-
ឯកឧត្តម ឈុន ឈន់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកប្រាសាទសំបូរ

(កំពង់ធំ) ៖ ឯកឧត្តម ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាសំបូរ ឯកឧត្តម ឃឹម នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ចុះជួយស្រុកប្រាសាទសំបូរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុក និងសមាជិក សមាជិកា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ។
-
នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានរៀបចំពិធីសច្ចាប្រណិធាន បំពាក់កន្សែងជូនដល់នវកាយរិទ្ធិជំនាន់ទី៦ និងពិធីផ្សព្វផ្សាយ ” ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២២ ” ក្រោមប្រធានបទ ” បញ្ឈប់អំពើហឹង្សា កសាងសន្តិភាព “

-
អ្នកវិភាគ៖ កម្ពុជាគួររក្សាអព្យាក្រឹត និងជំរុញឲ្យចិននិងបណ្តារដ្ឋអាស៊ានដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយយន្តការទ្វេភាគីក្នុងនាមប្រធានអាស៊ាន

-
ឯកឧត្តម ណុប ចាន់ណារិន្ទ៖ ការធ្វើអធិការកិច្ច (ត្រួតពិនិត្យ) លើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល

ក្រចេះ៖ ក្នុងខណៈចុះបំពេញបេសកម្មការងារអធិការកិច្ចនៅតាមមន្ទីរ ក្រុង-ស្រុក ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ កាលពីពេលថ្មីៗនេះ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ៖ ការធ្វើអធិការកិច្ច គឺជាការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម ការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ។
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទាន “ការនាំចេញ នៅនឹង កន្លែង” តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ

សៀមរាប៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលទើបទៅតាំងទីលំនៅ ថ្មីនៅ ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបក៏ដូច សារជាទៅកាន់ទីកន្លែងផ្សេងទៀត កាលពីព្រឹកថ្ងៃទី១ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តផង និង ជំរុញផងឱ្យប្រជាពលរដ្ឋនៅទីនោះធ្វើការដាំដុះចិញ្ចឹម សត្វ សម្រាប់ បម្រើឱ្យវិស័យទេសចរណ៍ដោយ សម្តេចបានបញ្ជាក់ ថា នេះគឺជា”ទស្សនទាននាំចេញនៅនឹងកន្លែង”ជំរុញសេដ្ឋកិច្ចកម្ពុជា។
-
នាយករដ្ឋមន្ត្រីគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបាននៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤-០៦ ខែតុលា ឆ្នាំ២០២២។
-
កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប

-
អ្នកវិភាគ៖ កម្ពុជាគួររក្សាអព្យាក្រឹត និងជំរុញឲ្យចិននិងបណ្តារដ្ឋអាស៊ានដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយយន្តការទ្វេភាគីក្នុងនាមប្រធានអាស៊ាន

ព័ត៌មានជាតិ-អាស៊ាន (វិភាគ) ដោយ៖ សំបាន ច័ន្ទដារ៉ា អ្នកវិភាគយល់ឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គួររក្សាឲ្យបាននូវជំហរអព្យាក្រឹត្យភាពក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងដែលជាទំនាស់រ៉ាំរ៉ៃរាប់ទសវត្សរ៍គ្មានច្រកចេញ និងបន្តជំរុញឲ្យបណ្តារដ្ឋក្នុងតំបន់អាស៊ានដែលមានជម្លោះនិងប្រទេសចិន គួរប្រើយន្តការទ្វេភាគី ជាជាងយកវេទិការអាស៊ានជាតុលារការកាត់ក្តី។ សម្រាប់លោកវណ្ណ ប៊ុណ្ណា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) យល់ថាមូលហេតុដែលនាំឲ្យជម្លោះសមុទ្រចិនខាងត្បូង ក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី២១ នេះ ព្រោះភាគីជម្លោះមានចិន និងបណ្តាប្រទេសសមាជិកអាស៊ាន៤ រួមមាន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន មិនលែងដៃ និងមិនយល់ពីយន្តការដំណោះស្រាយកន្លងមក រហូតក្លាយជាវិបត្តិជម្លោះដែនអធិបតេយ្យភាពរ៉ាំរ៉ៃ រកច្រកចេញមិនឃើញ។ ស្រដៀងគ្នានេះដែរ លោកថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះ វាពាក់ព័ន្ធច្រើនទៅលើបញ្ហាច្បាប់ បញ្ហាប្រវត្តិសាស្រ្ត បញ្ហាសេដ្ឋកិច្ចនិងប្រយោជន៏ប្រទេស និងចុងក្រោយបញ្ហាទីតាំងយុទ្ធសាស្រ្ត។ ទីតាំងយុទ្ធសាស្រ្ត ដែលជាច្រកដង្ហើមសេដ្ឋកិច្ចពិភពលោកនិងដែលគ្រប់គ្រងចរាចរណ៏ពាណិជ្ជកម្មសកល រហូតផលិតផលពិភពលោកជាង ៥០% ឆ្លងកាត់ដែនទឹកមួយនេះ ព្រមទាំងធនធានធម្មជាតិរាប់ពាន់លានដុល្លារនៅក្រោមសមុទ្រ។ មិនតែប៉ុណ្ណោះ វាក៏ជាច្រកភ្ជាប់រវាងលោកខាងលិចនិងលោកខាងកើតផង។ វិលទៅកាលពីឆ្នាំ២០០២ គ្រាកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានដំបូង បន្ទាប់ពីបានក្លាយជាសមាជិកអង្គការតំបន់នេះបាន ៣ឆ្នាំ កម្ពុជាបានសម្រេចធ្វើសេចក្តីប្រកាសរួមស្តីពីការប្រតិបតិ្តរបស់ភាគីនៅសមុទ្រចិនខាងត្បូងDOC (Declaration…

