-
គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅវៀតណាម បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៦នាក់រងរបួស ខណៈ១០នាក់ទៀតកំពុងបាត់ខ្លួន
-
កូរ៉េខាងជើងរិះគន់កូរ៉េខាងត្បូងថា មិនបានជួយធ្វើអ្វីទាល់តែសោះ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ
កូរ៉េខាងជើង៖ កូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានធ្វើការវាយប្រហារធ្ងន់ៗទៅលើកូរ៉េខាងត្បូងថា មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីជួយឲ្យទំនាក់ទំនងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរបានប្រសើរឡើង ហើយថា សារព័ត៌មានកូរ៉េខាងត្បូងខ្លះមិនបានអនុវត្តន៍ជាលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងឲ្យល្អរវាងកូរ៉េទាំងពីរនោះឡើយ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកជំរុញឲ្យអង្គការសហប្រជាជាតិបន្តរក្សាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើង

អង្គការសហប្រជាជាតិ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបណ្ដារដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ បន្តរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងពេញលេញលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ក៏ដូចជារក្សាផងដែរការដាក់សម្ពាធលើលោក គីម ជុងអ៊ុន ឲ្យរំសាយអាវុធនុយក្លេអ៊ែរចោល។ ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប្រមុខការទូតអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា យើងចង់ឃើញលោកប្រធាន គីម អនុវត្តន៍តាមអ្វីដែលខ្លួនបានសន្យាចំពោះពិភពលោកថា លោកនឹងធ្វើវា ហើយសហរដ្ឋអាម៉េរិកជឿថា កូរ៉េខាងជើងអាចនឹងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយថា ដើម្បីសម្រេចគោលដៅនេះ យើងត្រូវតែរក្សាការដាក់ទណ្ឌកម្មយ៉ាងពេញលើកូរ៉េខាងជើង ។
-
ចំនួនអ្នកស្លាប់កើនជិត២០នាក់ ក្នុងហេតុការណ៍លិចយានយន្តអាចបើកលើទឹក នៅសហរដ្ឋអាម៉េរិក
-
ព្យុះទីហ្វុង សុន ទីញ កំពុងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើង និងភាគឦសាន ប្រទេសថៃ នាចុងសប្តាហ៍នេះ ក្រោយវាយប្រហារលើកម្ពុជា និងវៀតណាម
-
ប្រមុខការទូតអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកគឺជាមេបង្កអស្ថេរភាពដល់សន្តិភាពពិភពលោក តាមរយៈការលក់អាវុធដ៏ច្រើនលើសលប់
-
ប្រធានាធិបតីចិនប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអេមីរ៉ាត់អារ៉ាប់រួម ឲ្យកាន់តែល្អប្រសើរឡើង
អេមីរ៉ាត់អារ៉ាប់រួម៖ ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្វើដំណើរទៅដល់ទឹកដីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ប្រទេសជាប់ឈូងសមុទ្រហ្គូលមួយនេះ ហើយវាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំចិន សម្រាប់រយៈពេល២៩ឆ្នាំកន្លងទៅនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី បានតាំងចិត្តនឹងព្យាយាមលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួម តាមរយៈការធ្វើការងាររួមគ្នា និងការបង្កើតអនាគតដ៏ល្អប្រសើរ ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់អេមីរ៉ាត់អារ៉ាប់រួម ។
-
កងកម្លាំងរដ្ឋាភិបាលស៊ីរីចូលកាន់កាប់បានតំបន់យុទ្ធសាស្ត្រថ្មីមួយទៀតហើយ បន្ទាប់ពីចរចាជាមួយក្រុមឧទ្ទាមបានជោគជ័យ
-
ចិន និងរុស្ស៊ីចេញមុខច្រានចោលការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ដែលជំរុញឲ្យអង្គការសហប្រជាជាតិបញ្ឈប់ការនំាចេញប្រេងរបស់កូរ៉េខាងជើង
-
ប្រធានាធិបតីរុស្ស៊ី និងសហរដ្ឋអាម៉េរិកអះអាងព្រមគ្នាថា ជំនួបកំពូលលើកដំបូង រវាងប្រទេសទាំងពីរដំណើរការទៅដោយរលូន និងជោគជ័យបំផុត
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ជំនួបកំពូល រវាងលោក និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាពេលថ្មីៗនេះ បានដំណើរទៅដោយរលូន និងទទួលបានជោគជ័យលើសការរំពឹងទុក ហើយលោក ត្រាំ ថែមទំាងនិយាយទៀតថា រូបលោកក៏កំពុងសម្លឹងឆ្ពោះទៅរកជំនួបកំពូលម្តងទៀតផងដែរ។ ដោយឡែក ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានអះអាងដូចគ្នាផងដែរ អំពីការទទួលបាន លទ្ធផលជាផ្លែផ្លាដែលកើតចេញពីជំនួបកំពូលទ្វេភាគីនេះ។