-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង បទពិសោធន៍ចំនួន ៤ចំណុច ដ៏មានថាមពលសម្រាប់ សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា យកទៅអនុវត្តសម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ

-
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលនឹងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ មកពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀត ក្នុងរង្វង់ ៤០០នាក់បូករួមទាំងប្រទេសចូលរួមសង្កេតការណ៍ ១០ប្រទេសទៀត ហើយក៏មានខ្សែរាជវង្ស ដែលជាព្រះអង្គម្ចាស់នឹងយាងចូលរួមផងដែរ ។ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នេះ ប្រារព្ធធ្វើឡើងពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
-
ក្រសួងបរិស្ថានប្រកាសគោលការណ៍ណែនាំសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូចទំហំផ្ទៃដីតូចជាង១០ហិកតា

ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី៣ខែតុលា ក្រោមអធិបតីភាពតំណាងក្រសួងបរិស្ថាននិងតំណាងធនាគារពិភពលោកនៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។
-
កិច្ចប្រជុំពាក់ព័ន្ធ នៃកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី ៣៣ បានចាប់ផ្តើម នៅព្រឹកនេះហើយ

សៀមរាប:ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២២ នេះ កិច្ចប្រជុំចំនួន០៣ បានដំណើរការតាមរបៀបវាវៈដែលបានគ្រោងទុក ១. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន-អាលី្លម៉ង់ ស្តីពី ជីវចម្រុះ លើកទី ៨ (the 8th Program Steering Committees Meeting on ASEAN-Germany cooperation on Biodiversity) ២. កិច្ចប្រជុំគណៈកម្មការតម្រង់ទិស លើគម្រោងBCAMP កិច្ចសហប្រតិបត្តិការនៃអាស៊ាន-អឺរ៉ុប លើកទី ៥ (The 5th Program Steering Committee in ASEAN-EU BCAMP Project) និង ៣. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអាស៊ានស្តីពីជីវចម្រុះ…
-
ផ្សាយផ្ទាល់(Live) : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ផ្សាយផ្ទាល់(Live) : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធី ពិនិត្យ និងព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជូនប្រជាពលដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំចំនួនបី នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
-
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់

-
លោកគ្រូអ្នកគ្រូ និងកុមារកំព្រានៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន

ខេត្តកំពង់ចាម៖ សកម្មភាពប្រកបទៅដោយគុណធម៌ លោកវរៈសេនីយ៍ឯក ស្វាយ សុីប៊ុណ្ណា និងភរិយានាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងលោកវរៈសេនីយ៍ទោ ហុងសេងម៉ាច និងភរិយាបាននាំយកអំនោយចែកជូនដល់លោកគ្រូអ្នកគ្រូចំនួន ១២នាក់ និងកុមារកំព្រាចំនួន ៦៧នាក់ដោយលោកគ្រូទទួលបានថវិការម្នាក់ ៥មុឺនរៀលចំណែកកុមារកំព្រាក្នុងម្នាក់ៗមួយមុឺនរៀល អង្ករមួយបេ ៥០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ១៥កេស មីសៀម ២កេស ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ។
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នា២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅ កសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់នៅគ្រប់ទីកន្លែង។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះមានចំនួន ១៤១គ្រួសារ អស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងមានទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងដីសម្បទានសង្គមកិច្ចចំនួន ១៥.០០០ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងភូមិប្រវែង ១២គីឡូម៉ែត្រ…
