-
ចំនួនអ្នកស្លាប់កើនឡើងជិត២២០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីដ៏អាក្រក់បំផុត នៅប្រទេសជប៉ុន
-
យោធាស៊ីរីរកឃើញឃ្លាំងផលិតអាវុធរបស់អ៊ីស្រាអែលដ៏ធំមួយ នៅភាគខាងត្បូងប្រទេសខ្លួន
-
លោក ម៉ៃ ប៉ុមប៉េអូ និយាយថា សហរដ្ឋអាម៉េរិកនឹងទទួលបានអដិ្ឋធាតុកងទ័ពអាម៉េរិកពីប្រទេសកូរ៉េខាងជើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
-
រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបរហូតដល់ជាង៦០០គ្រឿងទៅកាន់ទីអវកាស គិតត្រឹមឆ្នាំ២០២៨ខាងមុខ

រុស្ស៊ី៖ គិតត្រឹមឆ្នំា២០២៨ខាងមុខនេះ រដ្ឋាភិបាលក្រុងម៉ូស្គូលនឹងចាប់ផ្តើមដំណើរការបាញ់បង្ហោះផ្កាយរណបសរុបចំនួន៦៤០ គ្រឿងក្នុងផែនការថ្មីនៃកម្មវិធីរបស់ខ្លួន ដែលមានឈ្មោះថា “Sphere” ទៅកាន់ដងតារាវិថី។ យោងតាមសេចក្តីប្រកាសមួយចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា ផ្កាយរណបទាំងនោះ នឹងត្រូវដាក់ឲ្យដំណើរការជាដំណាក់កាលៗ ដោយចាប់ពីឆ្នាំ២០២២ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៨ខាងមុខ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន ក៏បានគូសបញ្ជាក់ដែរថា ការបង្កើតក្រុមអវកាសថ្មី គួរតែត្រូវបានប្រើឲ្យមានប្រសិទ្ធភាពនៅក្នុងវិស័យនេះ ដើម្បីងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង និងការដឹងពីរយៈចម្ងាយនៃភពផែនដី។
-
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកចេញមុខអះអាងជាថ្មីថា គ្មានទេថ្ងៃកំណត់សម្រាប់កូរ៉េខាងជើង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក តាមរយៈការក្រសួងបរទេសរបស់ខ្លួន បានចេញមុខបញ្ជាក់ជាថ្មីទៀតថា គ្មានទេថ្ងៃកំណត់ពេលវេលាសម្រាប់ កូរ៉េខាងជើង ដើម្បីរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់រដ្ឋកុម្មុយនីស្តីមួយនេះ។ ការអះអាងពេលនេះ គឺស្របទៅនឹងអ្វីដែលលោក ដូណាល់ ត្រាំ បាននិយាយកាលពីប៉ុន្មានថ្ងៃមុននេះ ពាក់ព័ន្ធនឹងពេលវេលាកំណត់ ព្រមទាំងល្បឿននៃកិច្ចចរចាអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និង កូរ៉េខាងជើង។
-
មនុស្សស្លាប់១០នាក់ ក្នុងហេតុការណ៍រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ ជ្រោះជ្រៅនៅប្រទេសឥណ្ឌា
ឥណ្ឌា៖ យោងតាមប្រភពព័ត៌មានរបស់អាជ្ញាធរឥណ្ឌាក្នុងតំបន់ បានរាយការណ៍ថា មនុស្ស១០នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់-ស្រាល នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់ ខណៈពេលបើកបរនៅលើផ្លូវភ្នំមួយកន្លែង ហើយក៏បានធ្លាក់ចូលជ្រោះដ៏ជ្រៅមួយនៅរដ្ឋ Uttarakhand ភាគ ខាងជើងប្រទេសឥណ្ឌា៕
-
ក្មេងៗកីឡាករបាល់ទាត់ថៃទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំ ថាំលួង នឹងធ្វើសន្និសីទសារព័ត៌មាននៅក្នុងសប្តាហ៍នេះ
-
ចំនួនមនុស្សស្លាប់កើនដល់៤នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសថៃ
ថៃ៖ សារព័ត៌មានថៃបានរាយការណ៍ថា ករណីគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿង បានបណ្តាលឲ្យមនុស្ស៤នាក់ បានបាត់បង់ជីវិត នៅភាគឦសានប្រទេសថៃ ក្នុងថ្ងៃពុធ នេះ។ ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានខនកែន លោក អាតថាយ៉ា ឡាបម៉ាក បាននិយាយថា ឧទ្ធម្ភាគចក្រធុន AS355 មួយគ្រឿង បានជួបប្រទះគ្រោះថ្នាក់ធ្លាក់ នៅក្នុងសង្កាត់ឆនណាបុត ខេត្តខនកែន មានចម្ងាយប្រហែល៤៥០គីឡូម៉ែត្រ ភាគឦសានទីក្រុងបាងកក នៅម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុង តំបន់) ហើយជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង៤នាក់នោះ នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ។
-
ព្យុះទីហ្វុង សានី ធីន ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារលើភាគកណ្តាល ប្រទេសវៀតណាមនាពេលឆាប់ៗនេះ
-
គ្រោះរញ្ជួយដីកម្រិតស្រាល៤.៣វ៉ិកទ័រ វាយប្រហារភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ យោងតាមប្រភពរបស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា បានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត៤.៣វ៉ិកទ័រ នៅក្នុងថ្ងៃ ពុធ នេះ បានធ្វើការវាយប្រហារតំបន់សឺហ្គៃ។ ប្រភពខាងលើនេះបានឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ បានវាយប្រហារនៅម៉ោងប្រមាណ៨និង៣៥នាទីព្រឹកថ្ងៃពុធ នេះ (ម៉ោងក្នុងតំបន់) ក្នុងរយៈជម្រៅ៨គីឡូម៉ែត្រភាគពាយ័ព្យក្រុង យីនម៉ាប៊ីន និងមានចម្ងាយប្រមាណ១៣៨គីឡូម៉ែត្រពីទីស្នាក់ការអង្កេតការណ៍បាតុភូតធម្មជាតិ កាន់បាលូ។ រហូតមកទល់ពេលនេះ របាយការណ៍លម្អិតពាក់ព័ន្ធនឹងទំហំនៃការខូតខាត ឬក៏មនុស្សរងរបួស ដោយសារគ្រោះរញ្ជួយដីខាងលើនេះ នៅពុំទាន់មានសេចក្តីរាយការណ៍នៅឡើយនោះទេ៕