Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់គ្រោងដាក់ឲ្យដំណើរការនាវាពិឃាតថ្មីមួយគ្រឿងនៅឆ្នំាំ២០២០ ដើម្បីបម្រើការងារឱ្យកងទ័ពជើងទឹក

    អ៊ីរ៉ង់គ្រោងដាក់ឲ្យដំណើរការនាវាពិឃាតថ្មីមួយគ្រឿងនៅឆ្នំាំ២០២០ ដើម្បីបម្រើការងារឱ្យកងទ័ពជើងទឹក

    អ៊ីរ៉ង់៖ នាវាពិឃាតមួយគ្រឿងរបស់អ៊ីរ៉ង់ឈ្មោះថា ឌែណា នឹងត្រូវចូលបម្រើការ ងារឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់នៅឆ្នាំ២០២០ខាងមុខនេះ ស្របពេលដែលទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិជិតនឹងផុតកំណត់ ។ បើតាមអគ្គមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក ហូស្សេន ខាន់ហ្សាឌី ទណ្ឌកម្មផ្នែកអាវុធទៅលើអ៊ីរ៉ង់នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ខណៈទណ្ឌកម្មពីសហភាពអឺរ៉ុបក៏នឹងត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ប៉ុន្តែអ៊ីរ៉ង់កំពុងត្រៀមដាក់ឲ្យដំណើរការនាវាពិឃាត ដែលត្រូវបានអភិវឌ្ឍឡើងដោយខ្លួនឯងមានឈ្មោះថា ឌែណា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា គោលបំណងធំរបស់អ៊ីរ៉ង់ គឺការបង្កើនសមត្ថភាពកងទ័ពជើងទឹក ដែលមានដូចជានាវាចម្បាំង នាវពិឃាត នាវាមុជទឹក និងគ្រាប់មីស៊ីលដែលអាចបាញ់ចេញពីនាវាមុជទឹក ៕ធ.ដ

  • ក្រុមបាតុករហុងកុងរងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់មន្រ្តីប៉ូលិស អំឡុងពេលលើកគ្នាទៅអរគុណប្រធានាធិបតីសហរដ្ឋអាមេ៉រិក

    ក្រុមបាតុករហុងកុងរងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់មន្រ្តីប៉ូលិស អំឡុងពេលលើកគ្នាទៅអរគុណប្រធានាធិបតីសហរដ្ឋអាមេ៉រិក

    ហុងកុង៖ ប៉ូលិសហុងកុងបានធ្វើការបាញ់បង្ហូរទឹកភ្នែកលើហ្វូងបាតុករ នៅក្នុងសង្កាត់ Tsim Sha Tsui នៅថ្ងៃអាទិត្យនេះ ក្រោយបាតុកររាប់ពាន់នាក់លើកគ្នាទៅស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីសម្ដែងការអរគុណដល់លោកប្រធានា ធិបតី ដូណាល់ ត្រាំ ។ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានចុះហត្ថលេខា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់មួយមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយឆ្នាំម្ដងថាតើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិកដែរឬទេ ។ បន្ថែមលើនេះ ច្បាប់ខាងលើក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្ម ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ ។ សូមបញ្ជាក់ផងដែរថា លេខាធិការសន្តិសុខហុងកុង លោក John Lee បានឱ្យដឹងថា ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាង១ម៉ឺនគ្រាប់ ចាប់តាំងពីខែមិថុនាមក ហើយគិតត្រឹមសប្ដាហ៍មុន មនុស្ស១,១០០នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងគ្រាដែលបាតុកម្ម និងអំពើហិង្សានៅតែបន្តកើតឡើង ៕ធ.ដ

  • សារព័ត៌មានចុះផ្សាយថា ជនដៃដល់ដែលចាក់សម្លាប់មនុស្សនៅលើស្ពានដ៏ល្បីក្នុងទីក្រុងឡុង របស់អង់គ្លេស ទំនងជាមានជាប់ទាក់ទងនឹងពួកភេវរករ

    សារព័ត៌មានចុះផ្សាយថា ជនដៃដល់ដែលចាក់សម្លាប់មនុស្សនៅលើស្ពានដ៏ល្បីក្នុងទីក្រុងឡុង របស់អង់គ្លេស ទំនងជាមានជាប់ទាក់ទងនឹងពួកភេវរករ

    អង់គ្លេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍នៅយប់ថ្ងៃសុក្រនេះថា ជនដៃដល់ដែលបើកការវាយប្រហារដោយកំាបិតនៅលើស្ពាន London Bridge គឺជាអ្នកទោសភេវរករដែលត្រូវបានដោះលែងថ្មីៗនេះ ហើយមានទំនាក់ទំនងជាមួយនឹងក្រុមភេវរករផងដែរ ។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា វត្តមានប៉ូលិសល្បាតនៅតាមដងផ្លូវនឹងត្រូវបង្កើន ដើម្បីឆ្លើយតបចំពោះករណីវាយប្រហារនេះ ។ បើតាមប្រភពរបស់ប៉ូលិសអង់គ្លេស ករណីចាក់មនុស្សនៅលើស្ពានខាងលើ បានបណ្តាលឲ្យជនរងគ្រោះ០២នាក់ស្លាប់ និង០៣នាក់ទៀតទទួលរងរបួស ខណៈជនសង្ស័យក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ជនដៃដល់ដែលបានធ្វើសកម្មភាពចាក់មនុស្ស កាលពីរសៀលថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) មានឈ្មោះថា យូសមែន ខាន់ អាយុ២៨ឆ្នាំ គឺជាអតីតអ្នកទោសពាក់ព័ន្ធបទល្មើសភេរវកម្ម ដែលទើបត្រូវបានដោះលែង តែស្ថិតក្រោមការតាមដានកាលពីចុងឆ្នាំមុន ៕ធ.ដ

  • កូរ៉េខាងជើងព្រមាននាយករដ្ឋមន្រ្តីជប៉ុនថា គ្រាប់មីស៊ីលពិតៗអាចនឹងត្រូវបាញ់ផ្លោងនាពេលខាងមុខនេះ

    កូរ៉េខាងជើងព្រមាននាយករដ្ឋមន្រ្តីជប៉ុនថា គ្រាប់មីស៊ីលពិតៗអាចនឹងត្រូវបាញ់ផ្លោងនាពេលខាងមុខនេះ

    កូរ៉េខាងត្បូង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានរិះគន់ធ្ងន់ៗលើនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ថា ជាមនុស្សមានភាពក្មេងខ្ចីផ្នែកនយោបាយ ដែលបានចាត់ទុកការធ្វើតេស្តជើងទម្រមីស៊ីលចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ទៅជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបទៅវិញ ហើយថាលោក អាបេ នឹងឃើញកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលពិតនាពេលខាងមុខនេះ ។ ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើ បានកើតមានឡើងក្រោយលោក អាបេ បានហៅការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះថា ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជប៉ុន និងសហគមន៍អន្តរជាតិ ហើយលោក អាបេ ក៏បានហៅសកម្មភាពកូរ៉េខាងជើងនេះថាជាការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ទើប បានជាធ្វើឲ្យទីក្រុងព្យុងយ៉ាងផ្ទុះកំហឹង និង រិះគន់តបវិញ ។ សូមរំលឹកថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដើម្បីជាការសាកល្បងជើងទម្របាញ់រ៉ុក្កែតរបស់ខ្លួនជាលើកទីបួន ហើយការបាញ់នោះក៏ត្រូវបានប្រព័ន្ធរ៉ាដាកូរ៉េខាងត្បូង និងជប៉ុនចាប់សញ្ញាបានផងដែរ ៕ធ.ដ

  • រុស្ស៊ីបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    រុស្ស៊ីបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

    រុស្ស៊ី៖ យោធារុស្ស៊ីបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬមីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ RS-12M Topol ហោះឡើងទៅលើផ្ទៃអាកាសទាំងយប់ ។ បើតាមសារព័ត៌មាន RT របស់រុស្ស៊ី ការធ្វើតេស្ដនេះ ធ្វើឡើងចេញពីមូលដ្ឋានទ័ពកាភូស្ទីនយ៉ា ស្ថិតនៅក្នុងតំបន់ អាស្ត្រាខាន់ ភាគខាងត្បូងប្រទេសរុស្ស៊ី ដោយមីស៊ីល ICBM ខាងលើ បានធ្លាក់ចំគោលដៅដោយជោគជ័យ ក្នុងចំងាយជាង ២,១០០គីឡូម៉ែត្រពីតំបន់ សារីហ្សាហ្គាន់ ក្នុងប្រទេសកាហ្សាក់ស្ថាន ។ យ៉ាងណាមិញ កាលបរិច្ឆេទនៃការបាញ់សាកល្បងនេះ គឺមិនទាន់ត្រូវបានដឹងនោះទេ ដោយគ្រាន់តែវីដេអូនៃការធ្វើតេស្ដខាងលើ ត្រូវបានបង្ហោះដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ៕ធ.ដ

  • សពជនជាតិវៀតណាមទាំងសរុប៣៩នាក់បានដឹកមកដល់ប្រទេសកំណើតវិញហើយ

    សពជនជាតិវៀតណាមទាំងសរុប៣៩នាក់បានដឹកមកដល់ប្រទេសកំណើតវិញហើយ

    វៀតណាម៖ សពជនរងគ្រោះចំនួន២៣នាក់ចុងក្រោយ នៅព្រឹកថ្ងៃសៅរ៍នេះ ត្រូវបានដឹកមកដល់អាកាសយានដ្ឋានណូយបៃ ទីក្រុងហាណូយហើយ ដោយក្នុងចំណោមនោះ សពចំនួន០៧នាក់ត្រូវបានបូជារួចស្រេចនៅអង់គ្លេស មុនពេលដឹកមកវៀតណាមក្នុងទម្រង់ជាអដិ្ឋធាតុ ។ រីឯសពជនរងគ្រោះ១៦នាក់ដំបូង ត្រូវបាននាំយកមកដល់ទឹកដីកំណើតរបស់ពួកគេវិញកាលពីថ្ងៃពុធកន្លងទៅនេះ ដោយជនរងគ្រោះទាំងនេះ មានប្រភពមកពីតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ។ សូមជម្រាបថា ករណីរកឃើញសពជនចំណាកស្រុកវៀតណាម៣៩នាក់ខាងលើ ក្នុងទូរក្លាសេនៃរថយន្តកុងតឺន័រមួយគ្រឿងនៅតំបន់ អេសសិក ក្បែរទីក្រុងឡុង បានស្តែងឲ្យឃើញនូវសកម្មភាពរត់ពន្ធជនភៀសខ្លួនខុសច្បាប់ ពីតំបន់អាស៊ី អាហ្រ្វិក និងមជ្ឈិមបូព៌ាជាដើម ក្នុងដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថានទៅកាន់ប្រទេសលោកខាងលិច ។ ពាក់ព័ន្ធករណីនេះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួននៅវៀតណាម និងមួយចំនួនទៀតត្រូវបានឃាត់ខ្លួននៅអង់គ្លេស ៕ធ.ដ

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងសម្តែងការពេញចិត្តជាខ្លំាង ចំពោះលទ្ធផលនៃការធ្វើតេស្តមីស៊ីលចុងក្រោយនេះ

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងសម្តែងការពេញចិត្តជាខ្លំាង ចំពោះលទ្ធផលនៃការធ្វើតេស្តមីស៊ីលចុងក្រោយនេះ

    កូរ៉េខាងជើង៖ មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បងប្រព័ន្ធមីស៊ីល នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។ ប្រភពដដែលបានបញ្ជាក់យ៉ាងដូច្នេះថា ការបាញ់តេស្តមីស៊ីល នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ មានគោលដៅវាយតម្លៃទៅលើសមត្ថភាព នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតបានច្រើនគ្រាប់របស់យើង ហើយវាបានបង្ហាញឲ្យឃើញជាថ្មីម្តងទៀតនូវឧត្តមភាពផ្នែកបច្ចេកទេស និង ការពារជាតិរបស់ប្រព័ន្ធសព្វាវុធនេះ រួមជាមួយភាពគួរឲ្យទុកចិត្តបានយ៉ាងរឹងមាំរបស់វា ។ គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ចេញពីទីក្រុង យ៉ុនប៉ូ ខេត្ត ហាំក្យុងខាងត្បូង ចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន ។ មីស៊ីលទាំងនោះ ហោះបានចម្ងាយ៣៨០គីឡូម៉ែត្រ និង កម្ពស់៩៧គីឡូម៉ែត្រ ៕ធ.ដ

  • អ៊ីស្រាអែលបំផ្លាញលំនៅដ្ឋានប្រជាជនប៉ាឡេស្ទីនចំនួន០៤ខ្នង ក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតទាហានអ៊ីស្រាអែលម្នាក់

    អ៊ីស្រាអែលបំផ្លាញលំនៅដ្ឋានប្រជាជនប៉ាឡេស្ទីនចំនួន០៤ខ្នង ក្រោយសង្ស័យមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតទាហានអ៊ីស្រាអែលម្នាក់

    អ៊ីស្រាអែល៖ កងកម្លំាំងរដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើការបំផ្លាញលំនៅដ្ឋានចំនួន០៤ខ្នងរបស់ពលរដ្ឋប៉ាឡេស្ទីន ដែលសង្ស័យថា មានជាប់ទាក់ទិននឹងករណីស្លាប់របស់អតីតទាហានអ៊ីស្រាអែលម្នាក់ ។ បើតាមសារព័ត៌មានចិន CGTN បានចុះផ្សាយថា កងកម្លាំងអ៊ីស្រាអែលតែងតែបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេសង្ស័យថា បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ។ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងក្រោយប្រមុខដឹកនំាអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ថ្លែងថា សកម្មភាពអាណានិគម ឬការតាំងទីលំនៅលើដែនដីប៉ាឡេស្ទីនមិនមានសុពលភាពស្របច្បាប់ និងជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ លោកថា ការបំផ្លាញផ្ទះសម្បែង និងការធ្វើទុក្ខបុកម្នេញលើប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់ ៕ធ.ដ

  • ចំនួនមនុស្សស្លាប់កើនជិត៥០នាក់ ក្រោយគ្រោះរញ្ជួយដ៏កម្រិតធ្ងន់វាយប្រហារប្រទេសអាល់បានី

    ចំនួនមនុស្សស្លាប់កើនជិត៥០នាក់ ក្រោយគ្រោះរញ្ជួយដ៏កម្រិតធ្ងន់វាយប្រហារប្រទេសអាល់បានី

    អាល់បានី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយផែនដីដ៏ក្រើកនៅប្រទេសអាល់បានី បានបន្តស្ទុះឡើងដល់៤៦នាក់ហើយ នៅក្នុងថ្ងៃសុក្រនេះ ក្រោយសាកសពមនុស្សបន្ថែមទៀតត្រូវបានគេរកឃើញ និង ទាញចេញពីគំនរអគារដួលរលំ ។ ប្រទេស អាល់បានី បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដែលមានកម្រិតធ្ងន់៦.៤រ៉ិចទ័រ នៅរដ្ឋធានីទីរ៉ាណា និង នៅទីក្រុងឌួររែស ហើយវាមានជម្រៅ១០គីឡូ ម៉ែត្រក្រោមផ្ទៃដី និងមានចំណុចរំញ័រនៅចម្ងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី ទីរ៉ាណា ។ សូមបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ បានកើតឡើងជាលើកទី ២ នៅក្នុងប្រទេសអាល់បានី នារយៈពេល០២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដីមួយទៀតមានកម្រិត៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និង ធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខកងទ័ពសហរដ្ឋអាមេ៉រិកនៅអាហ្វហ្គានីស្ថាន និងអះអាងថា ក្រុមតាលីបង់ចង់បានបទឈប់បាញ់មួយ

    លោក ដូណាល់ ត្រាំ ទៅសួរសុខទុក្ខកងទ័ពសហរដ្ឋអាមេ៉រិកនៅអាហ្វហ្គានីស្ថាន និងអះអាងថា ក្រុមតាលីបង់ចង់បានបទឈប់បាញ់មួយ

    អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសួរសុខទុក្ខកងទ័ពអាមេ៉រិក នាឱកាសពិធីបណ្យ Thanksgiving ។ ថ្លែងនៅក្នុងកំឡុងបំពេញទស្សនកិច្ចនៅឯមូលដ្ឋានទ័ពអាកាស Bagram លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ក្រុមសកម្មប្រយុទ្ធតាលីបង់ចង់បានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេ៉រិកនៅតែមានបំណងកាត់បន្ថយចំនួនកងទ័ព ជាមួយក្ដីរំពឹងថា អាចនឹងសម្រេចបានបទឈប់បាញ់មួយ ។ បច្ចុប្បន្នកងទ័ពអាមេ៉រិក១ម៉ឺន៣ពាន់នាក់កំពុងឈរជើងនៅអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១៨ឆ្នាំមកហើយ បន្ទាប់ពីសហរដ្ឋអាមេ៉រិកធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ៕ធ.ដ