Category: ព័ត៌មានអន្តរជាតិ

  • ចិន​ជំរុញ​អោយ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​បោះ​ទុន​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​ពាក់ព័ន្ធ​នឹង​យោធា

    ចិន​ជំរុញ​អោយ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​បោះ​ទុន​ក្នុង​ក្រុមហ៊ុន​ចិន​ដែល​ពាក់ព័ន្ធ​នឹង​យោធា

    ​ចិន​៖​ ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃសុក្រ​នេះ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​អាមេរិក​បញ្ឈប់​ការកំណត់​គោលដៅ​រឹតត្បិត​លើ​ក្រុមហ៊ុន​របស់​ចិន​ ​តាមរយៈ​ការ​ចេញ​បញ្ជា​ប្រតិ​ប​តិ្ត​ស្តីពី​បញ្ហា​សន្តិសុខ​ជាតិ​ ​ដោយ​ទីក្រុង​ប៉េកាំង​ប្តេជ្ញា​ថា​ ​នឹងការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​នានា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។ ​​ការ​លើកឡើង​បែប​នេះ​របស់​​​ក្រសួងការបរទេស​ចិន​ ​ធ្វើឡើង​ក្រោយ​ ​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​ទី​ ​១​២​ ​ខែវិច្ឆិកា​នេះ​ ​ដោយ​ហាមឃាត់​វិនិ​យោគិន​អាមេរិក​បោះ​ទុន​ក្នុង​ក្រុមហ៊ុន​ចិន​ ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​ថា​ ​ពាក់ព័ន្ធ​នឹង​យោធា​ចិន​ ​។​ ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ​នោះ​ ​ចាប់ពី​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ឆ្នាំក្រោយ​នេះ​តទៅ​ ​បញ្ជា​ប្រតិបត្តិ​នឹង​ហាមឃាត់​វិនិ​យោគិន​អាមេរិក​ពី​ការ​បញ្ជាទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ចិន​ចំនួន​៣​១​ក្រុមហ៊ុន​ ​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់​​​ក្រសួង​ការពារ​ជាតិ​អាមេរិក​ ​ដែល​ពាក់ព័ន្ធ​នឹង​យោធា​ចិន​នៅដើម​ឆ្នាំ​២​០​២​០​នេះ​ ​។​ ​សូម​ជម្រាប​ថា​ ​ក្រុម​វិនិ​យោគិន​អាមេរិក​មាន​ពេល​រហូតដល់​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ដក​ភាគ​ហ៊ុន​ដែល​ពួកគេ​មាន​ចេញពី​ក្រុមហ៊ុន​ចិន​ហាមឃាត់​ទាំងនេះ​ ​។​ ​ហើយ​បម្រាម​ថ្មី​នេះ​ ​អាច​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន​ ​China​ ​T​e​l​e​co​m​, ​China​ ​Mobile​ ​និង​ក្រុមហ៊ុន​ផលិត​សម្ភារ​ឃ្លាំមើល​ ​H​i​k​vision​ ​ជាដើម​ ​៕​

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​មានតែ​ពេលវេលា​ទេ​ទើប​អាច​ប្រាប់​បាន​ថា​ ​អ្នកណា​នឹង​គ្រប់គ្រង​សេតវិមាន​នៅ​ឆ្នាំក្រោយ​នេះ

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​មានតែ​ពេលវេលា​ទេ​ទើប​អាច​ប្រាប់​បាន​ថា​ ​អ្នកណា​នឹង​គ្រប់គ្រង​សេតវិមាន​នៅ​ឆ្នាំក្រោយ​នេះ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​មានតែ​ពេលវេលា​ទេ​ ​ដែល​អាច​ប្រាប់​ថា​ ​អ្នកណា​នឹង​ចូល​សេតវិមាន​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់​លោក​ ​ចាប់តាំង​ពី​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ប្រកាស​ជា​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រ​ធានា​ធិ​ប​តី ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​រូបលោក​នឹង​មិន​ដាក់​សហរដ្ឋអាមេរិក​នៅ​ក្រោម​វិធានការ​បិទ​ប្រទេស​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត​សកល​ ​CO​V​I​D​-19 ​នោះ​ទេ​ ​។​ ​នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​រំពឹង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​ដែល​មាន​ប្រសិទ្ធ​ភាព​នឹង​អាច​ផលិត​រួចរាល់​ ​សម្រាប់​ប្រជាជន​ទាំងមូល​អោយ​បាន​ឆាប់​បំផុត​នៅ​ត្រឹម​ខែ​មេសា​ ​ឆ្នាំក្រោយ​នេះ​ ​ចំ​ពេល​មាន​ករណី​ឆ្លង​ថ្មីៗ​កើន​ឡើង​យ៉ាង​គំហុក​ ​ដែល​បាន​ជំរុញ​អោយ​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ហក់​ឡើង​ខ្ពស់​មិនធ្លាប់​មិន​មាន​ ​៕

  • ​សារ​ព័ត៌មាន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ផ្សាយ​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ឈ្នះ​សេតវិមាន​ជាមួយ​អង្គ​បោះឆ្នោត​ ​៣​០​៦​ ​ទល់នឹង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​២​៣​២

    ​សារ​ព័ត៌មាន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ផ្សាយ​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ឈ្នះ​សេតវិមាន​ជាមួយ​អង្គ​បោះឆ្នោត​ ​៣​០​៦​ ​ទល់នឹង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​២​៣​២

    ​អា​មេរិ​ក​ ​៖​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃសុក្រ​នេះ​ព្យាករណ៍​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ឈ្នះ​អង្គ​បោះឆ្នោត​តាម​រដ្ឋ​ចំនួន​ ​៣​០​៦​ ​ដែល​សម្រេច​ថា​ ​អ្នកណា​ជា​អ្នកឈ្នះ​សេតវិមាន​ ​ខណៈ​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​វិញ​ ​ទទួល​បាន​អង្គ​បោះឆ្នោត​ ​២​៣​២​ ​។​ ​ទូរទស្សន៍​ CNN , ​A​BC ​និង​បណ្តាញ​ទូរទស្សន៍​ដទៃទៀត​បាន​លើកឡើង​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ពង្រឹង​ជ័យ​ជម្នះ​របស់​លោក​លើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ក្នុង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ ​ជាមួយនឹង​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ចរ​ជា​ ​ដែល​ជា​ទំនៀមទម្លាប់​បោះ​ឱ្យ​តែ​គណបក្ស​សាធារណរដ្ឋ​ ​។​ ​ជាមួយគ្នា​នេះ​ ​ទូរទស្សន៍​ CNN ​និង​ទូរទស្សន៍​ NBC ​ព្យាករណ៍​ថា​ ​លោក​ ​ត្រាំ​ ​ដែល​មាន​អង្គ​បោះឆ្នោត​ចំនួន​ ​៣​០​៦​ ​ដែរ​ ​នៅ​ពេល​លោក​ឈ្នះ​លោកស្រី​ ​ហ៊ី​ល​ឡា​រី​ ​គ្លី​ន​តុ​ន​ ​ក្នុង​ឆ្នាំ​២​០​១​៦​នោះ​ ​បាន​អះអាង​ទទួល​ជ័យ​ជម្នះ​នៅ​រដ្ឋ​ខារ៉ូ​លី​ណា​ខាងជើង​ ​ដោយ​នាំ​ឱ្យ​ពិន្ទុសរុប​ចុងក្រោយ​របស់​លោក​នៅ​ពេលនេះ​ ​គឺ​ប្រហែល​ ​២​៣​២​ ​។​ ​លោក​ ចូ ​បៃ​ដិ​ន​…

  • ​កងទ័ព​ឥណ្ឌា​ ​និង​ប៉ា​គី​ស្ថាន​ផ្ទុះ​សង្គ្រាម​កាំភ្លើងធំ​នៅ​តំបន់​កា​ស្មៀ ​បណ្តាល​អោយ​មនុស្ស​១​៣​នាក់​ស្លាប់​ ​និង​រង​របួស​ជាច្រើន​នាក់

    ​កងទ័ព​ឥណ្ឌា​ ​និង​ប៉ា​គី​ស្ថាន​ផ្ទុះ​សង្គ្រាម​កាំភ្លើងធំ​នៅ​តំបន់​កា​ស្មៀ ​បណ្តាល​អោយ​មនុស្ស​១​៣​នាក់​ស្លាប់​ ​និង​រង​របួស​ជាច្រើន​នាក់

    ​ឥណ្ឌា​៖​ ​កងកម្លាំង​ឥណ្ឌា​ ​និង​ប៉ា​គី​ស្ថាន​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ធ្វើសង្គ្រាម​កាំភ្លើងធំ​ដ៏​ខ្លាំង​នៅ​តំបន់​សងខាង​ព្រំដែន​កា​ស្មៀ​រវាងប្រទេស​ទាំងពីរ​ ​ហើយ​ជា​លទ្ធផល​នោះ​ ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​១​៣​នាក់​ ​និង​រាប់​សិប​នាក់​ទៀត​រង​របួស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អ្នកនាំពាក្យ​យោធា​ ​និង​ប៉ូលិស​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ​ទាហាន​ឥណ្ឌា​៤​នាក់​និង​ជនស៊ីវិល​៤​នាក់​បាន​ស្លាប់​ ​ហើយ​មនុស្ស​១​២​នាក់​ទៀត​រង​របួស​ ​។​ ​រីឯ​ប៉ា​គី​ស្ថាន​វិញ​និយាយ​ថា​ ​មនុស្ស​៥​នាក់​ស្លាប់​ ​និង​៣​១​នាក់​រង​របួស​នៅ​ខាង​ទឹកដី​របស់​ខ្លួន​ ​។​ ​ភាព​តានតឹង​ខាងលើ​នេះ​ ​បាន​កើតឡើង​០​៣​ថ្ងៃក្រោយ​ពី​ទាហាន​ឥណ្ឌា​៣​នាក់​និង​ជន​សកម្ម​ប្រយុទ្ធ​៣​នាក់​ត្រូវ​បាន​សម្លាប់​ ​ក្នុង​ការ​បាញ់​ត​គ្នា​នៅ​តាម​ព្រំដែន​កា​ស្មៀ ​។​ ​ការ​ប្រយុទ្ធ​គ្នា​ចុងក្រោយ​នេះ​បាន​ផ្ទុះឡើង​កាលពីដើម​ថ្ងៃសុក្រ​ ​ដោយ​ភាគី​ទាំងពីរ​ចោទប្រកាន់​គ្នា​ថា​ ​បាញ់​ផ្លោង​បង្ករឿង​ ​ហើយ​ការ​បាញ់​ផ្លោង​បាន​បន្ត​ដល់​យប់​ ​។​ ​ការ​ប៉ះទង្គិច​គ្នា​ដោយ​កាំភ្លើងធំ​ ​និង​កាំភ្លើងយន្ត​ត្រូវ​បាន​រាយការណ៍​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ប្រវែង​៧​៤​០​គីឡូម៉ែត្រ​ ​ដែល​ខណ្ឌ​ចែក​ប្រទេស​គូប្រជែង​មាន​ស​ព្វា វុ​ធនុ​យ​គ្លេអ៊ែ​រ​ទាំងពីរ​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​៥​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​៥​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៣​លាន​៧​៤​ម៉ឺន​៦​ពាន់​៩​៤​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​០​ម៉ឺន​៩​ពាន់​៤​០​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៧​លាន​៥​២​ម៉ឺន​៣​ពាន់​៩​៧​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​ម៉ឺន​៤​ពាន់​៣​៦​៤​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៩​ពាន់​៩​៧​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៧​៨​ម៉ឺន​៩​ពាន់​១​៤​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៧​៧​ម៉ឺន​៣​ពាន់​៤​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៩​ពាន់​២​២​៥​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​៦​ម៉ឺន​៣​ពាន់​៥​៧​២​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៨​១​ម៉ឺន​៩​ពាន់​៤​៩​៦​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៤​ពាន់​៩​៤​៦​នាក់​ ​និង​ជាសះស្បើយ​៥​លាន​២​៦​ម៉ឺន​៧​ពាន់​៥​៦​៧​នាក់​ ​៕

  • ​កូវីដ​១​៩​៖​ ​រដ្ឋមន្ត្រី​ ​P​e​t​e​r S​z​i​j​jar​to​ ​ថា ហុងគ្រីនឹងតេស្ត​វ៉ាក់សាំង​រុស្ស៊ី ​​ជាង​១​ស​ប្តាហ៍​ទៀត

    ​កូវីដ​១​៩​៖​ ​រដ្ឋមន្ត្រី​ ​P​e​t​e​r S​z​i​j​jar​to​ ​ថា ហុងគ្រីនឹងតេស្ត​វ៉ាក់សាំង​រុស្ស៊ី ​​ជាង​១​ស​ប្តាហ៍​ទៀត

    ​រដ្ឋមន្ត្រី​ ​P​e​t​e​r S​z​i​j​jar​to​ ​ថា ហុងគ្រីនឹងតេស្ត​វ៉ាក់សាំង​រុស្ស៊ី ​​ជាង​១​ស​ប្តាហ៍​ទៀត

  • ​អាល្លឺម៉ង់​ថា​ ​គ្មាន​ភស្តុតាង​បង្ហាញ​ថា​ស្តេច​ថៃ​ធ្វើ​ខុសច្បាប់​ ​ក្នុង​ប្រទេស​ខ្លួន​ទេ

    ​អាល្លឺម៉ង់​ថា​ ​គ្មាន​ភស្តុតាង​បង្ហាញ​ថា​ស្តេច​ថៃ​ធ្វើ​ខុសច្បាប់​ ​ក្នុង​ប្រទេស​ខ្លួន​ទេ

    អាល្លឺម៉ង់​ថា​ ​គ្មាន​ភស្តុតាង​បង្ហាញ​ថា​ស្តេច​ថៃ​ធ្វើ​ខុសច្បាប់​ ​ក្នុង​ប្រទេស​ខ្លួន​ទេ

  • ​ក្រុមហ៊ុន​ ​American​ ​Air​line​s ​ចាប់ផ្តើម​ដំណើរការ​ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅកាន់​ចិន​ឡើងវិញ​ ​ក្រោយ​ផ្អាក​អស់​ជាច្រើន​ខែ​ដោយសារ​វិបត្តិ​ ​Co​v​i​d​-19

    ​ក្រុមហ៊ុន​ ​American​ ​Air​line​s ​ចាប់ផ្តើម​ដំណើរការ​ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅកាន់​ចិន​ឡើងវិញ​ ​ក្រោយ​ផ្អាក​អស់​ជាច្រើន​ខែ​ដោយសារ​វិបត្តិ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​របា​ន​ចុះផ្សាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​ចាប់ផ្តើម​ដំណើរការ​ជើង​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅកាន់​ប្រទេស​ចិន​ឡើងវិញ​ ​ដែល​នាំ​ឱ្យ​ចំនួន​ជើង​ហោះហើរ​ប្រចាំ​ស​ប្តាហ៍​របស់​អាមេរិក​ទៅ​ចិន​កើន​ឡើង​ដល់​១​០​ ​។​ ​បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ​ជើង​ហោះហើរ​លើកដំបូង​របស់​ខ្លួន​ទៅកាន់​ចិន​ ​បើ​គិត​ចាប់តាំង​តែ​ពី​ខែកុម្ភៈ​មក​ ​បាន​ចាកចេញ​ពី​អាកាសចរណ៍​អន្តរជាតិ​ ​D​F​W​ ​ក្នុង​រដ្ឋ​តិច​សា​ស់ ​ក្នុង​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ឆ្ពោះទៅ​កាន់​អាកាសយានដ្ឋាន​ ​P​u​don​g​ ​ក្នុង​ទីក្រុង​សៀង​ហៃ​ ​ដោយ​កាត់តាម​ទីក្រុង​សេអ៊ូល​របស់​កូរ៉េ​ខាងត្បូង​ ​។​ ​សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​សហរដ្ឋអាមេរិក​-​ចិន​បាន​ព្រមព្រៀងគ្នា​លើ​ ​ការ​ចាប់ផ្តើម​ឱ្យ​មាន​ជើង​ហោះហើរ​ប្រចាំ​ស​ប្តាហ៍​រវាងប្រទេស​ទាំងពីរ​ចំនួន​៤​ជើង​ ​សម្រាប់​ភាគី​ម្ខាង​ៗ​ ​បន្ទាប់ពី​ការធ្វើដំណើរ​ត្រូវ​បាន​ផ្អាក​អស់​ជាច្រើន​ខែ​ ​ដោយសារតែ​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​ ​CO​V​I​D​-19 ​៕

  • ​ចាប់ពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​នឹង​បញ្ឈប់​ការ​ផ្ដល់​ជូន​ទំហំ​ ​Storage​ ​ឥត​គិតថ្លៃ​នៅ​លើ​កម្មវិធី​ ​Goo​g​l​e​ ​P​hot​os

    ​ចាប់ពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​នឹង​បញ្ឈប់​ការ​ផ្ដល់​ជូន​ទំហំ​ ​Storage​ ​ឥត​គិតថ្លៃ​នៅ​លើ​កម្មវិធី​ ​Goo​g​l​e​ ​P​hot​os

    អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​ ​Goo​g​l​e​ ​គិត​ចាប់ពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​នឹង​បញ្ឈប់​ការ​ផ្ដល់​ជូន​ទំហំ​ ​Storage​ ​អោយ​ឥត​គិតថ្លៃ​នៅ​លើ​កម្មវិធី​ ​Goo​g​l​e​ ​P​hot​os ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​Goo​g​l​e​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ឈប់​ផ្ដល់​ជូន​ឥត​គិតថ្លៃ​នេះ​ទេ​ ​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ ​វា​ដល់ពេល​ដែល​ ​Goo​g​l​e​ ​ត្រូវ​ប្រមូល​ចំណូល​ពី​កម្មវិធី​ ​Goo​g​l​e​ ​P​hot​os ​ព្រោះ​ដាក់​ឱ្យ​ប្រើ​ឥត​គិតថ្លៃ​ ​និង​មិនកំណត់​ចាប់ពី​ឆ្នាំ​ ​២​០​១​៥​ ​។​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​បាន​បញ្ជាក់​ថា​ ​មាន​​​រូបភាព​ជាង​៤​ពាន់​ពាន់​លាន​រូបភាព​ត្រូវ​បាន​បង្ហោះ​ ​ឬ​ ​Up​load​ ​ចូល​ជា​រៀងរាល់​ស​ប្ដាហ៍ ​។​ ​ហើយ​សម្រាប់​អ្នក​ចង់​ប្រើប្រាស់​ ​Goo​g​l​e​ ​P​hot​os ​អាច​ចំណាយ​១​.​៩​៩​ដុល្លារ​ក្នុង​មួយ​ខែ​ ​សម្រាប់​ទំហំ​១​០​០​G​B ​និង​២​.​៩​៩​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ទំហំ​២​០​០​G​B ​៕

  • ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​បញ្ជាក់​ថា​ ​រដ្ឋបាល​លោក​ ​ត្រាំ​ ​គួរតែ​អនុញ្ញាត​អោយ​ក្រុម​លោក​ ​បៃ​ដិ​ន​ ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​នានា

    ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​បញ្ជាក់​ថា​ ​រដ្ឋបាល​លោក​ ​ត្រាំ​ ​គួរតែ​អនុញ្ញាត​អោយ​ក្រុម​លោក​ ​បៃ​ដិ​ន​ ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​នានា

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ជាច្រើន​រូប​ ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ្ត​នេះ​ ​បាន​និយាយ​ថា​ ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គួរតែ​អនុញ្ញាត​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ទទួល​បាន​ព័ត៌មាន​លំអិត​ ​ទាក់ទិន​នឹង​ទិន្នន័យ​ស៊ើបការណ៍​សម្ងាត់​ ​។​ ​ការ​លើកឡើង​បែប​នេះ​ហាក់​បង្ហាញ​ថា​ ​ពួកគេ​បាន​ទទួលស្គាល់​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចូល​កាន់កាប់​សេតវិមាន​ក្នុងពេលឆាប់ៗខាងមុខនេះ​ ​បើ​ទោះបីជា​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិន​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ក៏ដោយ​ ​។​ ​ប៉ុន្តែ​រហូតមក​ទល់​ពេលនេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​ហាមឃាត់​ក្រុម​មន្ត្រី​របស់​លោក​ ​មិន​អោយ​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រុម​មន្ត្រី​របស់​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើយ​ ​ស្រប​ពេល​លោក​កំពុង​តវ៉ា​ជំទាស់​លទ្ធផល​បោះឆ្នោត​តាមផ្លូវ​តុលាការ​ ​។​ ​សូម​ជម្រាប​ផង​ដែរ​ថា​ ​ជាទូទៅ​ ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​តែងតែ​ទទួល​បាន​នូវ​ព័ត៌មាន​លំអិត​ ​ស្តីពី​ព័ត៌មាន​សំងាត់​នានា​ ​ដើម្បី​ស្វែងយល់​ពី​ការ​គំរាមកំហែង​ទាំងឡាយ​ ​ដែល​ត្រូវ​ប្រឈម​មុន​ពេល​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ផ្លូវការ​ ​៕