-
ក្រសួងការងារពន្យល់ពីភាពចាំបាច់របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២នេះ បានថ្លែងពន្យល់អំពីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គ.ក.ប.) នេះ ដោយឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការនេះមានភាពចាំបាច់ណាស់ ដែលដើរតួជាយន្តការបន្ថែមសម្រាប់ដោះស្រាយវិវាទការងារ។
-
មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក ម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងរតនគីរីសម្រាប់បម្រើដល់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ខេត្តរតនគីរី៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារ នាំយកទូក និងម៉ាស៊ីនទូកចំនួន ១៤គ្រឿង ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគីរី សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជា និងជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ។ ឧត្ដមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅ និងប្រតិបត្តិការត្រៀមសង្គ្រោះប្រជាពលរដ្ឋរបស់នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់៕
-
ភូមិវត្តបូព៌ជាប់លេខ៣ ក្នុងចំណោមសង្កាត់ល្អជាងគេចំនួន៥១ នៅលើពិភពលោក

-
វិស័យអចលនវត្ថុក្នុងស្រុកនៅបន្តមានចរន្តដោះដូរ តែជួបបញ្ហាប្រឈមខ្លះដែលត្រូវដោះស្រាយ

-
កងទ័ពទូទាំងខេត្តកំពង់ធំប្រកាសគាំទ្រនិងអបអរសាទរសម្ដេចតេជោហ៊ុន សែន បានទទួលជ័យជំនះនិងការផ្ដល់នូវភាពយុត្តិធម៌ស្អាតស្អំ ពីតុលាការប្រទេសបារាំង

-
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បើកកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទលើកទី៥

-
កិច្ចប្រជុំក្រុមគ្រូពេទ្យត្រៀមព្យាបាលជំងឺផ្ដល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌ជូនជនដោយសារគ្រោះទឹកជំនន់

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ ស្តីពីកិច្ចពិភាក្សា ត្រៀមក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺ ផ្ដល់ថ្នាំពេទ្យ និងអំណោយមនុស្សធម៌ ជូនប្រជាជនមានជីវភាពលំបាកខ្វះខាត និងកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅព្រឹកថ្ងៃទី 13 ខែតុលាឆ្នាំ2022 ។
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋជិត ២៥០គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ អង្គភាពកងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកអំណោយដ៏ថ្លាំថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងឃុំ២ គឺឃុំតស៊ូ និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅក្នុងសាលាស្រុកជ័យសែន ។
-
ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ កំពុងរកវិធានការស្តារស្រូវវស្សាជិត ១ម៉ឺនហិចតា ដែលរងការលិចលង់ ដោយជំនន់ទឹកភ្លៀងឡើងវិញ ក្រោយការចុះស្រង់ទិន្នន័យ និងការផ្ទៀងផ្ទាត់លើផ្ទៃដីដែលរងការជន់លិច

ខេត្តព្រះវិហារ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ចេស្តា រួមជាមួយ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យលើផ្ទៃដីស្រែ និងផ្ទៃដីដំណាំកសិកម្ម ដែលបានរងការខូចខាតដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ ក្នុងការជួយដល់កសិករ ឲ្យមានជីវភាពល្អប្រសើរឡើងវិញ ក្រោយរដូវទឹកសម្រក ។
-
ក្រុមជនសង្ស័យចំនួន ១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ) នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។