-
ជនសង្ស័យម្នាក់ ឆក់កាបូបពីស្ត្រីម្នាក់ នៅតាមដងផ្លូវ បានសម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

-
អបអរសាទរយុវជនចំនួន ៥០រូប បញ្ចប់វគ្គសិក្សាជំនាញបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប!

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធាន គ.គ.ហ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យក្នុងឆ្នាំ ២០២១-២០២២ របស់អង្គការស្លាបព្រាកម្ពុជា ដោយមានអ្នកចូលរួមមកពីមន្ទីអង្គភាពពាក់ព័ន្ធ សមាគមទេសចរណ៍ វិស័យឯកជន និងមាតាបិតាសិស្សានុសិស្សសរុបចំនួនប្រមាណ ១០០រូប។
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមចលនាមាតាធម្មជាតិ និងគូកនកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ជ្រកក្រោមស្លាកបរិស្ថាន និងធនធានធម្មជាតិ។

-
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បន្តចុះ បង្ក្រាបល្បែងស៊ីសងអ៊ិនធឺណេត ឃាត់ខ្លួនមនុស្ស៧នាក់ និងដកហូតវត្ថុតាងជាច្រើន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបន្តចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញមួយកន្លែងហាងអិនធឺណេត យុីហោ ស្កាយណេត អិនធឺណេត កាហ្វេ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បាន៣៨គ្រឿង ។
-
ជនសង្ស័យជាជនជាតិចិន ០២នាក់ គាស់ទម្លុះទ្វារកញ្ចក់ ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ

-
មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង ណែនាំពលរដ្ឋរស់នៅដងទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង ត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកនឹងហូរចាក់ពីឡាវ ហើយអាចឈានដល់ការប្រកាសអាសន្ន

-
អាជ្ញាធរនៅតែត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលដើម្បីជួយសង្គ្រោះបើទោះជាស្ថានភាពទឹកស្ទឹងពោធិ៍សាត់កំពុងស្រកចុះ

-
ពិធីបិទវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យ គណបក្សប្រជាជនកម្ពុជា ជំនាន់ទី១

-
ឯកឧត្តម ចាយ បូរិន សួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទ ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសមាជិកផ្នែកឃោសនាអប់រំ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាមនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តបទុមវតី រាជធានីភ្នំពេញ ។ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើ សួរព្រះរាជសុខភាព និងថ្វាយព្រះពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេច សម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត, នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ឯកឧត្តម ថាទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩…