Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកែប៖ សមិទ្ធផលនានាគឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន

    អភិបាលខេត្តកែប៖ សមិទ្ធផលនានាគឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន

    កែប៖អគារបណ្ណាល័យមួយខ្នងដែលមានទំហំ៨៤ម៉ែត្រការ៉េ ចំណាយ ថវិការអស់ជិតពីរម៉ឺនដុល្លារអាមេរិកស្ថិតនៅ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន ក្រុងកែប ភូមិកែប សង្កាត់កែប ក្រុងកែបត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៤ ខែតុលា ក្រោមវត្តមានឯកឧត្តមអភិបាលខេត្តកែបនិងលោកជំទាវ។ អគារនេះជាអំណោយរបស់ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្ត និងលោកជំទាវ ស មាលីដា ។ ថ្លែងទៅកាន់អ្នកចូលរួមក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកែបបានបញ្ជាក់ថា អគារបណ្ណាល័យមួយ មួយខ្នងស្មើនឹងមួយបន្ទប់នេះ ជាសមិទ្ធផលថ្មីមួយដ៏សំខាន់សម្រាប់កូនក្មួយសិស្សានុសិស្សក្រេបជញ្ជក់យកចំណេះដឹងបន្ថែមក្រៅពីម៉ោងសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាទំពាំងស្នងឫស្សីនិងជាធនធានមនុស្សប្រកបដោយសមត្ថភាព ដែលសង្គមជាតិត្រូវការ។ លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលនានាគឺកើតចេញពីនយោ បាយឈ្នះឈ្នះ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយនិងក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវការសាក សួរ សុខ ទុក្ខរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោក ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ជាមួយគ្នានេះឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាន…

  • ពិធីអភិសេកឆ្លងសមិទ្ធផលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧,សម្ដេចសង្ឃ ជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ដែលចំណាយការសាងសង់អស់ជាង ១ ម៉ឺនដុល្លារ ជាអំណោយរបស់សប្បុរសជន

    ពិធីអភិសេកឆ្លងសមិទ្ធផលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧,សម្ដេចសង្ឃ ជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ដែលចំណាយការសាងសង់អស់ជាង ១ ម៉ឺនដុល្លារ ជាអំណោយរបស់សប្បុរសជន

    (ស្វាយរៀង)៖ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ដែលជាអំណោយសប្បុរធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តមឧកញ៉ា លីយូគៀកទីប្រឹក្សាសម្ដេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភា ត្រូវបានធ្វើពិធីចម្រើនព្រះបរិត្តនិងអភិសេកឆ្លង នារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ម្សិលមិញ ដោយមានការចូលរួមពី លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា មន្ត្រីរាជការ លោកនាយកសាលាវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។ បើតាម លោក ចក់ ចំរើន នាយកវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា បានឲ្យដឹងថា សាលារៀនវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែន ចន្ទ្រា ស្ថិតនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានឈ្មោះដើមអនុវិទ្យាល័យសុរាម្រិតកសាងនៅឆ្នាំ១៩៦៦ ដោយនៅឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៨ ជាឃ្លាំងដាក់គ្រាប់ និងអាវុធរបស់ទាហានប៉ុលពត ក្រោយជ័យជំនះ ៧…

  • រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)

    រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥  តុលា ២០២២)

    ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានប្រារព្ធព្រះរាជពិធីគម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២) ដោយមានព្រះរាជពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ។ គួរកត់សម្គាល់ផងដែរថា៖ គិតមកដល់ពេលបច្ចុប្បន្ន…

  • ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

    ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ ស៊ូ វណ្ណលុក

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ ជូនដល់គ្រួសារកុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ចូលរួមរំលែកទុក្ខ  និងចាត់មន្ត្រីនាំយកបច្ច័យ-សម្ភារចូលបុណ្យ ជូនដល់គ្រួសារកុមាររងគ្រោះ (លិចទូកដរទទឹង) នៅស្រុកលើកដែក ខេត្តកណ្តាល

    ខេត្តកណ្តាល ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី ១៤ ខែតុលា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ សពកុមាររងគ្រោះទាំង ១០នាក់ ដែលបានរកឃេីញ បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល ។ ដោយឡែក សពកុមារ ម្នាក់ទៀត ដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករកដោយកម្លាំងចម្រុះនៅឡេីយ។ ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…

  • ឯកឧត្តម អ៊ាង សុផល្លែត ចុះត្រួតពិនិត្យដោយផ្ទាល់ លើស្ថានភាពទឹកជំនន់ ប៉ះពាល់ផលដំណាំ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ឯកឧត្តម អ៊ាង សុផល្លែត ចុះត្រួតពិនិត្យដោយផ្ទាល់ លើស្ថានភាពទឹកជំនន់ ប៉ះពាល់ផលដំណាំ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពស្រូវ ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ នៅមូលដ្ឋានឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការចុះមកពិនិត្យស្ថានភាពជាក់ស្តែង នៅលើទីតាំងរងគ្រោះដោយសារទឹកជំនន់នេះ គឺភាពចាំបាច់សម្រាប់សិក្សា ពីទំហំផលប៉ះពាល់ ដើម្បីឈានទៅរកដំណោះស្រាយ តាមរយៈការគាំទ្របច្ចេកទេស និងធនធានសមស្រប ហើយនេះក៏ជាការងារអាទិភាពរបស់ក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋ ព្រោះដំណាំស្រូវនេះជាប្រភពស្បៀង និងចំណូលយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ ។ លើសពីនេះ ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា បញ្ហារបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ គឺជាបញ្ហារបស់ក្រុមការងារដែលចាំបាច់ចុះមកផ្ទាល់ ដើម្បីជំរុញការដោះស្រាយឱ្យទាន់ពេលវេលា និងឱ្យខាងតែបាន។ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ បានជួយសហការការឆ្លើយតបនឹងផលប៉ះពាល់ដំណាំស្រូវរដូវប្រាំង ខូចខាតដោយសារជំនន់ទឹកទន្លេមេគង្គ…

  • ថ្ងៃនេះ រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)

    ថ្ងៃនេះ រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥  តុលា ២០២២)

    ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាល ប្រារព្ធព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការសោយទិវង្គត និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ – ១៥ តុលា ២០២២)។ សូមជម្រាបថា ព្រះរាជពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១០ឆ្នាំ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រៀបចំឡើងដើម្បីបួងសួងសុំសេចក្ដីសុខ សន្តិភាព វឌ្ឍនភាព និងចម្រុងចម្រើនថែមទៀតកើតមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងសម្តែងនូវការគោរពដឹងគុណចំពោះស្នាព្រះហស្ថដ៏ថ្លៃថ្លា និងមហាសាលក្នុងការស្វែងរកឯករាជ្យជូនជាតិមាតុភូមិ ការការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ ដែលស្នាព្រះហស្ថទាំងនេះ បានបន្សល់ទុកជាកេរ្តិ៍ដំណែលជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ឱ្យបន្តអភិរក្ស និងអភិវឌ្ឍឱ្យសម្បូរសប្បាយអមតៈ។…

  • កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចុះជួយស្វែង​រក​សពសិស្សសាលា ករណីលិច​ទូកដរ​នៅស្រុកលើកដែក ខេត្តកណ្ដាល

    កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ចុះជួយស្វែង​រក​សពសិស្សសាលា ករណីលិច​ទូកដរ​នៅស្រុកលើកដែក ខេត្តកណ្ដាល

    កណ្តាល៖ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ត្រូវទី១៣ ខែតុលាឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទី ​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរ និង បាត់ខ្លួនសិស្សសាលាចំនួន ១៥នាក់ និងម្ចាស់ទូកបានលេច ។ ដោយទទួលបានបទបញ្ជាពីឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC  និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះប៉េសកកម្ម ប្រតិបត្តិការរុករកនិងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។ ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេសបានរុករកឃើញជនរងគ្រោះចំនួន ១៤ នាក់ នៅរស់រៀនមានជីវិតចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិតចំនួន ៩នាក់ នៅបាត់ខ្លួនចំនួន…

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបានផ្ញើ​សារលិខិតអបអរសាទរជូន​ឯកឧត្តម ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជាទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែង​តាំង​​ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបានផ្ញើ​សារលិខិតអបអរសាទរជូន​ឯកឧត្តម ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជាទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែង​តាំង​​ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    ភ្នំពេញ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃក្រសួងបរិស្ថានសូមសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះមហាកតនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការផ្តល់ទំនុកចិត្ត និងការតែងតាំងនេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ ចិត្ត បញ្ញានិងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ​ជាធំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឥតឈប់ឈរនៃនយោបាយឈ្នះឈ្នះ និងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយគតិបណ្ឌិត និងនាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដីស្ថិរភាព នយោបាយ និងសុខសន្តិភាពពេញ លេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យដែលមិន ធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈ ពេលជាង ៥០០ឆ្នាំរបស់កម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងប្រុសស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ អាយុ យ៉ឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពពីយើងខ្ញុំទាំងអស់គ្នា៕ តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន

  • មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក និងម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី សម្រាប់ការងារ សកម្មភាពក្នុងបេសកកម្មផ្សេងៗ

    មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក និងម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី សម្រាប់ការងារ សកម្មភាពក្នុងបេសកកម្មផ្សេងៗ

    ខេត្តមណ្ឌលគិរី៖ ទូក និងម៉ាស៊ីនទូកចំនួន ៣គ្រឿង ជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។ តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឮកពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ ឧត្ដមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅរបស់កងទ័ព និងប្រជាជន។ ជាក់ស្តែងឯកឧត្តមមេបញ្ជាការបានផ្តល់ទូក និងម៉ាស៊ីនទូកចំនួនបីគ្រឿងបន្ថែមនាពេលនេះ ថាពិតជាជំនួយចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ លឿន រហ័ស ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាចាំបាច់បំផុត៕