-
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គណៈអភិបាលខេត្តព្រះសីហនុ

-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចេញវិញ្ញាសារឲ្យ លោកចៅសង្កាត់ ព្រែកឯង ដែលទើបឡើងថ្មីត្រូវខិតខំអនុវត្ត

-
នាយករដ្ឋមន្រ្តីជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រអ្នកវិនិយោគជប៉ុន នៅកម្ពុជា

ជប៉ុន៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រអ្នកវិនិយោគជប៉ុន នៅកម្ពុជា ។ ការស្នើរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន ដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២២ ។
-
មនុស្សចាស់នៅកម្ពុជានឹងប្រឈមបញ្ហាស្រ្តេសដោយសារតែត្រូវមើលថែក្មេងជំនួសអាណាព្យាបាល

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានរកឃើញថា មនុស្សចាស់នឹងទទួលការប្រឈមដែលទាក់ទងបញ្ហាសុខភាព បញ្ហាស្រ្តេស និងផ្នែកហិរញ្ញវត្ថុ។ ក្នុងចំណោមមនុស្សចាស់ម្នាក់ អាចមើលក្មេងបានបីនាក់ ជំនួសដោយឪពុក ម្ដាយ ហើយការទំនួលខុសត្រូវទាំងនេះ បានធ្វើឲ្យមនុស្សចាស់ មានបន្ទុកបន្ថែមក្នុងវ័យនេះ។នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
-
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះMOUជាមួយជប៉ុន លើគម្រោងស្រាវជ្រាវ “ការកាត់បន្ថយការបំភាយឧស្ម័នមេតានចេញពីវាលស្រែតាមរយៈបច្ចេកទេសគ្រប់គ្រងទឹកសមស្រប”

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះអនុស្សារណៈយោគយល់គ្នាលើគម្រោងស្រាវជ្រាវស្ដីអំពី “ការកាត់បន្ថយការបំភាយឧស្ម័នមេតានចេញពីវាលស្រែតាមរយៈបច្ចេកទេសគ្រប់គ្រងទឹកសមស្រប” ជាមួយមជ្ឈមណ្ឌលអន្ដរជាតិសម្រាប់ការស្រាវជ្រាវកសិកម្មនៃប្រទេសជប៉ុន។ គម្រោងនេះមានគោល បំណងចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបង្កើនទិន្នផលស្រូវនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
-
ភាពយន្តចម្រៀង ស្តីពីជីវិតសម្តេចតេជោ ហ៊ុន សែន ពេលនៅជាក្មេងវត្ត ត្រូវបានរៀបចំពិធីសម្ភោធដាក់បង្ហាញជាផ្លូវការក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ

(ភ្នំពេញ)៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀងបង្ហាញពីជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលផ្ញើខ្លួននឹងព្រះសង្ឃ ដើម្បីសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ នឹងត្រូវបង្ហាញជូនសាធារណជននៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះហើយ ។ពិធីសម្ពោធភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអ្នកសិល្បៈជាច្រើនរូបទៀត។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានរយៈពេលប្រមាណជាង៣០នាទី។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» លាតត្រដាងពីជីវិតតស៊ូរបស់សម្តេចតេជោ នៅពីកុមារភាពឃ្លាតឆ្ងាយឪពុកម្តាយ និងភូមិស្រុក មកផ្ញើវាសនានឹងព្រះសង្ឃក្នុងទីអារាមនៅរាជធានីភ្នំពេញ ដើម្បីស្រវាវិជ្ជា។ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដឹកនាំផលិតដោយ លោកស្រី ចន ច័ន្ទលក្ខិណា, លោកឧកញ៉ា ហេង ឡុង និងលោកឧកញ៉ា អ៉ឹង លីហេង។ ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារ កាមេរ៉ាថតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ លោក ជំទាវ បណ្ឌិតសភាចារ្យភឿង…
-
សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ ”ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM)

-
ឧត្តមសេនីយ៍ទោ សោម ស៊ុនដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងឧបត្ថម្ភស្បៀងជូនប្រជាពលរដ្ឋ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។
-
ជនសង្ស័យម្នាក់ ដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ ខណៈនេះ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់នៅក្បែរគោលដៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចបានដកកាំភ្លេីងខ្លីបាញ់មួយគ្រាប់ហេីយ ខណៈពេលនេះ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហេីយ កាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
-
សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនប្រតិភូសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា (CWPUC ) ចូលជួបសម្ដែងការគួរសម
