-
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន

ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សហការជាមួយសហគមន៍ខ្មែរដែលរស់នៅស្រុក ហ្វីជីហ្សាវ៉ា (Fujizawa )ខេត្តកាណាហ្កាវ៉ា(kanagawa) ប្រទេសជប៉ុន បានរៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុក ដើម្បីអបអរសាទរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរយើង ។
-
អាជ្ញាធរជ្រើសយកខេត្តព្រះសីហនុជាគម្រូក្នុងកិច្ចការបោសសម្អាត ល្បែងស៊ីសងខុសច្បាប់

-
ប្រជាពលរដ្ឋជាច្រើន ចាត់ទុកយោធិន២រូបដែលបានពលីជីវិតក្នុងពេលសង្គ្រោះកុមារលង់ទឹកជា «វីរបុរស»

-
អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញ សំណេះសំណាល ជាមួយ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយ ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ-ភូមិ ចុះមូលដ្ឋានស្រុកតំបែរ ទាំង៧ឃុំ នៅទីស្នាក់ការគណបក្សស្រុកតំបែរ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ។
-
កីឡាករបាល់បោះពិការ៖ ខ្ញុំជាជនមានពិការភាពដែលអាចតំណាងកម្ពុជាលើឆាកអន្តរជាតិ តែបែរ ជាទទួលបានការរើសអើង

ភ្នំពេញ៖ «ជាជនមានពិការភាព» តិចឬច្រើន តែងតែទទួលបានការរើសអើងពីអ្នកដែលមាន កាយសម្បទា ធម្មតា ឬសូម្បីតែពីជនមានពិការភាពដូចគ្នា ប៉ុន្តែខ្ញុំមិនបានត្រាំត្រែងនឹងភាពពិការរបស់ខ្ញុំទេ! ។ ផ្ទុយទៅវិញខ្ញុំ ចង់ប្រើជីវិតដែលនៅសេសសល់របស់ខ្ញុំ ដើម្បីជួយជាតិ»។ នេះជាការលើកឡើង របស់កីឡាករបាល់បោះពិការមួយរូប ដែលទទួលរងការរើសអើង ក្រោយពេលដែលលោក ជួប គ្រោះថ្នាក់ រហូតដល់មានពិការភាព។
-
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖ ពលរដ្ឋសាទរចំពោះការអភិវឌ្ឍថ្មី តែបារម្ភដល់អ្នករស់នៅក្បែរដងផ្លូវ

ភ្នំពេញ៖ ក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលត្រូវបានសាងសង់លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយឥតគិតថ្លៃរយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វិថីមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន។ តែទន្ទឹមនេះ ពលរដ្ឋមួយចំនួនទៀត ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេដែរ ជុំវិញបញ្ហាការរស់នៅក្បែរដងផ្លូវល្បឿនលឿនមួយនេះ។
-
អង្គការ ហា ឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង ផ្តល់អំណោយដល់យុវជនកំពុងបន្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់

បន្ទាយមានជ័យ ៖ ដោយក្ដីអាណិតស្រឡាញ់ រវាងប្រជាជនកូរ៉េខាងត្បូងមកលើប្រជាជនខ្មែរយើង ដែលមានប្អូនៗយុវជនយុវនារីសរុបចំនួន ៧១៥នាក់ ស្រី ៣៥នាក់ កំពកំពុងស្ថិតនៅមជ្ឈមណ្ឌង ស្ដាយុវនិតិសម្បទាហៅថា បន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាកក្រុងសិរីសោភ័ណ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អង្គការ ហា ឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយប្អូនៗក្មួយៗ ដែលជាជនរងគ្រោះកំពុងបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាកនេះ ហើយក៏បាននាំយកនូវអំណោយមកផ្ដល់ជូនរួមមានអង្ករចំនួន ២តោន ទឹកសុទ្ធ ៨០យួរ បាយនិងម្ហូបចំនួន ៨០០ប្រអប់និងឃីតមួយចំនួន។ គួរបញ្ជាក់ថា អង្គការ ហា ឆាន់ខាំ របស់កូរ៉េនេះតែងតែជួយដល់មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ជាហូរហែរយៈកន្លងមក រួមមានការជួយឧបត្ថម្ភ ម្ហូបអាហារ នំចំណីផ្សេងៗ ជួយរៀបចំកន្លែង សម្អាតអនាម័យ ហើយនាពេលឆាប់ៗនេះគ្រោងនឹងជួយក្រាលការូ អគារព្រមទាំងសន្យាផ្តល់ម៉ាស៊ីនកុំព្យូទ័រមួយចំនួនដល់មណ្ឌល់ផងដែរ ។ លោក គឹម ជុងអ៊ុក ប្រធានអង្គការ ហា ឆានខាំ បានមានប្រសាសន៍ អាណិតស្រឡាញ់ចំពោះប្អូនៗទាំងអស់ដែលកំពុងបន្សាបគ្រឿងញៀន ទៅតាមបែបនៃការហាត់ប្រាណ និងតាមបែបបច្ចេកទេសអ្នកគ្រប់គ្រង…
-
ឱក សុចិន្ដា៖ រួមគ្នាជាមួយ Zerow ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាននិងការថែទាំ ផែនដី

ភ្នំពេញ:កញ្ញា ឱក សុចិន្ដា ជាស្ថាបនិកទំព័រ Zerow ដែលជា សហគមន៍ អនឡាញរបស់ អ្នកស្រលាញ់ បរិស្ថាន នៅលើ បណ្ដាញ សង្គម ។ នៅលើទំព័រហ្វេសប៊ុករបស់ Zerow គេឃើញមាន មាតិកា ជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងពីបញ្ហាបរិស្ថាន ដូចជា ការស់នៅបែប គ្មាន សំណល់ ដល់ប្រជាជន និងការកាត់បន្ថយការចោលសម្រាមជាដើម។ ចាប់តាំងពីការបង្កើត Zerow នៅចុងឆ្នាំ ២០១៨ មក សុចិន្ដា បន្ដការផ្សព្វផ្សាយមាតិកា ស្តីអំពី បរិស្ថាននៅលើទំព័រ Zerow ទាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក និងទាំង Tiktok ដល់អ្នកគាំ ទ្រពិសេសយុវជនចំនួនជាង ១១ម៉ឺនអ្នក។ សុចិន្ដា សង្កេតឃើញមានបញ្ហាបរិស្ថានធំៗជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ សំណល់ ប្លាស្ទិកដែលជះឥទ្ធិពលដល់ជីវិតនៅលើផែនដី និងបរិស្ថាននៅលើផែនដី។ នេះជាហេតុផល ដែលជំរុញឲ្យ សុចិន្តា សម្រេចចិត្តបង្កើតទំព័រ Zerow ឡើង ក្នុងនាមជាបុគ្គលម្នាក់…
-
អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ នាំយកអំណោយគ្រឿងបរិភោគឧបភិភោគរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៦៣គ្រួសារ រងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយលោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមលោកជំទាវអនុប្រធាន និងសមាជិកគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ទឹកទន្លេចំនួន ១៦៣គ្រួសារ ស្ថិតនៅក្នុងភូមិថ្នល់ឈើទាល ភូមិស្លត និងភូមិពាមខ្នង ឃុំផ្លូវទូក និងភូមិសំរោងសែន ឃុំសំរោងសែន ក្នុងស្រុកកំពង់លែង ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាគ្រប់ទីកន្លែង។ ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ព្រោះរដូវនេះជារដូវវស្សាអាចមានបាតុភូតភ្លៀង ផ្គររន្ទះខ្យល់កន្រ្តាក់ជាដើម ដោយត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះកូនតូចៗ ចាស់ជរា និងថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតជានិច្ច ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ…
