-
ក្រសួងមហាផ្ទៃនៅតែបន្តទទួលបានបណ្ដឹងបន្ថែមក្នុងករណីជួញដូរនិងចាប់បង្ខាំងមនុស្ស

-
កម្ពុជា ចូលកាន់តំណែងជាប្រធានកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារអង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ

ភ្នំពេញ៖កម្ពុជាបានចូលកាន់តំណែងជាប្រធានកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្ដីពីផែនការកម្មវិធីរបស់អង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)សំដៅការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចលើវិស័យអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចដែលប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជា បានស្នើឱ្យបន្តអនុវត្តប្រព័ន្ធពហុភាគីនិយម និងឯកសារលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃអង្គការUNCTAD ព្រមទាំងផែនការសកម្មភាពទីក្រុងដូហា។
-
ផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែក ពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។
-
កម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពី ទេសចរណ៍ (Rethinking Tourism)» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Harry Hwang នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ ទេសចរណ៍ ពិភពលោក នៅទីស្តីការក្រសួងទេសចរណ៍។
-
អ្នកវិភាគ៖ ទស្សនកិច្ចរបស់មេដឹកនាំគុយបានៅកម្ពុជា ម្ចាស់ផ្ទះនឹងបានប្រយោជន៍នយោបាយជាជាងសេដ្ឋកិច្ច សង្គម និងវប្បធម៌

-
តារាចម្រៀង លោក អ៊ួន បឋម ចាប់ផ្ដើមកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ

-
រាជធានីភ្នំពេញប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីមួយចំនួន



