-
បោះឆ្នោត២០១៦៖ ស្ទង់មតិថា គ្លីនតុនឈ្នះ ទីបំផុត ត្រាំឈ្នះ ចុះឆ្នាំ២០២០ អាចប្រវត្ថិសាស្ត្រច្រំដែរទេ?

-
ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

-
លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា សភាអាមេរិកទាំងពីរត្រៀមរួចរាល់ ដើម្បីធ្វើអន្តរាគមន៍ក្នុងករណីលទ្ធផលបោះឆ្នោតមិនអាចកំណត់បានអ្នកឈ្នះ-ចាញ់

អាមេរិក៖ សភាអាមេរិកទាំងពីរប្រុងប្រៀបខ្លួនរួចរាល់ ក្នុងការធ្វើអន្តរាគមន៍ករណីដែលជម្លោះលើលទ្ធផលបោះឆ្នោតមិនអាចកំណត់រកអ្នកឈ្នះ-ចាញ់បាន រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន នេះបើតាមការបញ្ជាក់របស់ប្រធានសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ចេញផ្សាយសារព័ត៌មាន ស្ព្រូតនីក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ នៅក្នុងករណីគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងពីអ្នកបោះឆ្នោតតំណាងភាគច្រើន ឬក៏ជម្លោះលទ្ធផលបោះឆ្នោត «មិនអាចកំណត់រកឈ្នះ និងចាញ់បាន» នោះ សភាទាំងពីររបស់សហរដ្ឋអាមេរិក គឺព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ (រដ្ឋសភា) នឹងធ្វើអន្តរគមន៍ដោះស្រាយជម្លោះ ដោយសភាតំណាងរាស្ត្រជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតី រីឯព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី ។ នៅក្នុងការបោះឆ្នោតដោយសភាតំណាងរាស្ត្រ បេក្ខជនម្នាក់ត្រូវរកសំឡេងគាំទ្រឱ្យបាន២៦សំឡេងឡើងទៅពីប្រតិភូនៃរដ្ឋនីមួយៗ (រដ្ឋទាំង ៥០ ឬមានន័យថាលើសតែ១សំឡេងនៃចំនួនពាក់កណ្តាល) នោះនឹងកា្លយជាប្រធានាធិបតីតែម្តង ។ យ៉ាងណាមិញ ដោយសារតែអាណត្តិថ្មីនេះ បេក្ខជនទាំងពីររូបត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាខ្លាំង ឬមានសញ្ញាមិនប្រក្រតីមួយចំនួនបានកើតឡើងរួចទៅហើយនោះ ទើបការបកស្រាយលក្ខខណ្ឌក្រោយការបោះឆ្នោត ដើម្បីកំណត់រកអ្នកឈ្នះ ឬចាញ់ក៏ត្រូវធ្វើឡើងដូចគ្នា ៕
-
ថៃបិទវេបសាយអាសអាភាស Pornhub និង១៩០វេបសាយផ្សេងទៀត តែរងការរិះគន់

-
កូវីដ១៩៖ វៀតណាមប្រហែលសាកល្បងប្រើវ៉ាក់សាំងខ្លួនឯង ក្នុងខែវិច្ឆិកានេះ

-
លោក ចូ បៃដិន ការពារវេជ្ជបណ្ឌិត ហ្វូស៊ី ក្រោយលោក ដូណាល់ ត្រាំ គំរាមបណ្តេញលោកពីការងារ

អាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានការពារលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងបណ្តេញអ្នកឯកទេសជំងឺឆ្លងជាន់ខ្ពស់អាមេរិករូបនេះចេញពីការងារ នៅក្រោយការបោះឆ្នោត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ថ្លែងនៅក្នុងកម្មវិធីជួបជុំមួយនៅទីក្រុង ក្លេវើលែន រដ្ឋអូហាយយ៉ូ ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ចូ បៃដិន និយាយថា ខ្ញុំមានគំនិតល្អមួយ… បោះឆ្នោតអោយខ្ញុំ ហើយខ្ញុំនឹងជួយលោកវេជ្ជបណ្ឌិត ហ្វូស៊ី ហើយពួកយើងនឹងបណ្តេញលោក ដូណាល់ ត្រាំ ពីតំណែងវិញ ។ ការអត្ថាធិប្បាយបែបនេះរបស់លោក បៃដិន ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ត្រាំ នៅចំពោះមុខក្រុមអ្នកគាំទ្រលោកក្នុងទីក្រុង Opa-locka ក្នុងរដ្ឋ Florida បាននិយាយថា រូបលោកអាចនឹងបណ្តេញវេជ្ជបណ្ឌិត ហ្វូស៊ី ចេញពីតំណែងជានាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងអាមេរិក នៅក្រោយការបោះឆ្នោត ៕
-
សារព័ត៌មាន CNN ផ្សាយថា ពលរដ្ឋអាមេរិកជាង៩៦លាននាក់បោះឆ្នោតរួចរាល់ ខណៈមនុស្ស៩.៣លាននាក់ឆ្លង Covid-19

អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ពលរដ្ឋអាមេរិកប្រមាណជាង៩៦លាននាក់ហើយបានបោះឆ្នោតរួចរាល់ ស្របពេលដែលមនុស្សប្រមាណ៩.៣លាននាក់បានឆ្លងជម្ងឺរាតត្បាតជាសកល Covid-19 នៅទូទាំងសហរដ្ឋអាមេរិក ។ បើតាមសារព័ត៌មាន CNN ប្រជាពលរដ្ឋអាមេរិកទទួលបានឱកាសចុងក្រោយរបស់ពួកគេ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដើម្បីវិនិច្ឆ័យតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមជាផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុងចំនួនពីរ ក្នុងនោះរួមមាន Dixville Notch និង Millsfield ជាក្រុងតូចៗរបស់រដ្ឋញូហេមសឺ ស្ថិតនៅភាគឦសានសហរដ្ឋអាមេរិក ។ នៅក្នុងសហរដ្ឋអាមេរិក ដោយសាររដ្ឋនីយមួយៗមានល្វែងម៉ោងខុសៗគ្នា ដូច្នេះពេលវេលាបើកការិយាល័យបោះឆ្នោតក៏ខុសគ្នាដែរ ដោយមានរដ្ឋខ្លះដូចជារដ្ឋ ញូហេមសឺចាប់ផ្ដើមបោះឆ្នោតមុនគេ និងខ្លះទៀតចាប់ផ្ដើមបោះឆ្នោតតាមក្រោយជាបន្តបន្ទាប់ ។ តាមការពិតការបោះឆ្នោតប្រធានាធិបតីបានចាប់ផ្ដើមតាំងតែពីខែកញ្ញាមកម្ល៉េះ ដោយប្រជាជនអាមេរិកនាំគ្នាបោះឆ្នោតមុនកាលកំណត់ ៕
-
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមហើយនៅក្នុងរដ្ឋ New Hampshire ខណៈអ្នកទៅបោះឆ្នោតសរុបគិតត្រឹមថ្ងៃចន្ទនេះមានប្រមាណ១០០លាននាក់

អាមេរិក៖ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុងចំនួនពីរ ក្នុងនោះរួមមាន Dixville Notch និង Millsfield ជាក្រុងតូចៗរបស់រដ្ឋញូហេមសឺ ស្ថិតនៅភាគឦសានប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ យោងតាមទិន្នន័យការបោះឆ្នោតបានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ពលរដ្ឋអាមេរិកច្រើនប្រមាណ១០០លាននាក់ហើយ បានទៅបោះឆ្នោតមុនកំណត់ ទាំងតាមការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោតនៅឯការិយា ល័យដោយផ្ទាល់នៅតាមរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិក ខណៈពលរដ្ឋមានសិទ្ធិបោះឆ្នោតសរុបមានរហូតដល់ជាង២៤០លាននាក់ ។ នៅក្នុងអាណត្តិឆ្នាំ២០២០នេះ បេក្ខជនប្រធានាធិបតីអាមេរិកមានចំនួនពីររូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកត្រូវព្យាយាមការពារតំណែងប្រធានាធិបតីឲ្យបានមួយអាណត្តិទៀត រីឯលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ជាអ្នកឡើងមកដណ្ដើមតំណែងនេះពីសេតវិមាន ។ ដើ ម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ ទាំងលោក ត្រាំ និង លោក បៃដិន ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាង២៧០រូប ក្នុងចំណោម៥៣៨រូប ៕
-
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន នឹងធ្វើយុទ្ធនាការឃោសនាថ្ងៃចុងក្រោយ ដើម្បីទាក់ទាញអ្នកមិនទាន់សម្រេចចិត្ត

អាមេរិក៖ លោក ដូណាល់ ត្រាំ និង លោក ចូ បៃដិន បានរៀបចំកម្មវិធីក្នុងរដ្ឋជាច្រើន ដែលជារដ្ឋដែលមានសារៈសំខាន់បំផុត ក្នុងការសម្រេចលើជោគវាសនានៃលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងត្រូវធ្វើជាផ្លូវការនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ។ បេក្ខជនទាំងពីរមានគម្រោងដូចគ្នា គឺទៅឃោសនានៅក្នុងរដ្ឋ Pennsylvania ជារដ្ឋមួយដែលលោក បៃដិន មានប្រជាប្រិយភាពនាំមុខលោក ត្រាំ ក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ប៉ុន្តែជារដ្ឋដែលលោក ត្រាំ បានឈ្នះកាលពីឆ្នាំ២០១៦ ។ បេក្ខជនដែលឈ្នះការបោះឆ្នោតក្នុងរដ្ឋ Pennsylvania នឹងទទួលបានសំឡេងអង្គបោះឆ្នោត ២០ ក្នុងចំណោមអង្គបោះឆ្នោតសរុប២៧០សំឡេង បេក្ខជននីមួយៗត្រូវតែទទួលឲ្យបាន ដើម្បីក្លាយជាប្រធានាធិបតីអាមេរិកក្នុងរយៈពេល០៤ឆ្នាំខាងមុខនេះ ។ លោក ត្រាំ នឹងធ្វើពិធីជួបជុំជាមួយក្រុមអ្នកគាំទ្ររបស់លោក នៅឯអាកាសយានដ្ឋានអន្តរជាតិ Wilkes-Barre Scranton រីឯលោក បៃដិន វិញនឹងជួបក្រុមអ្នកគាំទ្ររបស់លោក ក្នុងពិធីមួយក្នុងទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania ។ លោក បៃដិន ក៏នឹងទៅជួបជាមួយក្រុមអ្នកគាំទ្ររបស់លោកនៅថ្ងៃចន្ទនេះ…
-
ការបោះឆ្នោតអាមេរិកឆ្នាំ២០២០នេះ ចំណាយថវិកាជាង១៤ពាន់លានដុល្លារ ច្រើនជាងការបោះឆ្នោតពីរលើកចុងក្រោយបញ្ចូលគ្នា

អាមេរិក៖ ការសិក្សាថ្មីមួយបានរកឃើញថា ការចំណាយសរុបនៃការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២០នេះ រួមទាំងប្រធានាធិបតី និងសភា នឹងមានចំនួនជិត១៤ពាន់លានដុល្លារ ដែលជាចំនួនមួយច្រើនជាងការចំណាយក្នុងវដ្តនៃការបោះឆ្នោតពីរដងចុងក្រោយបញ្ចូលគ្នាទៅទៀត ។ យោងតាមការប៉ាន់ស្មានពីមជ្ឈមណ្ឌលនយោបាយឆ្លើយតប (CRP) បានបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី០៣ ខែវិច្ឆិកានេះ គ្រោងនឹងចំណាយថវិកាអស់ជាង៦.៦ពាន់លានដុល្លារ ខណៈការបរិច្ចាគដែលបានធ្វើសម្រាប់ការប្រកួតប្រជែង សម្រាប់អាសនៈសភានឹងឡើងដល់៧.២ ពាន់លានដុល្លារ ។ ទិន្នន័យបានបង្ហាញថា ក្រុមអ្នកប្រជាធិបតេយ្យបានចំណាយមានចំនួនសរុបរហូតមកដល់ពេលនេះ ដោយប្រើប្រាស់៦.៩ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង៣.៨ពាន់លានដុល្លារ ដែលបានចំណាយដោយបេក្ខជន និងក្រុមគណបក្សសាធារណរដ្ឋ ៕