មានអន្តរជាតិ

  • ​មក​ស្គាល់​ប្រទេស​ចំនួន​១​១​ ​ដែល​មិនទាន់​មាន​ជំងឺ​កូ​វី​ដ​១​៩

    ​មក​ស្គាល់​ប្រទេស​ចំនួន​១​១​ ​ដែល​មិនទាន់​មាន​ជំងឺ​កូ​វី​ដ​១​៩

    ១១ប្រទេសមិនទាន់មានកូវីដ១៩

  • ​កូរ៉េខាងជើងនៅតែគ្មាន​ករណីកូវីដ១៩ តែគីម​ ជុ​ន​អ៊ុនប្រជុំ ជំរុញ​ឲ្យ​ពលរដ្ឋ​​​​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​​

    ​កូរ៉េខាងជើងនៅតែគ្មាន​ករណីកូវីដ១៩ តែគីម​ ជុ​ន​អ៊ុនប្រជុំ ជំរុញ​ឲ្យ​ពលរដ្ឋ​​​​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​​

    កូវីដ​១​៩​៖​ ​គីម​ ជុ​ន​អ៊ុន​ ​ឲ្យ​ពលរដ្ឋ​​​​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​ ​ទោះ​មិនទាន់​មាន​ ​សូម្បី​១​ករណី

  • ​អវកាសយានិក​០​៤​រូប​ត្រូវ​បាន​អង្គការ​ N​AS​A​ ​និង​ ​Space​X ​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ​I​SS ​សម្រាប់​បេសកកម្ម​ផ្លូវការ​លើកដំបូង

    ​អវកាសយានិក​០​៤​រូប​ត្រូវ​បាន​អង្គការ​ N​AS​A​ ​និង​ ​Space​X ​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ​I​SS ​សម្រាប់​បេសកកម្ម​ផ្លូវការ​លើកដំបូង

    ​អាមេរិក​៖​ ​អវកាសយានិក​ចំនួន​០​៤​នាក់​ត្រូវ​បាន​អង្គការ​ N​AS​A​ ​និង​ក្រុមហ៊ុន​ ​Space​X ​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ​I​SS ​ដែល​នេះ​ជា​បេសកកម្ម​ផ្លូវការ​លើកដំបូង​របស់​ N​AS​A​ ​ក្នុង​បញ្ជូន​អវកាសយានិក​ឡើង​ទៅកាន់​ទី​អវកាស​ ​ដោយ​ជិះ​យាន​របស់​ក្រុម​ហ៊ុ​ឯកជន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អវកាសយានិក​ទាំង​០​៤​រូប​ដែល​ស្ថិតនៅ​លើ​យានអវកាស​ ​Crew​ ​Dragon​ ​របស់​ក្រុមហ៊ុន​ ​Space​X ​ដែល​ត្រូវ​ដាក់ឈ្មោះ​អោយ​ថា​ ​រី​ស៊ី​លៀន​ស៍ (​Resilience​) ​ក្នុង​នោះ​រួម​មាន​៖​ ​លោក​ ​M​i​c​h​a​e​l​ ​Hop​kin​s ​លោក​ ​Victor​ ​Glove​r ​និង​លោកស្រី​ S​h​an​non​ ​Walker​ ​មកពី​ទី​ភ្នាក់​ងារអវកាស​ N​AS​A​ ​ហើយ​ម្នាក់ទៀត​ ​គឺ​លោក​ ​So​i​c​h​i​ ​No​g​uc​h​i​ ​មកពី​ទីភ្នាក់ងារ​រុករក​ទី​អវកាស​របស់​ជប៉ុន​ ​។​ ​យានអវកាស​នេះ​ ​នឹង​ត្រូវធ្វើ​ដំណើរ​រយៈពេល​២​៧​ម៉ោង​ឡើង​ទៅកាន់​ស្ថានីយ​ ​I​SS ​បន្ទាប់ពី​បាន​ចាកចេញ​ជាមួយ​គ្រាប់​រ៉ុក្កែ​ត​ ​Falcon​ 9 ​ពី​មជ្ឈមណ្ឌល​អវកាស​ ​ខេន​ណេ​ឌី​ ​ក្នុង​រដ្ឋ​ផ្លូ​រី​ដា​ ​កាលពី​វេលា​ម៉ោង​៧​៖​២​៧​នាទី​យប់​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​សូម​បញ្ជាក់​ថា​ ​កាលពី​ឆ្នាំ​២​០​១​៤​…

  • មន្រ្តីជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    មន្រ្តីជាន់ខ្ពស់​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​P​ ​ចេញផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ក្រុម​ទីប្រឹក្សា​វិទ្យាសាស្ត្រ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​អាមេរិក​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ Ron K​lain​ ​ដែល​ទើប​តែ​ត្រូវ​បាន​លោក​ ចូ ​បៃ​ដិ​ន​ ​ជ្រើសរើស​ឱ្យ​កាន់​តំណែង​ជា​នាយសេនាធិការ​សេតវិមាន​ ​នៅ​ពេល​រដ្ឋបាល​ថ្មី​របស់​លោក​ចូលកាន់​តំណែង​នោះ​ ​បាន​បញ្ជាក់​ថា​ ​យើង​នឹង​ចាប់ផ្ដើម​ពិគ្រោះ​យោបល់​នៅ​ក្នុង​ស​ប្ដាហ៍​នេះ​ ​ជាមួយ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក​ដទៃទៀត​ ​។​ ​ជំនួប​ពិភាក្សា​ខាងលើ​នេះ​ ​គ្រោង​ធ្វើឡើង​ចំ​ពេល​ដែល​ការផ្ទេរ​អំណាច​ប្រ​ធា​​នា​ធិ​ប​តី​អាមេរិក​នៅតែ​ស្ថិត​ក្នុង​ភាព​ចម្រូង​ច​ម្រាស់​នៅឡើយ​ ​ត្បិត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិនព្រម​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ ​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​នោះ​ទេ​ ​៕

  • ព្យុះ​ទី​ហ្វុ​ង​ ​V​am​co​ ​វាយប្រហារ​វៀតណាម​ ​ក្រោយ​ផ្តាច់ជីវិត​ប្រជាជន​ហ្វីលីពីន​កើន​ជិត​៧​០​នាក់

    ព្យុះ​ទី​ហ្វុ​ង​ ​V​am​co​ ​វាយប្រហារ​វៀតណាម​ ​ក្រោយ​ផ្តាច់ជីវិត​ប្រជាជន​ហ្វីលីពីន​កើន​ជិត​៧​០​នាក់

    ​វៀតណាម​៖​ ​ព្យុះ​ទី​ហ្វុ​ង​ ​វ៉ា​ម​កូ ​បាន​ធ្វើដំណើរ​មកដល់​វៀតណាម​​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដោយ​វា​បាន​បំផ្លិចបំផ្លាញ​អាគារ​ ​និង​ ​ធ្វើ​អោយ​មនុស្ស​០​៥​នាក់​រង​របួស​ ​ស្រប​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ក៏​កំណាច​មួយ​នេះ​នៅ​ហ្វីលីពីន​កើន​ឡើង​ដល់​៦​៧​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រភព​ខាងលើ​នេះ​បាន​អោយ​ដឹង​ថា​ ​ព្យុះ​ទី​ហ្វុ​ង​ ​វ៉ា​ម​កូ ​បាន​ចូល​ដល់​ដីគោក​វៀតណាម​កាល​ពីព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ជាមួយ​ល្បឿន​ខ្យល់​៩​០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ដោយ​វា​បាន​រំលំដើមឈើ​ ​និង​ធ្វើ​អោយ​ប៉ើង​ដំបូល​ផ្ទះ​ ​ព្រមទាំង​សាលារៀន​ផង​ដែរ​ ​។​ ​វ៉ា​ម​កូ ​ជា​ព្យុះ​ចុងក្រោយ​ក្នុងចំណោម​ព្យុះ​ជាង​១​០​ ​ដែល​បាន​វាយប្រហារ​វៀតណាម​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ដែល​បាន​បង្ក​ការ​ជន់​លិច​ ​និង​ការ​បាក់​ដី​សម្លាប់​មនុស្ស​យ៉ាងតិច​១​៥​៩​នាក់​ ​និង​បាត់ខ្លួន​៧​០​នាក់​ទៀត​ ​។​ ​សូម​បញ្ជាក់​ថា​ ​ព្យុះ​ទី​ហ្វុ​ង​ ​វ៉ា​ម​កូ ​បាន​ចុះ​ខ្សោយ​ចាប់តាំង​ពី​វា​ចូល​ដល់​ដីគោក​ហ្វីលីពីន​ ​តែ​សារ​ព័ត៌មាន​រដ្ឋ​វៀតណាម​បាន​ចេញផ្សាយ​ថា​ ​វា​នៅតែ​អាចប​ង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដដែល​ ​៕

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួល​ជ័យ​ជម្នះ​ដោយសារតែ​ការ​លួច​បន្លំ​សន្លឹកឆ្នោត

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួល​ជ័យ​ជម្នះ​ដោយសារតែ​ការ​លួច​បន្លំ​សន្លឹកឆ្នោត

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​លោក​មិនបាន​ទទួលស្គាល់​អ្វី​ទាំងអស់​ ​និង​នៅតែ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​ ​មានការ​លួច​បន្លំ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​បាន​បង្ហោះ​សារ​ថា​ ​គាត់​ (​សំដៅ​លើ​លោក​ ​បៃ​ដិ​ន​) ​ទទួល​បាន​ជ័យ​ជម្នះ​ ​ព្រោះ​ការបោះឆ្នោត​មានការ​លួច​បន្លំ​…. ​គាត់​ឈ្នះ​ដោយ​នៅតែ​ក្នុង​ក្រសែភ្នែក​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​តែប៉ុណ្ណោះ​… ​ខ្ញុំ​គ្មានអ្វី​ត្រូវ​ទទួលស្គាល់​នោះ​ទេ​ ​យើង​នៅ​មានផ្លូវ​វែងឆ្ងាយ​ដែល​ត្រូវ​ដើរ​… ​វា​គឺ​ការបោះឆ្នោត​ត្រូវ​បាន​លួច​បន្លំ​ ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​និង​នៅ​តាម​ទីក្រុង​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​ ​។​ ​បើ​តាម​សេចក្ដីរាយការណ៍​បឋម​នោះ​ ​នៅ​ក្នុង​ការ​តវ៉ា​នេះ​ ​អាជ្ញាធរ​បាន​ឃាត់​ខ្លួនមនុស្ស​ប្រមាណ​២​០​នាក់​ ​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​លោក​ ​ត្រាំ​ ​និង​ក្រុម​អ្នកប្រឆាំង​លោក​ ​ត្រាំ​ ​៕

  • នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សមាជិកសភា​ម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សមាជិកសភា​ម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួនឯង​ ​ក្រោយ​ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា​ ​លោក​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជម្ងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​បញ្ជាក់​ថា​ ​លោក​ ​ចន​សុ​ន​ ​ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ដោយក្រុម​ការងារ​ធ្វើ​តេ​ស្ត​ ​និង​តាមដាន​របស់​ទីភ្នាក់ងារ​សុខភាព​ជាតិ​ (N​H​S) ​បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​រយៈពេល​៣​៥​នាទី​ជាមួយ​សមាជិកសភា​មួយ​ក្រុម​តូច​នៅ​វិមាន​រដ្ឋាភិបាល​ (​Down​in​g​ ​Street​) ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ ​។​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​នឹង​ធ្វើតាមច្បាប់​ ​និង​កំពុង​បង្ខាំង​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ហើយ​លោក​ ​ចន​សុ​ន​ ​នឹង​បន្ត​ធ្វើការ​ពី​លំនៅ​ដ្ឋា​ន​នៅ​វិមាន​រដ្ឋាភិបាល​ ​រួម​ទាំង​ការ​​​ដឹកនាំ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺរាតត្បាត​ ​៕

  • ​ចិន​គ្រង​តំណែង​អ្នកនាំ​មុខ​ 5​G​ ​របស់​ពិភពលោក​ ​ក្រោយ​ដំឡើង​ស្ថានីយ​មូលដ្ឋាន​ជិត​៧​សែន​កន្លែង

    ​ចិន​គ្រង​តំណែង​អ្នកនាំ​មុខ​ 5​G​ ​របស់​ពិភពលោក​ ​ក្រោយ​ដំឡើង​ស្ថានីយ​មូលដ្ឋាន​ជិត​៧​សែន​កន្លែង

    ​ចិន​ ​៖​ ​ចិន​បាន​ដំឡើង​ស្ថានីយ​មូលដ្ឋាន​ 5​G​ ​រួចរាល់​ហើយ​ ​ជិត​៧​សែន​កន្លែង​ ​ដែល​នេះ​ជា​ចំនួន​មួយ​ ​ច្រើនជាង​ការដំឡើង​ស្ថានីយ​ 5​G​ ​ទាំងអស់​នៅ​ក្នុង​តំបន់​ផ្សេងៗ​របស់​ពិភពលោក​ដល់ទៅ​២​ដង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​តិច​ណូ​ឡូ​ជី​ 5​G​ ​កំពុងតែ​ចូល​មក​មាន​តួនាទី​សំខាន់​ក្នុង​ផ្នែក​ផ្សេងៗ​ ​ជាពិសេស​បំផុត​ ​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​ការ​វិនិយោគ​ទុន​ ​ជំរុញ​ការប្រើប្រាស់​ ​និង​បង្កើន​យន្ត​ការ​ថ្មីៗ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​។​ ​ហើយ​ក្នុងរយៈពេល​៣​ឆ្នាំខាងមុខ​ទៀត​ ​គេ​រំពឹង​ថា​ ​ចិន​នឹង​ស្ថិត​ក្នុង​ដំណាក់កាល​ណែនាំ​សេវាកម្ម​ប្រព័ន្ធ​ 5​G​ ​មុន​ចូល​ឆ្ពោះទៅ​រក​ទី​ផ្សារ​ ​ដូច្នេះ​ហើយ​ទើប​ចិន​ចាំបាច់​ត្រូវតែ​ដំណើរការ​បែប​វាយលុក​លើ​ការ​កសាង​ស្ថានីយ​ទាំងនោះ​ ​។​ ​សូម​ជម្រាប​ថា​ ​ការ​អភិវឌ្ឍ​បណ្ដាញ​ 5​G​ ​របស់​ចិន​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​អស្ចារ្យ​ ​ដោយ​ចំនួន​កា​រលក់​ទូរស័ព្ទ​ដៃ​ប្រព័ន្ធ​ 5​G​ ​ក្នុង​អំឡុង​១​០​ខែ​ឆ្នាំ​២​០​២​០​នេះ​ ​ស្ទុះឡើង​រហូតដល់​១​២​៤​លាន​គ្រឿង​ ​ក្នុង​នោះ​មាន​ស៊េ​រី​ថ្មីៗ​ចូលក្នុង​ទី​ផ្សារ​ដល់ទៅ​ ​១​៨​៣​ស៊េ​រី​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៤​លាន​៨​០​ម៉ឺន​៩​ពាន់​១​០​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​២​ម៉ឺន​៤​ពាន់​៣​១​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៨​លាន​១​៣​ម៉ឺន​៥​ពាន់​៥​២​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៣​៦​ម៉ឺន​៦​ពាន់​៣​៧​៩​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​១​ពាន់​៨​៣​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៩​៣​ម៉ឺន​៥​ពាន់​៦​៣​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៨​៤​ម៉ឺន​៥​ពាន់​៦​១​៧​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​១​០​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៤​ម៉ឺន​៧​ពាន់​៩​៥​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៨​៦​ម៉ឺន​៣​ពាន់​៩​៣​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៥​ពាន់​៨​១​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​២​៩​ម៉ឺន​១​ពាន់​៥​១​១​នាក់​ ​៕

  • ប្រទេសចិនអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក Joe Biden ជាប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត

    ប្រទេសចិនអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក Joe Biden ជាប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត

    ប្រទេសចិនបានសំដែងការអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Kamala Harris ដែលនឹងក្លាយជាអនុប្រធានាធិបតី។ ការថ្លែងនូវសារអបអរសាទររបស់ប្រមុខដឹកនាំប្រទេសចិនធ្វើឡើងបន្ទាប់ពីជោគជ័យនៃការបោះឆ្នោតប្រធានាធិតីសហរដ្ឋអេមរិករបស់លោក Joe Biden ជិតមួយសប្តាហ៍ ដោយ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃសុក្រកន្លងទៅ។ លោក Wang បានមានប្រសាសន៍ថាប្រទេសចិន“ គោរពជម្រើសរបស់ប្រជាជនអាមេរិក” ។ លោកបានមានប្រសាសន៍ថា“ យើងអបអរសាទរលោក Biden និងលោកស្រី Harris ។ ទន្ទឹមនឹងនេះដែរយើងយល់ថាលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះនឹងត្រូវបានគេអនុលោមតាមច្បាប់និងនីតិវិធីរបស់សហរដ្ឋអាមេរិក” ។ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសធំចុងក្រោយដែលបានចូលរួមអបអរសាទរចំពោះប្រធានាធិបតីជាប់ឆ្នោតលោក Biden និងក្រុមរបស់លោកចំពោះជ័យជំនះរបស់ពួកគេ។ ប្រទេសមួយចំនួនធំបានស្វាគមន៍មេដឹកនាំអាមេរិកថ្មីរួចទៅហើយរួមមានចក្រភពអង់គ្លេស អូស្ត្រាលី អ៊ីស្រាអែល បារាំង និងអាល្លឺម៉ង់។ នៅឆ្នាំ ២០១៦ ប្រធានាធិបតីចិនលោកស៊ីជិនពីងបានផ្តល់ការអបអរសាទរដល់លោកប្រធានាធិបតីជាប់ឆ្នោត Trump តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានប្រកាសថាជាអ្នកឈ្នះ។ ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថាទីក្រុងប៉េកាំងប្រហែលជាមានភាពស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយដែលប្រថុយប្រថាន ជាមួយនឹងរដ្ឋបាលអាមេរិក។ នៅក្នុងបទវិចារណកថាមួយកាលពីថ្ងៃព្រហស្បតិ៍កាសែតរដ្ឋចិនឆាយណាដេលីបាននិយាយថា“ ការខ្នះខ្នែងរបស់មេដឹកនាំបរទេស” ដើម្បីអបអរសាទរលោកប៊ីដិន បានបង្ហាញថាពួកគេចង់“ ពង្រឹងនូវទំនាក់ទំនងល្អជាមួយរដ្ឋបាលបច្ចុប្បន្ននិងនយោបាយរបស់អាមេរិក ដែលបានបែកបាក់កន្លងមក។” ។ វិចារណកថាបាននិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងភាពមើលមុខគ្នាមិនចំរបស់ប្រទេសទាំងពីរនាពេលកន្លងមក។…