-
របាំគងស្គរគឺជារបាំតាំងពីបុរាណកាលរបស់អ្នកភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

-
រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នាទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។
-
រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង ១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
-
ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង ប៉ះពាល់ដំណាំស្រូវនៅ៤៦ឃុំ និងខូចខាតទាំងស្រុងជិតពីរម៉ឺនហិកតា

-
ផ្សាយបន្តផ្ទាល់ ៖ សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ « ដែលបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាព សមាជិកនៃរាជរដ្ឋាភិបាល

-
ក្រុមការងារ អន្តរក្រសួង ចុះទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅខេត្តព្រះសីហនុ

លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មពិការភាព នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងសុខាភិបាល, តំណាងសហភាពអឺរ៉ុប, មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
-
អភិបាលរាជធានីភ្នំពេញទទួលជួបពិភាក្សាការងារ និងពង្រីកចំណងមិត្តភាពគ្នាទៅវិញទៅមកជាមួយ អភិបាលក្រុងឡាណាកា នៃសាធារណៈរដ្ឋស៊ីប

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សាការងារជាមួយលោកAndreas Vyras អភិបាលក្រុង Larnaka នៃសាធារណរដ្ឋស៊ីប ជាមួយនិងការចុះហត្ថលេខាលើ លិខិតបញ្ជាក់ សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឡាណាកា នៃសាធារណរដ្ឋស៊ីប ក្នុងគោលបំណងដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃទីក្រុងទាំងពីរ ។ ការជួបពិភាក្សាការងារ និងចុះហត្ថលេខាលើ លិខិតបញ្ជាក់សុឆន្ទៈ រវាងទីក្រុងទាំងពីរបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
-
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

-
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរទេសចរណ៍ខេត្ត ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ«ការគិតគូរឡើងវិញពីទេសចរណ៍» និងទិវាពិភពលោកស្អាតឆ្នាំ២០២២

-
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៦០០គ្រួសារ ក្នុងស្រុករតនមណ្ឌល និងស្រុកបវេល ទទួលបានស្បៀងបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រធានគណៈកម្មាធិកាគ្រោះមហន្តរាយ ខេត្តបាត់ដំបង
