Category: ព័ត៌មានអន្តរជាតិ

  • ៩ប្រទេសធំៗក្នុងសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប

    បារំាង៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៩ នឹងធ្វើការសម្រេចចិត្តលើ គម្រោងបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុបជាផ្លូវការនាពេលឆាប់ៗនេះ ដោយ អង់គ្លេសជាអ្នកគាំទ្រចំណាត់ការនេះបានគូសបញ្ជាក់ថា ផែនការនេះជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធាអោយនៅតែរឹងមាំជាមួយសហភាពអឺរ៉ុប បន្ទាប់ពីអង់ គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ផ្ល័ររែន ផាលី បានគួសបញ្ជាក់ថា លិខិត ប្រកាសពីគោលបំណងមួយនឹងត្រូវចុះហត្ថលេខានៅប្រទេស លុចហ្សំបួរ ក្នុងថ្ងៃ ច័ន្ទ នេះ ដោយប្រទេស បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់ ។គម្រោងដ៏ធំនេះ ក៏រួមមានទំាងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការ គំរាមកំហែងដល់សន្តិសុខអឺរ៉ុប គ្រោះមហន្តរាយធម្មជាតិ ការធ្វើអន្តរាគមន៍ក្នុងវិបត្តិ អ្វីមួយ ឬការជម្លៀសខ្លួនប្រជាជន ហើយវានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិដទៃទៀតរបស់សហភាពអឺរ៉ុប ដែលមានន័យថា អង់គ្លេស នឹងមិនមានបញ្ហាឡើយ ដើម្បីចូលរួមក្រោយពីចាកចេញពីសហភាពអឺរ៉ុប ៕

  • លោក រីសេប តាយយីប អឺដូហ្កាន់ ទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី សម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី

    ទួរគី៖ លោក រីសេប តាយយីប អឺដូហ្កាន់ បានប្រកាសអំពីជ័យជំនះយ៉ាងភ្លូកទឹកភ្លូក ដីរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី ក្រោយប្រជាជនបាន នំាគ្នាទៅចូលរួមបោះឆ្នោតនៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ។បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី ប្រជាជនទួរគីប្រមាណ៥៦.៣លាននាក់មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដោយក្នុងនោះរាប់ បញ្ចូលទាំងពលរដ្ឋទួរគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស ។ហើយសម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីទួរគីថ្មី នេះ គឺមានចំនួន៦រូប ប៉ុន្តែប្រសិនបើពុំមានបេក្ខភាពណាមួយទទួលបានសំឡេង គាំទ្រលើសពី៥០ភាគរយនៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី៨ ខែកក្កដាខាងមុខ ។សូមជម្រាបថា នៅក្រោយការបោះឆ្នោតនេះ ការផ្លាស់ប្តូរថ្មីមួយចំនួនត្រូវបាន សម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧នឹងចូលជាធរមាន ដែលក្នុង នោះមានទាំងការបន្ថែមអំណាចទៅអោយប្រធានាធិបតីផងដែរ ៕  

  • ប្រធានាធិបតីសហរដ្ឋអាមេរិកចេញបញ្ជាអោយបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសខ្លួនជាបន្ទាន់

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយ ផ្ទាល់អោយអាជ្ញាធរបញ្ជូនជនអន្តោប្រវេសន៍ ដែលបានចូលមកប្រទេសខ្លួនដោយ ខុសច្បាប់ចេញពីទឹកដីមហាអំណាចនេះជាបន្ទាន់ ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ ហើយថា រូបលោកនៅតែគាំទ្រនយោបាយអន្តោប្រវេសន៍កន្លងមក ។ សូមរំលឹកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃ សៅរ៍ សប្តាហ៍ មុននេះ អំពីផែនការមួយក្នុងការអនុញ្ញាតអោយក្មេងៗអន្តោប្រវេសន៍អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញ នៅក្នុងមណ្ឌលឃុំឃាំងក្នុងរដ្ឋតិចសាស់ ដែលជាប់ ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ។ ក៏ប៉ុន្តែបន្ទាប់មកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិក បានតបទៅប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រា ណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន ៕

  • សហរដ្ឋអាមេរិកនឹងផ្តល់ពេលវេលាជាក់លាក់ដល់កូរ៉េខាងជើង បន្ទាប់ពីកិច្ច ប្រជុំកំពូលរវាងមេដឹកនំាប្រទេសទំាងពីរដែលបានស្នើឡើង

    សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេស ខ្លួននឹងបង្ហាញពេលវេលាមួយទៅកាន់កូរ៉េខាងជើង ដោយមានការស្នើសុំជាក់លាក់ ពីរដ្ឋកុម្មុយនីស្តមួយនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំនើរទៅកាន់តំបន់អាស៊ីក្នុងសប្តាហ៍នេះ រដ្ឋ មន្ត្រីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស មិនបានបញ្ជាក់អ្វីលម្អិតទេ ប៉ុន្តែ លោកបានលើកឡើងថា ការកំណត់ពេលវេលាគឺឆាប់រហ័សគ្រប់គ្រាន់ ដើម្បីបញ្ជាក់ អំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់របបដឹកនំាក្រុងព្យុងយ៉ាង ។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េ បានថ្លែងកាលពីសប្តាហ៍ មុនថា រូបលោកនឹងវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ មុនពេលដែលលោកបាន ខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចា ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា នៅ សិង្ហបុរី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ។ ប្រមុខការទូតអាមេរិក រូបនេះបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនៈកិច្ចមួយនៅទីក្រុងសេ អ៊ូល កាលពីដើមខែនេះថា…

  • សេណេហ្គាល់​ និងជប៉ុន​ រកបាន ១ពិន្ទុ ដូចគ្នា ដោយលទ្ធផល ២-២​ នៅ​ World Cup 2018

      (ម៉ូស្គូ)៖​ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ និងក្រុមនៅអាស៊ី​ ជប៉ុន​ បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា​ បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ ២-២​ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។  ១ពិន្ទុបន្ថែមនេះដែរ​ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរបន្តឈរនៅកំពូលតារាងនៃពូល​ H ជាបណ្តោះអាសន្ន​ ដោយមាន៤ពិន្ទុស្មើគ្នា​ ស្របពេលកូឡុំប៊ី​ និងប៉ូឡូញ​ ឈរនៅបាតតារាង​ គ្មានពិន្ទុរាប់ដូចគ្នា។ ១ប្រកួតទៀតបញ្ចប់វគ្គសន្សំពិន្ទុជុំទី២​ នៃពូល​ H គឺជាការជួបគ្នារវាងកូឡុំប៊ី​ ប៉ះប៉ូឡូញ​ នៅម៉ោង​ ១រំលងអាធ្រាត្រនេះ ៕

  • ឯកឧត្តម សាយ សំអាល់បញ្ជាក់ថា ទំរាំយើងរកបានសន្តិភាព កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ

    ខេត្តត្បូងឃ្មុំ៖ នៅចំពោះមុខប្រជាពលរដ្ឋក្នុងឃុំទួលសូភី ស្រុកអូររាំងឪ ខេត្បូងឃ្មុំ នៅថ្ងៃសៅរិ៍ ១១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ ទំរាំមានសន្តិភាពដូចសព្វថ្ងៃ។ ឯកឧត្តម បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេង ដែលយើងត្រូវតែរួបរួមគ្នាថែរក្សា ព្រោះកម្ពុជា បានឆ្លងកាត់សង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាព និងអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងក្នុងពិធីខាងលើនេះ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាយ…

  • អង់គ្លេស​ បំបាក់ប៉ាណាម៉ា​ ៦-១​ នៅ​ World Cup 2018 ប៉ុន្តែ ប៉ាណាម៉ា នៅតែរីករាយ

    (ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង​ ប៉ាណាម៉ា​ ៦-១​ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ​ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។ ៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧​ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ​ World Cup 2018 ដោយឈរនៅលេខ២​ ប្រចាំពូល​ G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ ការធ្វើបានហែតទ្រីក​នេះ​ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ​ នាំមុខ​ Cristiano Ronaldo របស់ព័រទុយហ្គាល់​ និង​ Romelu Lukaku របស់ប៊ែលហ្ស៊ិក​ រកបាន៤គ្រាប់ដូចគ្នា៕

  • ៣គូសំខាន់ចុងក្រោយនារាត្រីនេះ​ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលH​ ជុំទី២នារាត្រីនេះ​ នៅ​ World Cup 2018 នៅទីក្រុងម៉ូស្គូ

    ម៉ូស្គូ៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ នឹងត្រូវក្រុមមកពីតំបន់អាមរិកខាងជើង​ ប៉ាណាម៉ា​ នាម៉ោង៧យប់នេះមុនគេ​ ក្នុងវគ្គន្សំពិន្ទុនៃពូល​ G ក្រោយពេលប៊ែលហ្ស៊ិកបានបំបាក់ទុយនេស៊ី​ ៥-២។ រីឯ២ប្រកួតទៀតនៅក្នុងពូល​ H ចុងក្រោយគេ​ គឺជាការជួបគ្នារវាង​ ក្រុមជម្រើសជាតិជប៉ុន​ ប៉ះសេណេហ្គាល់​ នៅម៉ោង១០យប់​ មុនពេលប៉ូឡូញ​ ជួបកូឡុំប៊ី​ ចាប់ផ្តើមនៅម៉ោង​ ១រំលងអាធ្រាត្រ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុង​ពូល​ ដោយមាន៣ប្រកួតក្នុងមួយពូល​ នឹងបញ្ចប់នៅថ្ងៃទី២៨​ ខែមិថិនា​ ស្របពេលរកឃើញ៦ក្រុមកក់កៅអីទៅ​វគ្គ១៦​ និង៧ក្រុមផ្សេងទៀតហាលអាវ​ ទោះនៅសល់១ប្រកួតទៀតក៏ដោយ។ សូមបញ្ជាក់ថា​ ការប្រកួតបាល់ទាត់ពិភពលោក​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល​ ជុំទី២នារាត្រីនេះ​៕

  • មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកប្រកាសផ្អាកធ្វើសមយុទ្ធចំនួន២បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង

    មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងផ្អាកការធ្វើសមយុទ្ធហ្វឹកហ្វឺនចំនួន២បន្ថែម ទៀត ដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៣ខែខាងមុខនេះ ដែលវាជាផ្នែកមួយនៃ ការជម្រុញរបស់អាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។ការព្រមព្រៀងផ្អាកសមយុទ្ធរវាងប្រទេសទំាងពីរ បានធ្វើឡើងដោយអនុវត្តន៍តាម កិច្ចប្រជុំជាន់ខ្ពស់មួយ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ប្រធានអគ្គ សេនាធិការចម្រុះលោក ចូ ដាន់ហ្វ័ត និងទីប្រឹក្សាសន្តិសុខជាតិលោក ចន បូតុន នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។បន្ថែមពីលើការផ្អាកការហ្វឹកហាត់ នៅក្រោមកម្មវិធីផ្លាស់ប្តូរកងទ័ពជើងទឹកកូរ៉េខាង ត្បូងនេះដែរ មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការផ្អាកការធ្វើសមយុទ្ធ យូឈី ហ្វ្រីឌម ហ្គាដឌាន ដែលបានប្រកាសកាលពីដើមសប្តាហ៍នេះ នឹងមិនមានដែនកំណត់ ឡើយ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលខាងលើ ការផ្អាកនេះ គឺពឹងផ្អែកលើឆន្ទៈ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ក្នុងការបន្តការចរចាសន្តិភាពនៅក្នុងតំបន់ឧបទ្វីប កូរ៉េ ៕

  • ប្រធានាធិបតីរ៉ុស្ស៊ី និងសមភាគីកូរ៉េខាងត្បូងធ្វើកិច្ចពិភាក្សាទ្វេភាគីដោយផ្តោត សំខាន់ក្នុងការពន្លឿនការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

    រ៉ុស្ស៊ី៖ ប្រធានាធិបតីរ៉ុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាលើកិច្ចគំាទ្រក្នុងការខិតខំប្រឹងប្រែងសម្រេចឱ្យខានតែ បាន ដើម្បីឈានទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុងពីតំបន់ឧបទ្វីប កូរ៉េ ។ក្នុងជំនួបទ្វេភាគីនៅទីក្រុងម៊ូស្គូ ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ មេដឹកនំាទំាងពីរធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង រវាងប្រទេសទំាងពីរ និងស្ថានភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ។ នៅក្នុងសេចក្តីថ្លែង ការណ៍រួម មេដឹកនំាទំាងពីរបានបង្ហាញការស្វាគមន៍ ចំពោះលទ្ធផលវិជ្ជមានដែល កើតចេញពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹក នំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅសង្ហិបុរី កាលពីសប្តាហ៍មុន ។ហើយតាមរយៈសេចក្តីថ្លែងការណ៍រួមដដែលនេះ លោក ពូទីន និងលោក មូន ក៏ បានឯកភាពគ្នាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចអោយបាននូវ សន្តិភាព និងស្ថេរភាពអចិន្ត្រៃយ៍នៅតំបន់អាស៊ីឦសាន ។ ទន្ទឹមគ្នានេះ ពួកគេក៏ បានកោតសរសើរផងដែរ ចំពោះការបង្កើតវេទិកាសេដ្ឋកិច្ចបូព៌ា ដែលបានប្រារព្ធ ឡើងរៀងរាល់ខែកញ្ញា នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក នៅភាគខាងកើតប្រទេសរុស្ស៊ី…