-
សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំស្តីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។កិច្ចប្រជុំ មាន ការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអង្គភាពនានា ព្រមទាំង មន្ត្រីពាក់ ព័ន្ធជាច្រើនរូប។
-
ក្រុមការងារយេនឌ័រក្រសួងការពារជាតិ និងសប្បុរសជនអញ្ជើញសួរសុខទុក្ខ យោធិននារីទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល

កណ្តាល៖ លោកជំទាវឧត្ដមសេនីយ៍ឯក តុប សារ៉ន អគ្គនាយករង អគ្គ នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង លោក ជំទាវ សប្បុរសឧកញ៉ា វណ្ណ លុយ ទៀង ថៃ ព្រមទាំងក្រុមការងារ យេនឌ័រ ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ កងទ័ពជើង គោក និងយោធភូមិភាគពិសេស បានចុះមកសួរសុខទុក្ខ យោធិន នារី និងបុគ្គលិកនារីបម្រើការអនាម័យ ទូទាំងតំបន់ប្រតិបត្តិការ សឹករងកណ្ដាល។ពិធីជួបសំណេះសំណាលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ខែតុលានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
-
មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប ៨៥រូប បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងយកចិត្តទុកដាក់លើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីបទល្មើសធនធានធម្មជាតិដែលជាបទល្មើសដើម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើសនិងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថានជាផ្នែកមួយនៃការពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងការរៀបចំស្តង់ដារប្រតិបត្តិសម្រាប់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនអនុវត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ដែលចូលរួមវគ្គបណ្តុះបណ្តាលបានទទួលនូវចំណេះដឹងនិងបទពិសោធក៏ដូចជានីតិវិធីបំពេញការងារក្នុងការប្រឆាំងការសម្អាតប្រាក់ពីមន្ត្រីជំនាញនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបថា…
-
ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើងក្នុងកម្រិតដែលត្រូវប្រកាសអាសន្ន និងព្រមានពីទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់

-
លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងឲ្យឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកអង្ករ០៦តោនសម្រាប់កសាងអង្គភាពចែកជូនសម្ព័ន្ធមេត្រីភាពកង ទ័ពវរៈសេនាតូចលេខ១ និងលេខ២

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ លោក ញឿន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ តំណាងឲ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នាំយកអង្ករចំនួន ០៦តោន ប្រចាំត្រីមាសទី៣ និងការ៉ូចំនួន ១៣០កេះសម្រាប់កសាងអង្គភាព ចែកជូនសម្ព័ន្ធមេត្រីភាពកងទ័ពវរៈសេនាតូចលេខ១ និងលេខ២ ចំណុះតំបន់ប្រតិបត្តិការសិករងឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រចាំទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ៕
-
“សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ”

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា គណៈប្រតិភូសរុបចំនួន ៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាល ពី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នៅទីក្រុងហ្សឺណែវ។
-
មេគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅមានជំហរស្ទាក់ស្ទើរ ក្នុងពេលបក្សមួយចំនួនត្រៀមច្របាច់បញ្ចូលគ្នា

ភ្នំពេញ៖ស្របពេលនៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ខិត ជិត មក ដល់គណបក្សនយោបាយមួយចំនួនបាននាំគ្នាជជែកពិភាក្សា និង ឈាន ទៅរកការច្របាច់បញ្ចូលគ្នាក្នុងពេលមុខ ដើម្បីចូលរួមប្រកួត ប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែសម្រាប់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ដែលបានផ្តួចផ្តើមគំនិតចង សម្ព័ន្ធគ្នានៃ គណបក្សនយោបាយ នៅបង្ហាញជំហរស្ទាក់ស្ទើរអំពើការ ច្របាច់ បញ្ចូលគ្នានេះ។
-
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២

-
សង្គមស៊ីវិល៖ មានបញ្ហាស្មុគស្មាញខ្លះក្នុងការផ្ដល់ប័ណ្ណ សមធម៌ជូន មនុស្សចាស់សម្រាប់ទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល

-
អ្នកជំនាញ៖ ឥរិយាបថទន់ភ្លន់របស់ស្រ្តីខ្មែរគឺជាភាពទាក់ទាញ មួយដែលធ្វើឱ្យភ្ញៀវទេសចរចងចាំពីកម្ពុជា
