-
ជំនន់ទឹកទន្លេធ្វើឱ្យដំណាំស្រូវក្នុងស្រុកចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង រងផលប៉ះពាល់ ក្នុងរយៈពេល ១សប្តាហ៍ បើទឹកទន្លេមិនស្រក ឬ ស្រកយឺតនឹងរងការខូចខាត ដែលនឹងត្រូវស្តារឡើងវិញពេលទឹកស្រកផុត

ខេត្តកំពង់ឆ្នាំង ៖ ដោយសារស្ថានភាពទឹកជំនន់ឆ្នាំនេះខ្ពស់ជាងឆ្នាំងចាស់ ធ្វើឱ្យស្រូវស្រាលបង្កើនរដូវ របស់ប្រជាពលរដ្ឋ ក្នុងស្រុកចំនួន៣ បានរងការប៉ះពាល់ចំនួន ប្រមាណ ៨០០ហិកតា និងបើក្នុងរយៈពេល១សប្តាហ៍ស្ថានភាពទឹកមិនស្រកចុះ ឬ ស្រកយឺត នឹងត្រូវខូចខាតទាំងស្រុង នេះជាកាបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ប្រាប់អ្នកយកពត៏មានយើងនៅសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ។
-
ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅឃុំព្រៃគុយបានទទួលអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ២០គ្រួសាររស់នៅឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ ពីឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរដែនដីនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។
-
រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានស្រុកចំនួន៤ ៖ ស្រុកមង្គលបូរី, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
-
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់តាក្ដុល ចែកអំណោយជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិព្រែកកាត់ ២០គ្រួសារ និងភូមិតាក្ដុលត្បូង ៨គ្រួសារ

កណ្ដាល៖ លោក កាន វឌ្ឍនា អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់តាក្ដុល និងអនុប្រធានគណៈពង្រឹង ភូមិព្រែកកាត់ តំណាងឯកឧត្ដម យង់ សារិទ្ធ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាក្ដុល បានដឹកនាំក្រុមការងារគណពង្រឹងមូលដ្ឋានសង្កាត់តាក្ដុល ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិព្រែកកាត់ ២០គ្រួសារ និងភូមិតាក្ដុលត្បូង ៨គ្រួសារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ប្រធានមណ្ឌលសុខភាពក្រុងតាខ្មៅ ឯកឧត្តម អ៊ុក សំបូរ អនុប្រធានគណៈពង្រឹងភូមិតាក្ដុល លោក គាម ពិសិដ្ឋ ប្រធានគណៈពង្រឹងភូមិព្រែកកាត់ សមាជិក សមាជិកា ចៅសង្កាត់ មេភូមិ និងយុវជន ស.ស.យ.ក ផងដែរ ។
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសាលាស្ដីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា

-
អ្នកជំនាញមើលឃើញពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជា ហើយ រំពឹងថារដ្ឋាភិបាលនឹងពង្រឹងកិច្ចអន្តរាគម៍ក្នុងវិស័យនេះបន្ថែមទៀត

ភ្នំពេញ៖អ្នកជំនាញកសិកម្មមើលឃើញសក្តានុពលភាពនៃវិស័យ កសិកម្មនៅកម្ពុជា ដែលវិស័យនេះធ្លាប់ជាវិស័យអាទិភាពទី មួយ សម្រាប់សេដ្ឋកិច្ចជាតិ ហើយកម្ពុជាថែមទាំងមានទឹកដីនិង ភូមិសាស្ត្រ អំណោយផលដល់វិស័យនេះ បូករួមកម្លាំងពលកម្ម កសិកម្ម ជាច្រើន។ មិនតែប៉ុណ្ណោះ ទីផ្សារផ្គត់ផ្គង់ក្នុងស្រុកនិងក្រៅ ស្រុកក្នុងវិស័យផលិតស្បៀងនេះមានភាពទូលំទូលាយ ប៉ុន្តែ កម្ពុជាមិនទាន់មានការរៀបចំផែនការនយោបាយត្រឹមត្រូវ ខ្វះ ជំនួយដល់កសិករ កម្សោយប្រព័ន្ធធារាសាស្ត្រ និងភាពខ្វះចន្លោះ នៃទីផ្សារសម្រាប់កសិករ ដែលត្រូវការជំនួយជាចាំបាច់ពីរដ្ឋាភិបាល។
-
អភិបាលរងខេត្តកណ្តាល ជំរុញដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន

ខេត្តកណ្តាល៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន ។ អភិបាលរងខេត្តកណ្តាលបានជំរុញដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក ឆែ វណ្ណឌី អភិបាលរងស្រុកកោះធំ កងកម្លំាងទាំងបី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។
-
អ្នកនិពន្ធ ម៉ោ សំណាង ហៅ ទន្សាយ នឹងចេញផ្សាយសៀវភៅប្រលោមលោកថ្មីមួយទៀត ក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖អ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូបនៅក្នុងវិស័យអក្សរសិល្ប៍ខ្មែរទំនើប អ្នកស្រី ម៉ៅ សំណាង ដែលមាននាមប៉ាកាថា «ទន្សាយ» នឹងបោះផ្សាយសៀវភៅប្រលោមលោកថ្មីមួយ បន្ទាប់ពីខកខានបោះពុម្ពប្រលោមលោកថ្មីអស់រយៈពេលជាងប្រាំមួយខែ។អ្នកស្រី ម៉ៅ សំណាង បានគូសបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រីថា សៀវភៅប្រលោមលោកថ្មីដែលនឹងចេញផ្សាយនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ជាភាគទី៣ នៃប្រលោមលោករឿង «នភាល័យ» ដែលអ្នកស្រីខិតខំប្រឹងប្រែងសម្រិតសម្រាំង និងសន្សំពាក្យពេចន៍អស់រយៈពេលជាច្រើនខែ។
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។
-
យុវជនគួរបង្កើតទម្លាប់បរិច្ចាគឈាម ខណៈមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមត្រូវការឈាម១១ម៉ឺនប្លោក ក្នុងឆ្នាំ២០២២
