-
ចំនួនអ្នកស្លាប់កើនដល់២០០នាក់ និងបាត់ខ្លួន៣៧នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅក្នុងប្រទេសជប៉ុន
-
មនុស្ស៥៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវនៅប្រទេសអេហ្ស៊ីប
អេហ្ស៊ីប៖ ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ជំហានដំបូងថា យ៉ាងហោចណាស់មានមនុស្ស៥៥នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយរថភ្លើងមួយខ្សែបានរត់ធ្លាក់ផ្លូវនៅក្នុងថ្ងៃសុក្រ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅក្បែរ ទីក្រុង Giza ។សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ក៏មានហេតុការណ៍រថភ្លើងរត់ធ្លាក់ផ្លូវដ៏អាក្រក់មួយផងដែរ នៅក្នុងខេត្ត Beheira ភាគខាងជើងរដ្ឋធានី Cairo បណ្តាលឲ្យមនុស្ស១២នាក់បាត់បង់ជីវិត។ ដោយឡែកកាលពី ខែសីហា ឆ្នំា២០១៧វិញ ក៏មានករណីរថភ្លើងពីរគ្រឿងបានរត់បុកគ្នាដែរ បានបណ្តាលឲ្យមនុស្ស៤៩នាក់ បានបាត់បង់ជីវិត និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស ៕
-
ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតនៅប៉ាគីស្ថាន ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត១៣០នាក់ និងរបួសជាង១៥០នាក់
ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានរាយការណ៍ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់បំផុតប្រចាំឆ្នំានេះ ដែលកើតឡើងនៅក្នុងទីក្រុង ម៉ាស់ស្ទង់ ខេត្ត បាឡូឈីស្តង់ ភាគនិរតីប្រទេសនោះ គិតត្រឹមរសៀលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានបន្តកើនឡើងដល់១២៨នាក់ហើយ ខណៈមនុស្សច្រើនជាង១៥០នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល។
-
ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យបញ្ចប់សង្គ្រាមអន្តរកូរ៉េជាផ្លូវការនៅត្រឹមឆ្នាំ២០១៨នេះ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន នៅក្នុងថ្ងៃសុក្រ នេះ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជំរុញដល់ដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅមុខ ហើយលោក មូន ថែមទាំងទទូចទៀតថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយហើយថា នឹងបង្វែរប្រទេសរបស់លោកទៅជា “រដ្ឋធម្មតាមួយ” វិញ។
-
សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង សម្រេចពន្យារពេលរៀបចំកិច្ចពិភាក្សាស្តីពីការធ្វើមាតុភូមិនិវត្តន៍នៃអដិ្ឋធាតុទាហានអាម៉េរិក
-
គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាម៉េរិកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក ដើម្បីដោះសា្រយភាពតានតឹងរវាងប្រទេសទាំងពីរ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ អមដំណើរដោយមន្រ្តីកំពូលៗជាច្រើនរូបទៀត គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក នៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងពិភាក្សាស្តីពីបញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ។
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិនិយាយថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរីឡើយ
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានធ្វើការអំពាវនាវយ៉ាងទទួចមួយកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ឲ្យបង្កើតគោលនយោបាយថ្មីមួយ ដើម្បីឈានឆ្ពោះទៅលុបបំបាត់ភ្លើងសង្គ្រាមដ៏រុំារ៉ៃនៅក្នុងប្រទេសស៊ីរី ហើយរូបលោកថែមទំាងអះអាងទៀតថា ការប្រើប្រាស់កម្លំាងយោធា មិនមែនជាមធ្យោបាយដ៏ប្រសើរនោះឡើយ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញលិខិតមួយ ដែលមេដឹកនំាកំពូលកូរ៉េខាងជើងផ្ញើមកជូន ប៉ុន្តែលិខិតនេះ មិនបញ្ជាក់អំពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរទេ
សហរដ្ឋអាម៉េរិក៖ លិខិតមួយច្បាប់ដែលមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុង អ៊ុន ទើបផ្ញើមកជូនលោក ដូណាល់ ត្រាំ នោះ ត្រូវបានប្រធានាធិបតីអាម៉េរិករូបនេះ បានចេញផ្សាយជាសាធារណៈ ដែលក្នុងលិខិតនេះ បានភ្ជាប់នឹងការសរសើរមិនដាច់ពីមាត់ អំពីភាពរីកចម្រើនដ៏អស្ចារ្យនៅក្នុងកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ។ តាមរយៈ បណ្តាញសង្គម ធ្វីតធើ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ ដោយបញ្ជាក់ថា វាគឺជាលិខិតមួយច្បាប់ដ៏មានន័យពីលោកប្រធាន គីម នៃប្រទេសកូរ៉េខាងជើង ហើយថា ការរីកចម្រើនដ៏អស្ចារ្យកំពុងដំណើរការទៅមុខ។
-
សហភាពអឺរ៉ុបគ្រោងដាក់ពង្រាយប៉ូលិសប្រមាណ១០.០០០នាក់ ដើម្បីការពារព្រំដែនខាងក្រៅរបស់អឺរ៉ុប

អឺរ៉ុប៖ ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបបានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ត បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីមហាផ្ទៃនៃសមាជិកអឺរ៉ុបថា សហភាពអឺរ៉ុបនឹងធានាព្រំដែនខាងក្រៅរបស់ខ្លួន តាមរយៈការបង្កើតកងឆ្មាំព្រំដែនប្រមាណ ១០.០០០នាក់នៅត្រឹមឆ្នាំ២០២០ខាងមុខ និងកងកម្លាំងប៉ូលិសការពារព្រំដែនអ៊ឺរ៉ុប។ ស្នងការអន្តោប្រវេសន៍សហភាពអឺរ៉ុបលោក ឌីមីតទ្រីស អាវ្វ៉ាម៉ូភូឡូស បានថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងអ៊ីនប្រាក់ ប្រទេសអូទ្រីស ភាគខាងលិចថា សំណើនេះមានគោលបំណងការពារព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុប ឲ្យបានល្អប្រសើរ ហើយថា យើងនឹងស្នើសុំឱ្យមានការលើកកម្ពស់សមត្ថភាព និងអាណត្តិ នៃព្រំដែនអឺរ៉ុប ក៏ដូចជាឆ្មាំសមុទ្រ ដើម្បីការពារព្រំដែនខាងក្រៅរបស់យើង ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតសម្រាប់ផែនការភេរវកម្ម
អារ៉ាប់រួមអេមីរ៉ាត៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់ស្ថានទូតរបស់ខ្លួន ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មនៅអឺរ៉ុប ហើយថែមទំាងបានព្រមានអ៊ីរ៉ង់ទៀតថា សកម្មភាពរបស់ខ្លួនជាការបង្កការខាតបង់ និងការខូចខាត បន្ទាប់ពីអ៊ីរ៉ង់គំរាមទប់ស្កាត់ការផ្គត់ផ្គង់ប្រេងមជ្ឈិមបូព៌ា។