-
ចាប់ពីថ្ងៃទី២៥ ខែសីហា រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុបចំនួន ៨៤៩៤គ្រួសារហើយ ដែលស្ម័គ្រចិត្តចាក់ចេញពីតំបន់អង្គរ

យោងតាមគេហទំព័រហ្វេសប៊ុក ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហោះ សកម្មភាពចាប់ ឆ្នោត ជូន ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ប្តូរទីលំនៅពីភូមិរហាល សង្កាត់នគរធំ, ភូមិគោកតាចាន់ ភូមិខ្វៀន ភូមិវាល ភូមិត្រពាំងសេស ភូមិទក្សិណត្បូង សង្កាត់គោកចក, ភូមិទ្រាំង ភូមិអញ្ជោញ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចម្ងាយ ៥៥៨ ម៉ែត្រពីប្រាសាទអង្គរវត្ត ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងស្ថិតនៅ ភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត បន្ថែមចំនួន ១៦៨គ្រួសារ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២នេះ ។
-
ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញក្រោយបញ្ចប់ការងារជួសជុល

-
គម្រោងជួសជុលផ្លូវជាតិលេខ៣ពីត្រពាំងរពៅទៅវាលរេញ គឺរង់ចាំកម្ចីសម្បទានពីប្រទេសចិន

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងរង់ចាំការផ្ដល់ប្រាក់កម្ចីសម្បទានពីប្រទេសចិន ក្នុងគម្រោងជួសជុលនិងស្តារឡើងវិញនូវកំណត់ផ្លូវជាតិលេខ៣ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយផ្លូវប្រវែងជាង២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងជំនួបជាមួយអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក Wang Zhiquan កាលពីថ្ងៃទី១២ខែតុលា។
-
ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តកំពង់ធំស្នើសុំឱ្យអាជ្ញាធរជួយសម្របសម្រួលជាមួយស្ថាប័នកម្ចីប្រាក់

-
មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភទូក និងម៉ាស៊ីនទូក ៤គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ !

ខេត្តព្រះវិហារ៖ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ទូក និងម៉ាស៊ីនទូក ៤គ្រឿង ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ តាមបទបញ្ជា ជាពិសេស នៅក្នុងសកម្មភាពមនុស្សធម៌ បម្រើប្រជាជន ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
-
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ធ្វើទស្សនកិច្ចនៅទីតាំងដីសម្បទានដីសង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ ហៅកាត់LASED 3នៅស្រុកលំផាត់

-
អតីតយុទ្ធជនពិការនៅឃុំទ្រៀល បានទទួលខ្នងផ្ទះទី២១៦ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ចុះប្រគល់ខ្នងផ្ទះទី២១៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។
-
ក្រសួងមហាផ្ទៃ បន្ដប្រជុំពិភាក្សារៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ អញ្ជើញបិទកម្មវិធី ស្តីពី «ASEAN Data Science Explorers Regional Finals 2022»

