-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចប់បេសកកម្មនៅតំបន់ភ្នំតាម៉ៅ ជាមួយការដាំកូនឈើជាង ១៥ម៉ឺនដើម និងប្រគល់ការគ្រប់គ្រងបន្ដតំបន់ភ្នំតាម៉ៅ ទៅឲ្យរដ្ឋបាលខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន

(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការដាំកូនឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ ហើយបានសម្រេចប្រគល់តំបន់ភ្នំតាម៉ៅ ឲ្យរដ្ឋបាលខេត្តតាកែវ, រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងបន្ដ ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះតទៅ។
-
មន្ត្រីសង្គមស៊ីវិលគាំទ្រការស្នើរបស់អាជ្ញាធរឲ្យពលរដ្ឋនៅឃុំព្រះដាក់ចូលរួមទប់ស្កាត់ការសាងសង់សំណង់ថ្មីៗ

-
ជនសង្ស័យចំនួន ៦៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៨ករណី ទូទាំងប្រទេស កាលពីថ្ងៃទី០៧ ម្សិលមិញ

-
កម្ពុជាផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនកាណាដា រុករកប្រេងនៅ លើផ្ទៃដី៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សា ស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIIIដែលផ្ទៃក្រឡាប្រមាណ៥ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន៥ របស់កម្ពុជា។
-
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប បើកកិច្ចប្រជុំលើគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ

-
របៀបវារៈចំនួន៥ បានលើកយកមកពិភ្សាក្នុងកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសមីយ៉ាន់ម៉ា និងប្រទេសបូកបី និងមានការចូលរួមពីឧត្តមមន្ត្រីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងឧត្តមមន្ត្រីបរិស្ថានប្រទេសចិន ជប៉ុន និងកូរ៉េ។
-
រដ្ឋសភា ផ្ញើសារលិខិតអបអរសាទរការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានសម្តែងនូវការអបអរសាទរ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ក៏ដូចជារដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសនៃការប្រារព្ធពិធី បើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ដ៏មហោឡារិក របស់គណបក្សកុម្មុយនីស្តចិន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
-
ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រី នគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តកែប

ខេត្តកែប ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ ឋានន្តរស័គ្គ ជូនដល់នាយនគបាលខេត្តកែប ចំនួន ១៦០នាក់ ក្នុងនោះផ្ទេភារកិច្ច៣៨នាក់ និង បំពាក់ឋានន្តរស័គ្គ ១២២នាក់ ។ ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែបក៏បានអញ្ជើញចូលរួមផងដែរ ។ ពិធីនេះរៀបចំធ្វើឡើង នៅ ស្នងការរដ្ឋាននគរបាលខេត្តកែប នាថ្ងៃទី០៧ខែ តុលា ឆ្នាំ២០២២។ ឯកឧត្តមឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគបាលខេត្តកែប បានអាននូវរបាយការណ៍ សង្ខែប ស្តីអំពីសភាពការណ៍លទ្ធផលការងារ…
-
សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២៥៤រូបទៀត ត្រូវបានប្រកាសបញ្ចូល បន្ថែម

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧តុលាឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធី ប្រកាសបញ្ជូល ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ ដែលជាបុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នចំនួន ២៥៤រូបត្រូវបានប្រកាសបញ្ចូល នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
-
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូង

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូង នៃការអនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស និងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)៕