-
សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ឯកឧត្តម Shinzo Abe ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ

ជប៉ុន៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ បានឆ្លៀតជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ ឯកឧត្តម ឯកឧត្ដម Shinzo Abe ផងដែរ។
-
រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ-អន្តជាតិ ចូលមកលេងកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីកើនឡើង ១០០%បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ

រតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួន ១៨,១៦១នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១៨,០១៥នាក់ភ្ញៀវអន្តរជាតិ មានចំនួន ១៤៦នាក់ បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១មានការកើនឡើង១០០% ។
-
ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេក្នុងរយៈពេលបីថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ

-
ផ្ទះប្រជាពលរដ្ឋចំនួន ៦២ ខ្នងដែលលិចមិនអាចរស់នៅបាន ដោយសារពីមុនពួកគាត់រស់នៅលើផ្ទះបណ្ដែតទឹក តែឥឡូវពួកគាត់មករស់នៅសង់ផ្ទះជាប់ និងដីទើបបណ្ដាលឱ្យលិចទឹកទន្លេ ក្នុង ភូមិពាមខ្នង ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង

-
ការចំណាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការខកខានមិនបានរបស់ខ្មែរជាពុទ្ធសាសនិក ខណៈអ្នកជំនួញយល់ថា ជាការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន

-
ក្រុមអ្នកឃ្លាំមើលសាទរចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបករណីជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញឃ្លាំមើលបញ្ហាសង្គម បានសាទរលើការប្តេជ្ញាចិត្តកន្លងមករបស់រដ្ឋាភិបាល និងយល់ស្របឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់លើករណីជួញដូរមនុស្ស ជាពិសេសការរឹតបន្តឹងលំហូរចូលនូវជនបរទេស ពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងជាពិសេសវែកមុខអ្នកពាក់ព័ន្ធឃុបឃិត ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិឲ្យមានទំនុកចិត្តលើកម្ពុជាឡើងវិញ។
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ កញ្ញា ២០២២ (មានវីដេអូ)

-
មិនដកថយ៖រដ្ឋបាលរាជធានីដាក់វិធានការបន្ត លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យនិងដាក់វិធានការបន្តឈានដល់ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានដាក់វិធានការបន្តលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅ តាមអនុសាសន៍របស់សម្ដេចអគ្គមហា សេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី ស្នងការនរគបាលរាជ ធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធ ហត្ថរាជធានី ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕ដោយ៖ ថេត វិចិត្រ ,ហេង សម្បត្តិ
-
“ចុងភៅព្រៃ” ដើរចម្អិនអាហារដល់អ្នកទេសចរក្នុងព្រៃភ្នំនៅសហគមន៍អេកូទេសចរណ៍ជីផាត

ខេត្តកោះកុង៖ ចុងភៅព្រៃ គឺជាការបម្រើផ្នែកម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ទទួលទាននៅពេលធ្វើដំណើរកម្សាន្តផ្សងព្រេងតាមតំបន់ទេសចរណ៍ដែលមាន មាននៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត។អ្នកចុងភៅព្រៃនឹងដើរតាមភ្ញៀវទេសចរដើម្បី បម្រើលើសេវា ម្ហូបអាហារ និងរួមទាំងក៏ជាអ្នកមគ្គទេសក៍នាំផ្លូវផងដែរ។ អ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងព្រៃនៅសហគមន៍អេកូទេសចរណ៍ជីផាត អាចធ្វើការជ្រើសរើសយកចុងភៅព្រៃ សម្រាប់ចម្អិនម្ហូបអាហារឱ្យបរិភោគក្នុងដំណើរកម្សាន្តមួយថ្ងៃ ឬ ច្រើនថ្ងៃនៅតាមតំបន់ទេសចរណ៍នានាតាមព្រៃភ្នំដែលជាដំណើរកម្សាន្តបែបផ្សងព្រេង។ ការបម្រើសេវាកម្មបែបចុងភៅព្រៃនេះមានរយៈពេលជាង១០ឆ្នាំមកហើយ នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។សេវាកម្មផ្នែកម្ហូបអាហារចល័តបែបក្នុងព្រៃនេះត្រូវបានបង្កើតឡើងមកដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ កុំឱ្យជួបការលំបាកពាក់ព័ន្ធនឹងម្ហូបអាហារក្នុងការធ្វើដំណើរកម្សាន្តបែបថ្មើរជើងច្រើនថ្ងៃឆ្លងកាត់តាមព្រៃភ្នំ។ លោក សុខ ជ្រ គឺជាចុងភៅព្រៃ និងក៏ជាមគ្គុទេសក៍មួយរូបប្រចាំនៅសហគមន៍អេកូទេសចរណ៍ជីផាត បានបញ្ជាក់ប្រាប់ AMS ឱ្យដឹងថា លោកបានប្រកបរបរជាចុងភៅព្រៃនេះជិត១០ឆ្នាំមកហើយ ។ ការបម្រើសេវាកម្មចុងភៅព្រៃនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចង់ធ្វើដំណើរកម្សាន្តព្រៃភ្នំ ។ ក្នុងការបម្រើសេវាកម្មម្ហូបអាហារនេះលោកតែងតែត្រូវរែកពន្ធសម្ភារៈច្រើនតាមខ្លួនក្នុងនេះដូចជា អង្ករ ចានឆ្នាំង ទឹកត្រី អំបិល ប៊ីចេង សាច់ បន្លែងបង្កា បង្អែម ផ្លែឈើដើម្បីទុកចម្អិនជូនភ្ញៀវទេសចរដែលធ្វើដំណើរ ។ ក្នុងបង្វេចដាក់លើខ្នងរៀងរាល់លើកក្នុងការធ្វើដំណើរចូលព្រៃជាមួយអ្នកទេសចរ លោក សុខ ជ្រ ត្រូវរែកពន់ទម្ងន់យ៉ាងតិច ២០គីឡូក្រាមលើខ្នងរៀងរាល់ពេល ។ បន្ថែមលើនេះក៏មានតង់ មុង ភួយសម្រាប់ទុកឱ្យភ្ញៀវទេសចរថែមទៀត។ ក្នុងការចេញដំណើរម្តងៗ លោក សុខជ្រ…
-
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែងថា ការដាំកូនឈើ ការសាងសង់ស្រះទឹក និង អាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើ លើផ្ទៃដី ៥៣០ហិចតា នៅភ្នំតាម៉ៅអនុវត្តន៍ការងារជិតរួចរាល់ ១០០%ជាស្ថាពរហើយ

តាកែវ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខភម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានបន្តចុះដាំកូនឈើ បន្ថែមនៅចន្លោះ កូនឈើប្រណិតដែលបានដាំរួច និងបន្តចុះពិនិត្យមើលស្រះទឹកនិង អាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើ លើផ្ទៃដី ៥៣០ហិចតា របស់កងវិស្វកម្មបញ្ជាការដ្ឋានអង្គរក្ស ផ្ទាល់ដែលអនុវត្តន៍ការងារជិតរួចរាល់ ១០០%ជាស្ថាពរហើយ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ តាមក្រសួង ស្ថាប័ន សប្បុរសជននានាបានចូលរួមដាំកូនឈើផ្ទាល់នៅតំបន់ភ្នំតាម៉ៅ ថែមទាំងបាននាំយកនូវអំណោយ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាខ្លះផង សម្រាប់បំប៉នកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលមានកងវិស្វកម្ម របស់បញ្ជាកាដ្ឋានអង្គរក្សផ្ទាល់ ដែលបានអនុត្តន៍ការងារ ឈួស ឆាយ កាយកប់សម្អាតដី សម្រាប់ដាំកូនឈើប្រណិត ជីកស្រះ ជីកអាងស្តុកទឹក សម្រាប់ស្រោចស្រប់កូនឈើនៅរដូវប្រាំង…