-
«ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»

(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងនៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ និងមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋានទាំងបី វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។
-
កម្ពុជា-គុយបា ចុះហត្ថលេខាលើឯកសារចំនួន២ ទាក់ទងនឹងវិស័យវប្បធម៌ និងកីឡា នៃប្រទេសទាំងពីរ

-
នាយករដ្ឋមន្ត្រីកម្ពុជា-គុយបា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា មានទាំងលើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យដទៃទៀត

-
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋ ប្រមាណជា ១ពាន់គ្រួសារ មកពីបណ្តាភូមិមួយចំនួនក្នុងសង្កាត់គោកចក ស្លក្រាម និង សង្កាត់នគរធំ ក្រុងសៀមរាប បានអញ្ជើញមកចាប់ឆ្នោតទទួលយកប្លង់ដីឡូត៌របស់ខ្លួន នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ប្រកបដោយទឹកមុខរីករាយ នឹងជឿជាក់លើប្រមុខដឹកនាំ ដែលបានគិតពីសុខទុក្ខរបស់ប្រជានុរាស្ត្រខ្លួន ។
-
កិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ ក្នុងបណ្តាប្រទេសនៅអាស៊ាន

-
នាយករដ្ឋមន្ត្រីគុយបា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបរមរតនកោដ្ឋ

-
នាយករដ្ឋមន្ត្រីកម្ពុជា-គុយបា នឹងអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ ទាក់ទងនឹងវិស័យវប្បធម៌ និងកីឡា នៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងជាង ១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។
-
អធិការខណ្ឌបឹងកេងកង ចាត់កម្លាំងចេញល្បាត ការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន និងសួរសុខទុក្ខអធិការរងមួយរូបកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី ០៤ ខែតុលា ឆ្នាំ ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីគុយបា បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការ

ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងជាង ១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
-
អគ្គលេខាធិការកីឡា៖ កម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ OCA លើកទី៤១

ភ្នំពេញ៖ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលចាប់ផ្តើមប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី៤ ខែតុលានេះ នឹងធ្វើឱ្យប្រទេសកម្ពុជា ទទួលបានឱកាសក្នុងការបង្ហាញសក្ដានុពល ក្នុងដំណាក់កាលអភិវឌ្ឍ។ បន្ថែមលើនេះ មហាសន្និបាត OCA ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។