-
អាមេរិក៖ ដូណាល់ ត្រាំនៅតែបដិសេធការផ្ទេរអំណាច ក្រោយចាញ់ឆ្នោត

-
ប្រមុខការទូតអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកបើកភ្លើងខៀវចំពោះការលក់គ្រឿងបរិក្ខាយោធាទៅអោយអេមីរ៉ាត់អារ៉ាប់រួម ក្នុងនោះក៏រួមមានយន្តហោះ F-35

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ប្រកាសថា ក្រសួងរបស់លោកបានយល់ព្រមលើផែនការលក់គ្រឿងបរិក្ខាយោធាទៅអោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលក្នុងនោះក៏រួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 ជំនាន់ទី៥ផងដែរ នេះបើតាមសារព័ត៌មានស្ព្រូតនីគនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអាមេរិកបានបញ្ជូនលិខិតជូនដំណឹងផ្លូវការមួយទៅកាន់សភាស្តីពីការលក់យន្តហោះចម្បាំងបំបាំងកាយ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តនៅឈូងសមុទ្រមួយនេះបានសុំទិញយូរមកហើយ តែទើបទទួលបានការអនុញ្ញាតកាលពីខែកញ្ញាកន្លងទៅ ក្រោយពីខ្លួនភ្ជាប់ទំនាក់ទំនងជាផ្លូវការវិញជាមួយអ៊ីស្រាអែល ។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងដែរថា សហរដ្ឋអាមេរិកមានផែនការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅអោយអេមីរ៉ាត់អារ៉ាប់រួម ជាផ្នែកមួយនៃការទិញលក់មួយកញ្ចប់តំលៃ២៣.៣៧ពាន់លានដុល្លារ ។ ហើយបើតាមលោក ម៉ៃ ប៉ុមប៉េអូ ការលក់នេះនឹងរួមមានយន្តហោះ F-35 ចំនួន៥០គ្រឿង ដែលអាចប្រើសំរាប់ស៊ើបការណ៍ និងវាយប្រហារ ។ បន្ថែមលើនេះ វាក៏នឹងរួមមានយន្តហោះដ្រូនទំនើប MQ-9B ចំនួន១៨គ្រឿង និងគ្រាប់រំសេវតំលៃ១០ពាន់លានដុល្លារផងដែរ ៕
-
រោងចក្រថាមពលថ្មីមួយតម្លៃ៦ពាន់លានដុល្លារគ្រោងសង់នៅវៀតណាម គាំទ្រដោយអាមេរិក

-
ប្រមុខការពារជាតិអាមេនីអរគុណដល់រុស្ស៊ី ចំពោះការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក

អាមេនី៖ រដ្ឋមន្រ្តីការពារជាតិអាមេនីលោក ដេវីដ តូណូយ៉ាន ថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ហើយថា អរិភាពនៅក្នុងតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក ដែលមិនត្រូវបានគេទទួលស្គាល់នោះ បានបញ្ឈប់ជាស្ថាពរហើយ នេះបើតាមសារព័ត៌មានស្ព្រូតនីគនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ យោងតាមសារព័ត៌មាន CGTN បានចុះផ្សាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានដាក់ពង្រាយកងកម្លាំង២ពាន់នាក់នៅក្នុងតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក នាថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរុស្ស៊ីជួយសម្របសម្រួលបង្កើតបទឈប់បាញ់ជាលើកទី២រវាងអាហ្សែបៃហ្សង់ និងអាមេនី ។ បទឈប់បាញ់ពេញលេញនេះ ចាប់ផ្តើមសុពលភាពកាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារនេះ ក្នុងគោលបំណងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឲ្យប្រជាជនជាច្រើននាក់ផ្សេងទៀតធ្វើបម្លាស់ទី ។ សូមជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នេះ អាហ្សែបៃហ្សង់នឹងរក្សាទឹកដីដែលខ្លួនកាន់កាប់បាន រួមបញ្ចូលទាំងទីក្រុង ស៊ូសួ ហើយកងទ័ពអាមេនីក៏ត្រូវប្រគល់តំបន់ដែលខ្លួនគ្រប់គ្រងទៅឱ្យអាហ្សែបៃហ្សង់វិញ នៅចន្លោះពីពេលនេះរហូតដល់ថ្ងៃទី០១ ខែធ្នូខាងមុខ ។ កងទ័ពថែរក្សាសន្តិភាពរបស់រុស្ស៊ី នឹងបន្តឈរជើងនៅតំបន់ជម្លោះយ៉ាងតិច០៥ឆ្នាំ ។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និយាយថា ពួកគេនឹងត្រូវដាក់ពង្រាយតាមទីតាំងជួរមុខនៃតំបន់ ណាហ្គ័រណូ-ការ៉ាបាក ហើយនិងនៅច្រករបៀងមួយរវាងអាមេនី និងតំបន់នោះ ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយគ្រប់ភាគីប្រឆាំងតវ៉ារក្សាការស្ងប់ស្ងាត់

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានធ្វើការជំរុញអោយគ្រប់ភាគីក្នុងការប្រឆាំងតវ៉ា រួមមានក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមរាជានិយម រក្សាភាពស្ងប់ស្ងាត់ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីថៃរូបនេះថ្លែងថា ភាគីទាំងពីរមានសិទ្ធិបញ្ចេញមតិរបស់គេ ដរាបណាវាស្ថិតក្នុងរង្វង់ច្បាប់អនុញ្ញាត លោកថា ការប្រឈមមុគ្នាណាមួយមិនមែនជាវិធីនាំទៅរកដំណោះស្រាយទេ ។ លោក ប្រាយុទ្ធ បញ្ជាក់ថា ខ្ញុំទទូចដល់គ្រប់ភាគីអត់ធ្មត់កុំប៉ះទង្គិចគ្នា និង បំពានច្បាប់ហួសហេតុ រហូតដល់បង្ខំអោយអាជ្ញាធរប្រើវិធានការផ្សេងៗ ដើម្បីអនុវត្តច្បាប់ លោកថា រដ្ឋាភិបាលមិនកាន់ជើងខាងណានោះទេ ។ ការអំពាវនាវខាងលើនេះរបស់លោក ប្រាយុទ្ធ ត្រូវបានធ្វើឡើង០២ថ្ងៃក្រោយប៉ូលិសថៃបានប្រើឡានបាញ់ទឹកលើក្រុមបាតុករ ដែលព្យាយាមដង្ហែញត្តិថ្វាយជូនព្រះមហាក្សត្រ មហា វិចរ៉ាឡុងកន នៅព្រះបរមរាជវាំង ៕
-
សហភាពអឺរ៉ុបគ្រោងយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចំនួន០៤ពាន់លានដុល្លារ

អឺរ៉ុប៖ មន្ត្រីការទូតសហភាពអឺរ៉ុបបញ្ជាក់ថា សហភាពអឺរ៉ុបគ្រោងយកពន្ធចំនួន៤ពាន់លានដុល្លារលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកដែលទីក្រុងវ៉ាស៊ីនតោន បានផ្ដល់ប្រាក់ជំនួយដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing នេះបើតាមសារព័ត៌មានរ៉យទ័រ ។ រដ្ឋាភិបាលភាគច្រើននៅក្នុងសហភាពអឺរ៉ុបគាំទ្រឲ្យមានការយកពន្ធនេះ នៅពេលដែលមន្ត្រីក្រសួងពាណិជ្ជកម្មរបស់បណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានាសប្ដាហ៍ក្រោយនេះ ។ នេះគឺជាដំណើរវិវត្តន៍ចុងក្រោយបង្អស់នៃការធ្វើពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិករវាងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ក្នុងរយ:ពេល១៦ឆ្នាំមកនេះ ជាមួយនឹងប្រធានាធិបតីអាមេរិកមួយចំនួនមកហើយ ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ នៅតែបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិករហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការដំឡើងពន្ធនាំចូលលើទំនិញរបស់សហភាពអឺរ៉ុប ដើម្បីជាការសងសឹកនឹងអ្វីដែលអឺរ៉ុបបានធ្វើស្រដៀងគ្នា ចំពោះការផ្ដល់ប្រាក់ជំនួយឲ្យក្រុមហ៊ុនផលិតយន្ដហោះ Airbus ៕
-
Apple បញ្ចេញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មីក្នុងព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃអង្គារសប្តាហ៍នេះ

អាមេរិក៖ ដូចតាមការគ្រោងទុក ក្រុមហ៊ុន Apple បានបើកបង្ហាញវត្តមានក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិសេសមួយ នាថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយពួកវាប្រើបន្ទះឈីប CPU ដែល Apple អភិវឌ្ឍឡើងផ្ទាល់ឈ្មោះថា Apple Silicon M1 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី ដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានបញ្ចេញក្នុងនោះរួមមាន MacBook Air, MacBook Pro ១៣អ៊ីញ និងមីនីកុំព្យូទ័រ Mac ហើយឆ្លៀតក្នុងឱកាសនោះដែរ Apple ក៏បានប្រកាសអំពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនផងដែរ នោះគឺ MacOS Big Sur ដែលនឹងទាញយកប្រយោជន៍ពីសមត្ថភាពបន្ទះឈីប M1 នេះ ។ សូមជម្រាបបន្ថែមថា អតិថិជនទាំងអស់អាចចាប់ផ្តើមបញ្ជាទិញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី នខាងលើនេះបានភ្លាមៗតែម្តង ហើយកុំព្យូទ័រទាំងនេះនឹងមានវត្តមាននៅតាមហាងរបស់ Apple នាសប្តាហ៍ក្រោយ ប៉ុន្តែពុំមានការបញ្ជាក់ថ្ងៃឲ្យច្បាស់នោះឡើយ ខណៈប្រព័ន្ធប្រតិបត្តិការថ្មី…
-
លោក ចូ បៃដិន និយាយថា គ្មានអ្វីនឹងអាចបញ្ឈប់ការផ្ទេរអំណាចបានទេ បើទោះបីលោក ដូណាល់ ត្រាំ ប្តេជ្ញាថា នឹងចាត់វិធានការតាមផ្លូវច្បាប់ថ្មី

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃអង្គារនេះបញ្ជាក់ថា គ្មានអ្វីនឹងអាចបញ្ឈប់ការផ្ទេរអំណាចនៃរដ្ឋាភិបាលអាមេរិកបានឡើយ ស្របពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនទទួលយកលោក បៃដិន ជំនួសគាត់នៅក្នុងសេតវិមានទេ ហើយថា មានក្រុមបណ្តាញជួយលោក បៃដិន «ក្លែងបន្លំសន្លឹកឆ្នោត» ខណៈលោកកំពុងប្រឆាំងនឹងលទ្ធផលតាមផ្លូវតុលាការ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ចូ បៃដិន បានហៅការបដិសេធរបស់លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ការចាញ់ឆ្នោតរបស់លោកថា ជា “ ភាពអាម៉ាស់” ប៉ុន្តែបានចាត់ទុកការប្រឈមនេះថា មិនសំខាន់ ។ ការផ្ទេរតំណែងប្រធានាធិបតីអាមេរិកកំពុងជួបបញ្ហារង្គោះរង្គើ ក្រោយលោក ដូណាល់ ត្រាំ អនុញ្ញាតឲ្យរដ្ឋមន្ត្រីយុត្តិធម៌ស៊ើបអង្កេតលើការលួចបន្លំសន្លឹកឆ្នោត ជាពិសេសរារាំងមិនឲ្យមន្ត្រីរដ្ឋាភិបាលសហការជាមួយក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។ ដោយលោក ត្រាំ មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ ក្រុមការងាររបស់លោក បៃដិន វិញបានលើកឡើងពីលទ្ធភាពក្នុងការប្តឹងសេវារដ្ឋបាលទូទៅ GAS ឲ្យទទួលស្គាល់លោក បៃដិន ជាប្រធានាធិបតីជាប់ឆ្នោត…
-
តុលាការកំពូលអាមេរិកនឹងបើកសវនាការលើបណ្តឹងលុបចោលច្បាប់សុខភាព Obamacare

អាមេរិក៖ តុលាការកំពូលអាមេរិកនឹងស្តាប់អំណះអំណាងផ្ទាល់មាត់នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ជុំវិញការប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋ ក្នុងការលុបចោលច្បាប់សុខភាព Affordable Care Act ហៅថា Obamacare ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងយុគសម័យអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។សវនាការនេះកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីអ្នកស្រី Amy Coney Barrett បានក្លាយជាចៅក្រមតុលាការកំពូលមួយរូប ហើយដែលនេះធ្វើឱ្យសំឡេងចៅក្រមខាងក្រុមអភិរក្សនិយមមានសំឡេងភាគច្រើន៦ទល់នឹង៣សំឡេង ។ ចំណុចសំខាន់នៃបណ្តឹងប្រឆាំងច្បាប់សុខភាពឆ្នាំ២០១០នេះ គឺការតម្រូវឱ្យពលរដ្ឋភាគច្រើនបំផុត មានការធានារ៉ាប់រងសុខភាពក្នុងកម្រិតអប្បបរមាមួយ បើមិនដូចនេះទេ នឹងត្រូវទទួលរងនូវការផាកពិន័យ ។សូមបញ្ជាក់ថា តុលាការកំពូលអាមេរិកត្រូវបានគេរំពឹងថា នឹងចេញសេចក្តីសម្រេចក្នុងរឿងក្តីនេះនៅចុងខែមិថុនា ឬដើមខែកក្កដា ឆ្នាំ២០២១ខាងមុខ ។ ប្រសិនបើតុលាការសម្រេចលុបចោលច្បាប់នេះមែន នោះមនុស្សរហូតដល់២០លាននាក់អាចនឹងបាត់បង់ការធានារ៉ាប់រងសុខភាពរបស់ពួកគេ ហើយក្រុមហ៊ុនធានារ៉ាប់រ៉ងមានសិទ្ធិបដិសេធមិនទទួលអ្នកជំងឺដែលមានរោគប្រចាំកាយ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥២លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៧ម៉ឺននាក់ និងជាសះស្បើយជាង៣៦លាន៣៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥១លាន៧៩ម៉ឺន១ពាន់២៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៧ម៉ឺន៨ពាន់៤៦០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៦លាន៣៦ម៉ឺន៤ពាន់៩៣១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៥៥ម៉ឺន៧ពាន់៧៦៧នាក់ ស្លាប់ចំនួន២៤ម៉ឺន៥ពាន់៧៨៥នាក់ និងជាសះស្បើយចំនួន៦លាន៥៩ម៉ឺន៦ពាន់៧៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៦៣ម៉ឺន៥ពាន់៧៥៤នាក់ ស្លាប់ចំនួន១២ម៉ឺន៧ពាន់៦១៥នាក់ និងជាសះស្បើយ៨លាន១ម៉ឺន១ពាន់៨៤៤នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧០ម៉ឺន១ពាន់២៨៣នាក់ ស្លាប់១៦ម៉ឺន២ពាន់៨៤២នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕