-
ការស្ទង់មតិថ្មីមួយបង្ហាញថា លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅទូទាំងប្រទេស

អាមេរិក៖ គិតត្រឹមថ្ងៃអាទិត្យ(ម៉ោងក្នុងតំបន់) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃអង្គារនេះ លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេស ចំពេលអ្នកបោះឆ្នោតមានការព្រួយបារម្ភខ្លាំងអំពីជម្ងឺរាតត្បាត Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោក បៃដិន មានការគាំទ្រនាំមុខលោក ត្រាំ ចំនួន ៥១% ទល់នឹង ៤៣% នៅក្នុងការស្ទង់មតិថ្មីចុងក្រោយបំផុតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង Ipsos ដែលបានធ្វើឡើងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ត្រាំ ទទួលបានការគាំទ្រប្រកៀកប្រកិតនឹងលោក បៃដិន នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន ដែលគ្រប់គ្រាន់អាចឲ្យលោកឈ្នះបានប្រតិភូចំនួន ២៧០ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោត ។ គួរបញ្ជាក់ថា ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង Ipsos បង្ហាញថា ការប្រកួតប្រជែងនៃការបោះឆ្នោតលើកនេះ មានការប្រកៀកប្រកិតខ្លាំងនៅក្នុងរដ្ឋ ផ្លផ្ល័ររីដា, រដ្ឋណតស៍ ខារ៉ូលីណា…
-
ស្តេចថៃយាងជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ខណៈសំពាធឲ្យកែរបបរាជានិយមកាន់តែខ្លាំង

-
រដ្ឋមន្រ្តីអង់គ្លេសព្រមានថា អង់គ្លេសអាចនឹងត្រូវអូសបន្លាយពេលបិទខ្ទប់ប្រទេសបន្ថែមទៀត ដើម្បីទប់ស្កាត់ Covid-19

អង់គ្លេស៖ សមាជិកគណៈរដ្ឋមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង់គ្លេស នៅថ្ងៃអាទិត្យនេះនិយាយថា ការបិទខ្ទប់ប្រទេសរយៈពេលមួយខែនៅចក្រភពអង់គ្លេស ដែលត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន កាលពីចុងសប្តាហ៍មុននេះ អាចនឹងត្រូវអូសបន្លាយពេលបន្ថែមទៀត ខណៈអង់គ្លេសកំពុងជួបរលកទី២នៃការចម្លងជម្ងឺ Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ បន្ទាប់ពីការប្រឆាំងនឹងការបិទខ្ទប់ប្រទេសជាថ្មីអស់រយៈពេលជាច្រើនខែកន្លងមកនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ទើបតែបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ការរឹតត្បិតថ្មីនៅទូទាំងប្រទេសអង់គ្លេស នឹងចាប់ផ្តើមអនុវត្ត គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបន្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ។ ការសម្រេចដាក់ចេញវិធានការបិទប្រទេសជាថ្មីម្តងទៀតបែបនេះ ធ្វើឡើងស្របពេលដែលចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងអង់គ្លេស បានកើនលើសពី១លាននាក់ ។ ដោយឡែក ដើម្បីឲ្យអ្វីៗវិលទៅរកសភាពដូចដើមវិញ ប្រទេសជាច្រើនដូចជាអង់គ្លេស ចិន រុស្ស៉ី និងសហរដ្ឋអាមេរិក កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យបានជោគជ័យ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៧លាននាក់ ក្នុងនោះស្លាប់ជាង១លាន២០ម៉ឺននាក់ និងជាសះស្បើយជាង៣៣លាន៧សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៦លាន៨០ម៉ឺន៤ពាន់៧៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២០ម៉ឺន៥ពាន់៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៣លាន៧៤ម៉ឺន៩ពាន់២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៤៧ម៉ឺន៣ពាន់៩១១នាក់ ស្លាប់ចំនួន២៣ម៉ឺន៦ពាន់៤៧១នាក់ និងជាសះស្បើយចំនួន៦លាន១០ម៉ឺន៣ពាន់៦០៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន២២ម៉ឺន៩ពាន់៣២២នាក់ ស្លាប់ចំនួន១២ម៉ឺន២ពាន់៦៤២នាក់ និងជាសះស្បើយ៧លាន៥៤ម៉ឺន២ពាន់៩០៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥៤ម៉ឺន៥ពាន់៧០៥នាក់ ស្លាប់១៦ម៉ឺន១០៤នាក់ និងជាសះស្បើយ៤លាន៩៨ម៉ឺន៩៤២នាក់ ៕
-
មេដឹកនាំអាហ្សែបៃហ្សង់អះអាងថា នឹងប្រយុទ្ធដល់ទីបញ្ចប់ បើសិនការចរចារឿងជម្លោះនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក បរាជ័យ

អាហ្សែបៃហ្សង់៖ ប្រធានាធិបតីអាហ្សែបៃហ្សង់លោក អ៊ីហែម អាលីយ៉េវ អះអាងថា កងទ័ពរបស់ប្រទេសលោកនឹងធ្វើការប្រយុទ្ធរហូតដល់ដំណាក់កាលចុងក្រោយ បើសិនការចរចាមិនបានឈានដល់ការព្រមព្រៀងដើម្បីឲ្យកងកម្លាំងជាតិសាសន៍ភាគតិចអាមេនីដកចេញពីតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក និងតំបន់ជុំវិញ០៧ផ្សេងទៀតបរាជ័យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាហ្សែបៃហ្សង់រូបនេះ ត្រូវបានទីភ្នាក់ងារព័ត៌មាន Azertag ស្រង់សម្ដីដែលបាននិយាយថា លោកចង់ដោះស្រាយជម្លោះតាមរយៈការចរចា ដែលឈានទៅដល់ការដកកងទ័ពចេញរបស់ជាតិសាសន៍អាមេនី ពីតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក ។ លោកសង្កត់ធ្ងន់ថា បើមិនដូច្នេះទេ យើងនឹងបន្តគ្រប់មធ្យោ បាយទាំងអស់ ដើម្បីស្ដារបូរណភាពទឹកដីរបស់យើងឡើងវិញ ហើយយើងនឹងបន្តរហូតដល់ទីបញ្ចប់ ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មានសេចក្តីរាយការណ៍ថា មានការផ្លោងដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងអាហ្សែបៃហ្សង់ និងកងកម្លាំងជាតិសាសន៍ភាគតិចអាមេនីនៅក្នុង និងជុំវិញតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក ។ ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំមកនេះ បានកើនលើស១ពាន់នាក់ និងអាចមានចំនួនច្រើនជាងនេះ ៕
-
មនុស្សស្លាប់កើនដល់១០នាក់ និង៣នាក់បាត់ខ្លួន ក្រោយព្យុះទីហ្វុងដ៏កំណាច Goni វាយប្រហារប្រទេសហ្វីលីពីន

ហ្វីលីពីន៖ មនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្រោយព្យុះទីហ្វុង Goni បានបោកបក់កាត់តំបន់ភាគខាងត្បូងកោះ Luzon របស់ហ្វីលីពីន នៅថ្ងៃអាទិត្យម្សិលមិញ ធ្វើឲ្យដាច់ចរន្តអគ្គិសនី ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទឹកជំនន់ផងដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានបន្ថយកម្រិតព្យុះ Goni ពីកម្រិតកំពូលព្យុះទីហ្វុង មកនៅត្រឹមព្យុះទីហ្វុងធម្មតាវិញ ខណៈវាត្រូវគេចាត់ទុកជាព្យុះទីហ្វុងខ្លាំងក្លាជាងគេបំផុតក្នុងឆ្នាំនេះ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ Bicol ។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមហ្វីលីពីនក៏បានព្រមានដែរថា ព្យុះទីហ្វុង Goni នៅតែជាការគំរាមកំហែងដដែល ខណៈវាកំពុងធ្វើដំណើរកាត់តាមបណ្តាខេត្តនៅភាគខាងត្បូងរដ្ឋធានីម៉ានីល ។ ប្រជាជនហ្វីលីពីនខ្ទង់សែននាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ។ បច្ចុប្បន្នអាជ្ញាធរឧតុនិយមហ្វីលីពីនបាននឹងកំពុងតាមដានព្យុះត្រូពិចមួយទៀត មានឈ្មោះថា Atsani ដែលអាចនឹងវាយប្រហារមកលើបណ្តាខេត្តនៅភាគខាងជើងកោះ Luzon ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ៕
-
ប្រធានអង្គការសុខភាពពិភពលោកសង្ស័យឆ្លងជំងឺកូវីដ១៩

-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន១៩ម៉ឺននាក់ និងជាសះស្បើយជាង៣៣លាន២សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៥លាន៩០ម៉ឺន៦០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៩ម៉ឺន៣ពាន់៧៦៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៣លាន២៤ម៉ឺន៩ពាន់៨០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៣១ម៉ឺន៦ពាន់២៩៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៥ពាន់១៥៩នាក់ និងជាសះស្បើយចំនួន៦លាន២ម៉ឺន៤ពាន់៥១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន១៣ម៉ឺន៦ពាន់១៦៦នាក់ ស្លាប់ចំនួន១២ម៉ឺន១ពាន់៦៨១នាក់ និងជាសះស្បើយ៧លាន៤៣ម៉ឺន៩១១នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥១ម៉ឺន៩ពាន់៥២៨នាក់ ស្លាប់១៥ម៉ឺន៩ពាន់៥៦២នាក់ និងជាសះស្បើយ៤លាន៩៦ម៉ឺន៦ពាន់២៦៤នាក់ ៕
-
លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងដកការអនុគ្រោះពន្ធលើទំនិញមួយចំនួនរបស់ថៃ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះបញ្ជាក់ថា ប្រទេសរបស់លោកគ្រោងដកការអនុគ្រោះពន្ធចេញពីទំនិញមួយចំនួនរបស់ថៃ ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី៣០ ខែធ្នូខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។ រដ្ឋាភិបាលថៃ ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងមហាបាតុកម្មនោះ មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការប្រកាសដកការអនុគ្រោះពន្ធពីសំណាក់លោក ដូណាល់ ត្រាំ នោះទេ ខណៈទំនិញថៃណាខ្លះដែលនឹងត្រូវប្រឈមមុខការដកការអនុគ្រោះពន្ធនោះ ក៏មិនទាន់មានការបញ្ជាក់ផងដែរ ។ ប្រធានាធិបតីអាមេរិករូបនេះបានសរសេរលិខិតមួយទៅកាន់សភាអាមេរិក ដោយ បញ្ជាក់ថា ខ្ញុំបានមើលឃើញថា ថៃមិនបានធានាចំពោះអាមេរិកនៅក្នុងការធ្វើឲ្យទំនិញអាមេរិកចូលទៅក្នុងទីផ្សាររបស់ថៃដោយសមហេតុផល និងត្រឹមត្រូវនោះឡើយ ។ ហេតុដូច្នេះខ្ញុំគិតថា វាជាការសមស្របក្នុងការព្យួរការអនុគ្រោះពន្ធ ស្ថិតក្រោមប្រព័ន្ធ GSP ទៅលើទំនិញមួយចំនួនមកពីថៃ ដោយស្របតាមមាត្រាដែលបានចែង ៕
-
ក្រុមនិស្សិតដែលគាំទ្របាតុករថៃធ្វើពហិកាមិនចូលរួមពិធីចែកសញ្ញាប័ត្រដោយព្រះមហាក្សត្រ

ថៃ៖ ក្រុមនិស្សិតដែលគាំទ្រក្រុមបាតុករថៃ បានធ្វើពហិកាមិនចូលរួមក្នុងពិធីចែកសញ្ញាប័ត្រដោយព្រះមហាក្សត្រថៃ ព្រះបាទ មហា វេច្ចរ៉ាឡុងកន នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះនៅសាកលវិទ្យាល័យធម្មសាស្ត្រ ដើម្បីសម្ដែងការប្រឆាំងនឹងរបបរាជានិយម ក្នុងអំឡុងពេលតវ៉ាឲ្យមានការកែទម្រង់ស្ថាប័ននេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។ និស្សិតថៃម្នាក់មានអាយុ២៣ឆ្នាំបានប្រាប់កាសែតរ៉យទ័រថា យើងធ្វើគ្រប់យ៉ាងដើម្បីឲ្យសាលចែកសញ្ញាប័ត្រមានចំនួនមនុស្សតិចបំផុតតាមដែលអាចធ្វើទៅបាន… នេះគឺដើម្បីផ្ញើសារដោយប្រយោលថា ពួកយើងខ្លះមិនសប្បាយចិត្តនឹងស្ថាប័នរាជានិយម និងចង់ឲ្យមានកំណែទម្រង់ ។ ពិធីចែកសញ្ញាប័ត្រដែលមានព្រះមហាក្សត្រថៃ ទ្រង់ប្រទានសញ្ញាប័ត្រដល់និស្សិតដោយផ្ទាល់ព្រះហត្ថ ជាកិត្តយសដល់និសិ្សត និងក្រុមគ្រួសាររបស់ពួកគេ ដោយរូបថតជាអនុស្សាវរីយ៍ពីពិធីនេះ ភាគច្រើនត្រូវពលរដ្ឋថៃដាក់តាំងនៅតាមផ្ទះដោយមោទនភាព ។ ប៉ុន្តែការតវ៉ាចាប់តាំងពីពាក់កណ្ដាលខែកក្កដាមក ធ្វើឲ្យមានការរិះគន់ជាសាធារណ:លើរបបរាជានិយម និង បានអំពាវនាវឲ្យមានការបង្រួមអំណាច ព្រមទាំងប្រឆាំងនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ដែលកំណត់ឲ្យដាក់ពន្ធនាគារចំនួន១៥ឆ្នាំ ចំពោះជនណាដែលរិះគន់ព្រះមហាក្សត្រ និង ក្រុមគ្រួសាររាជវង្ស ៕