-
វិភាគ៖សាលក្រមតុលាការបារាំងផ្តល់យុត្តិធម៌និងភាពស្អាតស្អំដល់ថ្នាក់ដឹកនាំកម្ពុជា និងវាយបំបាក់មុខក្រុមជនក្បត់ជាតិនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ទោះបីជាទណ្ឌិតសម រង្ស៊ី និងបក្ខពួកខិតខំលាក់បាំងភាពអាម៉ាស់របស់ខ្លួនលើសំណុំរឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា នៅចំពោះមុខការសម្រេចរបស់តុលាការ ប្រទេសបារាំងយ៉ាងណាក៏ដោយ តែការពិតនៅតែជាការពិត។ ការពិតដែលតុលាការប្រទេសបារាំងដែលជាស្រុកកំណើតទី២ របស់ទណ្ឌិត សម រង្ស៊ី តាមរយៈសាលក្រមរបស់ ខ្លួន បានរកឃើញថា សម្តេចតេជោ ហ៊ុន សែនមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ឯកឧត្តម ហុក ឡង់ឌី និងជា វិជ្ជា ហើយពាក្យពេចន៍ចោទប្រកាន់ទាំងអស់របស់ទណ្ឌិត សម រង្ស៊ីគឺជាការចោទប្រកាន់ដោយគ្មាន ភស្តុតាង និងបានរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្តិ៍ប្រាកដមែន។ ប៉ុន្តែដោយយោងតាមមាត្រា១០នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សដែលលើកឡើងពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណីគឺសម្តេចតេជោនាយករដ្ឋមន្ត្រីនិងជនជាប់ចោទសម រង្ស៊ី ជាប្រជាពលរដ្ឋធម្មតានោះតុលាការបារាំងបានសម្រេចអនុគ្រោះឱ្យសម រង្ស៊ី រួចផុតពីបទចោទប្រកាន់ទាំងពីរ ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា។ នេះគឺជាការយោគយល់ដោយស្របទៅលើគោលការណ៍សិទ្ធិមនុស្សតែប្រសិនបើតុលាការមិនលើកឡើង ពីវិសមាមាត្ររវាងដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទទេ ម្ល៉េះ សម រង្ស៊ីនឹងត្រូវទទួលរងនូវការផ្តន្ទាទោសស្រេចបាត់ទៅ ហើយ ព្រោះតុលាការបានរកឃើញថា «ការចោទប្រកាន់ថាសម្តេច ហ៊ុន…
-
បទអត្ថាធិប្បាយ «ទណ្ឌិតក្បត់ជាតិចាញ់ក្តីម្តងទៀត ក្នុងតុលាការទីក្រុងប៉ារីស» (Video Inside)

-
រាជរដ្ឋាភិបាលសាកល្បងផ្ទេរបឋមនិងមត្តេយ្យសិក្សាឱ្យស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលស្រុកក្រុង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសាកល្បងផ្ទេរសាលាបឋមសិក្សានិងមត្តេយ្យសិក្សាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ក្រុង វិញ ខណៈដែលពីមុនមកគ្រឹះស្ថានសិក្សាទាំងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ។នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការថ្លែងជាសាធារណៈនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១១ ខែតុលា។
-
កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំ ៤១ពាន់លានដុល្លារ រយៈពេលប្រាំបួនខែនៃឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំបួនខែក្នុងឆ្នាំ២០២២ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ៤១ពាន់លានដុល្លារ ដែលបានកើនក្នុងអត្រា១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ក្នុងនោះប្រទេសចិនបានឈរនៅលំដាប់ទី១ ជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា ខណៈសហរដ្ឋអាមេរិកនៅលំដាប់ទី២ ឯវៀតណាមលំដាប់ទី៣។
-
កម្ពុជានឹងបានប្រាក់ជាង១៤លានដុល្លារពីការលក់ប្រេងឆៅ ដែលកប៉ាល់លួចដឹកចេញទៅកាលពីឆ្នាំមុន

ភ្នំពេញ៖រ ដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ឯកឧត្តម ម៉េង សក្ដិធារ៉ា បានធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពីស្ថានភាពកប៉ាល់លួចប្រេងរបស់កម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយលោកបញ្ជាក់ថា កម្ពុជានឹងបានប្រាក់ត្រឡប់មកវិញប្រមាណជាង១៤លានដុល្លារបន្ទាប់ពីដំណើការលក់ប្រេងឆៅនៅទីផ្សារអន្តរជាតិនោះបានរួចរាល់កាលពីអំឡុងខែកញ្ញាឆ្នាំ២០២២។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» រាជធានីភ្នំពេញ, នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
-
ប្រធាធិបតី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តម DR. JOSE RAMOS-HORTA នឹងដឹកនាំគណៈភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

-
ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅស្រុកកងមាស ដែលរងផលប៉ះពាល់ ខូចខាតដោយទឹកជំនន់ ត្រូវបាន អភិបាលខេត្តកំពង់ចាម ចុះពិនិត្យរកដំណោះស្រាយ ជាបន្ទាន់ជូនពលរដ្ឋ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និង ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ នៅ ក្នុងឃុំ ចំនួន ៣ នៃ ស្រុក កងមាស ដែលរងផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដេីម្បីរក ដំណោះស្រាយ ជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។
-
ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

-
ប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកញ្ញា និងការរៀបចំប្រណាំងទូកនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែកញ្ញា និងការរៀបចំការប្រណាំងទូកនៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ស្ដីទី ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានា និងអភិបាលក្រុងស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់។