Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​លោក​នឹង​បណ្តេញ​វេជ្ជបណ្ឌិត​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ពី​ការងារ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​អាមេរិក​ ​ចំ​ពេល​ដែល​លោក​កាន់តែ​មាន​ជម្លោះ​ខ្លាំង​ឡើងជា​មួយ​អ្នកឯកទេស​ជំងឺឆ្លង​កំពូល​របស់​អាមេរិក​រូប​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​ក្នុង​ទីក្រុង​ O​p​a​-​lock​a​ ​ក្នុង​រដ្ឋ​ ​Florid​a​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​លោក​ដែល​ថា​ ​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​នៅ​ពេលនេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជាង​២​៣​ម៉ឺន​១​ពាន់​ហើយ​នោះ​ ​នៅតែ​ជា​ព័ត៌មាន​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​។​ ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្នុង​ពិធី​នោះ​ ​ស្រែក​បន្ទរ​នូវ​ពាក្យ​ថា​ ​«​ដេញ​លោក​ ហ្វូ​ស៊ី​ ​ចេញទៅ​ ​។​ ​លោក​ ​ត្រាំ​ ​បាន​ឆ្លើយតប​ទៅ​អ្នកគាំទ្រ​លោក​វិញ​ថា​ ​កុំ​ប្រាប់​អ្នកដទៃ​ ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច​រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​សិន​ ​ហើយ​ថា​ ​លោក​អរគុណ​ដល់​អ្នកគាំទ្រ​លោក​ដែល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ដូចនោះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ថ្មីៗ​នេះ​កាន់តែ​បាន​រិះគន់​មិន​សំចៃ​មាត់​ដែល​ថា​ ​លោក​ ​ត្រាំ​ ​មិនបាន​ស្តាប់​យោបល់​លោក​ទាក់ទង​នឹង​វិធី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា​ ​លោក​មិនបាន​និយាយ​ជាមួយ​លោក​ ​ត្រាំ​ ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៧​លាន​៣​១​ម៉ឺន​៣​ពាន់​៤​៨​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​១​ម៉ឺន​១​ពាន់​១​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៤​លាន​២​ម៉ឺន​៦​ពាន់​៧​៩​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​៦​ម៉ឺន​៧​ពាន់​៥​៤​៣​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៦​ពាន់​៩​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​១​៧​ម៉ឺន​១​ពាន់​៤​០​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​២​៦​ម៉ឺន​៦​ពាន់​៩​១​៤​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៣​ពាន់​១​៣​៩​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៦​០​ម៉ឺន​១​ពាន់​៤​២​៩​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៥​៥​ម៉ឺន​៤​ពាន់​២​០​៦​នាក់​ ​ស្លាប់​១​៦​ម៉ឺន​២​៧​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៨​ម៉ឺន​៩​៤​២​នាក់​ ​៕

  • ​អាមេរិក​៖​ ​ស្ទង់មតិ​បន្ត​បង្ហាញ​ថា​ ​លោក​បៃ​ដិ​ន​ឈ្នះ​លោក​ត្រាំ

    ​អាមេរិក​៖​ ​ស្ទង់មតិ​បន្ត​បង្ហាញ​ថា​ ​លោក​បៃ​ដិ​ន​ឈ្នះ​លោក​ត្រាំ

    ស្ទង់មតិ​បន្ត​បង្ហាញ​ថា​ ​លោក​បៃ​ដិ​ន​ឈ្នះ​លោក​ត្រាំ

  • ស្វែងយល់ពី ត្រីវិស័យ-នវានុវត្តន៍ពិសេសមួយក្នុងចំណោមនវានុវត្តន៍ពិសេសទាំង៤របស់ប្រជាជាតិចិន

    ស្វែងយល់ពី ត្រីវិស័យ-នវានុវត្តន៍ពិសេសមួយក្នុងចំណោមនវានុវត្តន៍ពិសេសទាំង៤របស់ប្រជាជាតិចិន

    ​ត្រីវិស័យ គឺជាឧបករណ៍ដែលធ្វើឡើងពីមេដែក សម្រាប់ចង្អុលបង្ហាញពីទិសខាងត្បូង និងខាងជើង។ ឧបករណ៍ចង្អុលទិសដំបូងគេនោះ ឈ្មោះថា សឺណាន នៅសម័យសង្គ្រាមមានគេចាប់ផ្តើមប្រើរួចហើយ។ វាត្រូវបានផលិតឡើងដោយ​ច​​ប្រើថ្មធម្មជាតិម្យ៉ាងដែលរូបរាងរបស់វាស្រដៀងនឹងស្លាបព្រា វាមានទម្ងន់ធ្ងន់នៅចំកណ្តាល ហើយមានទំនាញ តួខ្លួនរប​ស់វាមានភាពរលោងភ្លឺ ហើយទ្រនិចវាចង្អុលទៅគ្រប់ទិស ពេលគេប្រើ គឺគេយកថ្មស្លាបព្រាវែងនោះដាក់លើផ្ទៃរាបស្មើ ហើយគេប្រើដៃបង្វិលឱ្យវាវិល នៅពេលវាឈប់ ទ្រនិចវែងនោះ នឹងចង្អុលទៅរកទិសខាងត្បូង។ នៅពេលមានវត្តមានឧបករណ៍ត្រីវិស័យឈ្មោះ សឺណាន នេះ មនុស្សម្នាក៏បានស្គាល់ពីសារប្រយោជន៍នៃថ្មមេដែកនោះ ក៏ប៉ុន្តែ សឺណាន ក៏មានគុណវិបត្តិមិនតិចដែរ។ មុនដំបូងគឺមេដែកនោះ មានការលំបាកខ្លាំងណាស់ក្នុងការស្វែងរកទិស ពេលគេកែច្នៃហើយ ក៏វាមិនសូវឆក់ ហេតុដូចនេះហើយបានជា ឧបករណ៍សឺណាន មានភាពអន់ខ្សោយបន្តិច។ លើកនេះគឺ ចាំបាច់ត្រូវយកវាដាក់នៅលើដីរៀបស្មើនិងរលោងខ្លាំងជាងមុន បើមិនដូចច្នេះទេ វាពិបាកនឹងបង្វិលឱ្យវិលណាស់ ហើយវាច្បាស់ជាបង្វិលមិនចំទិសខាងត្បូងដូចអ្វីដែលគេចង់បាន។ ចុងក្រោយ សឺណាន ត្រូវមានកម្រិតទម្ងន់មួយជាក់លាក់ ហើយវាពិបាកក្នុងការកាន់ ដែលនេះក៏ជាហេតុផលមួយធ្វើឱ្យ សឺណាន មិនត្រូវបានគេប្រើឱ្យបានទូលំទូលាយផងដែរ។ និវានុវត្តន៍ត្រីវិស័យ គឺកើតចេញពីលទ្ធផលនៃការពិសោធប្រើប្រាស់មេដែកឆក់អស់ពេលយ៉ាងយូរ ដោយសារតែវាត្រូវការកម្លាំងផលិត មនុស្សយើងបានចាប់ប្រើមេដែកឆក់ និងចាប់ផ្តើមស្គាល់ពីគុណតម្លៃនៃមេដែកនោះ។​ មនុស្សចាប់ផ្តេីមរកឃើញដំបូង គឺឃើញមេដែកឆក់នោះមានទំនាញឆក់ជាមួយសារធាតុដែក ក្រោយមកក៏ឃើញថ្មឆក់នោះចេះចង្អុលទិស។ មកដល់ជំនាន់រាជវង្សសុង ទើបគេអាចផលិតចេញជាត្រីវិស័យ…

  • អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជាប់គុក​១​៧​ឆ្នាំ​ ​ពី​បទ​ពុករលួយ​ពេល​នៅ​កាន់អំណាច​

    អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជាប់គុក​១​៧​ឆ្នាំ​ ​ពី​បទ​ពុករលួយ​ពេល​នៅ​កាន់អំណាច​

    អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជាប់គុក​១​៧​ឆ្នាំ​ ​ពី​បទ​ពុករលួយ​ពេល​នៅ​កាន់អំណាច​

  • អាមេរិក​នឹង​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ពី​​ថៃ​ ​​​ចុង​ឆ្នាំ​២​០​២​០​នេះ​

    អាមេរិក​នឹង​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ពី​​ថៃ​ ​​​ចុង​ឆ្នាំ​២​០​២​០​នេះ​

    អាមេរិក​នឹង​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ពី​​ថៃ​ ​​​ចុង​ឆ្នាំ​២​០​២​០​នេះ​

  • វៀតណាម​ខាតបង់​សេដ្ឋកិច្ច​ដ៏​ធំ​ ​ជាង​៤​៣​០​លាន​ដុល្លារ​ ​ព្រោះ​ព្យុះសង្ឃរា​ ​M​o​l​a​v​e​

    វៀតណាម​ខាតបង់​សេដ្ឋកិច្ច​ដ៏​ធំ​ ​ជាង​៤​៣​០​លាន​ដុល្លារ​ ​ព្រោះ​ព្យុះសង្ឃរា​ ​M​o​l​a​v​e​

    ព្យុះសង្ឃរា​ ​M​o​l​a​v​e​ ​ដែល​បាន​ប្រហារ​តំបន់​កណ្តាល​នៃ​ប្រទេស​វៀតណាម​ ​កាលពី​ស​ប្តាហ៍​មុន​នោះ​ ​បាន​បណ្តាលឲ្យ​ប្រទេស​នេះ​ខាតបង់​សេដ្ឋកិច្ច​តម្លៃ​ប្រមាណ​១​០​ទ្រី​លាន​ដុ​ង​ឬ​ ​៤​៣​០​.​១​៦​លាន​ដុល្លារ​អាមេរិក​ ​នេះ​បើ​តាម​ស្ថិតិ​មកពី​បណ្តា​ខេត្ត​ដែល​រង់​ផល​ប៉ះពាល់​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​V​N ​Express​ ​នា​ថ្ងៃ​ទី​២​ ​វិច្ឆិកា​ ​២​០​២​០​នេះ​។​ ​ប្រភព​ថា​ ​ទំហំ​ខូ​ត​ខាត​គឺ​លើស​ជាង​ការ​ខាតបង់​ដោយសារតែ​គ្រោះ​មហន្តរាយ​ពេញ​មួយ​ឆ្នាំ​២​០​១​៩​ ​ដល់ទៅ​ជិត​១​.​៥​ដង​ ​ដែល​មាន​ត្រឹម​៣​០​២​.​៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ​ក្នុង​នោះ​ ​ភាគច្រើន​ខាតបង់​ខ្លាំង​ព្រោះ​ទឹកជំនន់​ ​ព្យុះ​ ​និង​បំណាក់​ដី​។​ ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ ​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​នៅ​វៀតណាម​៣​៣​នាក់​ហើយ​ ​ខណៈ​ដែល​មនុស្ស​៤​៩​នាក់​ទៀត​ ​បាត់ខ្លួន​ ​ផ្ទះ​ជាង​៧​២​០​កន្លែងត្រូវ​បាន​បំផ្លាញ​ ​និង​១​៧​៦​៧​៩​០​ខ្នង​ទៀត​ ​បំផ្លាញ​យ៉ាង​តំណំ​៕​​

  • លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅ​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ចំនួន​០​២​ថ្ងៃ​ជាប់គ្នា​ ​ខណៈ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រុក​ឃោសនា​មួយថ្ងៃ​០​៥​រដ្ឋ

    លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅ​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ចំនួន​០​២​ថ្ងៃ​ជាប់គ្នា​ ​ខណៈ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្រុក​ឃោសនា​មួយថ្ងៃ​០​៥​រដ្ឋ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ចេញ​កាលវិភាគ​ដ៏​តក់ក្រហល់​មួយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដោយធ្វើ​ឃោសនា​បោះឆ្នោត​៥​រដ្ឋ​តែម្ដង​ក្នុង​ពេល​ត្រឹមតែ​២​៤​ម៉ោង​ ​។​ ដោយ​ចាប់ផ្ដើម​ពី​រដ្ឋ​ ​M​i​c​h​i​gan​ ​លោក​ ​ត្រាំ​ ​ក៏​បន្ត​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​ ​I​o​w​a​ , ​North​ ​Carol​in​a​, ​G​e​or​g​i​a​ ​និង​ ​Florid​a​ ​ដែល​ជា​សុទ្ធសឹងតែ​ជា​រដ្ឋ​សំខាន់​ៗ​ក្នុង​សមរភូមិ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​អាច​កំណត់​ជោគវាសនា​របស់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​គណបក្ស​ធំ​ៗ​នេះ​ ​សម្រាប់​ឈោង​ទៅ​ចាប់​តំណែង​ប្រធានាធិបតី​អាមេរិក​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏បាន​ធ្វើ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ក្នុង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ចំនួន​០​២​ថ្ងៃជា​ប់​ៗ​គ្នា​ផង​ដែរ​ ​ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ទី​២​ ​ខែវិច្ឆិកា​នេះ​ ​ដែល​ជា​រដ្ឋ​កំណើត​របស់​លោក​ ​។​ ហើយ​លោក​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ក្នុង​ទីក្រុង​ ​P​h​i​lade​l​p​h​i​a​ ​និង​ទីក្រុង​ ​Pit​t​s​bur​g​h​ ​ផង​ដែរ​ ​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ ​បៃ​ឌិន​ ​ក៏​នឹង​ធ្វើ​យុទ្ធនាការ​ក្នុង​រដ្ឋ​ O​h​i​o ​នា​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ផង​ដែរ​ ​ដើម្បី​បង្ហាញ​ជំហរ​ថា​ ​លោក​អាច​ឈ្នះ​រដ្ឋ​នេះ​បាន​ ​៕

  • ​គិត​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​នេះ​ ​ពលរដ្ឋ​អាមេរិក​ជាង​៩​៣​លាន​នាក់​ហើយ​ ​បាន​បោះឆ្នោត​មុន​កំណត់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី

    ​គិត​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​នេះ​ ​ពលរដ្ឋ​អាមេរិក​ជាង​៩​៣​លាន​នាក់​ហើយ​ ​បាន​បោះឆ្នោត​មុន​កំណត់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី

    ​អាមេរិក​៖​ ​គិត​ត្រឹម​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​នេះ​ ​ពលរដ្ឋ​អាមេរិក​ជាង​៩​៣​លាន​នាក់​ហើយ​ ​បាន​បោះឆ្នោត​មុន​កំណត់​សម្រាប់​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​ ​ខណៈ​ថ្ងៃ​បោះឆ្នោត​ធំ​នឹង​ត្រូវ​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​បើ​តាម​ការ​ប៉ាន់ស្មាន​នោះ​ ​តួលេខ​នេះ​ ​ស្មើនឹង​៦​៨​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​កាលពី​ការបោះឆ្នោត​កាលពី​ឆ្នាំ​២​០​១​៦​កន្លងទៅ​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​កាសែត​អង់គ្លេស​ ​T​h​e​ ​Guardian​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​នាំមុខ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក្នុង​ការស្ទង់មតិ​ថ្នាក់​ជាតិ​ក្នុង​រដ្ឋ​សំខាន់​ៗ​ដូចជា​ ​Florid​a​, ​P​e​nn​sylvan​i​a​, ​M​i​c​h​i​gan​, ​North​ ​Carol​in​a​, ​Ar​i​z​on​a​, ​W​i​s​co​n​sin​ ​និង​រដ្ឋ​ ​I​o​w​a​ ​ខណៈ​ដែល​លោក​ ​ត្រាំ​ ​នាំមុខ​លោក​ ​បៃ​ដិ​ន​ ​តែ​រដ្ឋ​ O​h​i​o ​មួយ​ប៉ុណ្ណោះ​ ​៕

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ច្រានចោល​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​x​i​os ​ដែល​ថា​ ​លោក​កំពុង​ត្រៀម​ខ្លួន​ទុកជាមុន​ឲ្យហើយ​ ​ដើម្បី​អបអរ​ជ័យជំនះ​លើ​លោក​ ​បៃ​ដិ​ន

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ច្រានចោល​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន​ ​A​x​i​os ​ដែល​ថា​ ​លោក​កំពុង​ត្រៀម​ខ្លួន​ទុកជាមុន​ឲ្យហើយ​ ​ដើម្បី​អបអរ​ជ័យជំនះ​លើ​លោក​ ​បៃ​ដិ​ន

    អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ច្រាល​ចោលការ​ចុះផ្សាយ​ដែល​ថា​ ​រូប​កំពុង​ត្រៀម​ខ្លួន​ទុកជាមុន​ដើម្បី​ប្រកាស​ពី​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​ប្រសិនបើ​លោក​ឈ្នះ​លោក​ ចូ ​បៃ​ដិ​ន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​អះអាង​បែប​នេះ​របស់​លោក​ ​ត្រាំ​ ​ធ្វើឡើង​បន្ទាប់ពី​សារ​ព័ត៌មាន​ ​A​x​i​os ​ដោយ​ផ្អែកលើ​កិច្ច​សន្ទនា​ឯកជន​ពី​ប្រភព​ចំនួន​០​៣​ ​ស្និទ្ធ​នឹង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​ក្រុម​មនុស្សជំនិត​របស់​លោក​ថា​ ​លោក​​​មានបំណង​ប្រកាស​ពី​ជ័យ​ជម្នះ​ទុកជាមុន​ ​បើ​ទោះ​ជា​លទ្ធផល​នៃ​អ្នកបោះឆ្នោត​តំណាង​មួយ​ចំនួន​ធំ​ ​មិនទាន់​បាន​រាប់​នៅ​តាម​រដ្ឋ​សំខាន់​ៗ​ក៏ដោយ​ ​។​ ​យ៉ាងណាមិញ​ ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​អាច​នឹង​មាន​ភាព​ចម្រូងចម្រាស​ច្រើន​ ​ដោយ​អ្នកឈ្នះ​ទំនងជា​មិន​អាច​ដឹង​ភ្លាម​ៗ​នៅ​យប់​ថ្ងៃ​ដដែល​នេះ​ទេ​ ​ដោយសារតែ​សន្លឹកឆ្នោត​តាម​ប្រៃ​ស​ណី​ យ៍ ​ដែល​នឹង​ត្រូវ​រាប់​តាម​ក្រោយ​ ​បន្ទាប់ពី​ការ​បិទទ្វារ​ការិយាល័យ​បោះឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ​ ​ដែល​មាន​របៀប​ ​ឬ​ប្រព័ន្ធ​រាប់​សន្លឹកឆ្នោត​ផ្សេងៗ​ពី​គ្នា​ ​៕