-
យុត្តិធម៌ និងភាពស្អាតស្អំរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវតុលាការបារាំងផ្តល់ជូន គឺជាបរាជ័យ នៃមនុស្សបំផ្លាញសង្គម

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី»នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ដោយសារតែសម្តេចចង់បានតែការសម្រេចប៉ុណ្ណឹងប៉ុណ្ណោះ។ ជាមួយនឹងការប្រកាសទទួលយកសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនមានការប្តឹងទៅសាលាឧទ្ធរណ៍នោះទេ ហើយអះអាងថា ប្រសិនបើ លោក សម រង្ស៉ី ប្តឹងទៅសាលាឧទ្ធរណ៍នោះ សម្តេចនឹងកំដរតតាំងក្តីជាមួយ មេក្រុមប្រឆាំងក្រៅច្បាប់នេះដល់ទីបញ្ចប់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តើ ហ៊ុន សែន ចង់បានអ្វី ទើបបានជាតាមវ៉ៃដល់ផ្ទះ គឺ ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះ អត់មានចង់បានអីទេ។ ពួកគេគិតថា ពួកគេឈ្នះ គេអាចនិយាយទៅរួច ប៉ុន្តែខ្ញុំគួរតែដកស្រង់សាលក្រមទាំងមូលជាភាសាបារាំង ដែលមាន១៣ទំព័រ»។
-
ផ្សាយបន្តយផ្ទាល់(Live) : ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

ផ្សាយផ្ទាល់(Live) : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ ។ ព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
-
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាប័ត្រជូននិស្សិត PPIU ជាង ២ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្រោមប្រឹងប្រែងយ៉ាងស្វិតស្វាញ។ សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យ PPIU ដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា។ សម្តេចតេជោធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្ររបស់សាកលវិទ្យាល័យPPIU ចំនួន ៥លើករួចមកហើយ។
-
ទីបំផុតតុលាការបារាំងសម្រេចថា សម្តេចតេជោ ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ

ភ្នំពេញ៖ នៅទីបំផុតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ នេះបើយោងតាមលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ពីទីក្រុងប៉ារីស ប្រទេសបារាំង។ លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមានការយល់ច្រលំខ្លះពីមិត្ត រួមការងារ និងអ្នកគ្រប់គ្រង។ អាស្រ័យហេតុនេះសូមទុកការងារសំខាន់មួយឡែកសិន ហើយ រងចាំពេលវេលាល្អនៅថ្ងៃក្រោយ។ សូមផ្តោតជាពិសេសទៅលើការងារដែលមានគំនិតច្នៃ ប្រឌិត។ ក្នុងពេលនេះហោរាសាស្រ្តអាជីព ណែនាំលោកអ្នកមិនអោយផ្តោតយកចិត្តទុកដាក់ ទៅលើចំណុចអវិជ្ជមាន។ សូមបន្តអនុវត្តការងាររបស់អ្នក ពីព្រោះលោកអ្នកនឹងធានាថា ទទួលបានលទ្ធផលដែលល្អប្រសើរ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតប្រាជ្ញាភ្លឺស្វាង ក្នុងការសម្រេចចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះព្រមានដល់ការសម្រេច ចិត្ត ឬវាយតម្លៃការងារដោយការប្រញាប់ប្រញាល ពីព្រោះអ្នកនឹងអាចជួបនូវបញ្ហា ឬការ ខាត់បង់បានដោយងាយ ហើយក៏រឹតតែពិបាកក្នុងការកែប្រែនៅពេលក្រោយផងដែរ។ ផ្ទុយ ទៅវិញលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងតុល្យភាពផ្នែកអារម្មណ៍ និងសន្តិ ភាពផ្លូវចិត្ត។ ហេតុដូចនេះសូមមានការភ្ញាក់រលឹកជានិច្ចនៅពេលដែលអ្នកនឹងប្រឈមជា មួយហេតុការណាមួយ។ ក្រៅពីនេះ ជាទូទៅ លោកអ្នកនឹងអាចធ្វើការគ្រប់គ្រង និងបំពេញ គម្រោងផែនការការងាររបស់ខ្លួនបានដោយការយកចិត្តទុកដាក់បន្ថែម។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អារម្មណ៍ប្រែប្រួល…
-
រិះគន់អ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា អ្វីៗនឹងកាន់តែលឿន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅលើលោកិយនេះនរណាក៏ខ្លាចស្លាប់ដែរ ព្រោះតែចង់រស់ ទើបទៅវៀតណាម ដើម្បីរំដោះប្រជាជនអោយរស់ជាមួយគ្នាដែរ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានហៅអ្នករិគន់នោះថាជាក្មេងពាល ។ ដោយកន្លងទៅបុគ្គលនេះ តែងរិះគន់រហូត ជាពិសេសវាយប្រហារទៅលើ ការរៀបចំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា តែយ៉ាងណា សម្តេចបញ្ជាក់ថា ពួកគេកាន់តែរិះគន់ អ្វីៗនឹងដំណើរការទៅកាន់តែលឿនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ថា សម្តេចខ្លាចចំពោះសេចក្តីស្លាប់។
-
រដ្ឋមន្ត្រីក្រសួងការងារ៖ គម្រោងរោងចក្រកាន់តែប្រសើរ បានរួមចំណែកជំរុញការនាំចេញឧស្សាហកម្មកាត់ដេរកម្ពុជា



