-
វិចារណកថា៖ «តើកម្ពុជាអាចសម្រេចចក្ខុវិស័យរបស់ខ្លួនឬទេ?»

-
អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៤៥០គ្រួសារ ក្នុងឃុំតាអាន ស្រុកក្រឡាញ់

សៀមរាប ៖ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារដែល រងគ្រោះដោយសារទឹកជំនន់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារចំនួន ៤៥០គ្រួសារក្នុងឃុំតាអានស្រុកក្រឡាញ់។
-
ពលរដ្ឋម៉ាឡេស៊ី១៤នាក់ ត្រូវអាជ្ញាធរកម្ពុជាជួយសង្រ្គោះចេញ ពីករណី ជួញដូរមនុស្ស

-
កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ដោយបានផ្តោតទៅលើរបៀបវារៈចំនួន៥

ខេត្តសៀមរាប៖ ប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣នៅព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសមីយ៉ាន់ម៉ា និងប្រទេសបូកបី និងមានការចូលរួមពីឧត្តមមន្ត្រីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងឧត្តមមន្ត្រីបរិស្ថានប្រទេសចិន ជប៉ុន និងកូរ៉េ។
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួបសំណេះសំណាលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ចំនួន ០៦ភូមិ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការតវ៉ា ពីការរុះរើលំនៅដ្ឋានដែលដូនតារបស់ពួកគាត់រស់នៅតគ្នារាប់ជំនាន់ រយឆ្នាំមកហើយនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ជាប្រធានក្រុមការងារតម្រង់ទិស និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តម លី សំរិទ្ធ អភិបាលខេត្តស្តីទី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះជួបសំណេះសំណាល ដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ទាំង០៦ភូមិ ក្នុងឃុំព្រះដាក់ ប្រមាណជាង ៨ពាន់នាក់ រួមទាំងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប និង ប្រាសាទបាគង កាលពីព្រឹកថ្ងៃទី ០៧ ខែ តុលា…
-
រដ្ឋបាលស្រុកមង្គលបុរី ចុះពិនិត្យ វាយតម្លៃស្ថានភាពផ្លូវ និងច្រកការ៉ុងដី ថ្ម បិទជើងទេរផ្លូវលំជនបទបេតុងឬស្សីក្រោក-កោះពងសត្វ កុំឱ្យច្រោះខូចខ្លាំង

បន្ទាយមានជ័យ៖ ទឹកជំនន់ដែលហូរកាត់ ច្រោះផ្លូវ ត្រូវបានក្រុមការងាររដ្ឋបាលស្រុក កម្លាំងប្រត្តិបត្តិការសឹករងស្រុក កម្លាំងនគរបាលស្រុកមង្គលបូរី ឃុំឬស្សីក្រោក នគរបាលប៉ុស្តិ៍ឃុំ និងប្រជាការពារ យុវជន ច្រកកម្ទេចថ្ម ដី ដើម្បីទប់ជើងទេរផ្លូវលំជនបទធ្វើពីបេតុង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី-សង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រយៈពេល ២ថ្ងៃជាប់គ្នាគឺថ្ងៃទី០៦-០៧ខែតុលាឆ្នាំ២០២២ ។
-
ក្តីក្តាំនយោបាយ៖ លោក សុន ឆ័យ ត្រូវតុលាការកាត់ឱ្យ ចាញ់ក្តី ទាំងបណ្តឹង គ.ជ.ប ទាំងបណ្តឹងគណបក្សប្រជាជនកម្ពុជា

-
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារនាំយកអំណោយគ្រឿងឧបភោគ បរិភោគទៅជូនកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រា២ ធ្នូ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ និងសុខទុក្ខរបស់កុមារកំព្រាមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្ដម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ដ និងលោកជំទាវ ប៊ន សុភី អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូជាអាណាព្យាបាលរបស់កុមារកំព្រាទាំងអស់ដែលស្នាក់នៅមណ្ឌលកុមារកំព្រា ខេត្ដកំពង់ឆ្នាំង។
-
ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និសីទគណបក្សអន្តរជាតិតាមប្រព័ន្ធវីដេអូ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសន្និសីទគណបក្សអន្តរជាតិតាមប្រព័ន្ធវីដេអូ។ សន្និសីទនេះ ធ្វើឡើងក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីបើកសន្និសីទនេះត្រូវបានធ្វើឡើងនៅប្រទេសរុស្ស៉ី ដោយមានការអញ្ជើញចូលរួមពីមេដឹកនាំបណ្តាបក្សនយោបាយនានាផងដែរ។ ក្នុងពិធីបើកសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះផងដែរ។
-
អភិបាលរាជធានីណែនាំឱ្យមន្ទីរសាធារណការយកចិត្តទុកដាក់លើផ្លូវ និងសោភ័ណទីក្រុងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូល អាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេម

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញឱ្យយកចិត្ត ទុក ដាក់លើហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ក្នុងរាជធានីលើការជួសជុលផ្លូវសំខាន់ៗ ការលាបគំនូសចរាចរណ៍ ព្រមទាំងការតុបតែងលំអ សោភ័ណភាពក្នុងទីក្រុងពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជ ធានី ភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាលខណៈដែល កម្ពុជាត្រូវ ធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ និងការ ប្រកួត កីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ។