-
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមបើកឱ្យពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី០១តុលានេះហើយ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ សូមជម្រាបដែរថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។ ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖ គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ…
-
ឯ.ឧ ណុប ចាន់ណារិន្ទ៖ ការធ្វើអធិការកិច្ច (ត្រួតពិនិត្យ) លើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល

ក្រចេះ៖ ក្នុងខណៈចុះបំពេញបេសកម្មការងារអធិការកិច្ចនៅតាមមន្ទីរ ក្រុង-ស្រុក ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ កាលពីពេលថ្មីៗនេះ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ៖ ការធ្វើអធិការកិច្ច គឺជាការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម ការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ។ តាំងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ បានថ្លែងអំណរគុណភាពចំពោះរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរ ក្រុង-ស្រុក ជុំវិញខេត្ត ដែលបានសហការ ផ្តល់ជាឯកសារ និងការបំភ្លឺនានាជាមួយប្រតិភូដែលបានចុះរធ្វើអធិការកិច្ចនាពេលនេះ ។ ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា៖ បេសកកម្មរបស់ក្រុមការងារនាពេលនេះ គឺជាជ្រុងមួយដើម្បីត្រួតពិនិត្យទៅលើសេវាសាធារណៈនៅតាមមន្ទីរជំនាញ ក្រុង-ស្រុក រដ្ឋបាលខេត្ត និងគ្រឹះស្ថានសាធារណៈ បន្ទាប់ពីកិច្ចការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិអនុវត្តន៍ ។ ហេតុនេះ ក្នុងនាមជាស្ថាប័នអធិការកិច្ចរាជរដ្ឋាភិបាល…
-
សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២

-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកញ្ញា និងដាក់ចេញទិសដៅអនុវត្តបន្ត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកញ្ញា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែតុលាឆ្នាំ២០២២ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកញ្ញា ឆ្នាំ២០២២ ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបាន ពិសេសក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងបានជួយសង្គ្រោះ ព្រមទាំងបានជួយឧបត្ថម្ភស្បៀងអាហារ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានការលិចលង់ផលដំណាំនិងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតំម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព នឹងបណ្ដាការិយាល័យ ស្ថាប័នពាក់ព័ន្ធ ព្រមទាំង យោធិនទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមភារកិច្ចរៀងៗខ្លួន ដែលបានប្រគល់និងទទួលបានជោគ ជ័យគួរជាទីមោទនៈ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ទី១៖ ត្រូវរៀបចំក្រុមការងារដើម្បីជួយសហការជាមួយវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យ កងទ័ពស្ម័គ្រចិត្តវៀតណាម នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ ដើម្បីព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជននិងប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅពេលដ៏ខ្លីខាងមុខ។ ទីពី៖…
-
អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានផលប៉ះពាល់ដល់ ប្រជាពលរដ្ឋ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានអម ដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឲ្យមានផលប៉ះពាល់ ដល់ហេដ្ឋា រចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវនៅភូមិជាន់លែង ឃុំ មាន ជ័យ ស្រុកសណ្តាន់ និងភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ អាជ្ញាធរស្រុកសណ្តាន់ បានរាយការណ៍បញ្ជាក់ថា នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី ១០សង់ទីម៉ែត្រ ទៅ២០សង់ទីម៉ែត្រ ដែលមាន ប្រវែងជាង ៤០០ម៉ែត្រ និងខូចខាតដំណាំស្រូវជាច្រើនហិតាផងដែរ ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និង ក្រុមការងារ បានបន្តអញ្ជើញទៅត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ។ អាជ្ញាធរស្រុកប្រាសាទសំបូរ បានរាយការណ៍ថា ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី២០សង់ទីម៉ែត្រ…
-
ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋ
នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប
-
ផ្សាយបន្តផ្ទាល់ ៖ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតនៅឃុំរុនតាឯក ខេត្តសៀមរាប

-
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីសម្ពោធ «យុទ្ធនាការ BeyondTheGames»

-
ពិធីប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពង់ឆ្នាំង

-
សេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងទេសចរណ៍”
