-
លោក ចូ បៃដិន ដាក់ចេញផែនការក្រោយចូលកាន់តំណែង បើទោះបីលោក ដូណាល់ ត្រាំ មិនទាន់ព្រមចុះចាញ់

អាមេរិក៖ ក្រោយទទួលបានសារអបអរពីសំណាក់មេដឹកនាំពិភពលោកជាបន្តបន្ទាប់ មួយថ្ងៃក្រោយការប្រកាសជោគជ័យក្នុងការបោះឆ្នោតនោះ លោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស បានបង្កើតវេបសាយសម្រាប់ដំណើរការផ្ទេរអំណាចមួយ ដែលមានឈ្មោះថា BuildBackBetter.com នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។គេហទំព័រដែលប្រែជាភាសាខ្មែរថា «ស្តារភាពជាអ្នកដឹកនាំអាមេរិក» នេះ បានដាក់ចេញគោលដៅអាទិភាពចំនួន០៤យ៉ាងសម្រាប់អនាគតរដ្ឋបាលលោក ចូ បៃដិន ដោះស្រាយ ក្នុងនោះរួមមានបញ្ហាជំងឺ Covid-19 ការស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ សមធម៌ពូជសាសន៍ និងពណ៌សម្បុរ ព្រមទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ ។ លោក បៃដិន មានផែនការបង្កើតក្រុមការងារមួយមានសមាជិក១២នាក់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ដើម្បីដោះស្រាយជំងឺ Covid-19 ។ បន្ថែមលើនេះ លោក បៃដិន ក៏បានប្រកាសពីគម្រោងចូលជាសមាជិកឡើងវិញក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ ។ មិនតែប៉ុណ្ណោះ លោក បៃដិន ក៏នឹងដាក់ចេញបញ្ជាប្រតិបត្តិលុបចោលបម្រាមគោចរដែលលោក ត្រាំ ដាក់លើបណ្ដាប្រទេសកាន់សាសនាឥស្លាមមួយចំនួនធំ ក៏ដូចជាផ្លាស់ប្ដូរការសម្រេចចិត្តដែលដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ផងដែរ ។ សូមជម្រាបថា លោក…
-
នាយករដ្ឋមន្រ្តីអូស្ត្រាលីស្វាគមន៍សហរដ្ឋអាមេរិក ដែលចង់វិលចូលកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអង្គការ WHO

អូស្រ្តាលី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន នៅថ្ងៃចន្ទនេះថ្លែងថា ប្រទេសរបស់លោកនឹងស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដឹកនាំសហរដ្ឋអាមេរិកមកចូលរួមក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។នាយករដ្ឋមន្រ្តីអូស្រ្តាលីរូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើងនឹងស្វា គមន៍សហរដ្ឋអាមេរិកវិលមកក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស… ការវិលត្រឡប់របស់សហរដ្ឋអាមេរិកមកកាន់អង្គការពិភពលោកដទៃទៀត ដូចជាអង្គការសុខភាពពិភពលោក WHO ក៏នឹងត្រូវស្វាគមន៍ផងដែរ ។ដោយឡែកកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ លោក ម៉ូរីសុន ក៏បាននិយាយដែរថា អូស្ត្រាលីក៏នឹងស្វាគមន៍ការចូលពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកជាមួយអង្គការពាណិជ្ជកម្មពិភពលោក ពីព្រោះវិធីចាកចេញពីឱនភាពសកលមួយ ដែលបង្កឡើងដោយជំងឺ Covid-19 គឺពាណិជ្ជកម្មផ្អែកលើទីផ្សារ ពាណិជ្ជកម្មយុត្តិធម៌ ក្រោមច្បាប់ត្រឹមត្រូវ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោកនេះឯង ៕
-
អ្នកវិភាគថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកបៃឌិនប្រធានាធិបតីអាមេរិកថ្មី ចំណេញច្រើនដល់វៀតណាម

-
បោះឆ្នោតនៅមីយ៉ាន់ម៉ា បក្សលោកស្រី ស៊ូជី សង្ឃឹមច្រើននឹងឈ្នះ

-
លោក ចូ បៃដិន សន្យាថា នឹងដឹកនាំសហរដ្ឋអាមេរិកនៅលើផ្លូវឯកភាពជាតិ ជាជាងការបែកបាក់គ្នា

អាមេរិក៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន សន្យាថា នឹងដឹកនាំប្រទេសនៅលើផ្លូវឯកភាពជាតិ ជាជាងការបែកបាក់គ្នា នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទករថាជ័យជម្នះថ្លែងទៅកាន់ប្រជាជាតិអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍មុននេះនៅឯទីក្រុង វីលមីនតុន រដ្ឋ ដេឡាវែរ លោក ចូ បៃដិន ថែមទាំងបានធ្វើការអំពាវនាវឱ្យអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ ទុកឱកាសឱ្យរូបលោក ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ បានសង្កត់ធ្ងន់ថា នេះគឺជាពេលផ្សះផ្សាជាតិ ជាជាងបន្តបែកបាក់គ្នា ដោយបំបាត់ចោលនូវវោហាស័ព្ទគ្រោតគ្រាត ការសម្លឹងមើលគ្នាទៅវិញទៅមក និងស្ដាប់គ្នាទៅវិញទៅមកសាជាថ្មី ។ សូមបញ្ជាក់ថា លោក ចូ បៃដិន បានយកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដោយទទួលបានអង្គបោះឆ្នោត ២៩០ ទល់នឹង២១៤ ។ ប៉ុន្តែទាំងលោក ដូណាល់ ត្រាំ ផ្ទាល់ និងអ្នកគាំទ្ររបស់លោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ទេ…
-
ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា រដ្ឋាភិបាលអាមេរិកថ្មីគួរតែកែប្រែរាល់កំហុសឆ្គង ដែលលោក ដូណាល់ ត្រាំ បានធ្វើកន្លងមក

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះបញ្ជាក់ថា រដ្ឋាភិបាលបាលថ្មីរបស់សហរដ្ឋអាមេរិក គួរតែប្រើឱកាសនេះ ដើម្បីកែប្រែកំហុសឆ្គងទាំងឡាយ ដែលលោក ដូណាល់ ត្រាំ បានធ្វើកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទំនាក់ទំនងរវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានធ្លាក់ជ្រៅក្នុងភាពតានតឹងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ ពោលគឺនៅពេលដែលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុសក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលលោកបានចាត់ទុកថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត និង ជាការខាតបង់មួយសម្រាប់សហរដ្ឋអាមេរិក ។ ដោយឡែកប្រធានាធីបតីជាប់ឆ្នោតលោក ចូ បៃដិន បានសន្យាថា នឹងនាំសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ជាមួយប្រទេសមហាអំណាចចំនួន០៦ផ្សេងទៀតឡើងវិញ ប្រសិនបើអ៊ីរ៉ង់វិលត្រឡប់ទៅរកការអនុលោមតាមច្បាប់នោះដែរ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥០លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៦ម៉ឺននាក់ និងជាសះស្បើយជាង៣៥លាន៧៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥០លាន៧២ម៉ឺន២ពាន់៧៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៦ម៉ឺន១ពាន់៧៤៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥លាន៧៨ម៉ឺន៦ពាន់៩៧៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន២៨ម៉ឺន៨ពាន់៤៨០នាក់ ស្លាប់ចំនួន២៤ម៉ឺន៣ពាន់៧៦៨នាក់ និងជាសះស្បើយចំនួន៦លាន៤៨ម៉ឺន៣ពាន់១៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៥៥ម៉ឺន៣ពាន់៨៦៤នាក់ ស្លាប់ចំនួន១២ម៉ឺន៦ពាន់៦៥៣នាក់ និងជាសះស្បើយ៧លាន៩១ម៉ឺន៥ពាន់៦៦០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៦ម៉ឺន៤ពាន់១១៥នាក់ ស្លាប់១៦ម៉ឺន២ពាន់៣៩៧នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕
-
ទីបំផុត! អាមេរិកក្លាយជាប្រទេសដំបូងឆ្លងកូវីដ១៩ ជាង១០លាននាក់ ខណៈផ្ទុះរលកទី៣

-
ប៉ូលិសថៃបាញ់ទឹកលើក្រុមបាតុករ ខណៈពួកគេនាំគ្នាដើរដង្ហែទៅកាន់ព្រះបរមរាជវាំង ដើម្បីប្រគល់លិខិតទាមទាររបស់ខ្លួនដល់ព្រះមហាក្សត្រ

ថៃ៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានប្រឈមមុខជាមួយប៉ូលិស ដែលបានបាញ់ទឹកលើពួកគេ នៅពេលពួកគេនាំគ្នាដើរដង្ហែទៅកាន់ព្រះបរមរាជវាំង ដើម្បីប្រគល់លិខិតទាមទាររបស់ពួកគេដល់ព្រះមហាក្សត្រ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រុមបាតុករបានរុញរថយន្តក្រុងមួយគ្រឿងទៅម្ខាង ដែលត្រូវបានប្រើសំរាប់បាំងផ្លូវពួកគេឆ្ពោះទៅកាន់ព្រះបរមរាជវាំង ក្នុងពេលដើរពីវិមានប្រជាធិបតេយ្យ ។ ការបាញ់ទឹករបស់ប៉ូលិសបានប្រព្រឹត្តទៅក្នុងរយៈពេលខ្លី និង គេមិនដឹងថាតើមានមនុស្សរងរបួសដែរឬអត់ ។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យថៃនេះ កំពុងជំរុញអោយរបបរាជានិយមកែទំរង់ហើយចលនាដឹកនាំដោយក្រុមនិស្សិតនេះដែរ ក៏ទាមទារអោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងសរសេររដ្ឋធម្មនុញ្ញឡើងវិញផងដែរ ដោយសារតែពួកគេយល់ថា វាមិនមែនប្រជាធិបតេយ្យ ៕
-
លោក Joe Biden ទទួលបានជោគជ័យ ក្នុងការ បោះឆ្នោត ប៉ុន្តែលោក ដូណាល់ ត្រាំ ប្រកាស តតាំងតាមផ្លូវច្បាប់

សហរដ្ឋអាមេរិក៖ លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក លោក Joe Biden នឹងក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ លោក Joe Biden ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបាន ត្រឹមតែ២១៤ប៉ុណ្ណោះ។ ភ្លាមៗ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនទទួលយកលោក Joe Biden ជំនួសគាត់នៅក្នុងសេតវិមានទេ។ លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីបណ្តាញព័ត៌មានលើពិភពលោកជាច្រើនបានប្រកាសថា លោក Joe Biden ជាអ្នកឈ្នះលើការប្រកួតប្រជែងប្រធានាធិបតី។ ដូណាល់ ត្រាំ អះអាងថា មានក្រុមបណ្តាញជួយលោក Biden «ក្លែងបន្លំសន្លឹកឆ្នោត» ទើបឈ្នះ។ លោក ត្រាំ សន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងលទ្ធផលនៅក្នុងផ្លូវតុលាការ។ បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)…