Category: ព័ត៌មានជាតិ

  • សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ថា រដ្ឋមិនរុះរើ​ប្រជាជនឡើយ

    សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាប ថា រដ្ឋមិនរុះរើ​ប្រជាជនឡើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំបានទាក់ទងទៅឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា និងអភិបាលខេត្តសៀមរាបផងដែរ ដើម្បីមើលបញ្ហានេះ ហើយដើម្បីជួបជុំនៅទីនោះជាមួយប្រជាពលរដ្ឋ ដើម្បីពន្យល់ ក៏ដូចជាយកសាររបស់ខ្ញុំប្រាប់ទៅពួកគាត់ថា យើងពិនិត្យទៅលើបញ្ហាបរិស្ថាន តើយើងត្រូវទម្លាក់ទឹកប៉ុន្មាន ហើយពេលដែលទម្លាក់ទឹកប៉ះពាល់ទៅដល់ប្រជាពលរដ្ឋអាស្រ័យផលប៉ុន្មាន ហើយយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះកន្លែងនោះ ដើម្បីឲ្យមានទឹកដើម្បីការពារប្រាសាទបេតិកភណ្ឌតែប៉ុណ្ណោះ គឺមិនបានឲ្យពលរដ្ឋរុះរើឡើយ ។ បើតាមសម្តេចតេជោ រាជរដ្ឋាភិបាល កំពុងគិតគូពីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អង្គរ ជាពិសេសបញ្ហាទឹកប្រមាណ​៣០លានម៉ែត្រគូប…

  • ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា ការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ

    ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា ការអនុវត្តច្បាប់  ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ  គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ

    ក្រចេះ៖ ក្នុងអំឡុងចុះបំពេញការងារនៅខេត្តក្រចេះ លើវិស័យអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) បានលើកឡើងថា៖ ការពង្រឹងនិតិរដ្ឋ មិនមែនយើង​មានតែទ្រឹស្តីនោះទេ ជោគជ័យរបស់វា គឺស្ថិតលើប្រសិទ្ធិភាព នៃការអនុត្តជាក់ស្តែង ចំទិសដៅ តាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យអនុវត្តន៍ ពិសេសកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជូនប្រជាពលរដ្ឋ ដែលជាគោលដៅ នៃការធានាការដឹកនាំគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ក្នុងនោះការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជាររបស់ប្រមុខ​រាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធិភាព នៃការពង្រឹងនិតិរដ្ឋ ។   ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ក្រសួង ទ រ ព អ មានតួនាទីធ្វើជាសេនាធិការ​ឲ្យរាជរដ្ឋាភិបាល ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍ជាក់ស្តែង​របស់ស្ថាប័ន​ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកមិនមែនរដ្ឋ តាមរយៈការចុះ​ធ្វើអធិការកិច្ច​លើគ្រប់វិស័យ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់…

  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅឆ្នាំ២០២១ ហើយនឹងបន្តមានកំណើនក្នុងរង្វង់អត្រា ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣

    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា  មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅឆ្នាំ២០២១  ហើយនឹងបន្តមានកំណើនក្នុងរង្វង់អត្រា ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ។ ក្នុងឱកាសនេះ សម្ដេចតេជោ បានថ្លែងថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាល តែងកំណត់ «មនុស្ស» ជាវិស័យអាទិភាពមួយ…

  • រាជរដ្ឋាភិបាល ចាត់ទុកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ជាព្រឹត្តិការណ៍​ដ៏សំខាន់ ដើម្បីពិភាក្សាពីបញ្ហា​សេដ្ឋកិច្ច-សង្គម និងការស្តារ​កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩

    រាជរដ្ឋាភិបាល ចាត់ទុកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២  ជាព្រឹត្តិការណ៍​ដ៏សំខាន់ ដើម្បីពិភាក្សាពីបញ្ហា​សេដ្ឋកិច្ច-សង្គម  និងការស្តារ​កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចាត់ទុកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីពិភាក្សាពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច-សង្គម និងការស្តារកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម។ នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ។ សម្ដេចតេជោ បានលើកឡើងថា សម្ដេចបានចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទ​នេះជាច្រើនលើករួចមកហើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសន្និសីទនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាដែលផ្តល់ឱកាសឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន បញ្ហាប្រឈមនិងទិសដៅអភិវឌ្ឍន៍​ទៅមុខ​ដើម្បី​ធានា​ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាពិសេស ក្នុងបរិការណ៍ ដែលយើងត្រូវការគិតគូរឡើងវិញអំពីការអភិវឌ្ឍតាមគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ សម្ដេចបន្តថា ការសម្រេចបាននូវការងើបឡើងវិញ និងការឈានឆ្ពោះទៅរកការ​អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានចរិតលក្ខណៈសកលទាំងនេះ តាមរយៈការចូលរួមសហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នាស្វែងរកដំណោះស្រាយ ។ ក្នុងស្មារតីនេះ ថ្វីត្បិតយើងមិនទាន់បើកកិច្ចពិភាក្សា និងមិនទាន់មានដំណោះស្រាយជាក់លាក់ ខ្ញុំសូមចូលរួមចែករំលែកថា ព្រះរាជាណាចក្រកម្ពុជាអាចអភិវឌ្ឍខ្លួនបានយ៉ាងលឿន…

  • ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជា​ក្រោយវិបត្តិជំងឺកូវីដ១៩

    ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជា​ក្រោយវិបត្តិជំងឺកូវីដ១៩

    ភ្នំពេញ៖ នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ ក្នុងពិធីបើកសន្និសីទនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។ ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕

  • រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេច លេខ៦៧សសរ ស្តីពីអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា

    រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេច លេខ៦៧សសរ ស្តីពីអន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា
  • សន្និសីទ ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ដែលជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នឹងបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅព្រឹកស្អែក

    សន្និសីទ ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២ ដែលជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នឹងបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅព្រឹកស្អែក

    ភ្នំពេញ៖ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» ដែលជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ ពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច-សង្គម និងការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា នឹងបើកជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកទី០៦ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នៅសណ្ឋាគារសុខាភ្នំពេញ បន្ទាប់ពីបានខកខានការរៀបចំនូវវេទិកា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» បានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល១៣ឆ្នាំមកហើយ ។

  • ប្រធានរដ្ឋសភាកម្ពុជាសន្យានឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

    ប្រធានរដ្ឋសភាកម្ពុជាសន្យានឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា

    ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសន្យាជាមួយលោកនាយករដ្ឋមន្ត្រីគុយបាថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជាអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា នៅវេលាសមស្របណាមួយដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលប្រធានរដ្ឋសភាកម្ពុជាបញ្ជាក់ថា គុយបា-កម្ពុជា ជាមិត្តយូរអង្វែង។

  • អ្នកស្រី ចក់ សុភាព សាក្សីក្នុងសំណុំរឿងលោក កឹម សុខា បានចូលបំភ្លឺតែត្រូវបានលើកពេល

    អ្នកស្រី ចក់ សុភាព សាក្សីក្នុងសំណុំរឿងលោក កឹម សុខា បានចូលបំភ្លឺតែត្រូវបានលើកពេល

    ភ្នំពេញ៖នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ជាសាក្សីម្នាក់ក្នុងចំណោមសាក្សីប្រាំមួយនាក់ដែលត្រូវចូលនៅក្នុងសវនាការលើកទី៥៦នៃសំណុំរឿងប្រធានអតីតគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅថ្ងៃពុធទី៥ខែតុលា។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់

    អូស្រ្តាលី៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ John Boswell មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី នាថ្ងៃទី៤ ខែតុលា ម្សិលមិញ។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានឯកភាពគ្នាអំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរសម្រាប់ពេលអនាគត៕