-
រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យលទ្ធភាពរំដោះទឹកស្ទឹងព្រែកត្នោត ដើម្បីទម្លាក់ចូលទន្លេ ខណៈតាមទំនប់សណ្ដមិនមានស្ថានភាពព្រួយបារម្ភឡើយ

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយមកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ អមដំណើរ ដោយ ថ្នាក់ ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យ លទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូល ទៅក្នុង ទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្ត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
-
ទេសរដ្ឋមន្ត្រី មាស សុភា និងអាជ្ញាធរខេត្តព្រះវិហារ បន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត

ព្រះវិហារ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាពនានា ជុំវិញខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះពិនិត្យស្ថានភាព ទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត និងចុះពិនិត្យទំនប់សណ្ត ដែលជា គម្រោងរបស់រដ្ឋបាលខេត្ត ហើយកំពុងអនុវត្តដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត សម្រាប់ការពារមិនឱ្យទឹកជនន់ ជន់លិចខេត្ត។ឯកឧត្តមក៏បានសំណេះសំណាលជាមួយមន្ត្រី បុគ្គលិក កម្មករ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលកំពុងមប្រើការនៅតាមការដ្ឋាននានាផងដែរ។
-
គ.ជ.ប ប្ដេជ្ញាបន្តការងាររបស់ខ្លួនដោយឯករាជ្យ តាមគន្លងច្បាប់ និងរដ្ឋធម្មនុញ្ញ ក្រោយឈ្នះក្ដីលើលោក សុន ឆ័យ

-
អ្នកជំនាញទទូចជាថ្មីម្ដងទៀតឱ្យរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបានចំណូលបន្ថែមនិងកាត់បន្ថយ ចំនួនអ្នក ជក់បារី

-
ព្រះមហាក្សត្រកម្ពុជា បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម ខណៈនាយករដ្ឋមន្ត្រីកម្ពុជា ចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទហើយនៅល្ងាចថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២។ ព្រះរាជក្រឹត្យ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
-
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណី បង្ខាំងមនុស្ស ដោយខុសច្បាប់ និងជំរិតទារ ប្រាក់ ដោយផ្ទុះអាវុធ

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះអង្កេតស្រាវជ្រាវ ដល់ទីតាំងជាក់ស្តែង។ នៅវេលាម៉ោងប្រមាណ ១២និង១០នាទី សមត្ថកិច្ចអាវុធហត្ថ បានប្រើវិធានការជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង ភេទប្រុស អាយុ ២៤ឆ្នាំ នៅទីតាំងខាងលើ និងបានជួយរំដោះជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង ឆីមីងង៉ាង ភេទស្រី អាយុ ៣៤ឆ្នាំ។ ខណៈពេលជំនាញកំពុងសួរនាំជនសង្ស័យ អ៊ី ផឹង ស្រាប់តែបក្ខពួកមួយចំនួនផ្សេងទៀតបានដឹងខ្លួន លួចបើករថយន្ត គេចចេញពីទីតាំងខាងលើបាត់អស់។ រហូតដល់វេលាម៉ោង ១៤ និង…
-
ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវវងាជាអំណោយ សម្តេចតេជោ និងសម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កងទ័ពនៅយោធភូមិភាគទី៥

ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធ គ្រប់អង្គភាពចំណុះយោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើជើងលេខ៥១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងពិធីប្រគល់អំណោយនេះដែរ ក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង និងជានាយសេនាធិការ យោធភូមិភាគទី៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កាយវិកាដ៏ប្រពៃនាព្រឹកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងពីសុខទុក្ខកងទ័ពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីសុខទុក្ខកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារទឹកដី និងប្រជាពលរដ្ឋ។ សូមជម្រាបថា មុននឹងរដូវរងាធ្លាក់ខ្យល់ចូលមកដល់ សម្តេចទាំងទ្វេបានរៀបចំចាត់ចែងបែងចែកសម្ភារៈទៅតាមទិសទុកជូនកងទ័ព និងបានចាត់ឯកឧត្តម ហ៊ុន…
-
គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានបញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោត” ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី “សារៈសំខាន់នៃការបោះឆ្នោត” ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងរាជធានី ខេត្តទាំង ២៥ ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៦ ខែតុលា និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដោយមានការផ្តល់កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងសង្គមលទ្ធិប្រជាធិបតេយ្យឱ្យបានទូលំទូលាយ និងដើម្បីជំរុញការចូលរួមរបស់យុវជនក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
-
ពលរដ្ឋឥណ្ឌាចំនួន៨០នាក់ ត្រូវបានជួយសង្រ្គោះចេញពីកន្លែងធ្វើការងារក្លែងក្លាយ

ភ្នំពេញ៖ ពលរដ្ឋឥណ្ឌាចំនួន៨០នាក់ ត្រូវបានជួយសង្រ្គោះចេញពីកន្លែងការងារក្លែងក្លាយ។ នេះបើតាមការអះអាងរបស់លោក Arindam Bagchi អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌា កាលពីថ្ងៃសុក្រ ទី៧ តុលា តាមរយៈសារព័ត៌មានឥណ្ឌា The Afternoon Voice ដោយបានព្រមានបន្ថែមដល់ប្រជាពលរដ្ឋឥណ្ឌាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការងារមួយចំនួនដែលមានលក្ខណៈសង្ស័យ។
-
ឯកឧត្តម ជា វ៉ាន់ដេត៖ វិស័យប្រៃសណីយ៍ បានចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតប្រជាជននៅកម្ពុជា
