-
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីតាំងពិព័រណ៍ប្រចាំតំបន់ រយៈពេល២ថ្ងៃ

តូក្យូ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីតាំងពិព័រណ៍ប្រចាំតំបន់ មីណាតុ (Minato Matsuri) រយៈពេល២ថ្ងៃចាប់ពីរថ្ងៃទី៨ -៩ ខែតុលា ឆ្នាំ២០២២ នៅឧទ្យានសុីប៉ាក់ ខណ្ឌ មីណាតុ (Minato) ក្រុងតូក្យូ ដើម្បីផ្សព្វផ្សាយអំពីផលិតផលរបស់ខ្មែរ ឲ្យប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិបានស្គាល់ បានដឹងអំពីផលិតផលរបស់ខ្មែរកាន់តែច្រើនឡើងថែមទៀត ជាពិសេសបានភ្លក្សនូវគ្រាប់ស្វាយចន្ទីលីងរបស់ខ្មែរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ។
-
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ លោកជំទាវ ច័ន្ទ ធី ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញទៅសួរសុខទុក្ខ លោកជំទាវ ច័ន្ទ ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នាថ្ងៃទី៩ខែតុលា ឆ្នាំ២០២២ ។
-
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ ដោយសារទឹកជំនន់

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្តល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្តារដំណាំឡើងវិញទាន់ពេលវេលា។
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគម TYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ក្នុងរយៈពេល ១០ឆ្នាំនេះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគមTYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ក្នុងរយៈពេល ១០ឆ្នាំនេះ ដែលទាំងអស់នេះបានមកពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត ការប្រើប្រាស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។
-
ក្រសួងសុខាភិបាល រំឭក ពលរដ្ឋ ឱ្យ ប្រុង ប្រយ័ត្ន ចំពោះ ផល ប៉ះពាល់ ដោយទឹក ជំនន់

-
ឯកឧត្តម ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងចែកអាវរងា ជូនកងទ័ព នៅតាមបណ្តាកងពលប្រចាំទិសនានា ចំណុះ យោធភូមិភាគទី៥

បាត់ដំបង៖ ក្នុងនាឱកាសចុះជួបសំណេះសំណាល និងចែក អាវរងា ជូនកងទ័ព នៅតាមបណ្តាកងពលប្រចាំទិសនានា ចំណុះយោធ ភូមិភាគទី៥ ឯកឧត្តម ហ៊ុន ម៉ានី បាននាំការផ្តាំផ្ញើការសាក សួរ សុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅ ដល់កងកម្លាំងគ្រប់រូបដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការ បំពេញភារកិច្ចប្រចាំនៅភូមិសាស្រ្តទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។
-
ទេសរដ្ឋមន្ត្រី គន់ គីម បានចុះជួបអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ដើម្បីរៀបចំផែនការស្តារការដាំដុះ ក្រោយទឹកស្រកទៅវិញ

ភ្នំពេញ៖ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោហ៊ុនសែននិង ជាប្រតិបត្តិករផ្ទាល់លើសមរភូមិគ្រោះមហន្តរាយនិងអនុវត្តតាមបទបញ្ជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនោះ នៅថ្ងៃទី៩ខែតុលា ឆ្នាំ ២០២២ឯកឧត្តមទេស រដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើដំណើរពីខេត្តមួយទៅមួយខេត្តនៅជុំវិញបឹងទន្លេសាបដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តទាំងនោះនិងបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។
-
ឯកឧត្ដមបណ្ឌិត លី ឆេង បញ្ជាក់ថា សន្តិភាព ជាគ្រឹះ នៃចំណេះដឹងរបស់យុវជន

ភ្នំពេញ ឯកឧត្ដមបណ្ឌិត លី ឆេង បញ្ជាក់ថា សន្តិភាពជាគ្រឹះ នៃចំណេះដឹងរបស់យុវជន ហើយ ប្រសិនបើប្រទេសជាតិគ្មាន សុខសន្តិភាពក្មួយៗជាយុវជនក៍មិនបានរៀនសូត្រនោះទេ ឯកឧត្ដមបណ្ឌិត លី ឆេងតំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធីគ្រុប បានថ្លែងដូចនេះក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្ស ប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៦ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុង ឆ្នាំសិក្សា ២០២០-២០២១ ចំនួន ១,៥០៧នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពាន អាកាសចោមចៅ)ព្រឹកថ្ងៃទី៨តុលា។ បើតាម លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង ២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៣០២នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៥៧,០៣៩នាក់…
-
បក្សភ្លើងទៀនចង់បានការផ្លាស់ប្តូរសមាសភាព គ.ជ.ប ដើម្បីឈានទៅរកការឈ្នះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្សភ្លើងទៀនកាលពីថ្ងៃសៅរ៍ ទី៨ខែតុលា បាន រៀប ចំប្រជុំផែនការយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំក្រោយ ដោយមានការចូលរួមសមាជិកប្រមាណ១២០ នាក់មកពីរាជធានី-ខេត្ត។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ភ្លើង ទៀន បញ្ជាក់ថា កិច្ចប្រជុំនោះ គឺការណែនាំដល់សមាជិកបក្ស នៅរាជធានី-ខេត្ត ឱ្យយល់ដឹងពីបញ្ហារៀបចំបញ្ជីឈ្មោះ បោះឆ្នោតឆ្នាំ ២០២៣។
-
សម្តេចក្រឡាហោម៖ វេទិកាអុំទូកថ្មី របស់ខេត្តបាត់ដំបង ជួយ លើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបង និងកាន់តែ បង្កើនការ ទាក់ទាញទេសចរថែមទៀត

បាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បាត់ដំបង បានជំញឲ្យអាជ្ញាធររដ្ឋបាលខេត្ត និងស្ថាប័នជំនាញ ពាក់ព័ន្ធ ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានជាក់លាក់ នូវអ្វីដែល សម្តេចបានកត់សម្គាល់ឃើញថា៖ ខេត្តបាត់ដំបងបាននិងកំពុង តែទាក់ទាញពីកំណើនភ្ញៀវទេសចរចូលមកម្សាន្តលេងនៅក្នុងខេត្តមួយនេះ ច្រើនជាងបណ្តាខេត្តដែលមានសក្តានុពល ប៉ូលសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍ …។