-
សប្តាហ៍ក្រោយនេះ ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ

ថៃ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក ភីយ៉ាសាក់គុល សាក់គុលសាតាយ៉ាឌន បានថ្លែងឲ្យដឹងថា ក្រុមក្មេងៗចំនួន១២នាក់ និងគ្រូងបង្វឹកបាល់ទាត់របស់ពួកគេ ម្នាក់ទៀត ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិរំដោះចេញពីរូងភ្នំថាំលួង កំពុងតែជាសះស្បើយជាបណ្តើរៗ ហើយនឹងអាចចាកចេញពីមន្ទីរបាននៅថ្ងៃព្រហស្បតិ៍ត សប្តាហ៍ក្រោយ។ សូមរំលឹកឡើងវិញថា ក្រុមក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ទៀតត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ ថាំលួង នងណុន សិ្ថតនៅជិតព្រំដែនប្រទេសមីយ៉ាន់ម៉ា ដែលជាការជួយសង្រ្គោះប្រកបដោយសុវត្ថិភាព និងមានការជួយជ្រោមជ្រែងពីអន្តរជាតិផង។ ក្រុមក្មេងៗ និងគ្រូបង្វឹក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងជើងខេត្តឈៀងរ៉ៃ ចាប់តាំងពីពួកគេត្រូវបានជួយសង្គ្រោះប្រកបដោយសុវត្ថិភាព៕
-
វិមានក្រឹមឡាំង៖ កិច្ចសន្ទនាតាមទូរសព្ទរវាងប្រធានាធិបតីរុស្ស៊ី និងតួកគី ផ្តោតសំខាន់លើដំណោះស្រាយបញ្ចប់វិបត្តិនៅប្រទេសស៊ីរី
-
ចំនួនមនុស្សស្លាប់កើនដល់២១០នាក់ និង២២នាក់បន្តបាត់ខ្លួន ដោយសារគ្រោះ ទឹកជំនន់ និងបំណាក់ដី នៅប្រទេសជប៉ុន
-
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគនិរតីប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្សស្លាប់កើនដល់១៤៩នាក់ និងរបួស១៨៩នាក់
-
លោក ដូណាល់ ត្រាំ ហៅ រុស្ស៊ី សហភាពអឺរ៉ុប និងចិនថា ជាសត្រូវ និងជាដៃគូប្រជែង
-
ប្រមុខការទួតសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង-សហរដ្ឋអាម៉េរិកឈាន ដល់កិច្ចព្រមព្រៀងស្វែងរកអដ្ឋិធាតុកងទ័ពអាម៉េរិកឡើងវិញ
-
មនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស ក្នុងគ្រោះបំណាក់យ៉ាងអាក្រក់ នៅមីយ៉ាន់ម៉ា
រ៉ង់ហ្គូន៖ ដីដ៏ធំមួយបាក់សង្គ្រប់មកភ្លាមៗបណ្តាលឲ្យមនុស្ស១៥នាក់ ស្លាប់ និង ៤៥នាក់ ផ្សេងទៀត របួស នៅតំបន់ជីកយករ៉ែ Hpakant នៃរដ្ឋកាជីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។ គ្រោះថ្នាក់ខាងលើនេះ បានកើតចេញពីការបាក់ដីនៅជុំវិញរណ្តៅរ៉ែ ដែលត្រូវបានជីកដោយក្រុមហ៊ុន Mahar Asa Pahtama មកគ្របសង្កត់លើកម្មករ និងអ្នកជីកដីដែលកំពុងបំពេញការងារនៅទីនោះតែម្តង។ គួរបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាកំពុងស្វែងរកមនុស្សបាត់ខ្លួនបន្ថែមទៀត ចាប់តាំងពីហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃអាទិត្យនេះ៕
-
ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល ត្រាំ-ពូទីន ជាផ្លូវការលើកដំបូង!
ហែលស៊ីនគី៖ ទីក្រុងហែលស៊ីនគី ត្រូវបានគ្រប់គ្នាទទួលស្គាល់ថា ជាចំណុចដ៏មមាញឹកមួយនៃចរន្តលំហូរសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប ខណៈគ្រាន់តែកំពុងផែអន្តរជាតិនៅទីនេះ ក៏ស្ទើរតែធ្វើឲ្យទីក្រុងទាំងមូលរកពេលសម្រាកស្ទើរគ្មានទៅហើយ។ ការជ្រើសរើសយកទីក្រុងចំណាស់ នៃទ្វីបអឺរ៉ុបមួយនេះ ធ្វើជាទីស្វាគមន៍ជំនួបកំពូល ត្រាំ-ពូទីន គឺមិនមែនជារឿងចៃដន្យឡើយ ដោយថ្នាក់ដឹកនាំពិធីការនៃប្រទេសទាំងពីរ បានគិតគូរអំពីភាពងាយស្រួល នៃមេដឹកនាំទាំងពីរ ព្រោះតំបន់នេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី និងស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដែលចំពេលលោក ត្រាំ ទើបបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO។ ទីក្រុងហែលស៊ីនគីដែលជារដ្ឋធានីនៃប្រទេសហ្វាំងឡង់ គឺកំពុងតែរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខខ្ពស់បំផុត ដើម្បីត្រៀមទទួលមេដឹកនាំមហាអំណាចយោធាកំពូលៗទាំងពីរនៅលើពិភពលោក គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងមកជួបគ្នាជាលើកដំបូងនៅទីនេះ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨។ បន្ថែមពីនេះទៀត បើយើងរំលឹកអំពីប្រវត្តិសាស្ត្របន្តិច គឺកាលពីជំនួបនៃអតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George Bush)…
-
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី១២នាក់ រងការចោទប្រកាន់ពីបទជ្រៀតជ្រែកកិច្ចបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៦
សហរដ្ឋអាម៉េរិក៖ មុនជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន ចាប់ផ្តើមឡើង មន្រ្តីស៊ើបការណ៍សម្ងាត់រុស្ស៊ីចំនួន១២នាក់ រងការចោទប្រកាន់ជាផ្លូវការពីបទវាយលុកតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ របស់លោកស្រី ហ៊ីឡារី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យ។
-
សហរដ្ឋអាម៉េរិក និងជប៉ុនរួមគ្នាធ្វើសមយុទ្ធបាញ់សាកល្បងមីស៊ីលកម្ទេចនាវា
សហរដ្ឋអាម៉េរិក៖ កងស្វ័យការពារជប៉ុន និងកងយោធាសហរដ្ឋអាម៉េរិកបានសហការគ្នាធ្វើការសាកល្បងមីស៊ីលរបស់ជប៉ុន Type 12 ដែលជាប្រភេទមីស៊ីលវាយប្រហារចេញពីផ្ទៃដីទៅកាន់នាវា ដែលហៅកាត់ថា SSM-12 តាមរយៈការបាញ់មីស៊ីលនេះ ទៅកាន់នាវាមួយគ្រឿងនៅចម្ងាយជិត១០០គីឡូម៉ែត្រពីតំបន់ឆ្នេរនៃកោះ កូអៃ របស់រដ្ឋ ហាវ៉ៃ នៅមហាសមុទ្រប៉ាស៊ីហ្វិក។