-
មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិនិយាយថា កូរ៉េខាងជើងធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកមនុស្សធម៌ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមាននៅឡើយ
-
មនុស្ស១១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយអាវុធ នៅក្នុងប្រទេសអាហ្គានីស្ថាន

អាហ្គានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ បានបន្តកើនឡើងដល់១១នាក់ និង១០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីពួកឧទ្ទាមបានបើកការវាយប្រហារមួយលើស្ថាប័នអប់រំមួយកន្លែង ក្នុងទីក្រុង ចាឡា ឡាបាត ខេត្តណាងហ្គាហា ភាគខាងកើតប្រទេស នៅថ្ងៃពុធ សប្តាហ៍នេះ ។ ពួកជ្រុលនិយមប្រដាប់អាវុធមួយក្រុម បានបើកការវាយប្រហារទាំងកំរោលមួយ ទៅលើស្ថាប័នអប់រំមួយកន្លែងនៅក្នុងទីក្រុង ចាឡាឡាបាត នៅម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃ ពុធ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមានការប្រយុទ្ធគ្នា ជាមួយក្រុមអាជ្ញាធរ ដែលមានរយៈពេលដល់ទៅបួនម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរខេត្តណាងហ្គាហា មិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀត ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាខាងលើនេះនៅឡើយទេ។
-
នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ប្រទេសខ្លួននឹងនៅតែបន្តជាសម្ព័ន្ធមិត្តរឹងមាំជាងគេ បំផុតរបស់សហរដ្ឋអាម៉េរិក
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ បាននិយាយថា ចក្រភពអង់គ្លេសនឹងនៅតែបន្តជាសម្ព័ន្ធមិត្តដ៏រឹងមាំជាងគេបំផុតរបស់សហរដ្ឋអាម៉េរិក ខណៈការអះអាងនេះ ធ្វើឡើងស្របពេលប្រទេសលោកស្រីកំពុងរៀបចំទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ។ លោក ដូណាល់ ត្រាំ នឹង ធ្វើដំណើរមកដល់អង់គ្លេសនារសៀលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ហើយនឹងត្រូវទទួលស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ នៅឯវិមាន ប្លែនហេម នាពេលល្ងាចថ្ងៃដដែល ។
-
រដ្ឋាភិបាលរុស្ស៊ីគំរាមបណ្ដេញមន្ត្រីទូតក្រិកវិញ ដើម្បីឆ្លើយតបនឹងការបណ្តេញមន្រ្តីទូតរបស់ខ្លួន

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូនឹងធ្វើការបណ្តេញមន្រ្តីទូតចំនួន២រូបរបស់ប្រទេសក្រិកវិញ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងអាតែន ដែល បានបណ្តេញមន្រ្តីទូតខ្លួនចំនួន២រូបចេញពីប្រទេស ដោយសារតែបញ្ហាប្រទេស ម៉ាសេដូនី ។ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា រដ្ឋាភិបាលក្រុង អាតែននឹងធ្វើការបណ្ដេញមន្ត្រីទូតរុស្ស៊ីពីររូប ក៏ដូចជាហាមឃាត់មន្ត្រីទូតរុស្ស៊ីពីររូប ទៀតមិនឲ្យចូលក្នុងប្រទេស ដោយចោទប្រកាន់ថា អ្នកទាំងពីរនេះ បាន ព្យាយាមបំផ្លាញដល់កិច្ចព្រមព្រៀងមួយរវាងក្រិក និងម៉ាសេដូនី កាលពីខែមុន ។
-
គ្រោះទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់បំផុតនៅប្រទេសជប៉ុន បន្តឆក់យកអាយុជីវិតមនុស្សកើនឡើងជិត២០០នាក់ហើយ
ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់បំផុតនៅប្រទេសជប៉ុន រហូតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍ត នេះបានបន្តឡើងដល់១៩៩នាក់ហើយ និងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។ បើតាមការសន្និដ្ឋាននោះ មនុស្សបាត់ខ្លួនទំនងជាកំពុងជាប់ក្រោម គំនរល្បាប់ភក់ និងផ្ទះសម្បែងដែលបាក់រលំ ។
-
SCG រៀបចំ សិក្ខាសាលាពិភាក្សាអំពី «ការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្នាំ2018» និងក្រោមទស្សនទាន «សេដ្ឋកិច្ចវិលជុំ៖ អនាគតដែលយើងបង្កើតឡើង»
-
រថយន្តកាមរីបាឡែនបុករះរថយន្ត៣គ្រឿងដែលចតនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
-
សហភាពអឺរ៉ុបព្រមានប្រធានាធិបតីសហរដ្ឋអាម៉េរិកថា មិនត្រូវបន្ទោសបង្អាប់ប្រទេសសម្ព័ន្ធមិត្ត មុនជំនួបកំពូលអង្គការ NATO ឡើយ
អឺរ៉ុប៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាការងារជាមួយ ក្រុមមេដឹកនាំអង្គការណាតូ សម្រាប់កិច្ចប្រជុំដ៏ផុយស្រួយមួយ នៅឯជំនួបកំពូលក្នុង ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅក្នុងថ្ងៃពុធ នេះ។ មុនដំណើរទស្សនកិច្ចរបស់ខ្លួន លោក ដូណាល់ ត្រាំ បានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មទៅលើប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ សម្រាប់ការខកខានចំណាយលុយគ្រប់គ្រាន់ទៅលើវិស័យការពារជាតិ។
-
Facebook នឹងត្រូវពិន័យជាប្រាក់ជាង៦០ម៉ឺនដុល្លារអាម៉េរិកពីបទរំលោភបំពាន រឿងលួចទិន្នន័យ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook នឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០.០០០ផោន ដែលស្មើនឹងប្រមាណ៦៦៣.០០០ដុល្លារអាម៉េរិកលើការរំលោភបំពានលើទិន្នន័យ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់អង្គភាពទិន្នន័យ Cambridge Analytica ។ រឿងអាស្រូវនេះ បានកើតឡើងមុនពេលច្បាប់ថ្មី ស្តីពីការការពារទិន្នន័យរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យមានការពិន័យកាន់តែច្រើន ។
-
នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ដំណើរការដកប្រទេសចេញពីសហភាពអឺរ៉ុប នៅតែបន្ត បើទោះជាមន្ត្រីធំៗចុះចេញពីតំណែងជាបន្តបន្ទាប់
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ បាននិយាយថា លោកស្រីមានសមត្ថភាពអាចសម្រេចគម្រោងដកខ្លួនចេញពីសហភាពអឺរ៉ុបបាន បើទោះជាមន្រ្តីធំៗបានដាក់ពាក្យលាឈប់ជាបន្តបន្ទាប់ ដោយសារបញ្ហាវិវាទនៃការចរចាគម្រោងព្រីហ្ស៊ីតនេះ។ ស្របពេលជាមួយគ្នានោះដែរ អ្នកវិភាគក៏បានធ្វើការទស្សន៍ទាយផងដែរថា មន្រ្តីបក្សអភិរក្សនិយមឯទៀតៗនឹងដើរចេញពីតួនាទីរបស់ខ្លួនថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ។